Category: នយោបាយក្នុងប្រទេស

  • រដ្ឋសភាថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងងងើលចំពោះអង្គព្រះមហាក្សត្រ

    រដ្ឋសភាថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងងងើលចំពោះអង្គព្រះមហាក្សត្រ

    ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីក្រេវក្រោធយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានពីខ្លីបវីដេអូដែលជនក្បត់ជាតិ សម រង្ស៊ី បានផ្សព្វផ្សាយ ក្នុងនោះទណ្ឌិតក្បត់ជាតិនេះ បានប្រមាថយ៉ាងងងើលចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ។ វីដេអូខ្លីបនេះ បានបញ្ជាក់ច្បាស់ថា ជនក្បត់ជាតិ សម រង្ស៊ី បានល្មើសយ៉ាងធ្ងន់ធ្ងរចំពោះ មាត្រា៧ នៃ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា “អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ” ហើយក៏ល្មើសនឹង មាត្រា៤៣៧(ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ច្បាស់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ផងដែរ។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ និងយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះការប្រមាថ និងការចោទប្រកាន់ដ៏គួរឱ្យស្អប់ខ្ពើមបំផុត ម្ដងហើយម្ដងទៀតរបស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទាមទារដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មានអយ្យការ អមតុលាការគ្រប់ជាន់ថ្នាក់ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងប្ដឹងទៅតុលាការដើម្បីចាប់ជនក្បត់ជាតិ សម រង្ស៊ី មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាបន្តដង្ហែតាមអង្គព្រះមហាក្សត្រដោយឥតងាករេ និងប្តេជ្ញាបន្ត ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេសការពារអង្គព្រះមហាក្សត្រ ជាទី…

  • អគ្គស្នងការដ្ឋាននគរបាលជាតិថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត

    អគ្គស្នងការដ្ឋាននគរបាលជាតិថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត

    ១.តាងនាមកងកម្លាំងនគរបាលជាតិ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ «ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ។ ជនក្បត់ជាតិតជំនាន់រូបនេះ បានហៅព្រះមហាក្សត្រជាទីគោរពសក្ការៈចំៗ ព្រះនាមយ៉ាងដាច់សាច់ និងបាននិយាយពេញៗមាត់ថា «ស្ដេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច»។ ទណ្ឌិតក្បត់ជាតិរូបនេះ ថែមទាំងបានចោទព្រះមហាក្សត្រថា ជាជនក្បត់ជាតិ ដែលបានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។២.ក្នុងនាមកងកម្លាំងនគរបាលជាតិ ទូលព្រះបង្គំយើងខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិរូបនេះទៅលើអង្គព្រះមហាក្សត្រ។៣.អគ្គស្នងការដ្ឋាននគរបាលជាតិ សូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ «ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី» ដែលថ្លើមធំពាសមេឃហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។៤.ការប្រមាថដោយចោទប្រកាន់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។៥.អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតទៅលើជនក្បត់ជាតិ៣ជំនាន់ និងទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួកដែលបានចូលរួមចំណែកគាំទ្រការប្រមាថអង្គព្រះមហាក្សត្រ ដោយគ្មានការលើកលែងឡើយ។៦.អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ សូមប្រកាសជាឱឡារិក គាំទ្រគោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្ត ពីព្រោះព្រះអង្គគឺជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំដែលជាប្រជានុរាស្ត្រខ្មែរ។៧.អគ្គស្នងការដ្ឋាននគរបាលជាតិ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនូវមនោគមន៍វិជ្ជនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ជំនាន់ ឱ្យអស់ពីកម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ៕ដោយ៖ពលជ័យ

  • ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងបរិស្ថានប្រកាសថ្កោលទោសទណ្ឌិតក្បត់ជាតិ៣​ជំនាន់​សមរង្ស៊ី

    ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងបរិស្ថានប្រកាសថ្កោលទោសទណ្ឌិតក្បត់ជាតិ៣​ជំនាន់​សមរង្ស៊ី

    ភ្នំពេញ៖យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថានសូមប្រកាស​​ថ្កោលទោស យ៉ាងដាច់អហង្កការចំពោះទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព​​​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិ ខ្មែរ។ ការប្រមាថដោយចោទប្រកាន់ អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ ថា «ក្បត់ជាតិ» គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដែលយើងខ្ញុំជាប្រជានុរាស្ត្រខ្មែរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។នេះបើយោងតាមញត្តិថ្កោលទោសទណ្ឌិតក្បត់ជាតិ៣ជំនាន់សមរង្ស៊ី នៃក្រសួងបរិស្ថាននៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២២នេះ។ ញត្តិដដែលបានសង្កត់ធ្ងន់ថា យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជា ទីបំផុតទៅលើទណ្ឌិតក្បត់ជាតិ ៣ជំនាន់រូបនេះ ព្រមទាំងបក្ខពួក ដែលបានចូលរួមគាំទ្រការប្រមាថមកលើ អង្គព្រះមហាក្សត្រ ដោយមិនអាចលើកលែងបានឡើយ។ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសជាឱឡារិកគាំទ្រ គោរព និងដង្ហែរតាមជាដាច់ខាត និងជានិច្ចចំពោះ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូលដ៏ឆ្នើម និង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំជាប្រជានុរាស្ត្រខ្មែរ។ ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍ដាក់ចុះដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក កម្ពុជា ក្នុងការកម្ចាត់ចោលមនោគមវិជ្ជានយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ ឱ្យអស់ ពីកម្ពុជា ដើម្បីបន្តរក្សាឱ្យខាងតែបាននូវសុខសន្តិភាព ស្ថិរភាពសង្គម…

  • នាយឧត្តមសេនីយ៍ សៅ សុខា ថ្កោលទោសចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះមហាក្សត្រ

    នាយឧត្តមសេនីយ៍ សៅ សុខា ថ្កោលទោសចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះមហាក្សត្រ

    ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីអាវុធហត្ថក្រោមឱវាទទាំងអស់ សូមថ្កោលទោសចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរទូទាំងនគរ ដោយជនក្បត់ជាតិ សម រង្ស៊ី ចោទប្រកាន់ថា «ព្រះមហាក្សត្រជាជនក្បត់ជាតិ»។ ជនក្បត់ជាតិតជំនាន់រូបនេះបានហៅព្រះនាមព្រះមហាក្សត្រជាទីគោរពសក្ការៈ ចំៗឈ្មោះយ៉ាងដាច់សាច់ និងបាននិយាយពេញៗមាត់ថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច, បន្ទាប់ពី ហ៊ុន សែន ស្តេចស្រុកខ្មែរក្បត់ជាតិ»។ ទណ្ឌិតក្បត់ជាតិរូបនេះថែមទាំងបាន ចោទប្រកាន់ព្រះមហាក្សត្រថាជាជនក្បត់ជាតិ។ ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិរូបនេះទៅលើព្រះមហាក្សត្រ។ យើងខ្ញុំទាំងអស់គ្នាសូមថ្កោលទោសយ៉ាងដាច់អហង្កការជាទីបំផុតចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។ ការប្រមាថដោយចោទប្រកាន់ អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិគឺជាការប្រមាថដ៏ធ្ងន់ធ្ងរជាទីបំផុតដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ៣ជំនាន់ និងរត់ចោលស្រុករូបនេះ ព្រមទាំងបក្សពួកដែលបានចូលរួមចំណែកគាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ។ យើងខ្ញុំជាប្រជារាស្រ្តខ្មែរ សូមប្រកាសជាឱឡារិក គាំទ្រ គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជានិច្ចពីព្រោះព្រះអង្គ គឺជាឥស្សរជន ស្នេហាជាតិកំពូល…

  • ព្រឹទ្ធសភាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ

    ព្រឹទ្ធសភាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ

    ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ នេះគឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតដោយរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា «អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ”។ នេះបើយិងតាមតាមសេចក្តីថ្លែងការណ៍បស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ ព្រឺត្ធសភាបន្តថា ជាពិសេសធ្ងន់ធ្ងរជាងនេះ ជនក្បត់ជាតិរូបនេះបានបង្កើតការចោទប្រកាន់អង្គព្រះមហាក្សត្រជាទីគោរព សក្ការៈថា បានឡាយព្រះហស្តលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រឆាំងនិងថ្កោលទោសជាដាច់ខាតចំពោះការប្រមាថដ៏ធ្ងន់ធ្ងរបំផុតរបស់ជនក្បត់ជាតិរូបនេះទៅលើអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជាទាំងមូល។ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់គ្រប់វិធានការចាំបាច់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួកដែលបានចូលរួមចំណែកគាំទចំពោះការប្រមាថអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុត ដោយដាច់ខាតមិនអាចលើកលែងបានឡើយ។ ក្នុងនាមប្រជារាស្ត្រខ្មែរទាំងមូល ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសជាឱឡារិក គាំទ្រ គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជានិច្ចនិរន្តន៍។ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីកម្ចាត់ចោលមនោគមវិជ្ជាជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់ឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ ខ្មែរឱ្យបានដាច់ខាត ក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈទាំងអស់៕ដោយ៖ពលជ័យ

  • អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ថ្កោលទោសដាច់អហង្ការចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ

    អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ថ្កោលទោសដាច់អហង្ការចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ

    ភ្នំពេញ៖អគ្គមេបញ្ជាការ អគ្គមេបញ្ញាការរង នាយទាហាន នាយទាហានរង និងពលទាហាន​ទាំងអស់ នៃកងយោធពលខេមរភូមិន្ទសូមប្រឆាំងដាច់ខាតនិងថ្កោលទោសដាច់អហង្ការចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបានផ្សាយនូវឃ្លីបវីដេអូនាពេលថ្មីៗនេះ បន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរហើយក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់កំពូលរបស់ជាតិ ដែលបានចែងក្នុងមាត្រា៧ ថា «អង្គព្រះមហាក្សត្រមិន អាចនរណារំលោភបំពានបានឡើយ»។ ក្នុងញត្តិថ្កោលទោសនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២២បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទសូមប្រកាស ជាឱឡារិក គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រកម្ពុជាជានិច្ចនិរន្តរ៍។ យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាមជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក បើក្រុមនេះជាន់ដីកម្ពុជា និងស្នើឱ្យតុលាការចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុតដោយគ្មាន ការលើកលែងនោះឡើយ៕

  • គណបក្សប្រជាជនកម្ពុជា អំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ចាត់វិធានការលើជនក្បត់ជាតិ សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ

    គណបក្សប្រជាជនកម្ពុជា អំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ចាត់វិធានការលើជនក្បត់ជាតិ សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ

    ភ្នំពេញ៖ ក្នុងឃ្លីបវីដេអូមួយនាពេលថ្មីៗនេះ ជនក្បត់ជាតិ សម រង្ស៊ី បានបន្តប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរថា “ ស្ដេចសព្វថ្ងៃនេះ អត់មានមនសិកាជាតិ តែបន្ដិចក៏អត់ដែរ ” និងបានចោទទៀតថា “…ស្ដេចសព្វថ្ងៃក្បត់ជាតិ …”។ល។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ គណបក្សប្រជាជនកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះការប្រមាថ និងការចោទប្រកាន់ឥតព្រំដែនម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការឱ្យបានម៉ឹងម៉ាត់បំផុតចំពោះឧក្រិដ្ឋជនរូបនេះ ទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តដង្ហែតាមអង្គព្រះមហាក្សត្រដោយឥតងាករេ និងប្តេជ្ញា បន្តការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេសការពារអង្គព្រះ មហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពានបានជាដាច់ខាត។ គណបក្សប្រជាជនកម្ពុជាបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការកម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមរបស់ជនក្បត់ជាតិបីជំនាន់ឱ្យអស់ពីកម្ពុជា៕ដោយ៖ពលជ័យ

  • ក្រុមប្រឹក្សាធម្មនុញ ថ្កោលទោសយ៉ាងដាច់អហង្ការនិងមិនអាចអត់ឱនឱ្យបានជាដាច់ខាតចំពោះបុគ្គល សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ

    ក្រុមប្រឹក្សាធម្មនុញ ថ្កោលទោសយ៉ាងដាច់អហង្ការនិងមិនអាចអត់ឱនឱ្យបានជាដាច់ខាតចំពោះបុគ្គល សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ

    ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ ដែលជាស្ថាប័នមានសមត្ថកិច្ចធានាការពាររដ្ឋធម្មនុញ្ញ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលឈ្មោះ សម រង្ស៊ី ដែលបានបន្តធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ ដែលទ្រង់ជាព្រះនិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិ ហើយដែលមិនអាចនរណារំលោភបំពានបានឡើយ។ បុគ្គល សម រង្ស៊ី បានប្រើប្រាស់សម្តីប្រមាថធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ដោយបានហៅព្រះអង្គចំៗ ព្រះ នាមដោយក្តីប្រមាថ និងបាននិយាយពេញមាត់ថា “ ស្ដេចសព្វថ្ងៃ គ្មានមនសិកាជាតិ សូម្បីតែបន្តិច” ថែមទៀត។ មិនតែប៉ុណ្ណោះបុគ្គលនេះ ថែមទាំងបានចោទប្រកាន់ប្រមាថព្រះអង្គថា“…ជាជនក្បត់ជាតិពេញទី ដោយបានកាត់ទឹកដីខ្មែរឲ្យបរទេស..”។ សម្ដីនេះមិនត្រឹមតែជាការប្រមាថព្រះចេស្ដានៃអង្គព្រះមហាក្សត្រ នោះទេ ថែមទាំងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា និងលើប្រជាជាតិខ្មែរទាំងមូល។ ក្រុមប្រឹក្សាធម្មនុញ្ញ ថ្កោលទោសយ៉ាងដាច់អហង្កានិងមិនអាចអត់ឱនឱ្យបានជាដាច់ខាតចំពោះបុគ្គល សម រង្ស៊ី ដែលបានប្រើសម្តីប្រមាថធ្ងន់ធ្ងរបំផុតលើ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់តែងតែគោរព និងប្រតិបត្តយ៉ាងខ្ជាប់ខ្ជួន ត្រឹមត្រង់តាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយទ្រង់តែងគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់នៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ៕ដោយ៖ពលជ័យ

  • អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ថ្កោលទោសទង្វើរបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រ

    អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ថ្កោលទោសទង្វើរបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រ

    ភ្នំពេញ៖ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមមន្ត្រី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសយ៉ាងដាច់អហង្ការនឹងទង្វើរបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្ន ដែលព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។ សេចក្តីថ្លែងការណ៍របស់ឯកឧត្តម ស្វាយ ស៊ីថា មានខ្លឹមសារដូចតទៅ៖១-ខ្ញុំព្រះករុណា ខ្ញុំ ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពនិងព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងបុគ្គលិក មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ។ ជនក្បត់ជាតិតជំនាន់រូបនេះបានហៅព្រះនាមព្រះមហាក្សត្រជាទីគោរពសក្ការៈ ចំៗឈ្មោះយ៉ាងដាច់សាច់ និងបាននិយាយពេញៗមាត់ថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច»។ ទណ្ឌិតក្បត់ជាតិរូបនេះថែមទាំងបានចោទប្រកាន់ព្រះមហាក្សត្រថាជាជនក្បត់ជាតិដែលបានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។២-ក្នុងនាមប្រជាពលរដ្ឋខ្មែរ ពួកយើងខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ចំពោះការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិរូបនេះទៅលើព្រះមហាក្សត្រ។៣-យើងខ្ញុំទាំងអស់គ្នាសូមថ្កោលទោសយ៉ាងដាច់អហង្កការបំផុតចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលថ្លើមពាសមេឃ ហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។៤-ការប្រមាថដោយចោទប្រកាន់ អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។៥-យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ ៣ ជំនាន់ និងទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួកដែលបានចូលរួមចំណែកគាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ។៦-យើងខ្ញុំជាប្រជារាស្រ្តខ្មែរ…

  • ក្រសួងយុត្តិធម៌ថ្កោលទោសចំពោះទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តារព្រះមហាក្សត្រ

    ក្រសួងយុត្តិធម៌ថ្កោលទោសចំពោះទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តារព្រះមហាក្សត្រ

    ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ បានធ្វើញ្ញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរទូទាំងនគរ ថា “មិនមានមនសិការជាតិ” និង “ក្បត់ជាតិ។ ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការប្រមាថរបស់ទណ្ឌិតជាប់ទោសក្បត់ជាតិខាងលើនេះ ចំពោះអង្គ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ ថា “ក្បត់ជាតិ” គឺ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គ ព្រះមហាក្សត្រ និងអតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចំពោះប្រជាជាតិខ្មែរទាំងមូល។ ក្រសួងយុត្តិធម៌ បានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើ ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ព្រមទាំងបក្ខពួក ដែលហ៊ានប្រព្រឹត្តអំពើប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលប្រជារាស្ត្រ ខ្មែរទូទាំងនគរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ យើងខ្ញុំទាំងអស់គ្នា ជាប្រជានុរាស្ត្រខ្មែរគ្រប់រូប សូមប្ដេជ្ញា និងប្រកាសជាឱឡារិកថា នឹងបន្តគោរពគាំទ្រ និងដង្ហែតាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំទាំងអស់គ្នាដែលជាប្រជានុរាស្ត្រខ្មែរ៕ដោយ៖ពលជ័យ