Category: នយោបាយក្នុងប្រទេស

  • ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរឯកឧត្តម ស៊ី ជីនពីង ជាប់ឆ្នោតសាជាថ្មីម្ដងទៀត ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន

    ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរឯកឧត្តម ស៊ី ជីនពីង ជាប់ឆ្នោតសាជាថ្មីម្ដងទៀត ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងសោមនស្សរីករាយក្រៃលែង ដោយឯកឧត្តម ស៊ី ជីនពីង ត្រូវបានជាប់ឆ្នោតសាជាថ្មីម្ដងទៀត ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន (CPC) នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិនលើកទី២០ កាលពីពេលថ្មីៗនេះ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមឱ្យយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា (CYCPP) សូមសម្តែងនូវការអបអរសាទរ និងជូនពរដោយស្មោះស្ម័គ្រជូនចំពោះឯកឧត្តម។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ឆ្លៀតក្នុងតឱកាសនេះផងដែរ ដើម្បីអបអរការបិទបញ្ចាប់ដោយជោគជ័យសមាជជាតិលើកទី២០ គណបក្សកុម្មុយនីស្តចិន។ សមិទ្ធផលរបស់សមាជជាតិជាប្រវត្តិសាស្ត្រនេះ នឹងពិតជារួមចំណែកដល់ការបន្តកសាងរបស់ប្រទេសចិន ឆ្ពោះទៅរកភាពទំនើប និងពង្រឹងការកសាងសង្គមនិយមកាន់តែជឿនលឿនតាមចរិតលក្ខណៈពិសេសរបស់ចិន។ ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន សហគមន៍អន្តរជាតិបានកោតសរសើរចំពោះជោគជ័យដ៏ធំធេងរបស់ប្រទេសចិន លើការកាត់បន្ថយភាពក្រីក្រ វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អព្ភូតហេតុអភិវឌ្ឍន៍របស់ប្រទេសចិន ក៏បានជំរុញកំណើនសកល ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លើសពីនោះទៅទៀត ភាពបុរេសកម្មរបស់គណបក្សកុម្មុយនីស្តចិន ក្នុងការកសាង “សហគមន៍នៃអនាគតរួមគ្នាសម្រាប់មនុស្សជាតិ” បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់មនុស្សជាតិទាំងមូល។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងគតិបណ្ឌិត និងភាពជាអ្នកដឹកនាំពោរពេញដោយសមត្ថភាពរបស់ឯកឧត្តម គណបក្សកុម្មុយនីស្តចិននឹងបន្តកសាងសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមទៀតសម្រាប់ ប្រជាជនចិន និងពិភពលោកទាំងមូល។…

  • សម្តេចតេជោ ហ៊ុន សែន អបអរសាទរឯកឧត្តម ស៊ី ជីនពីង ដែលជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជាថ្មី

    សម្តេចតេជោ ហ៊ុន សែន អបអរសាទរឯកឧត្តម ស៊ី ជីនពីង ដែលជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជាថ្មី

    ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០២២ នេះ បានផ្ញើសារអបអរសាទរ ឯកឧត្តម ស៊ី ជីនពីង ដែលជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជាថ្មី។ ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានសម្តែងសេចក្តីរីករាយយ៉ាងក្រៃលែងដោយបានទទួលដំណឹងថា ឯកឧត្តម ស៊ី ជីនពីង ត្រូវបានជាប់ឆ្នោតសារជាថ្មីជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន(CPC)នៅក្នុងសមាជ ជាតិរបស់គណបក្សកុម្មុយនីស្តចិន លើកទី ២០ កាលពីពេលថ្មីៗនេះ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមគណបក្សប្រជាជនកម្ពុជា (CPP) សូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះឯកឧត្តម ។ ឆ្លៀតឱកាសនេះ អបអរសាទរដល់ថ្នាក់ដឹកនាំ និងសមាជិក CPC ទាំងអស់ ចំពោះការបិទបញ្ចប់ដោយជោគជ័យ ន សមាជជាតិលើកទី ២០ នៃគណបក្សកុម្មុយនីស្តចិន ដែលនឹងផ្តល់កម្លាំងថ្មី ដល់ការកសាងប្រទេសចិន ក្លាយជាប្រទេសសង្គមនិយមទំនើប ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងឈ្លាសវៃរបស់ឯកឧត្តម ពិភពលោកបានសាទរចំពោះជោគ ជ័យដ៏ធំធេងរបស់ចិន លើការកាត់បន្ថយភាពក្រីក្រ នវានុវត្តន៍បច្ចេកវិទ្យា វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងការកសាងសង្គមនិយមតាមលក្ខណពិសេសរបស់ចិន…

  • ឯកឧត្តម ហ៊ុន ម៉ានី និងគណៈប្រតិភូជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជាចូលរួមកិច្ចប្រជុំជាមួយនឹងសមាគមពាណិជ្ជករវ័យក្មេងវៀតណាម

    ឯកឧត្តម ហ៊ុន ម៉ានី និងគណៈប្រតិភូជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជាចូលរួមកិច្ចប្រជុំជាមួយនឹងសមាគមពាណិជ្ជករវ័យក្មេងវៀតណាម

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី និងគណៈប្រតិភូជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងសមាគមពាណិជ្ជករវ័យក្មេងវៀតណាម នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ដើម្បីស្វែងយល់ និងពិភាក្សាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមអាជីវករវ័យក្មេងកម្ពុជា-វៀតណាម។ ជំនួបនេះ ក៏ទទួលបានការចូលរួមផងដែរពីបណ្តានាយកក្រុមហ៊ុន តំណាងក្រុមហ៊ុន និងធុរជនសំខាន់ៗជាច្រើន។ នេះបើយោងតាមហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា លទ្ធផលស្នូលនៃការពិភាក្សាគ្នានៅព្រឹកនេះរវាងគណៈប្រតិភូនៃប្រទេសទាំងពីរ គឺការឯកភាពគ្នាចំពោះសារសំខាន់នៃវិស័យឯកជន ជាពិសេសវិស័យសហគ្រិនភាព ក្នុងការចូលរួមជាមួយរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋ និងការបង់ពន្ធប្រាក់ចំណេញជូនជាតិ។ ឆ្លើយតបទៅនឹងការតាំងចិត្តរបស់ភាគីធុរជនវៀតណាមក្នុងការបង្កើនលទ្ធភាពឲ្យកាន់តែខ្ពស់សម្រាប់ក្រុមអជីវករកម្ពុជាឲ្យបានមកបើកធុរកិច្ចកាន់តែច្រើនក្នុងប្រទេសវៀតណាម គណៈប្រតិភូកម្ពុជា ក៏បានតាំងចិត្តបង្កើតលទ្ធភាពឲ្យក្រុមធុរជននៃប្រទេសទាំងពីរ បានជួបគ្នាដោយផ្ទាល់នាពេលខាងមុខនេះ ក្រោមការសម្របសម្រួលពីសហភាពសហព័ន្ធយុវជនកម្ពុជា និងសម្ព័ន្ធយុវជនវៀតណាម។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា សមាគមពាណិជ្ជករវ័យក្មេងវៀតណាម ជាសមាគមពាណិជ្ជកម្មធំជាងគេបំផុត និងមានសាខានៅទូទាំងរដ្ឋធានី ខេត្តទាំង ៦៣ ក្នុងប្រទេសវៀតណាម។ សមាគមនេះ បានផ្តល់ការងារជូនកម្មករជាង ៣លាននាក់ទូទាំងប្រទេស មានមនុស្សធ្វើការប្រមាណ ១១៥០០ នាក់ និងបានបង់ប្រាក់ចំណូលជូនរដ្ឋចំនួន ៣ពាន់លានដុល្លា…

  • លោក ញឹក ប៊ុនឆៃ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ២៣ តុលា ១៩៩១ មានគោលដៅបង្រួបបង្រួមផ្សះផ្សាជាតិ លើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ

    លោក ញឹក ប៊ុនឆៃ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ២៣ តុលា ១៩៩១ មានគោលដៅបង្រួបបង្រួមផ្សះផ្សាជាតិ លើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ

    ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ២៣ តុលា ១៩៩១ មានគោលដៅបង្រួបបង្រួមផ្សះផ្សាជាតិ លើកកម្ពស់លិទ្ធិប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្តារកសាងអភិវឌ្ឍកម្ពុជាឡើងវិញ ដែលជាក្តាមានសារសំខាន់ និងជាផលប្រយោជន៍ចម្បងសម្រាប់កម្ពុជា និងប្រជាជាតិខ្មែរ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងប្រារព្ធពិធីអបអរសាទរខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ស្តីពីកម្ពុជា ២៣-តុលា-១៩៩១-២៣-១០-២០២២ នៅទីស្នាក់ការកណ្តាល គណបក្សខ្មែររួបរួមជាតិ ស្ថិតភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ លោកបន្តថា គណបក្សខ្មែរួបរួមជាតិ និងគណបក្សកម្ពុជានិយម សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងរំឭកអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ស្តីពីកម្ពុជា ២៣តុលា ៩១។ សន្ធិសញ្ញាសន្តិភាពនេះ គឺក្នុង ក្របខណ្ឌនៃដំណោះស្រាយជាប្រវត្តិសាស្ត្រមួយ ក្នុងការបញ្ចប់សង្គ្រាម ហើយបើកឱ្យមានការពាក់ព័ន្ធផ្ទាល់ពីអង្គការសហប្រជាជាតិ ដូចជាការបង្កើតអាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិ ដែលគេស្គាល់ថា អ៊ុនតាក់។ យើងអាចកត់សម្គាល់បានថា…

  • សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ច្រើនជាងគេ

    សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ច្រើនជាងគេ

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ គ.ជ.ប បានទទួល និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានចំនួន ១.៦៨៥នាក់ ដោយក្នុងនោះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានចំនួន ១.៦៦៥នាក់ (ស្រី ៥៥៥នាក់) និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សម្រាប់ខេត្តកំពង់ចាម មានចំនួន២០នាក់។ ចំណែកអង្គការ សមាគមចំនួន ៤ទៀត គ.ជ.ប កំពុងពិនិត្យមានដូចជា សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ខេត្តមណ្ឌលគិរី មានចំនួន៤២នាក់, សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ខេត្តសៀមរាប មានចំនួន ២០៥នាក់, សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ខេត្តបន្ទាយមានជ័យ មានចំនួន ៧៣នាក់ និងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) មានចំនួន ៣៣នាក់ សរុបរួមមានចំនួន ៣៥៣នាក់ (ស្រី ១៧៣នាក់)។ គ.ជ.ប បានបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងពីសារៈសំខាន់នៃការវិនិយោគក្នុងស្រុក

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងពីសារៈសំខាន់នៃការវិនិយោគក្នុងស្រុក

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជក់ថា ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញ ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការពង្រឹង និងពង្រីកសេដ្ឋកិច្ចក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែក និងការងាយទទួលរងនូវឥទ្ធិពលពីខាងក្រៅប្រទេស។ ក្នុងស្មារតីនេះ ក្នុងដំណើរឆ្ពោះទៅរកការងើបឡើងវិញប្រកបដោយភាពរឹងមាំ និងការវិលត្រលប់ទៅរកមាគ៌ាកំណើនប្រកបដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការលើកស្ទួយវិស័យឯកជនក្នុងស្រុក ជាពិសេសការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាពនៃគោលនយោបាយសេដ្ឋកិច្ច។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ ដូចជាការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ ការសម្រួលដល់ការចុះបញ្ជីអាជីវកម្ម និងការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីផ្តល់ហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់ប្រកបដោយភាពប្រកួតប្រជែង។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងដំណាក់កាលនៃការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ទាំងនៅកម្ពុជា និងក្នុងពិភពលោកទាំងមូល ដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសង្គម-សេដ្ឋកិច្ច ក៏ក្រុមហ៊ុននៅតែខិតខំពុះពារជម្នះការលំបាក រហូតសម្រេចបាននូវការវេចខ្ចប់លើកដំបូង…

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺឥតមានសេសសល់ចំណុចអ្វីដែលត្រូវយកមកអនុវត្តន៍ទៀតទេ

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺឥតមានសេសសល់ចំណុចអ្វីដែលត្រូវយកមកអនុវត្តន៍ទៀតទេ

    ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ស្អែកនេះ គឺជាខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១។ រយៈពេល៣១ឆ្នាំ គឺឥតមានសេសសល់ចំណុចអ្វីដែលត្រូវយកមកអនុវត្តន៍ទៀតទេ! ហើយភាគីអ្នកដែលត្រូវមានករណីយកិច្ចត្រូវគោរពនោះ ក៏ចប់បេសកកម្មរបស់ខ្លួនរួចអស់ហើយដែរ។ តែវានៅសល់តែ «ស្មារតី» នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលបានដាក់បញ្ចូលក្នុងច្បាប់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់កម្ពុជានោះហើយ ដែលប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយខ្មែរគ្រប់ជំនាន់ សមាជិកសភា រាជរដ្ឋាភិបាល និងបណ្តាប្រទេសជា ហត្ថលេខីទាំង ត្រូវតែរួមគ្នាគោរពជារៀងរហូត… ហើយអ្នកនយោបាយ ធ្វើនយោបាយត្រូវតែលះបង់ប្រយោជន៍ខ្លួនឯង យកទៅបម្រើនិងការពារប្រយោជន៍ជាតិ។ លោក សួន សេរីរដ្ឋា បានបន្តថា ទាក់ទងវិសាលភាពនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ ចែកជាពីរដំណាក់កាលដាច់ពីគ្នាគឺ៖ ១- ដំណាក់កាលពីថ្ងៃចុះហត្ថលេខានៅថ្ងៃទី២៣ តុលា ១៩៩១ រហូតដល់បញ្ចប់ការបោះឆ្នោត ប្រកាសលទ្ធផលនៅឆ្នាំ១៩៩៣ បង្កើតសភាធម្មនុញ្ញ ហៅថា…

  • គ.ជ.ប៖ រយៈពេល២ថ្ងៃមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង៣ម៉ឺននាក់

    គ.ជ.ប៖ រយៈពេល២ថ្ងៃមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង៣ម៉ឺននាក់

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល២ថ្ងៃ គឺចាប់ពី២០-២១ ខែតុលា ឆ្នាំ២០២២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង៣ម៉ឺននាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជិត៦ពាន់នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង១ម៉ឺននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ គ.ជ.ប បានបន្តថា សម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅទូទាំងប្រទេសគឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន១៥.៧៣២នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤១៥ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤៤ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥.០២៨ នាក់។ គ.ជ.ប បានបញ្ជាក់ថា សម្រាប់សរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២០-២១ ខែតុលា លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៣២.១៦៥នាក់។អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥.៨៥៧…

  • មន្រ្តីជាន់ខ្ពស់គ.ជ.ប ៖ ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ បានជាង៨,៥លានសន្លឹក

    មន្រ្តីជាន់ខ្ពស់គ.ជ.ប ៖ ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ បានជាង៨,៥លានសន្លឹក

    ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានចំនួនជាង ៨,៥លានសន្លឹក។ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ គឺបានបញ្ចប់ហើយកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ លិខិតអញ្ជើញនៅសល់ ត្រូវរក្សាទុកនៅសាលាឃុំ សង្កាត់ ដើម្បីផ្ដល់បន្ត រហូតដល់ថ្ងៃបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី២១ខែតុលា នេះថា ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ មានរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី២០ខែកញ្ញារហូតដល់ថ្ងៃទី១៩ខែតុលា។រយៈពេល៣០ថ្ងៃនេះគ.ជ.បបានចែកបណ្ណព័ត៌មានជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ បានចំនួនរហូតដល់ទៅ ៨.៥២២.៦៨៩នាក់ ស្មើនឹង ៩២.៥៨% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ចំនួន ៩.២០៥.៦៨១នាក់។ អគ្គលេខាធិការរង គ.ជ.ប រូបនេះបានបញ្ជាក់ថា លិខិតអញ្ជើញដែលនៅសល់ គ.ជ.បរក្សាទុកនៅក្រុមប្រឹក្សាឃុំ សង្កាត់ដើម្បីបន្តចែកជូនទៅប្រជាពលរដ្ឋដែលមិនទាន់ទទួលបានលិខិតអញ្ជើញនិងបន្តចែករហូតដល់បញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល ៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨…

  • ក្រសួងការបរទេសបង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើត នៅកម្ពុជា

    ក្រសួងការបរទេសបង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើត នៅកម្ពុជា

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ឯកឧត្តមប្រធានាធិបតី ក៏មានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។ ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំកំពូលទ្វេភាគី នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ…