-
ប្រធានាធិបតីទីម័រឡេស្តេ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួនពីរ…
-
ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថានប្រកាសប្រឆាំងដាច់ខាតថ្កោលទោសយ៉ាងដាច់អហង្ការចំពោះផែនការទុច្ចរិតរបស់ក្រុមឧទ្ទាមក្បត់ជាតិ សម រង្ស៊ី ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថាន សូមប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះផែនការទុច្ចរិតរបស់ក្រុមឧទ្ទាមក្បត់ជាតិ ក្នុងការផ្ដួលរំលំ រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៣ និងការញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើការបះបោរ ព្រមទាំងការប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាពជាទីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី បានបង្ហាញយ៉ាងច្បាស់ពីសែស្រឡាយក្បត់ជាតិ ៣ជំនាន់ តពីជីតារហូតដល់ចៅ ដែលជាតិនិងប្រជាជនកម្ពុជាមិនត្រូវការជាដាច់ខាត និងស្នើសុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងជនក្បត់ជាតិនេះ និងបក្ខពួកឱ្យបានជាដាច់ខាត។ ខាងលើនេះជាខ្លឹមសារនៃញត្តិថ្កោលទោសរបស់ក្រសួងបរិស្ថានចុះថ្ងៃទី១៧ខែតុលាឆ្នាំ២០២២។ ញត្តិបានបញ្ជាក់ទៀតថា យើងខ្ញុំទាំងអស់គ្នាសូមប្ដេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះរាជបល្ល័ង្គ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ការពារសុខសន្តិភាព និងការអភិវឌ្ឍ ដោយមិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិប្រើប្រាស់បដិវត្តន៍ពណ៌ ឬមធ្យោបាយទុច្ចរិតមិនប្រជាធិបតេយ្យផ្សេងទៀត ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល បំផ្លាញសេចក្តីសុខ ការរីក ចម្រើន និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរបានឡើយ។ យើងខ្ញុំសូមប្តេជ្ញាបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា និងបន្តគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ យើងខ្ញុំទាំងអស់គ្នាបានដឹង និងមើលឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បាននិងកំពុងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងបរិបូរណ៍ពេញផ្ទៃប្រទេស។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញារួមគ្នាបន្តថែរក្សាតម្លៃនិងផ្លែផ្កានៃ…
-
អ្នកវិភាគចៅចាក់ស្មុក៖ សែស្រឡាយជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី នៅតែបន្តអនុវត្តមនោគមន៍វិជ្ជាជ្រុលនិយម និងធ្វើនយោបាយចងអាឃាតប្រឆាំងនឹងកម្ពុជា, ដាច់ខាតត្រូវតែកម្ចាត់ចោល

ភ្នំពេញ៖ ទោះបីជាខ្ចាត់ព្រាត់ទៅក្រៅប្រទេស តែទណ្ឌិតរត់ចោលគុក សម រង្ស៊ី ដែលកំពុងមានទោសជាប់ខ្លួនដោយសារទង្វើក្បត់ជាតិរបស់ខ្លួននៅតែបន្តក្បត់ជាតិ និងប្រជាជនកម្ពុជា និងបន្តធ្វើនយោបាយចងអាឃាតប្រឆាំងនឹងជាតិ និងប្រជាជនកម្ពុជាដដែល។ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ជនក្បត់ជាតិ ៣ជំនាន់សម រង្ស៊ី បានប្រកាសពីផែនខុសច្បាប់ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិ បាលនៅឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធ ឱ្យបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព អគ្គមគ្គុទ្ទេសក៏ឯកនយោបាយឈ្នះឈ្នះ ជាទីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ នេះមិនមែនជាលើកទី១ ទេ ដែលទណ្ឌិតក្បត់ជាតិនេះចេញផែនការញុះញង់ និងមានចេតនាទុច្ចរិតក្នុងការប្រើប្រាស់បដិវត្តន៍ពណ៌ និងមធ្យោបាយខុសច្បាប់ មិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យដើម្បីបំផ្លាញខ្មែរ និងប៉ុនប៉ងឡើងកាន់អំណាចដោយខុសច្បាប់ តែជាផែនការជាបន្តបន្ទាប់ដែលទណ្ឌិត សម រង្ស៊ី បានដាក់ចុះដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួន និងធ្វើនយោបាយចងអាឃាតនឹងជាតិសាសន៍ឯងដូចខ្មោចជីតា និងខ្មោចឪរបស់ខ្លួនដែលជាជនក្បត់ជាតិ ក្បត់ព្រះមហាក្សត្រ ដោយគ្មានការអៀនខ្មាស សូម្បីប៉ុនសសៃសក់។ នេះគឺជាសែស្រឡាយឈាមជ័រជនក្បត់ជាតិតពីជីតារហូតដល់ចៅ។ ប៉ុន្តែផែនការក្បត់ជាតិទាំងនេះតែងត្រូវបានវាយបំបាក់ទាន់ពេលវេលា ព្រោះតែទេវតាថែរក្សាប្រទេសកម្ពុជាមិនអាចអនុញ្ញាតឱ្យមនុស្សបែបវិកលចរិតដូចទណ្ឌិត សម រង្ស៊ី ធ្វើអ្វីបានស្រេចតែចិត្តដើម្បីបំផ្លិចបំផ្លាញជាតិនិងប្រជាជនកម្ពុជាឡើយ។ ចំពោះមុខផែនការក្បត់ជាតិ និងដើម្បីរក្សាបាននូវសន្តិភាព ការអភិវឌ្ឍដែលរកបានមកដោយពិបាកនេះ រាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោតដោយត្រឹមត្រូវនិងយុត្តិធម៌ដោយមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់ បានប្រកាសចាត់វិធានការហ្មឺងម៉ាត់ប្រឆាំងនឹងក្រុមជនក្បត់ជាតិនិងបក្ខពួក ដោយមិនអនុញ្ញាតឱ្យពួកគេធ្វើអ្វីស្រេចតែចិត្តនឹងអំពើចុត្ត និងយកជាតិនិងប្រជាជនកម្ពុជាទៅធ្វើជាចំណាប់ខ្មាំងឡើយ។ សម្តេចតេជោ…
-
សម្តេចពិជ័យសេនា៖ ក្រសួងការពារជាតិធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ

ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការផ្តួលរំលំណាមួយដែលកើតឡើងក្រៅពីការបោះឆ្នោត គឺថាមិនអាចឱ្យមានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានជាដាច់ខាត និងមិនអត់ឱនឱ្យជាដាច់ខាត។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈខ្លីបវីដេអូនាពេលថ្មីៗនេះ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលនៅឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកនៃ សន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS កាលពីល្ងាចថ្ងៃទី១៧ ខែតុលានេះថា ឱ្យតែអ្នកណាមួយមកប៉ះពាល់រដ្ឋាភិបាលស្របច្បាប់ គឺមិនបានជាដាច់ខាត និងមិនអត់ឱ្យឱ្យជាដាច់ខាត ហើយមិនឱ្យប៉ះពាលរដ្ឋាភិបាលបានជាដាច់ខាត និងប្រើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីការពាររដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ។ ប្រមុខការពារជាតិបានបញ្ជាក់ទៀតថា ដូច្នេះការផ្តួលរំលំណាមួយដែលកើតឡើងក្រៅពីការបោះឆ្នោត គឺថាមិនអាចឱ្យមានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានជាដាច់ខាត។ រឿងអ្វីដែលមិនមានការពិតទេ ទណ្ឌិត សម រង្ស៊ី ជាពូជក្បត់ជាតិ៣ជំនាន់ ប្រឌិតឡើងដើម្បីជាការទាក់ទាញ ហើយកិច្ចការងារនេះ គឺសមត្ថកិច្ចក៏ដូចជាកម្លាំងប្រដាប់អាវុធ គឺបានចេញមកថ្កោលទោសប្រឆាំងចំពោះទណ្ឌិត សម រង្ស៊ី។ សូមជម្រាបថា…
-
នាយឧត្តមសេនីយ៍ សៅ សុខា និងអាវុធហត្ថទូទាំងប្រទេសប្រកាសប្រឆាំងដាច់ខាតនិងថ្កោលទោសចំពោះសម្ដី ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេសនិងកងរាជអាវុធហត្ថទូទាំងប្រទេសប្រកាសប្រឆាំងដាច់ខាតនិងថ្កោលទោសដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍និងគម្រោងថ្មីតាមរយៈឃ្លីបវីដេអូនាក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធ ឱ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាពនិងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ តាមរយៈញត្តិថ្កោលទោស នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា៖យើងខ្ញុំជានាយទាហាន និងនាយទាហានរងនៃកងរាជអាវុធហត្ថទាំងមូល សូមប្រឆាំងដាច់ អហង្ការនិងថ្កោលទោសទណ្ឌិត សម រង្ស៊ី មានប្រវត្តិពូជអម្បូរក្បត់ជាតិតជំនាន់។ ទណ្ឌិតនេះ បានចេញសេចក្តីថ្លែងការណ៍ តាមឃ្លីបវីដេអូ ក្នុងន័យញុះញង់ បំបែកបំបាក់ ប្រឆាំងនឹងច្បាប់រដ្ឋធម្មនុញ្ញន ព្រះរាជាណាចក្រកម្ពុជា នាំប្រទេសកម្ពុជាឆ្ពោះទៅរកសង្គ្រាមសាជាថ្មី។ យើងខ្ញុំទាំងអស់គ្នាជាកងរាជអាវុធហត្ថ ត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តតួនាទី ភារកិច្ចការពារ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ ជាពិសេសបង្ក្រាបទណ្ឌិត សម រង្ស៊ីតាមសាលក្រមតុលាការដែលនៅជាធរមាន។ កងរាជអាវុធហត្ថប្តេជ្ញាការពារដោយស្មោះត្រង់បំផុតចំពោះរាជរដ្ឋាភិបាលដែលកំពុងដឹកនាំដោយសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…
-
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើញ្ញត្តិថ្កោលទោស សម រង្ស៊ី

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើញ្ញត្តិប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូនាពេល ថ្មីៗនេះ ក្នុងគោលបំណងផ្ដួលរលំរាជរដ្ឋាភិបាលនៅឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើ ការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកនៃសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ នេះបើយោងតាមញ្ញត្តិថ្កោលទោសនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍ និងគម្រោងខុសច្បាប់របស់ ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្សពួកដែលចង់ធ្វើបដិវត្តពណ៌ បំផុសបំផុល បង្កចលាចលក្នុងសង្គម និងមានចេតនាបំផ្លាញសន្តិភាពដែលរកបានមកដោយលំបាក។ ញ្ញត្តិថ្កោលទោសបានបញ្ជាក់ថា “យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាដាច់ខាត ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ គាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត…
-
ពិធីផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើនៅថ្ងៃស្អែក

ភ្នំពេញ៖ ពិធីផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ ការចេញព្រះរាជក្រឹត្យនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភាលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ដោយសំឡេងគាំទ្រ១១១សំឡេង។ គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម…
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌ឆ្លើយតបទៅអ្នកវិភាគរឿងប្រព័ន្ធយុត្តិធម៌បារាំង និងកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី១៥ ខែតុលានេះថា ប្រព័ន្ធយុត្តិធម៌បារាំង និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា គឺមិនខុសគ្នាទេហើយជាពិសេស ក្រុមព្រហ្មទណ្ឌរបស់កម្ពុជា គឺយកចេញពីក្រមព្រហ្មទណ្ឌរបស់បារាំង ដោយអ្នករៀបចំឱ្យ គឺអ្នកជំនាញការបារាំង វាអត់មានអីខុសគ្នា។ ក៏ប៉ុន្តែគ្រាន់តែការសម្រេចសេចក្តីរបស់តុលាការគឺមិនដូចគ្នាទេ។ ការសម្រេចសេចក្តីរបស់តុលាការវាជាអំណាចឆន្ទានុសិទ្ធិរបស់ចៅក្រម ដោយផ្អែកទៅលើអង្គហេតុ និងអង្គច្បាប់ នៃសំណុំរឿងនីមួយៗ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា “មិនមែនតុលាការបារាំងគេសម្រចអ៉ឺចឹងតុលាការខ្មែរត្រូវសម្រេចដូចគ្នាដែរទេ។ អង្គហេតុ អង្គច្បាប់ មូលដ្ឋាននៃការសម្រេចសំណុំរឿងនីមួយៗ មិនអត់ដូចគ្នាទេ។ វាជាអំណាច ឆន្ទានុសិទ្ធិរបស់តុលាការដែលជាស្ថាប័នឯករាជ្យតាមប្រទេសនីមួយៗ”។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌បានធ្វើឡើងបន្ទាប់ពីមានក្រុមអ្នកវិភាគនយោបាយមួយចំនួនបានលើកឡើងថាតុលាការនៅប្រទេសកម្ពុជាគួរយកគំរូតាមតុលាការបារាំងក្នុងការកាត់ក្ដីសំណុំរឿងទាក់ទងទៅនឹងសេរីភាពបញ្ចេញមតិដូចរឿងក្ដីរបស់លោក សម រង្ស៊ី និងសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាកាលពីពេលថ្មីៗនេះ។ដោយ៖ពលជ័យ
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ធ្វើជាអ្នកដឹកនាំត្រូវហ៊ានអារកាត់ ដើម្បីដោះស្រាយបញ្ហាធំ ប៉ុន្តែការអារកាត់ត្រូវឈរលើមូលដ្ឋាន នៃផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាធំ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត បានមានប្រសាសន៍សង្កត់ធ្ងន់ថា ធ្វើជាមេដឹកនាំពេលខ្លះត្រូវហ៊ានអារកាត់ ដើម្បីដោះស្រាយបញ្ហាធំ ប៉ុន្តែការអារកាត់ត្រូវឈរលើមូលដ្ឋាន នៃផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាធំ។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា “ធ្វើមេដឹកនាំពេលខ្លះត្រូវអារកាត់ តែអារកាត់អីដើម្បីបានផលប្រយោជន៍ធំ សូម្បីតែនយោបាយឈ្នះ-ឈ្នះ ក៏មានទស្សនៈខុសគ្នាដែរ អ្នកខ្លះគាត់ខ្លះ គណបក្សប្រជាជនកម្ពុជាពេលនឹងកាន់ ៨០% រួចទៅហើយក្នុងដៃ ទ័ពលុយក្នុងប្រទេសរាប់សិបចាំបាច់ឲ្យខ្មែរក្រហមចូលធ្វើអីឲ្យផលប្រយោជន៍ទៅគេធ្វើអី យើងវ៉ៃកម្ទេចចោលតែម្តងទៅ វ៉ៃឲ្យអស់ហ្មងទៅ មិនបាច់ចែកអំណាច មិនបាច់ចែកសិទ្ធិ។ សម្តេចតេជោប្រកាន់ជំហរច្បាស់ថា ពិតណាស់យើងត្រូវលះបង់ផលប្រយោជន៍មួយចំនួនដើម្បីឲ្យទៅភាគីខ្មែរក្រហម ទឹកដីមួយចំនួនដែលគាត់ធ្លាប់គ្រប់គ្រងឲ្យគាត់បន្តគ្រប់គ្រងទៀតចុះ កងពលមួយចំនួនដែលគាត់គ្រប់គ្រង មេទ័ពឲ្យគាត់បំពាក់ចុះ វាអត់ខាតទេរបស់ខ្មែរយើងតា តែបើឲ្យយើងទៅលើកទ័ពវ៉ៃកម្ទេចគាត់ ខ្មែរកំទេចខ្មែរ មិនដឹងពេលណាបានចប់”។ បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតបានបញ្ជាក់ថា “ពេលខ្លះត្រូវអារកាត់ តែអារកាត់យកអីជាធំ យកប្រជាពលរដ្ឋជាធំ អញ្ចឹងអ្នកដែលមិនសប្បាយចិត្តនយោបាយឈ្នះឈ្នះគាត់រិះគន់មេចទៅ ប៉ុន្តែទៅបំផុតផលបានទាំងអស់គ្នា យើងសុខសប្បាយ…
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សម្តែងនូវការសោកស្តាយចំពោះការលិចទូកដបណ្តាលឱ្យសិស្សចំនួន១១នាក់ស្លាប់

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការសោកស្តាយ និងមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះក្រុមគ្រួសារនៃសព ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងស្រុកលើកដែក ខេត្តកណ្តាល ចំពោះការបាត់បង់នូវកូនក្មួយសិស្សានុសិស្សជាទីស្រលាញ់ក្នុងឧបទ្ទវហេតុលិចទូកដ ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ក្មួយៗ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លៀតទ្បើយ។ ការសម្តែងការសោកស្តាយនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។ ករណីលិចទូកដស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានបណ្តាលឱ្យសិស្សានុសិស្សចំនួន ១១នាក់បានស្លាប់ និងចំនួន៤នាក់ទៀតត្រូវបានជួយសង្គ្រោះ។ ទាក់ទងករណីនេះ មនុស្សចំនួន ៣នាក់ ដែលជាម្ចាស់អាជីវកម្មទូកដ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីលិចទូកដបណ្តាលឱ្យក្មេងៗសិស្សសាលាស្លាប់ចំនួន ១១នាក់ និង៤នាក់ ជួយសង្គ្រោះរួចផុតពីការស្លាប់។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ…