-
ព្រះមហាក្សត្រអបអរសាទរ និងកោតសរសើរសម្ដេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ និងកោតសរសើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ គឺជាមហាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតសម្រាប់សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
-
សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំវៀតណាម បានឯកភាពថា ប្រទេសកម្ពុជានិងវៀតណាមចាំបាច់ត្រូវបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានរដ្ឋ ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋ និងឯកឧត្តមនាយករដ្ឋមន្ត្រី ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពថា ប្រទេសទាំងពីរចាំបាច់ត្រូវបន្តធ្វើការជាមួយគ្នាយ៉ាង ជិតស្និទ្ធដើម្បីលើកកម្ពស់បន្ថែមទៀតនូវការប្រើប្រាស់ប្រកបដោយស័ក្តិសិទ្ធិភាពនូវយន្តការទ្វេភាគី ដែលមានស្រាប់ ផ្តល់អាទិភាពដល់ការអនុវត្តកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខារួចនាពេលកន្លងមក លើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចរវាងគ្នាដើម្បីជំរុញការអភិវឌ្ឍរួម និងជំរុញការសម្របសម្រួល យ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិនានា។
-
ព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរដល់លោក ដាវិស បេន យ៉ូសសែប និងគ្រួសារដែលបានចូលរួមការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
លោក ដាវិស បេន យ៉ូសសែប ជាជនជាតិអាមេរិកាំង និងក្រុមគ្រួសារ សរុបចំនួន៤នាក់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីកម្មជាចង្កោមគ្រួសារ។
-
សម្ដេចក្រឡាហោម ស ខេង ៖ ការលើកកម្ពស់ឧត្តមគតិស្នេហាជាតិដ៏បរិសុទ្ធ គឺជាចំណុចសំខាន់បំផុតរបស់យុវជន
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានមានប្រសាសន៍បញ្ជាក់ថា ការលើកកម្ពស់ឧត្តមគតិស្នេហាជាតិដ៏បរិសុទ្ធ គឺជាចំណុចសំខាន់បំផុតរបស់យុវជន ក្នុងនោះក៏រួមទាំងការតម្កល់ផលប្រយោជន៍ជាតិជាធំ។ ក្នុងនាមជាយុវជនគណបក្ស គឺត្រូវគោរពប្រតិបត្តិឱ្យបានល្អតាមរដ្ឋធម្មនុញ្ញ គោរពអនុវត្តឱ្យបាននូវគោលនយោបាយគណបក្ស ជាមួយគ្នានេះ ត្រូវចេះក្ដាប់ឱ្យបាននូវស្ថានការណ៍ប្រែប្រួលទាំងឡាយដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន។
-
ប្រធានគណបក្សប្រជាជនកម្ពុជា ទូរស័ព្ទអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ទៅកាន់អគ្គលេខាធិការរបស់គណបក្សកុម្មុយនីស្តវៀតណាម
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម និងក្នុងឱកាសនៃខួបលើកទី៩២ នៃការបង្កើតគណបក្សកុម្មុយនីស្តវៀតណាម (CPV) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាតាមទូរស័ព្ទ ដើម្បីជូនពរ និងអបអរសាទរដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សកុម្មុយនីស្តវៀតណាម ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
-
សម្តេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ដែលនឹងត្រូវប្រគល់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្លាំងយុវជន គឺជាកម្លាំងស្នូល ក្នុងការធានាបាននូវនិរន្តភាពនៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានមានប្រសាសន៍ញ្ជាក់ថា កម្លាំងយុវជន គឺជាកម្លាំងស្នូល ក្នុងការធានាបាននូវនិរន្តភាពនៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដូចនេះយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវតែខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ បន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម តម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាអាទិភាពខ្ពស់បំផុត។
-
ឯកឧត្តម ហ៊ុន ម៉ានី៖ កីឡដ្ឋានកំពង់ស្ពឺ សម្រេចការសាងសង់បានប្រមាណ៧០ភាគរយ
ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មកទល់ពេលនេះ កីឡដ្ឋានកំពង់ស្ពឺ សម្រេចការសាងសង់បានប្រមាណ៧០ភាគរយហើយ។ ឯកឧត្តមជឿជាក់ថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន គឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺ ជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ SEAGAME ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាផ្សេងៗទៀត។
-
សម្តេចក្រឡាហោម ស ខេង បង្ហាញលទ្ធផលអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេច
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមករានេះ បានបង្ហាញនូវលទ្ធផលការងារប្រចាំឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេច។ សម្តេចក្រឡាហោម ស ខេង បានសរសេរនៅលើហ្វេសប៊ុកថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេចបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន១.៥៩២គណនី។
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើដល់បេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់រក្សាឱ្យបាននូវស្មារតីសាមគ្គី ឯកភាពគ្នាខ្ពស់ ដើម្បីជ័យជម្នះក្នុងការបោះឆ្នោត
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានធ្វើការអំពាវនាវដល់បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ទាំងអស់ រក្សាឱ្យបាននូវស្មារតីសាមគ្គីឯកភាពគ្នាខ្ពស់ ក្នុងដំណើរឆ្ពោះទៅយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោត ដើម្បីធានាថា គណបក្សត្រូវតែឈ្នះសម្រាប់ការដឹកនាំឃុំ-សង្កាត់ អាណត្តិទី៥ បន្តទៀត។