Category: នយោបាយក្នុងប្រទេស

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងទោសដល់អ្នកដែលដកខ្លួនចេញពីជនក្បត់ជាតិបីជំនាន់

    សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងទោសដល់អ្នកដែលដកខ្លួនចេញពីជនក្បត់ជាតិបីជំនាន់

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងទូលថ្វាយទៅព្រះមហាក្សត្រដើម្បីលើកលែងទោសចំពោះអ្នកនយោបាយប្រឆាំងណាដែលផ្តាច់ខ្លួនចេញពីទទណ្ឌិត សម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិបីជំនាន់។ ខណៈជនក្បត់ជាតិនេះ សម្តេចនឹងកម្ចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយមនេះឱ្យខាងតែបាន ដោយសារតែជនរត់ចោលស្រុកមួយនេះ ម្តងហើយម្តងទៀតនៅតែចិញ្ចឹមចិត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមានចេតនាបំផ្លិតបំផ្លាញសុខសន្តិភាព ដែលរកបានដោយកម្រនោះ។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋជាង១.៨០០គ្រួសារទៀតដែលបានស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មកតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា “បើយើងមិនកម្ចាត់អាមួយហ្នឹងទើបវាចម្លែក ខ្ញុំកម្ចាត់តែអាមួយហ្នឹងទេ អត់កម្ចាត់អ្នកណាផ្សេងទេ អ៊ីចឹងអ្នកដទៃបំបែកខ្លួនចេញមក ខ្ញុំអាចនឹងពិនិត្យលើកលែងទោសឱ្យអ្នកឯង តែឲ្យបែកចេញពីងាមួយនោះ ព្រោះខ្ញុំមានអំណាចដើម្បីនឹងចុះហត្ថលេខាស្នើសុំព្រះមហាក្សត្រលើកលែងទោស ក៏ប៉ុន្តែក្នុងលក្ខខណ្ឌសែលអ្នកឯងបំបែកចេញពីអាមួយហ្នឹង ខ្ញុំប្រកាសគោលនយោបាយរបស់ខ្ញុំ”។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា “គណបក្សនយោបាយណាក៏ដោយដែលចូលពាក់ព័ន្ធជាមួយអាមួយហ្នឹង គឺយើងប្តូរផ្តាច់ប្តឹងទៅតុលាការដើម្បីរំលាយចោល ព្រោះអានឹងគេហាមឃាត់។ អ្នកដែលចូលពាក់ព័ន្ធជាមួយអាហ្នឹងប្រកាសផ្តាច់ខ្លួនចេញពីអាហ្នឹង ប៉ុន្តែអត់មានប្រកាសលំៗហើយមកបោកទេ ហើយទុកឱ្យវាដេកនៅស្រុកបារាំងហ្នឹងទៅ ហើយបើអ្នកឯងមិនប្រកាសផ្តាច់ទេ អ្នកឯងនៅក្រៅនឹងទៅ នៅជាមួយគ្នាហ្នឹងទៅ។ យើងចាំបាច់ទៅឈឺក្បាលវិលមុខអីឱ្យអ្ហែងនៅហ្នឹងទៅ។…

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ទង្វើរបស់ទណ្ឌិត សម រង្ស៊ី កាត់ទឹកដីខ្មែរឱ្យទៅជនបរទេស គឺជាទង្វើក្បត់ជាតិ

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ទង្វើរបស់ទណ្ឌិត សម រង្ស៊ី កាត់ទឹកដីខ្មែរឱ្យទៅជនបរទេស គឺជាទង្វើក្បត់ជាតិ

    ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់ AMS នៅថ្ងៃទី២០ ខែតុលានេះថា សេចក្តីសម្រេចផ្តន្ទាទោសជនជាប់ចោទ សម រង្ស៊ី ដាក់ពន្ធនាគារអស់មួយជីវិត ពីបទប៉ុនប៉ងកាត់ទឹកដីខ្មែរចំនួន៤ខេត្ត ឱ្យទៅជនបរទេស គឺបានបង្ហាញអំពីជំហរនៃការអនុវត្តច្បាប់ច្បាស់លាស់របស់ប្រព័ន្ធតុលាការកម្ពុជា ដែលបញ្ជាក់អំពីការពារនូវអធិបតេយ្យភាពទឹដីរបស់កម្ពុជា ដែលជាកម្មសិទ្ធិរួមរបស់ប្រជាពលរដ្ឋកម្ពុជា ពីព្រោះទឹកដីនៃប្រទេសជាតិរបស់យើង មិនមែនអ្នកនយោបាយណាម្នាក់ មិនមែនបុគ្គលណាម្នាក់ ចេះតែទៅចុះហត្ថលេខាជាមួយជនបរទេសសម្រេចចិត្តជាជាលក្ខណៈបុគ្គល ឬជាក្រុមរបស់ខ្លួននោះ ទៅប្រគល់ឱ្យជនបរទសមួយណាមួយតាមអំពើចិត្តបានទេ។ ទង្វើរបស់ទណ្ឌិត សម រង្ស៊ី គឺជាទង្វើក្បត់ជាតិ ពីព្រោះក្នុងឋានៈខ្លួនត្រឹមតែជាអ្នកនយោបាយ ត្រឹមតែជាមេបក្សនយោបាយ គ្មានបុព្វសិទ្ធិ និងសិទ្ធិណាដែលអាចទៅចុះជាមួយនឹងជនបរទេស ដើម្បីសម្រេចកាត់ទឹកដីកម្ពុជាទៅឱ្យបរទេសណាមួយតាមអំពើចិត្តទេ។ កុំថាឡើយខ្លួនត្រឹមជាអ្នកនយោបាយ ជាប្រធានបក្សនយោបាយ សូម្បីតែសមាជិករដ្ឋសភា ប្រធានរដ្ឋសភា ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសក៏មិនអាចទៅកាត់ទឹកដីខ្លួនឯងទៅឱ្យបរទេសណាតាមអំពើចិត្តដែរ សូម្បីតែមួយចម្រៀកសក់។ ប៉ុន្តែទណ្ឌិត សម រង្ស៊ី បានសម្រេចកាត់ទឹកដីខ្មែររហូតដល់ទៅ៤ខេត្តឱ្យទៅជនជាតិម៉ុងតាញ៉ា។ ទង្វើនេះ ស័ក្តិសមណាស់ទៅហើយដែលត្រូវទទួលទោសអស់មួយជីវិត។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបន្តថា ការទទួលទោសជាប់ពន្ធនាគារអស់មួយជីវិតនេះ ចាត់ទុកជាទោសស្រាលហើយ ពីព្រោះទោសក្បត់ជាតិបើគិតពីសម័យដើម គឺប្រហារជីវិតទាំងពូជ ទាំង៧សណ្តានឯណោះ ប៉ុន្តែកម្ពុជាគ្មានច្បាប់ប្រហារជីវិតទេ មានតែដាក់ទោសអស់មួយជីវិត។ ប៉ុន្តែទោសក្បត់ជាតិសូមជម្រាបថា…

  • គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនគាំទ្រចំពោះការដាក់ចេញនូវគោលការណ៍របស់សម្ដេចតេជោកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិបីជំនាន់

    គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនគាំទ្រចំពោះការដាក់ចេញនូវគោលការណ៍របស់សម្ដេចតេជោកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិបីជំនាន់

    ភ្នំពេញ៖គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានធ្វើញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញនូវគោលការណ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់​ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។ នេះបើយោងតាមញត្តិគាំទ្រ។ ញត្តិគាំទ្របានបញ្ជាក់ថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសូមប្រឆាំងដាច់​ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការនូវរាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដោយមិនស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលប្រកាសគាំទ្រការ ការពារយ៉ាងម៉ឺងម៉ាត់បំផុតចំពោះរដ្ឋធម្មនុញ្ញរាជបល្ល័ង្កនិងរាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើម និងបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃ សង្គមជាតិកម្ពុជាទាំងមូល។ គួររំលឹកថាក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្ដាលកាលពីព្រឹកថ្ងៃទី២០ខែតុលាសម្តេចតេជោហ៊ុនសែនគាំទ្រការសម្រេចរបស់តុលាការផ្តន្ទាទោសជនក្បត់ជាតិ សម រង្ស៊ី ដាក់គុកមួយជីវិត និងប្រកាសថា មិនត្រឹមតែមិនលើកលែងទោសឱ្យជននោះទេ ថែមទាំងដាក់ចេញចលនាកម្ចាត់ចោលនូវនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់ ។ សម្តេចបានបញ្ជាក់ទៀតថា បក្សនយោបាយណាដែលផ្សារភ្ជាប់ខ្លួនជាមួយជនឧទ្ទាមក្បត់​ជាតិយើងនឹងប្តឹងទៅ តុលាការដើម្បីរំលាយបក្សនោះចោល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសំណួរថា «តើឱ្យទណ្ឌិតសម រង្ស៊ីដឹកនាំប្រទេសយ៉ាងម៉េចទៅបើមិនទាន់កាន់តំណែងផងហ៊ានចុះហត្ថលេខាកាត់ដីឲ្យជនបរទេសរហូតដល់៤ខេត្ត»។សម្តេចតេជោបានបញ្ជាក់ថា«កុំថាឡើយអ្នកឯងមិនទាន់បានកាន់អំណាចហ៊ានកាត់ទឹកដី​ឱ្យជនបរទេសរហូតដល់៤ខេត្ត សូម្បីតែខ្ញុំកាន់តំណែង ក៏ខ្ញុំមិនមានសិទ្ធិក្នុងការកាត់​ដីឱ្យជនបរទេសសូម្បីមួយមីលីម៉ែត្រ ព្រោះត្រូវជាប់គុក»។ ជាមួយគ្នានេះសម្តេចតេជោហ៊ុនសែនបានបញ្ជាក់ជាថ្មីថា«ខ្ញុំមិនលើកលែងទោសដល់ជនក្បត់ជាតិ៣ជំនាន់ឡើយ ថែមទាំងដាក់ចេញការកម្ចាត់មនោគមន៍ជ្រុលនិយមចោលទៀតផង»។ សូមរំលឹកថា កន្លងទៅមជ្ឍដ្ឋានគ្រប់លំដាប់ថ្នាក់បានចេញញត្តិថ្កោលទោស ទណ្ឌិត សម រង្ស៊ីបន្ទាប់ពីទណ្ឌិត ញុះញង់ឱ្យបះបោរផ្ដួលរំលំរាជរដ្ឋាភិបាល ឆ្នាំ២០២៣។ ស្របជាមួយគ្នានេះសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមកាត់ទោសទណ្ឌិត…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ក្នុងនាមកងទ័ពជើងគោកគឺការពារ និងស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ក្នុងនាមកងទ័ពជើងគោកគឺការពារ និងស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់

    ភ្នំពេញ៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទភារកិច្ចអាទិភាព ចម្បងគឺការពារ និងស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ដើម្បីធ្វើយ៉ាងណាថែរក្សាការពារសនិ្តភាព បូរណភាពទឹកដី សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋតាមរយៈការតៀមប្រុងប្រៀបជាប់ជាប្រចាំក្នុងការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានដើម្បីភាពម្ចាស់ក្នុងការឆ្លើយតបទៅគ្រប់ស្ថានការណ៍យថាហេតុនានា។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានារបស់កងពលតូចថ្មើរជើងលេខ៥៣យោធ ភូមិភាគទី៥ និងពិធីសំណេះសំណាលសួរសុខទុក្ខរបស់អង្គភាពសម្ព័ន្ធមេត្រីភាព ខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថានយោបាយឈ្នះឈ្នះរបស់សម្តេចតេជោបាននាំមកនូវសុខសន្តិភាពនិងភាពសុខុដុមរមនាដល់សង្គមជាតិខ្មែរទាំងមូលជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ គឺប្រាកដជាយល់ច្បាស់អំពីអត្ថន័យ និងគុណបំណាច់នេះយ៉ាងជាក់ច្បាស់ព្រោះបានឃើញជាក់ស្តែង នូវការផ្លាស់ប្តូរប្រែមុខប្រែមាត់​ពីតំបន់ដែលធ្លាប់ប្រយុទ្ធគ្នា មកជាទីតាំងពោរពេញសុខសន្តិភាពនិងការអភិវឌ្ឍ រីកចម្រើន។ផ្ទុយពីនយោបាយដើម្បីតែចំណេញរបស់អ្នកនយោបាយជ្រុលនិយមមួយចំនួន​​ដែលតែងតែធ្វើការញុះញង់ អុចអាលតាមគ្រប់រូបភាព ក្នុងបំណងនាំឱ្យមានការបែកបាក់សាមគ្គីភាព និងបង្កជម្លោះក្នុងសង្គមជាតិ ដើម្បីធ្វើយ៉ាងណាបំពេញមហិច្ឆតានយោបាយរបស់ខ្លួន។ដូចនេះសូមបន្តចូលរួមថែរក្សានូវសុខសន្តិភាពនេះឱ្យបានឋិតឋេរយូរអង្វែងតជំនាន់ ព្រមទាំងប្រឆាំងដាច់ខាតចំពោះចលនាខុសច្បាប់ ដែលអាចបង្កើតចលាចល និងអូសទាញប្រទេសជាតិទៅរកស្ថានភាពសង្គ្រាមទ្បើងវិញ។ មេបញ្ជាការកងទ័ពជើងគោកក៏បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលថ្មីៗជាច្រើន របស់កងពលតូចថ្មើរជើងលេខ ៥៣ រួមមានជាអាទិ៍ អគារស្នាក់នៅរបស់សិក្ខាកាម,អគារទីបញ្ជាការ កងអនុសេនាធំ, ឃ្លាំងអាវុធគ្រាប់, ផ្ទះបាយគំរូ, ផ្លូវក្រួសក្រហម, ផ្លូវបេតុង, តារាងបាល់ទាត់រួមនឹងហេដ្ឋារចនា សម្ព័ន្ធមួយចំនួនទៀតសម្រាប់បម្រើតម្រូវការការងារប្រចាំថ្ងៃរបស់អង្គភាព…

  • គ.ជ.បប្រកាសពីការចាប់ផ្ដើមការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់

    គ.ជ.បប្រកាសពីការចាប់ផ្ដើមការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់

    ភ្នំពេញ៖ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ បានចាប់ផ្ដើមហើយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំនេះ មានរយៈពេល ៥០ថ្ងៃគត់ គឺរាប់ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតនៅតាមឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ចំនួន ៣ ថ្ងៃ គឺនៅថ្ងៃទី៣ ខែវិច្ឆិកា ថ្ងៃទី១៨ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីបើកកិច្ចប្រជុំ ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​( គ.ជ.ប) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ គ.ជ.ប បានបញ្ជាក់ថា តាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ទូទាំងប្រទេស បានបើកដំណើរការព្រមគ្នានៅវេលាម៉ោង…

  • សម្តេចតេជោ ហ៊ុន សែន ៖សាលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៉ី ពូជក្បត់ជាតិបីជំនាន់ ដាក់ពន្ធនាគារមួយជីវិត គឺជាការកាត់សេចក្តីត្រឹមត្រូវ

    សម្តេចតេជោ ហ៊ុន សែន ៖សាលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៉ី ពូជក្បត់ជាតិបីជំនាន់ ដាក់ពន្ធនាគារមួយជីវិត គឺជាការកាត់សេចក្តីត្រឹមត្រូវ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានហៅការប្រកាសសាលក្រម​ផ្តន្ទាទោសទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិបីជំនាន់ កាលពីថ្ងៃទី១៩ខែតុលា​ឱ្យជាប់នៅក្នុងពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយ​​ជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត ទាំងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀតក្នុងសំណុំរឿងចុះហត្ថលេខាកាត់ដីខ្មែរចំនួនបួនខេត្ត គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម គឺជាការត្រឹមត្រូវ។ ការប្រកាសគាំទ្រនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោអញ្ជើញទៅប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃទី២០ ខែតុលា នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា “សាលក្រមតុលាការនេះ គឺត្រឹមត្រូវ ហើយអនុវត្តទៅលើទោសទណ្ឌដែលអ្នកឯងមានភស្តុតាងជាក់លាក់។ យើងគ្រាន់​តែចោទសួរយ៉ាងសាមញ្ញថា ហេតុអ្វីចាំបាច់ដាក់ទង់ជាតិពីខាងក្រោយរហូតដល់ទៅបី បើនោះគ្រាន់តែជាកិច្ចសន្យានៃការផ្តល់សិទ្ធិឱ្យជនជាតិដើមភាគតិច? ហើយតើជនជាតិដើម​ភាគតិចរបស់យើងនៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មានតំណាងសម្រាប់ចុះហត្ថលេខាបែបនេះទេ? នៅក្នុងរដ្ឋធម្មនុញ្ញ គឺមិនផ្តល់ គេហៅថា ប្រឆាំង​ជាមួយការធ្វើអប្បគមន៍។ ហេតុបានបានជាក្រុមនេះមានទង់ជាតិ? ហើយម៉្យាងទៀត កុក ស អត់ចេះខ្មែរមួយម៉ាត់ ហើយកុក ស ជាអ្នកណា? គេមានទង់ជាតិរបស់គេមួយមិនមែនជាទង់ជាតិខ្មែរ ហើយក៏មិនមែនជាទង់ជាតិវៀតណាមដែរគឺជាទង់ជាតិនៃរដ្ឋមួយដែលគេបានបង្កើតប្រឆាំងជាមួយរដ្ឋាភិបាលវៀតណាម…

  • ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈដល់អតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ជាទីប្រឹក្សារាជរដ្ឋាភិបាល

    ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈដល់អតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ជាទីប្រឹក្សារាជរដ្ឋាភិបាល

    ភ្នំពេញ៖អតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាលដែលមានឋានៈស្មើរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាលចំនួន ៩រូប មានដូចជាៈ១. ឯកឧត្តម ជីវ កត្តា មានឋានៈស្មើ រដ្ឋមន្តី២. ឯកឧត្តម តាន់ ទីន មានឋានៈស្មើ រដ្ឋលេខាធិការ៣. ឯកឧត្តម ខឺយ ស៊ីនឿន មានឋានៈស្មើ រដ្ឋលេខាធិការ៤. ឯកឧត្តម កង គឹមហាក់ មានឋានៈស្មើ រដ្ឋលេខាធិការ៥. ឯកឧត្តម កង ម៉ារ៉ាឌី មានឋានៈស្មើ រដ្ឋលេខាធិការ៦. ឯកឧត្តម សុខ សុធា មានឋានៈស្មើ អនុរដ្ឋលេខាធិការ៧. ឯកឧត្តម សុខ វិបុល មានឋានៈស្មើ អនុរដ្ឋលេខាធិការ៨. ឯកឧត្តម អាន តារ៉ា មានឋានៈស្មើ អនុរដ្ឋលេខាធិការ៩. ឯកឧត្តម គីន…

  • ប្រធានគណបក្សខ្មែរតែមួយ ៖ ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី កំពុងបណ្តុះគំនិតសងសឹកនិយម

    ប្រធានគណបក្សខ្មែរតែមួយ ៖ ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី កំពុងបណ្តុះគំនិតសងសឹកនិយម

    ភ្នំពេញ៖ប្រធានគណបក្សខ្មែរតែមួយ បានហៅការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី មេខ្លោងឧទ្ទាម និងជាពូជត្រកូលក្បត់បីជំនាន់ កំពុងបណ្តុះគំនិតសងសឹកនិយម បង្កើតវប្បធម៌លាបពណ៌ញុះញុង់ វប្បធម៌ក្តិចត្រួយ និងចេតនាបំផ្លាញសុខសន្តិភាពក្រោមរូបភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបែបបរទេសនិយម។ លោក គុជ លី ស្ថាបនិកនិងជាប្រធានគណបក្សខ្មែរតែមួយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ផ្ញើជូនទណ្ឌិត សម រង្ស៊ី បានលើកឡលងថា ទណ្ឌិត សម រង្ស៊ី បានដឹកនាំបួនគណបក្សពីអតីតកាល ដោយបានចូលរួមប្រកួតប្រជែងតាមរយៈការបោះឆ្នោតគ្រប់ អាណត្តិចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៣។ ជាអពមង្គលចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០១៧ រហូតដល់បច្ចុប្បន្ននេះ គឺបានក្លាយជាប្រធានគណបក្សខ្យល់ពិភពលោក។ ជាការពិត គ្រប់ការអំពាវនាវអកុសលរបស់ទណ្ឌិតរូបនេះ គឺបានបង្ហាញពីអត្តចរិតអសនិទាននយោបាយពិតរបស់ទណ្ឌិតរូបនេះចំពោះប្រទេសជាតិ ប្រជាពលរដ្ឋ និងម្ចាស់ឆ្នោត ដោយសារតែទណ្ឌិតបានកំពុងបណ្តុះគំនិតសងសឹកនិយម បង្កើតវប្បធម៌លាប​ពណ៌​ញុះញុង់ វប្ប ធម៌ក្តិចត្រួយ និងចេតនាបំផ្លាញសុខសន្តិភាពក្រោមរូបភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបបរទេសនិយម។ លោក គុជ លី បានបន្តថា ការបង្កើតព្រឹត្តិការណ៍ដដែលៗ និងការអំពាវនាវធ្វើបដិវត្តន៍​ពណ៍របស់ទណ្ឌិតរូបនេះ គឺបានរំលោភរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ បានរំលោភកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១…

  • រឿងចុះកិច្ចព្រមព្រៀងកាត់ខេត្តខ្មែរចំនួនបួនឱ្យទៅក្រុមម៉ុងតាញ៉ា៖តុលាការកាត់ទោស សម រង្ស៊ី ឱ្យជាប់គុកអស់មួយជីវិត

    រឿងចុះកិច្ចព្រមព្រៀងកាត់ខេត្តខ្មែរចំនួនបួនឱ្យទៅក្រុមម៉ុងតាញ៉ា៖តុលាការកាត់ទោស សម រង្ស៊ី ឱ្យជាប់គុកអស់មួយជីវិត

    ភ្នំពេញ៖ តុលាការបានប្រកាសសាលក្រមផ្តន្ទាទោសកំបាំងមុខទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិបីជំនាន់ ឱ្យជាប់នៅក្នុងពន្ធនាគារកំណត់អស់មួយជីវិត និង ហាមឃាត់មិនឱ្យធ្វើនយោបាយ អស់មួយជីវិត ក្នុងសំណុំរឿងចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងមួយជាមួយឈ្មោះ កុក សរ ប្រធានមូលនិធិជនជាតិ ដើមភាគតិចម៉ុង​តាញ៉ា​​ដោយសន្យាកាត់ដីខ្មែរចំនួនបួនខេត្តឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាមនិងផ្តល់ស្វយ័តភាពដល់ក្រុមជនជាតិនេះក្នុងការគ្រប់គ្រងនិងចាត់ចែង ប្រសិនបើ គណបក្ស​​សង្គ្រោះជាតិនឹងបានឈ្នះការបោះឆ្នោត នៅក្នុងឆ្នាំ ២០១៣។។ខេត្តទាំងបួននេះ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ការប្រកាសសាលក្រមផ្តន្ទាទោសនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២២។ប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះនៃសាលាដំបូងរាជ ធានីភ្នំពេញ លោកចៅក្រម ស៊ីន សុវណ្ណរ័ត្ន បានថ្លែងថានៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌ នេះជនជាប់ចោទឈ្មោះ​​ សម រង្ស៊ីជាប់ចោទពីបទ:«ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ជាបទល្មើសដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា។ លោកចៅក្រម ស៊ីន សុវណ្ណរ័ត្ន បានបញ្ជាក់ថាចំពោះអង្គហេតុដែលបណ្តាលឱ្យមានការ​ចោទ​ប្រកាន់ជនជាប់ចោទឈ្មោះ សម រង្ស៊ី គឺជាប់ទាក់ទងទៅនឹងឈ្មោះ សមរង្ស៊ី បានចុះកិច្ចព្រមព្រៀង ជាមួយលោក…

  • កងទ័ពជើងគោកត្រៀមខ្លួនរួចជាស្រេចដើម្បីកម្ទេចចោលទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្ខពួក

    កងទ័ពជើងគោកត្រៀមខ្លួនរួចជាស្រេចដើម្បីកម្ទេចចោលទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្ខពួក

    ភ្នំពេញ៖ “កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ត្រៀមខ្លួនរួចជាស្រេចដើម្បីកម្ទេចចោលភ្លាមទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្ខពួក ដែលចង់ធ្វើបដិវត្តពណ៌បំផុសបំផុល បង្កចលាចលក្នុងសង្គម និងមានចេតនាបំផ្លាញសុខសន្តិភាព ស្ថេរភាពសង្គម ដែលរកបានមកដោយការលះបង់ខ្ពស់ និងក្តីលំបាកជាទីបំផុត”។ នេះបើយោងតាមញ្ញត្តិថ្កោលទោសកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ ញ្ញត្តិថ្កោលទោសបន្តថា ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ធ្វើការប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មីតាមរយៈឃ្លីបវីដេអូ នាពេលថ្មីៗនេះ ក្នុងគោលបំណងធ្វើការកែនគរប្រមូលផ្ដុំផ្ដួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ញ្ញត្តិថ្កោលទោសបានបញ្ជាក់ថា “យើងខ្ញុំទាំងអស់គា្នជាយោធិនកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទគ្រប់រូប សូមប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែល កើតចេញពីការបោះឆ្នោត និងការពារឱ្យខានតែបាននូវសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។ ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក…