-
រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្តល់ព័ត៌មានជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីស្ថានភាពនៃប្រទេសមីយ៉ាន់ម៉ា
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីបានគូសបញ្ជាក់អំពីភាពស្មុគស្មាញចាក់ស្រេះនៃស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការវិវត្តថ្មីៗនៃបញ្ហាសន្តិសុខនយោបាយ និងមនុស្សធម៌នៅក្នុងប្រទេសនេះរួច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនក្រុមប្រឹក្សា អំពីកិច្ចខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ជាពិសេសអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងជំហានឆ្ពោះទៅមុខដើម្បីជំរុញវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC)។
-
អ្នកនាំពាក្យ គ.ជ.ប. ឆ្លើយតបទៅនឹងការស្នើសុំរបស់គណបក្សនយោបាយចំនួនប្រាំមួយ
អ្នកនាំពាក្យ គ.ជ.ប. បានបញ្ជាក់ថា ការទាមទាររបស់គណបក្សនយោបាយទាំងប្រាំមួយនេះ គឺជាសិទ្ធិនៅក្នុងការបញ្ចេញមតិរបស់ពួកគាត់ ក៏ប៉ុន្តែយ៉ាងណាក៏ដោយនៅក្នុងយន្តការងារ និងនៅក្នុងរំហូរនៃដំណើរការអនុវត្តការងាររបស់ គ.ជ.ប. គឺធ្វើឲ្យមានប្រសិទ្ធភាពការងារ និងតម្លាភាពការងារ និងធ្វើឲ្យមានភាពត្រឹមត្រូវនៅក្នុងកិច្ចដំណើរការផង
-
អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអាល្លឺម៉ង់អបអរសាទរកម្ពុជា ដែលបានទទួលតួនាទីជាប្រធានអាស៊ាន
លោកជំទាវ Petra Sigmund អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ បានអបអរសាទរកម្ពុជាដែលបានទទួលតួនាទីជាប្រធានអាស៊ាន និងការតែងតាំងឯកឧត្តម ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា។ អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ បានអះអាងជាថ្មីអំពីការគាំទ្ររបស់អាល្លឺម៉ង់ចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន (5PC) និងអំពីការត្រៀមលក្ខណៈរួចរាល់ដើម្បីធ្វើការជាមួយកម្ពុជា។
-
ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរដោយអ្នកនយោបាយប្រជាភិថុតិ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរដោយអ្នកនយោបាយ ប្រជាភិថុតិ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏ជាការមើលងាយជាតិខ្មែរផងដែរ។
-
សម្ដេចក្រឡាហោម ស ខេង៖ កម្ពុជាមានប្រជាពលរដ្ឋដែលកាន់សាសនាម៉ូស្លីមស្ថិតក្នុងលំដាប់ទី២
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថានៅកម្ពុជាមាន ប្រជាពលរដ្ឋដែលកាន់សាសនាម៉ូស្លីមស្ថិតក្នុងលំដាប់ទី២បន្ទាប់ពីប្រជាពលរដ្ឋកាន់សាសនាព្រះពុទ្ធ។ ទាំងប្រជាពលរដ្ឋខ្មែរដែលកាន់ព្រះពុទ្ធសាសនា និងសាសនាអ៊ិស្លាមសុទ្ធតែមានទំនាក់ទំនងក្នុងសង្គមប្រកបដោយសុខដុមរមនា។ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងផ្ដល់ឱកាសស្មើៗគ្នាដល់ប្រជាពលរដ្ឋទាំងកាន់សាសនាព្រះពុទ្ធ និងសាសនាអ៊ិស្លាម ដើម្បីទទួលបាននូវឱកាសក្នុងសង្គមស្មើៗគ្នា។
-
ឯកឧត្ដម ហ៊ុន ម៉ាណែត រំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព
ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានមានប្រសាសន៍បញ្ជាក់ថា”សន្តិភាព” គឺមានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងទ្វេរឡើងបន្ថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាច្រានចោលការដាក់ចំណាត់ថ្នាក់កម្ពុជាពាក់ព័ន្ធនឹងអំពើពុករលួយ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលចំពោះការដាក់ចំណាត់ថ្នាក់កម្ពុជាពាក់ព័ន្ធអំពើពុករលួយពីសំណាក់អង្គការតម្លាភាពអន្តរជាតិ និងបានហៅអង្គការនេះថា មានភាពទុច្ចរិត និងជាអាយ៉ងរបស់បរទេសដែលមិនបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី២៧ ខែមករានេះថា ចំពោះការដាក់ចំណាត់ថ្នាក់នេះកម្ពុជាមិនដែលទទួលយកទេ។ ហេតុអ្វីដែលកម្ពុជាមិនដែលទទួលយក គឺកម្ពុជាគោរពរគោលការណ៍របស់អង្គការសហប្រជាជាតិដែលរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាព្រមព្រៀងជាមួយអង្គការសហប្រជាជាតិស្តីអំពីបទប្រឆាំងជាមួយនឹងអំពើពុករលួយ។
-
ក្រសួងការបរទេសបង្ហាញលទ្ធផលនៃជំនួបសន្ទនារវាង សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង
ក្រសួងការបរទេសបង្ហាញលទ្ធផលនៃជំនួបសន្ទនារវាង សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង
-
សម្តេចតេជោ ហ៊ុន សែន ដាក់សំណើបួនចំណុចទៅកាន់ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង
សំណើចំនួនបួនចំណុច ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានអាស៊ានដាក់ ទៅកាន់ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនិងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាដើម្បីជាគន្លឹះឈានទៅដោះស្រាយជម្លោះផ្ទៃក្នុងនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងតែកើតមាន។
-
សម្ដេចក្រឡាហោម ស ខេង៖ ការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីទទួលខុសត្រូវការរៀបចំការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល
សម្ដេចក្រឡាហោម ស ខេង ឧបនាយករកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន គឺមិនមែនជារឿងចៃដន្យនោះទេ ដ្បិតក្រសួងមហាផ្ទៃបានយកចិត្តទុកចំពោះការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការស៊ីវិល តាំងពីពេលបង្កើតក្រសួងមហាផ្ទៃឆ្នាំ១៩៩៣មកម្ល៉េះ។ ការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន គឺដើម្បីទទួលខុសត្រូវការរៀបចំការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល។