-
រដ្ឋមន្ត្រីការបរទេសជប៉ុនកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយមីយ៉ាន់ម៉ា
ឯកឧត្តម ហាយ៉ាហ្សី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន បានកត់សម្គាល់ពីវឌ្ឍនភាពមួយចំនួនក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយបញ្ហារបស់ខ្លួន។
-
លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងឥណ្ឌា
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានជួបសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា និងបញ្ហា តំបន់ដែលជាកង្វល់ និងផលប្រយោជន៍រួម។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធ្វើការឲ្យកាន់តែជិតស្និទ្ធសំដៅបន្តពង្រឹងទំនាក់ទំនង ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែរឹងមាំ
-
ជំនួបរដ្ឋមន្ត្រីការបរទេសកម្ពុជា-អនុរដ្ឋមន្រ្តីការបរទេសអង់គ្លេសផ្តោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត បញ្ហាមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្ស
នៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងអនុរដ្ឋមន្រ្តីការបរទេស នៃចក្រភពអង់គ្លេស គឺភាគីទាំងពីរបានលើកឡើងពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការចាប់យកឱកាសដើម្បីការស្តារឡើងវិញឱ្យកាន់តែប្រសើរ បញ្ហាមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្ស។ល។ ភាគីទាំងពីរក៏បានផ្តោតលើការពង្រឹងកិច្ចសហការទ្វេភាគីរវាងកម្ពុជា-អង់គ្លេសផងដែរ។
-
ប្រទេសចិនបញ្ជាក់ពីការគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ជួយដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា
រដ្ឋាភិបាលនៃសាធារណប្រជាមានិតចិន បានប្រកាសគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២នេះ ក្នុងការជួយសម្របសម្រួលដោះស្រាយវិបត្តិក្នុងផ្ទៃនៅប្រទេសមីយ៉ាន់ម៉ា។ ការប្រកាសគាំទ្រនេះធ្វើឡើងភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាកាលពីចុងសប្តាហ៍កន្លងទៅនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង វិនពីន( Wang Wenbin ) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា មីយ៉ាន់ម៉ា គឺជាសមាជិកនៃគ្រួសារអាស៊ាន ហើយប្រទេសចិនគាំទ្រអាស៊ានក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាឱ្យបានត្រឹមត្រូវតាម “វិធីសាស្ត្រអាស៊ាន” និងការអនុវត្តកិច្ចព្រមព្រៀងចំណុចកុងសង់ស៊ីសទាំងប្រាំរបស់អាស៊ានយ៉ាងរលូនដែលស្ថិតក្នុងក្របខ័ណ្ឌអាស៊ាន។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឥណ្ឌា ជួបពិភាក្សាការងារតាមទូរស័ព្ទ
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងឯកឧត្តម ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានជួបពិភាក្សាការងារតាមទូរស័ព្ទនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នេះ លើបញ្ហាធំៗមួយចំនួនដែលជាផលប្រយោជន៍រួម។
-
សម្តេចតេជោ ហ៊ុន សែន ៖ មេរោគកូវីដបំប្លែងថ្មី អូមីក្រុង បានចាប់ផ្តើមលុកលុយ ទៅក្នុងសហគមន៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា ឥឡូវនេះមេរោគកូវីដបំប្លែងថ្មី ដែលហៅថា អូមីក្រុង បានចាប់ផ្តើមលុកលុយទៅក្នុងសហគមន៍របស់យើងហើយ។ កិច្ចការបន្ទាន់របស់យើងពង្រឹងវិធានការការពារ ដើម្បីកុំឱ្យរីករាលដាលធ្ងន់ធ្ងរ។ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នេះ មាន៣៤ករណី ក្នុង៣៤ករណីមានការនាំចូល២៤ករណី និងឆ្លងចូលក្នុងសហគមន៍ចំនួន១០ករណី។
-
សម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូប ឈ្នះ ឈ្នះ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប។
-
ឯកឧត្តម ញឹក ប៊ុនឆៃ៖ ដំណើររបស់សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ា គឺទទួលបានជោគជ័យយ៉ាងធំធេង
ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី០៩ ខែមករានេះថា មុនដំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្តមបានរំពឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យ។ ក្រោយពីសម្តេចតេជោបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា គឺទទួលបានជោគជ័យយ៉ាងធំធេង និងជាការបើកផ្លូវឈានដល់ដំណើរបន្តក្នុងការដោះស្រាយវិបត្តិផ្ទៃក្នុងនៅមីយ៉ាន់ម៉ា ដើម្បីឈានទៅបញ្ចប់ជាស្ថាពរ។
-
ក្រសួងសុខាភិបាលប្រកាសស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ចំនួនមួយនាក់ ក្នុងសហគមន៍នៅថ្ងៃទី៨ ខែមករា នេះ
ក្រសួងសុខាភិបាលចេញសេចក្តីជូនព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ចំនួនមួយនាក់ ក្នុងសហគមន៍នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២៕
-
ឯកឧត្តមនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រារព្វពិធីលៀងសាយភោជន៍ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
ឯកឧត្តមនាយឧត្តមសេនីយ៍ មីន អោងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រារព្វពិធីលៀងសាយភោជន៍ជាមហាកិត្តិយសជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិ បាលកម្ពុជានៅរាត្រីថ្ងៃទី៧មករា ២០២២ ខណៈដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី៧-៨ ខែមករាឆ្នាំ២០២២។