-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ អ្នកនយោបាយខ្លះពុំត្រឹមតែពុំបានជួយប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងទេ តែថែមទាំងអំពាវនាវឱ្យបរទេសផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្មលើកម្ពុជាថែមទៀត
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលបានលើកមកបញ្ជាក់ដោយរំលឹកឱ្យប្រជាពលរដ្ឋធ្វើការកត់សម្គាល់ថា ក្នុងអំឡុងពេលកូវីដ-១៩ ដែលប្រទេសកម្ពុជាបានជួបប្រទះ មានអ្នកនយោបាយមួយចំនួនមិនត្រឹមតែមិនបានស្នើសុំឱ្យបរទេសជួយផ្តល់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនខ្លួនឯងនោះទេ គឺថែមទាំងបានស្នើសុំឱ្យបរទេសធ្វើបាបកម្ពុជាទៅវិញ ដែលធ្វើឱ្យប្រជាពលរដ្ឋដែលកំពុងតែរងផលប៉ះពាល់ខ្លាំង ដោយសារកូវីដ-១៩ ហើយនោះកាន់តែរងផលប៉ះពាល់បន្ថែមទៀត។
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អំពាវនាវដល់ជនរួមជាតិទំាងអស់ ទៅចាក់វ៉ាក់សំាងដូសជំរុញឱ្យបានគ្រប់ៗគ្នា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិទំាងអស់ ទៅចាក់វ៉ាក់សំាងដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារជំងឺកូវីដ-១៩ ពិសេសទប់ស្កាត់វីរុសបំប្លែងថ្មី អូមីក្រុង កុំឱ្យឆ្លងរីករាលដាលក្នុងសង្គមជាតិ។ ទោះបីបងប្អូនជនរួមជាតិ បានចាក់វ៉ាក់សំាងដូសជំរុញលើកទី៣ និងលើកទី៤ហើយយ៉ាងណាក្តី សូមបន្តអនុវត្តវិធានការសុខាភិបាល “បីការពារ បីកុំ” ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទើបអាចទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩នេះរីក រាលដាលនៅក្នុងសង្គមជាតិបានសាជាថ្មីបាន។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោបានស្រោចស្រង់ជីវិតរបស់ពលរដ្ឋកម្ពុជាបានចំនួនបីដងធំៗ
ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានរំលឹកថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា បានស្រោចស្រង់ជីវិតរបស់ពលរដ្ឋកម្ពុជាបានចំនួនបីដងធំៗរួចមកហើយ រួមមាន ទីមួយ ការរំដោះប្រជាពលរដ្ឋចេញពីការសម្លាប់រង្គាលរបស់របបប៉ុល ពត។ ទីពីរ ការជួយពលរដ្ឋឱ្យចាកចេញពីសង្គ្រាមបង្ហូរឈាមរវាងខ្មែរ និងខែ្មរ តាមរយៈការបង្កើតនូវនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមផ្ទៃក្នុងទូទាំងប្រទេស ដោយនាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស និងទីបី ការយកឈ្នះលើសមរភូមិកូវីដ-១៩ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋជាច្រើនក្នុងរយៈពេលដ៏ខ្លី ដោយសម្តេចតេជោ បានធ្វើការសម្រចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវតាមរយៈការពិចារណាវិនិច្ឆ័យ និងសម្រេចអារកាត់រហ័សទាន់ពេលវេលា
-
សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះសិស្សានុសិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអបអរសាទរចំពោះសិស្សានុសិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស និងបានកោតសរសើរចំពោះសិស្សានុសិស្សដែលបានជាប់ចំណាត់ថ្នាក់និទ្ទេស A ទាំងអស់ផងដែរ។
-
អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៥-១៩ ខែមករា
ឯកឧត្តម លឹម ចុកហ៊ុយ អគ្គលេខាធិការ អាស៊ាន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។
-
ឯកឧត្តម ស ថេត ណែនាំដល់ប្រជាពលដ្ឋកុំជឿការបំពុល ញុះញង់ ដែលអាចបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ
ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ បានណែនាំដល់ប្រជាពលដ្ឋទាំងអស់ និងសមាជិកអតីតគណបក្សប្រឆាំងដែលមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា សូមកុំជឿការបំពុល កុំជឿការញុះញង់ ដែលអាចបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន១១៤នាក់ ដែលបានចាកចេញពីអតីតគណបក្សប្រឆាំងមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ។
-
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី បានឯកភាពគ្នាទាក់ទងបញ្ហានៅមីយ៉ាន់ម៉ា គឺទុកឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានមានការប្រជុំដើម្បីពិនិត្យមើលការងារបន្តទៀត ពិសេសការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលនៅក្នុងស្ថានភាពកាលៈទេសៈនេះ គឺដើម្បីជួយដល់មីយ៉ាន់ម៉ា ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
-
ប្រមុខរងកងទ័ព៖ ជាតិត្រូវការកងទ័ពដើម្បីភាពរឹងមាំ ឯកងទ័ពវិញ ត្រូវការជាតិមួយដែលរឹងមាំ!
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ជាតិ និងកងទ័ពត្រូវការគ្នាទៅវិញទៅមក។ ជាតិត្រូវការកងទ័ពដើម្បីភាពរឹងមាំ ឯកងទ័ពវិញ ក៏ត្រូវការជាតិមួយដែលរឹងមាំ ដែលជាឱកាសដើម្បីកសាង និងអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យកាន់តែខ្លាំងក្លា និងពេញលេញ អាចទទួលរ៉ាប់រងភារកិច្ចដែលកាន់តែស្មុគស្មាញប្រែប្រួលទៅតាមការអភិវវឌ្ឍសង្គម-សេដ្ឋកិច្ច និងភាពជឿនលឿននៃបច្ចេកវិទ្យា។ ជាពិសេសការវិវត្តប្រែប្រួលដ៏ឆាប់រហ័សនៃសភាពការណ៍សន្តិសុខអន្តរជាតិ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ស្ថានការណ៍ជំងឺកូវីដ-១៩ គឺជាសោកនាដកម្មមួយប្រៀបបានទៅនឹងស្ថានភាពក្នុងរបបប៉ុល ពត
ស្ថានការណ៍ជំងឺកូវីដ-១៩ គឺជាសោកនាដកម្មមួយប្រៀបបានទៅនឹងស្ថានភាពក្នុងរបបប៉ុល ពត ដែលប្រជាជាតិកម្ពុជាធ្លាប់បានឆ្លងកាត់ដ៏សែនសង្វេគ ព្រោះបានឆក់យកជីវិតប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ហើយក្រុមគ្រួសារពុំអាចរៀបចំពិធីបុណ្យសពតាមប្រពៃណីសាសនា បានទាន់ពេលវេលាឡើយ។ នេះជាការបញ្ជាក់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការអគារស្នាក់នៅរបស់ផ្នែកសឹករងបសេដ្ឋ និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។
-
មនុស្សជំនិតលោកកឹម សុខា ចំអកឱ្យទណ្ឌិត សម រង្ស៊ី តាំងខ្លួនឯងជា «គង់ហ៊ាន» ខណៈដែលសារធាតុនិងចរិតធម្មជាតិរបស់ខ្លួនជាមនុស្សកំសាកញី
លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានសម្តែងការហួសចិត្ត និងអស់សំណើចបំផុតដែលទណ្ឌិត សម រង្ស៊ី ចេញមុខជាថ្មីដោយតាំងខ្លួនឯងជា «គង់ហ៊ាន» ខណៈដែលសារធាតុនិងចរិតធម្មជាតិរបស់ខ្លួនជាមនុស្សកំសាកញី ជាមាន់ត្រចៀកស ជាទន្សាយព្រៃ ជាសត្វឈ្លូស ដែលចេះត្រឹមផ្អើលរត់គេចពីការទទួលខុសត្រូវ ទោះបីគ្រាន់តែគេគោះប៉ោត។