-
សម្តេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលមានការទទួលខុសត្រូវខ្ពស់ក្នុងការលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានការទទួលខុសត្រូវខ្ពស់ក្នុងការលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជា។ ក្នុងនោះការទទួលខុសត្រូវជាចម្បងៗរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធានារក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ។
-
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបញ្ជាក់ពីការលុបឈ្មោះគណបក្សអនាគតជាតិ

លោក ឈឹម កាន អគ្គនាយករង និងជាប្រធាននាយកដ្ឋនាកិច្ចការសមាគម និងគណបក្សនយោបាយ បានបញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី០៧ ខែកក្កដានេះថា “នៅក្រោយពេលបង្កើតគណបក្សនយោបាយត្រូវបានកំណត់រយៈពេលយ៉ាងយូរ១៨០ថ្ងៃ ដើម្បីរៀបចំបែបបទសំណុំលិខិតសុំចុះបញ្ជី។ ដូច្នេះ ការលុបឈ្មោះគណបក្សអនាគតជាតិ គឺអនុវត្តតាមបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ”។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ ផលតបស្នងនៃអំពើបុណ្យកុសលដែលគណបក្សប្រជាជនបានសាង គឺទទួលបានមកវិញនូវកាបន្តផ្តល់ទំនុកចិត្តពីប្រជាពលរដ្ឋនៅទូទាំងប្រទេស

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ផលតបស្នងនៃអំពើបុណ្យកុសល ដែលគណបក្សប្រជាជនកម្ពុជាបានសាង គឺជាការទទួលបានមកវិញនូវការគោរពស្រឡាញ់ពេញចិត្ត និងការបន្តផ្តល់ទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូចដែលស្តែងឡើងតាមរយៈលទ្ធផលជោគជ័យដ៏លើសលប់របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗកន្លងទៅនេះ។
-
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជួបជាមួយតំណាងប្រទេសផ្តល់ជំនួយសម្រាប់សាលាក្តីខ្មែរក្រហម

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដំណើរការកាត់សេចក្តីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ឬហៅកាត់ថាសាលាក្តីខ្មែរក្រហម បានជួបពិភាក្សាការងារជាមួយបណ្តាប្រទេសផ្តល់ជំនួយសំខាន់ៗ ប្រមាណ១០ប្រទេស កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សមាសភាពនៃគណៈប្រតិភូ រួមមាន៖ អូស្ត្រាលី សហភាពអឺរ៉ុប បារាំង ជប៉ុន ស៊ុយអែត អង់គ្លេស និងតំណាងទូតមួយចំនួននៅរាជធានីភ្នំពេញ។ នៅក្នុងគណៈប្រតិភូនេះ គឺមានលោកស្រី Alexandra Hutchison តំណាងប្រទេសអូស្ត្រាលី ជាប្រធានប្រតិភូតំណាងប្រទេសផ្តល់ជំនួយនិងជាអ្នកធ្វើរបាយការណ៍ទៅបណ្តាប្រទេសផ្តល់ជំនួយទៅទីក្រុងញូវយ៉ក។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖លទ្ធិប្រជាធិបតេយ្យគឺផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋជាអ្នកកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួនតាមរយៈការចូលរួមបោះឆ្នោត

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យគឺផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋជា អ្នកកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួនតាមរយៈការចូលរួមបោះឆ្នោតហើយប្រជាពលរដ្ឋទូទាំងប្រទេស ប្រមាណជាង ៨០ភាគរយ បានទៅចូលរួមបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ដែលជាសក្ខីភាព បង្ហាញថា កម្ពុជាកំពុងដើរតាមផ្លូវប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
-
គ.ជ.ប លើកយកប្រធានបទធំៗចំនួនប្រាំមកពិភាក្សាក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ធ្វើពិត បម្រើពិត និងកសាងសមិទ្ធផលពិត ជូនដល់ប្រជាជន និងប្រទេសជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សធ្វើពិត បម្រើពិត និងកសាងសមិទ្ធផលពិត ជូនដល់ប្រជាជន និងប្រទេសជាតិ។ ជាការតបស្នងចំពោះការបម្រើពិត និងធ្វើពិតនេះ ប្រជាពលរដ្ឋទូទាំងប្រទេសបានបង្ហាញនូវការជឿទុកចិត្ត និងសេចក្តីស្រឡាញ់តាមរយៈបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីបន្តដឹកនាំដំណើរអភិវឌ្ឍឆ្ពោះទៅមុខប្រកបដោយចីរភាព ដូចដែលបានឃើញរួចមកហើយនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅថ្មីៗនេះ។ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តពង្រឹងសមត្ថភាព ឆន្ទៈ និងស្នាដៃបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការទាមទាររបស់សហមេធាវីលោក កឹម សុខា ឱ្យថ្វាយអំណាចព្រះមហាក្សត្រ គឺជាការបំពានទៅនឹងរដ្ឋធម្មនុញ្ញ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការទាមទាររបស់សហមេធាវីលោក កឹម សុខា ឱ្យថ្វាយអំណាចដល់ព្រះមហាក្សត្រ គឺជាការបំពានទៅនឹងរដ្ឋធម្មនុញ្ញ និងមិនស្របទៅនឹងបញ្ញត្តិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ពីព្រោះរដ្ឋធម្មនុញ្ញបានបញ្ញត្តិយ៉ាងច្បាស់ថា ព្រះមហាក្សត្រគ្រងរាជ្យតែមិនកាន់អំណាច។ អ្នកនាំពាក្យក៏បានហៅការលើកឡើងមួយចំនួនទៀតរបស់សហមេធាវីលោក កឹម សុខា គឺជាការមិនត្រឹមត្រូវ និងមានការយល់ដឹងផ្នែកច្បាប់នៅមានកម្រិតនៅឡើយ។ ការប្រើប្រាស់ទិដ្ឋភាពនយោបាយ ឬក៏ភ្ជាប់ទៅរឿងនយោបាយ ទាមទារឱ្យមានការចរចាផ្នែកនយោបាយ គឺមិនមានឥទ្ធិពលផ្នែកផ្លូវច្បាប់ទៅលើតុលាការដែលជាស្ថាប័នឯករាជ្យនោះទេ។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឡាវ នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនៅថ្ងៃទី៧ កក្កដា

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសឡាវ នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមកំណត់ហេតុនៃកិច្ចប្រជុំ JCBC កាលពីលើកមុន និងរិះរកវិស័យនានា ដែលមានសក្តានុពលភាព សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត សំដៅបន្តពង្រឹង និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ក្នុងរយៈកាលកន្លងមកនេះ រាជរដ្ឋាភិបាលតែងបានខិតខំកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានផ្តល់ជាផលលាភជូនប្រជាជននៅទូទាំងប្រទេសបានប្រើប្រាស់។ ក្នុងនោះ ការរីកចម្រើននៃពុទ្ធិកសាកលវិទ្យាល័យ គឺជាផ្នែកមួយនៃការផ្តល់ឱកាសដល់កូនចៅប្រជាពលរដ្ឋក្នុងការទទួលបានចំណេះដឹង ដើម្បីក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនឈានឆ្ពោះទៅរកសេដ្ឋកិច្ចបែបឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេស។