-
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងប្រធានប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា ត្បកឱ្យ Human Rights Watch

អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងប្រធានប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានឆ្លើយតទៅនឹងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលទាមទារឱ្យតុលាការទម្លាក់បទចោទប្រកាន់លើមន្ត្រី និងអតីតមន្ត្រីការពារសិទ្ធិមនុស្សអាដហុក (ADHOC) ចំនួន៥រូប គឺជាការមិនត្រឹមត្រូវ ហើយបើចង់បញ្ជាក់ភាពស្អាតស្អំ គឺចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ និងធ្វើការការពារខ្លួនតាមផ្លូវច្បាប់។
-
គ.ជ.ប បង្ហាញបញ្ជីបេក្ខជននៃគណបក្សនយោបាយចំនួន៩ទទួលអាសនៈក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

-
សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភាផ្ញើសារលិខិតអបអរនិងជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងឱកាសទទួលនូវការសម្រេចកែតម្រូវថ្ងៃ-ខែ-ឆ្នាំកំណើតពិតប្រាកដ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិត អបអរនិងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីត្រូវបានសាលាដំបូងរាជធានីភ្នំពេញបានសម្រេចកែតម្រូវថ្ងៃ-ខែ-ឆ្នាំកំណើតរបស់សម្តេចតេជោទៅជាថ្ងៃកំណើតពិតប្រាកដវិញ។
-
៥៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-វៀតណាម៖ មេរៀនអតីតកាលនិងមាគ៌ាឆ្ពោះទៅមុខ

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ កត់សម្គាល់ខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងវៀតណាម។ កម្ពុជានិងវៀតណាម ជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង១,២៧០គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។
-
សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ក្រៅផ្លូវការតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។ ដោយនៅក្នុងកិច្ចប្រជុំ គឺអាស៊ាន-ចិន ប្តេជ្ញាពង្រឹងជាមួយជំនួបការពារជាតិ និងកិច្ចសហប្រតិបត្តិការសន្តិសុខ តាមរយៈក្របខ័ណ្ឌ និងយន្តការដែលមានស្រាប់ដូចជា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក វេទិកាតំបន់អាស៊ាន ការគាំទ្រដល់ការខិតខំរបស់អាស៊ានក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។
-
តុលាការសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតពិតប្រាកដជូនសម្ដេចតេជោ ហ៊ុន សែន

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃកំណើតពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។ នេះបើតាមដីកាសម្រេចរបស់តុលាការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
-
អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាមកោតសរសើរគោលនយោបាយសុខដុមនីយកម្មរបស់កម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិម៉ូស្លីម

អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម ឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa និងជាជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា គោលនយោបាយសុខដុមនីយកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិម៉ូស្លីម ត្រូវបានទទួលការកោតសរសើរពីសំណាក់អង្គការសម្ព័ន្ធពិភពឥស្លាម និងប្រជាជាតិម៉ូស្លីមផងដែរ និងបានវាយតម្លៃខ្ពស់ចំពោះកម្ពុជាថាជាគម្រូដ៏ល្អមួយរបស់ពិភពលោកសម្រាប់សុខដុមនីយកម្ម និងសន្តិសហវិជ្ជមានក្នុងចំណោមប្រជាជនដែលមានដើមកំណើត និងសាសនាផ្សេងគ្នា។
-
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ បានផ្តោតលើបញ្ហាសំខាន់ៗជាច្រើន

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ នាឆ្នាំ២០២២នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដែលដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន ក្នុងនោះក៏មានវត្តមានរដ្ឋមន្ត្រីការពារជាតិនៃប្រទេសមីយ៉ាន់ម៉ាផងដែរ។
-
បណ្តារដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានបញ្ជាក់ពីការគាំទ្រកម្ពុជា ខណៈធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន

-
រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃប្តេជ្ញាគាំទ្រចំពោះកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន

រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ បានប្តេជ្ញាគាំទ្រចំពោះកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ថៃ ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព ជាបងប្អូន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងនយោបាយសន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។