-
រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ គាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន

រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ សូមសម្តែងការគាំទ្រនិងអបអរសាទរចំពោះភាពជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅកម្ពុជា។ ការគាំទ្រនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ។
-
ប្រមុខការពារជាតិកម្ពុជាជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន និងឥណ្ឌូនេស៊ី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ

សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម KISHI Nobuo រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន និងឯកឧត្តម PRABOWO Subianto រដ្ឋមន្ត្រីក្រសួងការពារប្រទេសឥណ្ឌូនេស៊ី ដើម្បីពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។
-
សមត្ថកិច្ចចាប់ខ្លួន បេក្ខជនមេឃុំចំណារលើ មកពីគណបក្សភ្លើងទៀន ពាក់ព័ន្ធបទល្មើសប្លន់

លោក ញឹម សារ៉ុម បេក្ខជនដែលទើបជាប់ឆ្នោតជាមេឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្សភ្លើងទៀន ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ តាមដីការបស់សាលាដំបូងខេត្តកំពង់ធំ ពាក់ព័ន្ធបទល្មើសប្លន់កាលពី២០ឆ្នាំមុន កាលពីឆ្នាំ២០០២។ ការចាប់ខ្លួននេះ គឺតាមដីការបស់បង្គាប់ឱ្យចាប់ខ្លួនរបស់លោក ស៊ិត វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
-
អាយឆាប្រជុំពិនិត្យទៅលើឯកសារជាច្រើន ជាពិសេសឯកសារសំខាន់ចំនួនបីត្រៀមសម្រាប់កិច្ចជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្តី្រការបរទេសអាស៊ាន នាដើមខែសីហា

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងអាចអនុម័តទៅលើឯកសារជាច្រើន ជាពិសេសឯកសារសំខាន់ចំនួនបី ដែលត្រៀមសម្រាប់កិច្ចជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន នាដើមខែសីហា ឆ្នាំ២០២២ខាងមុខនេះ។
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អំពាវនាវដល់គ្រប់សាលារៀនទាំងអស់ យកចិត្តទុកដាក់ខ្ពស់ចំពោះកម្មវិធីសិក្សា ដែលអាចជួយឱ្យសិស្សានុសិស្សទទួលបាននូវគុណវុឌ្ឍិ

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់សាលារៀនទាំងអស់ យកចិត្តទុកដាក់ខ្ពស់ចំពោះកម្មវិធីសិក្សា ដែលអាចជួយឱ្យសិស្សានុសិស្សទទួលបាននូវគុណវុឌ្ឍិមួយចំនួនដូចជា៖ អាចយល់ដឹងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ មានគំនិតច្នៃប្រឌិត ចេះគោរពនិងចេះប្រើពាក្យសំដីនិងអាកប្បកិរិយាគួរសមចំពោះមនុស្សគ្រប់រូប ចេះគោរពស្រឡាញ់ខ្លួនឯង គ្រួសារ និងអ្នកដទៃ និងចូលចិត្តសកម្មភាពដែលនាំមកនូវសុខភាពល្អ និងការរីកចម្រើនទាំងផ្នែករាងកាយ និងបញ្ញា។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីចំនួន០១ខ្នង កម្ពស់ ២ជាន់ មាន១៥បន្ទប់ ស្ថិតនៅក្នុងវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
-
ឯកឧត្តម សាយ សំអាល់ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ សមាជិកគណបក្ស ដែលនាំមកនូវលទ្ធផលយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លងមក

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្នងនាមសម្តេចតេជោប្រធានគណបក្ស និងសម្តេច លោកជំទាវអនុប្រធានគណបក្ស ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងអំណរគុណ
-
ឯកឧត្តម សាយ សំអាល់ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ សមាជិកគណបក្ស ដែលនាំមកនូវលទ្ធផលយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លងមក

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា លទ្ធផលដ៏ត្រចះត្រចង់ដែលយើងទាំងអស់គ្នាបានឃើញនេះ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រមួយ និង ចាត់ទុកថា លទ្ធផលនេះគឺបានឆ្លើយតបទៅនឹងបេសកកម្មដ៏ឧត្តុង្គឧត្តមដែលគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដាក់មកឱ្យយើង ក្នុងការបម្រើនូវឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
-
លោក សួន សេរីរដ្ឋា៖ ការទាមទារឱ្យមានការដោះលែង សេង ធារី និងបក្ខពួក គឺជារឿងរំលោភច្បាប់

ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព នៃកម្ពុជា បានបញ្ជាក់ថា ការដែលតុលាការផ្តន្ទាទោសកញ្ញា សេង ធារី និងបក្ខពួក គឺជារឿងត្រឹមត្រូវ ហើយសមត្ថកិច្ចអនុវត្តតាមការសម្រេចរបស់តុលាការ គឺជារឿងត្រឹមត្រូវបំផុត ពីព្រោះ ប្រទេសកម្ពុជា គឺជាប្រទេសកំពុងតែប្រែក្លាយខ្លួនទៅជាប្រទេសនីតិរដ្ឋ ដែលត្រូវយកច្បាប់ទាំងអស់មកអនុវត្តឱ្យបានត្រឹមត្រូវ និងស្មើភាពគ្នានៅចំពោះមុខច្បាប់។ ចំពោះការទាមទារឱ្យមានការដោះលែង សេង ធារី គឺជារឿងរំលោភច្បាប់ ពីព្រោះគ្មានប្រទេសណាមួយដែលអនុវត្តការទាមទារឱ្យដោះលែងពិរុទ្ធជន ឬជនដែលមានទោសតាមបបូរមាត់ទេ វាទាល់តែតុលាការរកឃើញថា អត់ទោស ឬក៏អ្នកជាប់ចោទនោះបន្តប្តឹងឡើងទៅឧទ្ធរណ៍ ទៅកំពូល អាចការពារខ្លួនពីអំណះអំណាងថា ខ្លួនមិនបានប្រព្រឹត្តខុស មិនមានទោស ទើបអាចដោះលែងបាន។
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌បំភ្លឺទាក់ទងការសម្រេចផ្តន្ទាទោសលើកញ្ញា សេង ធារី និងសកម្មជនផ្សេងទៀតចំនួន៤២នាក់

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើការបំភ្លឺទាក់ទងករណីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលើកញ្ញា សេង ច័ន្ទធារី (សេង ធារី) និងសកម្មជនផ្សេងទៀត ចំនួន៤២នាក់ ពីបទញុះញង់ និងរួមគំនិតក្បត់ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការដឹកនាំ ការគាំទ្រ និងការចូលរួមក្នុងព្រឹត្តការណ៍ ៩ វិច្ឆិកា ដែលជាផែនការខុសច្បាប់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោមរូបភាពនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី កាលពីឆ្នាំ២០១៩។
-
គ.ជ.ប បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឱ្យធ្វើលិខិតសុំទោសជាសាធារណៈ

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការង គ.ជ.ប បានថ្លែង ប្រាប់ AMS ថា កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន ដាក់ពាក្យបណ្តឹងទៅតុលាការប្តឹង លោក សុន ឆ័យ ដែលផ្តល់សម្ភាសន៍ដល់សារព័ត៌មានអនឡាញ IDEA TALK នៃសារព័ត៌មាន Cambodia Daily កាលពីថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០២២ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។