-
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តសេចក្តីសម្រេចស្តីពីបែបបទនីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តរបៀបវារៈសំខាន់ៗ មួយចំនួន។ ជាលទ្ធផល កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តសេចក្តីសម្រេចស្តីពីបែបបទនីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា។ បានអនុម័តសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការចុះបំពេញបេសកកម្មរបស់គណៈកម្មការនានានៃរដ្ឋសភា និងបានអនុម័តសេចក្តីសម្រេចស្តីពី បែបបទការងាររបស់គណៈកម្មការនានានៃរដ្ឋសភា៕ដោយ៖ពលជ័យរូបភាព៖រដ្ឋសភា
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌ឆ្លើយតបចំពោះការចោទប្រកាន់នានាករណីផ្តន្ទាទោសសកម្មជនចលនាខុសច្បាប់ចំនួន១០នាក់
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា ជាគោលការណ៍ច្បាប់ ការប្រកាសគាំទ្រសកម្មជន ហើយប្រឆាំងទៅនឹងវិធានការច្បាប់ មិនមែនជាមធ្យោបាយខាងផ្លូវច្បាប់ក្នុងការការពារដល់ជនជាប់ចោទទេ។ ការសម្រេចផ្តន្ទាទោសនេះ គឺជាការអនុវត្តច្បាប់ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ និងមានមូលដ្ឋានរឹងមាំច្បាស់លាស់តាមរយៈការស៊ើបអង្កេតរបស់សមត្ថកិច្ចដែលឈានទៅដល់ការផ្តន្ទាទោស។ មធ្យោបាយតាមផ្លូវច្បាប់តែមួយគត់នៅក្នុងការជួយដល់ជនជាប់ចោទ គឺការចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ធ្វើការការពារខ្លួនតាមផ្លូវច្បាប់ បង្ហាញភស្តុតាងសក្ខីកម្មឱ្យបានរឹងមាំនៅក្នុងការដោះបន្ទុកទៅនឹងបទចោទដែលសមត្ថកិច្ចមានដើម្បីធ្វើការដោះបន្ទុក។ ចំណែកការចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់យ៉ាងណានោះ មិនមានឥទ្ធិពលអ្វីទៅលើតុលាការ ហើយក៏មិនអាចជួយដល់ជនជាប់ចោទដែលជាសកម្មជនទាំងអស់នោះបានដែរ។ នេះផ្អែកទៅលើរដ្ឋធម្មនុញ្ញ និងនីតិវិធីច្បាប់របស់កម្ពុជា។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបន្តថា ការចោទប្រកាន់ និងសម្រេចផ្តន្ទាទោសសកម្មជនទាំងអស់នេះ មិនមែនដោយសារអ្នកទាំងអស់នោះជាសកម្មជន ហើយបានអនុវត្តនៅសិទ្ធិសេរីភាពរបស់ខ្លួនតាមផ្លូវច្បាប់នោះទេ។ ប៉ុន្តែការផ្តន្ទាទោសនេះ គឺដោយសារអ្នកទាំងអស់នោះបានធ្វើសកម្មភាពល្មើសច្បាប់ ដែលសមត្ថកិច្ចមានភស្តុតាងមូលដ្ឋានរឹងមាំច្បាស់លាស់ ហើយដែលតុលាការបានដំណើរការនីតិវិធីយ៉ាត្រឹមត្រូវផ្អែកលើអង្គហេតុ និងអង្គច្បាប់ ឈានទៅដល់ការចោទប្រកាន់ និងការផ្តន្ទាទោស។ អ្វីដែលពួកគេអាចធ្វើបន្តបានតាមផ្លូវច្បាប់ និងនីតិវិធីរបស់តុលាការនោះ គឺការការពារខ្លួនតាមផ្លូវច្បាប់ ដោយធ្វើការប្តឹងឧទ្ទរណ៍ ហើយត្រូវខិតខំស្វះស្វែងប្រមែប្រមូលនៅភស្តុតាងសក្ខីកម្មមូលដ្ឋានឱ្យបានរឹងមាំនៅក្នុងការដោះបន្ទុកតតាំងនៅបទចោទ។ នេះគឺជាអ្វីដែលពួកគេអាចធ្វើបានផ្អែកទៅលើរដ្ឋធម្មនុញ្ញ និងនីតិវិធីច្បាប់របស់កម្ពុជា។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ចំពោះការចេញសេចក្តីថ្លែងការណ៍ចោទវាគ្រាន់តែលេសដើម្បីបិទបាំងនៅកំហុសរបស់ខ្លួន។ ក៏ប៉ុន្តែជាទិដ្ឋភាពផ្លូវច្បាប់ ជានីតិវិធីច្បាប់មិនអាចជួយដល់ពួកគេបានទេ គឺមានតែការចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ហើយធ្វើការការពារខ្លួនតាមផ្លូវច្បាប់ ទើបជាមធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ក្នុងការការពារជនជាប់ចោទ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី០២…
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ លិខិតរបស់ក្រសួងមហាផ្ទៃជម្រាបទៅប្រធានអង្គការសង់ត្រាល់មិនមែនជាការគំរាមកំហែងនោះទេ
ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអះអាងថា លិខិតរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបទៅលោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការអនុវត្តសកម្មភាព និងការចេញរបាយការណ៍របស់អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សកម្ពុជា និងឱ្យផ្តល់ព័ត៌មានរាល់គណនីដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា មកក្រសួងមហាផ្ទៃ ក្នុងរយៈពេល៣០ថ្ងៃ គឺមិនមែនជាការគំរាមកំហែងនោះទេ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លិខិតរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ជម្រាបទៅលោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា (សង់ត្រាល់) គឺមានចរិតទៅតាមច្បាប់ត្រឹមត្រូវ មិនមានការគំរាមកំហែងទៅដល់តួអង្គ ឬបុគ្គលណាទេ។ សូមមើលមាត្រា ១០ នៃច្បាប់ស្តីពីសមាគមអង្គការក្រៅរដ្ឋាភិបាល ដែលច្បាប់បានកំណត់ថា អង្គការសមាគមគឺត្រូវតែផ្តល់ព័ត៌មានអំពីគណនីធនាគាររបស់ខ្លួនមកកាន់ក្រសួងមហាផ្ទៃ និងទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងករណីដែលមិនផ្តល់ព័ត៌មាន គឺក្រសួងមហាផ្ទៃមានសិទ្ធិនៅក្នុងការជូនដំណឹងដើម្បីឱ្យខាងអង្គការសមាគមនោះផ្តល់ព័ត៌មានក្នុងអំឡុងពេល៣០ថ្ងៃ។ ខាងប្រធានអង្គការសង់ត្រាល់បានទទួលសារភាពហើយ…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ រាល់ការប្រមាថព្រះមហាក្សត្រ គឺប្រៀបបាននឹងការប្រមាថប្រជាជន និងប្រទេសជាតិទាំងមូលដែលយុវជនកម្ពុជាមិនអាចទទួលយកបាន
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា រាល់ការប្រមាថព្រះមហាក្សត្រ ទោះក្នុងទម្រង់ ឬរូបភាពណាក៏ដោយ គឺប្រៀបបាន នឹងការប្រមាថប្រជាជន និងប្រទេសជាតិទាំងមូល ដែលយុវជនកម្ពុជាមិនអាចទទួលយកបាន។ ក្នុងន័យនេះ មិនថាបច្ចុប្បន្ន និងទៅអនាគត សូមអំពាវនាវដល់យុវជនខ្មែរជំនាន់ក្រោយ បន្តរួមគ្នាការពារ និងសូមចងចាំថាសកម្មភាពចំបងដែលយុវជនកម្ពុជាត្រូវឈឺឆ្អាល និងរួមគ្នាការពារនោះគឺ ជាតិ ដែលមានប្រជាជាតិ និងប្រជាជន សាសនា និងព្រះមហាក្សត្រ។ ការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពអនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការ ស.ស.យ.ក. ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៤ នៅសកលវិទ្យាល័យស្វាយវៀង៕ដោយ៖ពលជ័យ
-
សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប៧៣ឆ្នាំ កម្ពុជាចូលជាសមាជិករបស់អង្គការ UNESCO
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរខួប៧៣ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ (UNESCO)(៣ កក្កដា ១៩៥១-៣ កក្កដា ២០២៤)។ អង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ធ្វើការផ្តោតសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ។ សម្តេចតេជោបានបញ្ជាក់ថា អង្គការនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ដែលមានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។ សូមជម្រាបថា កម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៥១។ ការិយាល័យអង្គការយូណេស្កូនៅរាជធានីភ្នំពេញ ត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៩១។ ការិយាល័យយូណេស្កូនៅកម្ពុជា ធ្វើការងារនៅក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជា (UNDAF) ដែលសំដៅលើកកម្ពស់ការអប់រំ, បរិស្ថាន, ទំនាក់ទំនង និងព័ត៌មាន, មរតកវប្បធម៌, សេរីភាពនៃការបញ្ចេញមតិ និងវិទ្យាសាស្រ្តធម្មជាតិ ដើម្បីជាមធ្យោបាយឆ្ពោះទៅសម្រេចបាននូវរបៀបវាៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០៕ដោយ៖ពលជ័យ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤)។ សម្តេចធិបតីបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន៦ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយក្នុងនោះរួមមាន៖១. បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖ ២. បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៖ ៣. បញ្ជីស្មារតីចងចាំនៃពិភពលោក៖ “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”
-
អ្នកនាំពាក្យក្រសួងការពារជាតិច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានមួយចំនួន ដែលបានចោទសួរពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទប្រកាន់លើវត្តមាននាវាយោធា២គ្រឿងរបស់ចិន នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា, អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ចំនួន២ចំណុចដូចខាងក្រោម៖១. នាវាយោធាចិន២គ្រឿងដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជានោះ គឺទើបតែមកដល់នាថ្មីៗនេះប៉ុណ្ណោះ ដែលជានាវាផ្លាស់ប្តូរវេនជាមួយនឹងនាវាយោធាចិនកន្លងទៅ តាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ដើម្បីមកបណ្តុះបណ្តាលជំនាញបច្ចេកទេស អំពីការប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា មិនដូចការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal ដែលថា នាវានេះ បានចូលចតរយៈពេលជាងកន្លះឆ្នាំនោះឡើយ។២.សូមច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយថា នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា មានការបែងចែកតំបន់មូលដ្ឋានសម្រាប់នាវាយោធាចិនផ្សេង និងតំបន់មូលដ្ឋាននាវាយោធាកម្ពុជា។ ការផ្សព្វផ្សាយបែបនេះ ជាជាចេតនាបង្កឱ្យមានកាន់ច្រឡំ ហើយមិនមែនជាការពិតនោះឡើយ។ នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា កំពុងធ្វើការអភិវឌ្ឍជាបន្តន្ទាប់ ដោយក្នុងនោះមានតំបន់ខ្លះកំពុងសាងសង់ តម្រូវឱ្យមានការហាមឃាត់មិនឱ្យមានចេញចូលនោះឡើយ ដែលនេះជាកិច្ចការសម្ងាត់របស់កងទ័ព ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ពលជ័យ
-
ឯកឧត្តម ប៉ែន បូណា៖ សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ
ឯកឧត្តម ប៉ែន បូណា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មានការភាន់ច្រឡំ ឬការបំភាន់អំពីសេរីភាពបញ្ចេញមតិ(ឬមតិរិះគន់) និងការបំពានច្បាប់ដែលធ្វើឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។ តាមពិតគ្មានអ្វីពិបាកយល់ទេ ដូច្នេះសូមបែងចែកឱ្យច្បាស់ ហើយសូមកុំយកសេរីភាពបញ្ចេញមតិមកលាយឡំគ្នាជាមួយអំពើល្មើសច្បាប់។ ឯកឧត្តម ប៉ែន បូណា បានបន្តថា ដើម្បីយល់ដឹងពីបញ្ហានេះឱ្យច្បាស់ សូមលើកយកប្រការមួយចំនួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលគេទទួលស្គាល់និងអនុវត្តទូទាំងពិភពលោក៖មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវកំណត់ដោយច្បាប់។ មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បី៖ (ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ) ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។ មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិដដែលចែងថា ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះ និងដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងផលប្រយោជន៍នៃសន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ការការពារសុខភាពសាធារណៈ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ សម្តេចធិបតីបានរម្លឹកថា សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល១៨ឆ្នាំ ឬ ៦អាណត្តិមកហើយ។ សមាគមបានចូលរួមដល់ការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនីតំណាងជាតិ តាមរយៈការអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា សមាគមបានរកៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីជួយដល់ការលើកស្ទួយសិល្បៈ និងវប្បធម៌ ជាពិសេស គឺស្វែងរកធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវសិល្បករ ឱ្យបង្កើតនូវស្នាដៃសិល្បៈថ្មីៗ ។ ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បានរួមចំណែកអភិរក្ស ផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ជួយគាំពារជីវភាពសិល្បករចាស់ជរា ឬបាត់បង់សមត្ថភាពសម្តែង ក៏ដូចជាចូលរួមក្នុងកិច្ចការសង្គម និងមនុស្សធម៌ ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល៕ដោយ៖ពលជ័យ
-
មេដឹកនាំសម្ព័ន្ធសហជីពជាតិ ស្នើក្រសួងមហាផ្ទៃពិនិត្យភាពមិនប្រក្រតី និងសកម្មភាពរបស់ “សង់ត្រាល់” ដែលធ្វើឱ្យប៉ះពាល់ដល់ការងាររបស់កម្មករ និងភាពស្អាតស្អំរបស់កម្ពុជា
នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានដាក់ញ្ញត្តិជូនឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំអន្តរាគមន៍ពិនិត្យភាពមិនប្រក្រតីលើរបាយការណ៍ឧបសគ្គរារាំងភាពជាតំណាងសេរីភាពសហជីពនៅកម្ពុជា និងសកម្មភាពទាំងអស់របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលធ្វើឱ្យប៉ះពាល់ដល់ការងាររបស់កម្មករនិយោជិតទូទាំងប្រទេស និងភាពស្អាតស្អំរបស់កម្ពុជា។ លោក ហ្វា សាលី បានស្នើសុំក្រសួងមហាផ្ទៃពិនិត្យរាល់សកម្មភាពជ្រៀតជ្រែកការងារសហជីព ឬនៅពីក្រោយ នៃការចងក្រងសហជីពតាមមូលដ្ឋាន ដែលបានធ្វើកន្លងមក ដែលផ្ទុយពីលក្ខន្តិកៈអង្គការសមាគមដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងស្នើកោះអញ្ជើញតំណាងសហជីពការពារសិទ្ធិកម្មករ តាមមូលដ្ឋានទាំងនោះមកផ្តល់ព័ត៌មាន ស្វែងរកការពិតពី ប្រភពនៃការចង់ក្រងសហជីព និងការជ្រោមជ្រែងផ្នែកហេរិញ្ញវត្ថុ។ ប្រធានសម្ព័ន្ធសហជីពជាតិ ស្នើដល់ឯកឧត្តមរដ្ឋមន្ត្រី មេត្តាពិនិត្យឡើងវិញរាល់សកម្មភាពទាំងអស់ និងរបាយការណ៍ស្តីពី FoA របស់អង្គការមួយនេះ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕ដោយ៖ពលជ័យ