Category: នយោបាយក្នុងប្រទេស

  • រដ្ឋមន្ត្រីការបរទេសជប៉ុនជួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកជាមួយសម្តេចធិបតី និងសម្តេចតេជោ ហ៊ុន សែន

    រដ្ឋមន្ត្រីការបរទេសជប៉ុនជួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកជាមួយសម្តេចធិបតី និងសម្តេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាការងារជាមួយលោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ បន្ទាប់ពីជំនួបជាមួយសម្តេចធិបតី , លោកជំទាវ KAMIKAWA Yoko បានអញ្ជើញទៅចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ក្រោយជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, លោកជំទាវ KAMIKAWA Yoko នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងការបទេស នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ បន្ទាប់ពីកិច្ចប្រជុំចប់ នឹងមានពិធីចុះហត្ថលេខា និងសន្និសីទកាសែតរួមផងដែរ។ សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ…

  • អគ្គលេខាធិការរងអង្គការសហប្រជាជាតិ៖ ជោគជ័យរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព គឺជាគំរូដ៏ល្អ

    អគ្គលេខាធិការរងអង្គការសហប្រជាជាតិ៖ ជោគជ័យរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព គឺជាគំរូដ៏ល្អ

    ក្នុងឱកាសនៃជំនួប លោកអគ្គលេខាធិការរងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកអគ្គលេខាធិការរង បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែក និងការគាំទ្រដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មថែរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ លោកក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីចូលរួមធានានូវសុខសន្តិសុខ និងសុវត្ថិភាព ដល់បណ្ដាប្រទេសដទៃទៀត ដែលការណ៍នេះគឺជាគំរូដ៏ល្អមួយសម្រាប់ បណ្ដាប្រទេសផ្សេងទៀតជុំវិញពិភពលោក។ ភាពជោគជ័យនេះក៏ទទួលបានផងដែរ នូវការសាទរ និងការគាំទ្រពីបណ្ដាប្រទេសនានាជាច្រើន។ ជាមួយគ្នានេះ លោកអគ្គលេខាធិការរង ក៏បានកោតសរសើរជាពិសេស ចំពោះកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលបានអនុវត្តការងារយ៉ាងសកម្ម និងប្រកបដោយវិន័យខ្ពស់។ លោកអគ្គលេខាធិការរង ក៏បានគោរពជម្រាបជូនសម្ដេចធិបតី ផងដែរថា អង្គការសហប្រជាជាតិបន្តការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើកិច្ចសហប្រតិបត្តិការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីចូលរួមជាមួយបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសដែលកំពុងមានជម្លោះ និងអសន្តិសុខ។ ព្រមជាមួយគ្នានេះ លោកអគ្គលេខាធិការរង ក៏បានគូសបញ្ជាក់អំពីការគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខ។ ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកអគ្គលេខាធិការរង និងបានសម្ដែងនូវការថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ពិតជាបញ្ចប់ឆ្នាំដំបូងរបស់ខ្លួនប្រកបដោយជោគជ័យ និងមោទនភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ពិតជាបញ្ចប់ឆ្នាំដំបូងរបស់ខ្លួនប្រកបដោយជោគជ័យ និងមោទនភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់នៅថ្ងៃនេះថា ក្នុងរយៈពេលជាង១០ខែកន្លងទៅនេះ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗ ព្រមទាំងវឌ្ឍនភាពល្អប្រសើរជាច្រើន ទាំងនៅតាមបណ្តាការដ្ឋានកែទម្រង់ និងទិសដៅការងារផ្សេងទៀត។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំងវិធានការគន្លឹះទាំង៥ កំពុងត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ និងបានផ្តល់ផលប្រយោជន៍យ៉ាងវិជ្ជមានដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង នៅក្នុងបរិការណ៍ដែលពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា កម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ខណៈដែលស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមក៏ត្រូវបានពង្រឹងតាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា វឌ្ឍនភាពដ៏ល្អប្រសើរទាំងនេះ មិនអាចសម្រេចបានឡើយ ដោយគ្មានការចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវពីគ្រប់តួអង្គពាក់ព័ន្ធ។ ក្នុងន័យនេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីម្ចាស់ការ និងបុរេសកម្មរបស់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់ដែលបាននិងកំពុងរួមគ្នាអនុវត្តការងារ នៅក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ សម្តេច សង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ពិតជាបញ្ចប់ឆ្នាំដំបូងរបស់ខ្លួនប្រកបដោយជោគជ័យ និងមោទនភាព ដើម្បីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការកសាងសមិទ្ធផលជូនជាតិមាតុភូមិក្នុងការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ៕ដោយ៖ពលជ័យ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០នាទីព្រឹកថ្ងៃទី៥សីហា

    សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០នាទីព្រឹកថ្ងៃទី៥សីហា

    នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលបានគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដោយសម្តេច បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈដើម្បីចូលរួម និងរៀបចំពិធីបញ្ចុះបឋមសីលា បើកការដ្ឋាន ព្រែកជីកនេះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ និងអធិកអធមបំផុត។ បន្ថែមលើនេះ សម្តេចធិបតី បានណែនាំឱ្យស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិចូលរួមគ្រប់រូបភាពផ្សេងៗនៅទូទាំងប្រទេស តាមរយៈការគោះជួង និងទូងស្គរជាដើម ព្រមៗគ្នា នៅវេលាម៉ោង ៩:០០នាទីព្រឹក ស្របពេលដែលសម្តេចចុចប៊ូតុង សម្ពោធបើកការដ្ឋាន ដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះដោយចាត់ទុកជាព្រឹត្តិការណ៍ជាតិដ៏ធំបំផុតមួយ។ នៅយប់ថ្ងៃដដែលនោះ ក៏មានការរៀបចំប្រគំតន្ត្រី និងបាញ់កាំជ្រួចនៅទូទាំងប្រទេស តាមដែលអាចធ្វើបាន៕ដោយ៖ពលជ័យ

  • សម្តេចធិបតី៖ កម្ពុជាមកដល់ពេលនេះមានមោទនភាព ដែលធ្លាប់តែជាប្រទេសញាំញីដោយសង្គ្រាមរាប់រយឆ្នាំ អាចស្វែងរកសន្តិភាពពេញលេញដោយខ្លួនឯង

    សម្តេចធិបតី៖ កម្ពុជាមកដល់ពេលនេះមានមោទនភាព ដែលធ្លាប់តែជាប្រទេសញាំញីដោយសង្គ្រាមរាប់រយឆ្នាំ អាចស្វែងរកសន្តិភាពពេញលេញដោយខ្លួនឯង

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាមកដល់ពេលនេះមានមោទនភាព ដែលធ្លាប់តែជាប្រទេសញាំញីដោយសង្គ្រាមរាប់រយឆ្នាំ អាចស្វែងរកសន្តិភាពពេញលេញដោយខ្លួនឯង ហើយថែមទាំងអាចចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងបុព្វហេតុសន្តិភាពពិភពលោក។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Jean Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែករក្សាសន្តិភាព នៅវិមានសន្តិភាព នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ សម្តេចមហាបវរធិបតីបានបញ្ជាក់ទៀតថា ចាប់ពីឆ្នាំ២០០៦ ដល់ខែមិថុនា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ ចំនួន៩៥៧០ នាក់ (ស្ត្រី ៨១៨ នាក់) ទៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន១០ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ មានកងទ័ពរក្សាសន្តិភាពកម្ពុជាចំនួន ៦២៧ (ស្ត្រី ១២៥…

  • ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានដឹកនាំកិច្ចប្រជុំ​​ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានដឹកនាំកិច្ចប្រជុំ​​ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

    ភ្នំពេញ៖ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. )បានបើកកិច្ចប្រជុំលើកទី១ ដើម្បីជំរុញ និងលើកកម្ពស់សុខុមាលភាពសណ្តាប់ធ្នាប់​សាធារណៈឱ្យកាន់តែល្អប្រសើរ តាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿង​ស្រវឹងឱ្យមានសណ្តាប់ធ្នាប់ល្អ។ កិច្ចប្រជុំដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​និងជាអនុប្រធានក្រុមការងារ និងឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារ។ កិច្ចប្រជុំនាឱកាសនេះក៏មានការអញ្ជើញចូលរួមពីតំណាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ទីស្តីការ​គណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលជាសមាជិក ក.គ.ផ.ស.។ ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច​ធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើតឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ហើយក្រុមការងារនេះ មានភារកិច្ច ដឹកនាំជា​យុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋាន​បច្ចេកទេសលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, កំណត់វិធានការបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយ​ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបានកិច្ចការពារអ្នកប្រើប្រាស់និងជំរុញការប្រកួតប្រជែងដោយសុចរិត រៀបចំសណ្តាប់​ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធ…

  • រដ្ឋសភាសេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា

    រដ្ឋសភាសេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា

    ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា។ សេចក្តីសម្រេចនេះមានគោលបំណងកំណត់អំពីបែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា ដូចមានចែងក្នុងមាត្រា៨៩ថ្មី មាត្រា៩៦ មាត្រា៩៧ នៃរដ្ឋធម្មនុញ្ញ និងប្រការ៣២ ប្រការ៣៣ថ្មី (ពីរ) ប្រការ៣៤ថ្មី ប្រការ៣៥ថ្មី(មួយ) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ សេចក្តីសម្រេចនេះ មិនអនុវត្តចំពោះញត្តិបន្ទោស​ដែលមានចែងក្នុង​មាត្រា៩៨ថ្មី(មួយ) នៃ រដ្ឋធម្មនុញ្ញ និងប្រការ៣៥ថ្មី(មួយ) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាទេ៕ដោយ៖ពលជ័យ

  • ប្រមុខការទូតកម្ពុជា និងជប៉ុននឹងមានកិច្ចប្រជុំទ្វេភាគីនៅថ្ងៃស្អែក

    ប្រមុខការទូតកម្ពុជា និងជប៉ុននឹងមានកិច្ចប្រជុំទ្វេភាគីនៅថ្ងៃស្អែក

    ភ្នំពេញ៖នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤វេលាម៉ោង ១៧:០០នៅទីស្តីការក្រសួងការបរទេសនឹងមាន​កិច្ចប្រជុំទ្វេភាគីរវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ កាមីកាវ៉ា យុកុ ( KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន។ បន្ទាប់ពីកិច្ចប្រជុំចប់ នឹងមានពិធីចុះហត្ថលេខា និងសន្និសីទកាសែតរួម ផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ តបតាមការអញ្ជើញរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា ។ ក្នុងកំលុងទស្សនកិច្ចនេះលោកជំទាវ ខាមីខាវ៉ា យ៉ូកុ នឹងចូលជួបសម្តែងការគួរសម ដាច់ដោយឡែកចំពោះ សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…

  • ប្រធានសមាគមក្រុមការងារ១០០រាត្រី បង្ហាញពីគោលបំណង​ខ្មៅកង្វក់​របស់​លោក អាឡិច និងក្រុមប្រឆាំង​ដើម្បីកេងចំណេញនយោបាយ​

    ប្រធានសមាគមក្រុមការងារ១០០រាត្រី បង្ហាញពីគោលបំណង​ខ្មៅកង្វក់​របស់​លោក អាឡិច និងក្រុមប្រឆាំង​ដើម្បីកេងចំណេញនយោបាយ​

    ភ្នំពេញ៖ លោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងការវិវឌ្ឍការងារសង្គម និងជាអតីតសកម្មជនមាតាធម្មជាតិ បានថ្លែងថា ទាក់ទងការប្រកាសសាលក្រមផ្តន្ទាទោសសកម្មជនមាតាធម្មជាតិចំនួន១០នាក់ ដែលធ្វើសកម្មភាពល្មើសច្បាប់ដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ លោកមើលឃើញមានចំណុច ៣ ដែលលោកសង្កេតឃើញ គឺទី១.ពាក់ព័ន្ធទៅនឹងគោលបំណង ក៏ដូចជាការចង់បានរបស់លោក អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) មេក្លោងចលនាខុសច្បាប់ ក៏ដូចជាវិទ្យុអាស៊ីសេរី និងទណ្ឌិតក្បត់ជាតិ ៣ជំនាន់ គឺពួកគេមានការសប្បាយចិត្តត្រេកអរនៅពេលដែលយុវជនសកម្មជនមាតាធម្មជាតិត្រូវទទួលបានការផ្តន្ទាទោសដាក់ពន្ធនាគារ ដោយពួកគេយករឿងនេះ ដើម្បីកេងចំណេញនយោបាយ។ គោលបំណងរបស់ពួកគេនៅតុលាការអនុវត្តច្បាប់ទៅលើសកម្មជនទាំង១០នាក់នេះ គឺពួកគេរំពឹងថា សហគមន៍អន្តរជាតិនិងថ្កោលទោស ក៏ដូចជាការដាក់សម្ពាធមកលើរាជរដ្ឋាភិបាល។ ដោយពួកគេមិនចង់ឱ្យសេដ្ឋកិច្ច ក៏ដូចជាការវិនិយោគនៅក្នុងប្រទេសកម្ពុជាទេ។ អ្វីដែលពួកគេចង់បាន គឺចង់ឃើញកម្ពុជាធ្លាក់ទៅក្នុងវិបត្តិធ្ងន់ធ្ងរ ដើម្បីពួកគេមានលេសផ្សេងៗ ក្នុងកៀរគរប្រជាពលរដ្ឋឱ្យមកប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល។ លោក មួង សូនី បានបន្តថា ទី២.យុវជនសកម្មជនមាតាធម្មជាតិដែលត្រូវបានតុលាការផ្តន្ទាទោស គឺពួកគេបានចាញ់ល្បិចកលរបស់លោក អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន…

  • សម្ដេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-បារាំង ដែលកាន់តែជិតស្និទ្ធ និងរីកចម្រើន

    សម្ដេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-បារាំង ដែលកាន់តែជិតស្និទ្ធ និងរីកចម្រើន

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ពីវឌ្ឍនភាព​នៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-បារាំង ដែលកាន់តែជិតស្និទ្ធ និងរីកចម្រើន។ ការវាយតម្លៃនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្ដម ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ឯកឧត្តមអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង និងសហការី និង រីករាយដែលជួប ឯកឧត្តម នៅវិមានព្រឹទ្ធសភានាឱកាសនេះ ដោយកន្លងមក សម្តេច និងឯកឧត្តមអគ្គរដ្ឋទូត បានជួបពិភាក្សាគ្នានៅវិមានសន្តិភាព នៅពេលដែលសម្តេច ជានាយករដ្ឋមន្រ្តី។ ឯកឧត្តមអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានអនុញ្ញាតដល់ឯកឧត្តម ចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តមអគ្គរដ្ឋទូត បានជម្រាប សម្តេចប្រធានអំពីកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំង តាំងពីពេលបង្កើតព្រឹទ្ធសភាកម្ពុជាដំបូងនៅឆ្នាំ១៩៩៩មក។ នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-បារាំង វិញ គឺត្រូវបានពង្រឹងយ៉ាងជិតស្និទតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដូចជាដំណើរទស្សនកិច្ចរបស់សម្តេចតេជោ…