-
កម្ពុជា និងសហរដ្ឋអាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរចំពោះការបោះឆ្នោតប្រកបដោយជោគជ័យនាពេលថ្មីៗនេះរបស់សហរដ្ឋ អាមេរិក ខណៈទទួលជួប លោកស្រី Bridgette L. Walker ភារៈធារីស្តីទី នៃស្ថានទូតសហរដ្ឋ អាមេរិកប្រចាំកម្ពុជា សម្តែងការគួរសម នៅទីស្តីការក្រសួង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីព្រះរាជសារ និងសារលិខិតអបអរសាទរ របស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្ញើជូនប្រធានាធិបតី ជាប់ឆ្នោត លោក Donald J. Trump ដែលការណ៍នេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃទំនាក់ទំនងកម្ពុជា- សហរដ្ឋអាមេរិក។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការ ធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលសហរដ្ឋអាមេរិកថ្មី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងសម្តែងការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានការចូលរួមកម្រិតខ្ពស់ រួមមានដំណើរទស្សនកិច្ចថ្មីៗមក កម្ពុជារបស់ លោក Lloyd Austin…
-
ឯកឧត្តម ប៉ែន បូណា៖ ការពិតគឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា «សព្វថ្ងៃនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងសម្ងំនៅទីងងឹត ដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃ គ្រប់ទម្រង់ក្នុងគោលបំណងញុះញង់បង្កឱ្យមានចលាចលសង្គមតាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន។ ប៉ុន្តែ ព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយទាំងនោះឱ្យអស់ពីសង្គមយើង។ ជាក់ស្តែង តាមរយៈព័ត៌មានពិតដែលយើងបានបង្ហាញ មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នកដែលធ្លាប់គាំទ្រក្រុមប្រឆាំងជ្រុលនិយមក៏បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់បន្តទៀតថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសាងស្នាដៃធំធេងមហិមាជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរ។ សមិទ្ធផលរាប់មិនអស់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសុខសន្តិភាព និងការបង្រួបបង្រួមជាតិដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង៥០០ឆ្នាំចុងក្រោយ គឺជាតឹតតាងប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ដែលគ្មានអ្នកណាអាចកាឡៃបាន។ សមិទ្ធផលទាំងអស់នេះ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបាននិងកំពុងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ គឺជាព័ត៌មានពិតដែលយើងត្រូវបញ្ជ្រាបឱ្យប្រជាពលរដ្ឋបានដឹងជាប្រចាំតាមមធ្យោបាយដែលមានប្រសិទ្ធភាពខ្ពស់។ ការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីនិងជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ដល់មន្ត្រីនិងអ្នកនាំពាក្យខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក សាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ…
-
ឯកអគ្គរដ្ឋទូតវៀតណាម៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជារក្សាបាននូវសុខសន្ដិភាព និងស្ថិរភាពនយោបាយ
ភ្នំពេញ៖ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជានាពេលកន្លងមក ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី កម្ពុជារក្សាបាននូវសុខសន្ដិភាព, ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងធានាបាននូវកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការកោតសរសើរនេះ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតជាសកល និងអសកល, ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២, ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិសំខាន់ៗនាពេលថ្មីៗ ដូចជា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI), មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12), សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព លើកទី១១(IPTP11) និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ជាដើម…
-
មេដឹកនាំសម្ព័ន្ធសហជីពជាតិអំពាវនាវដល់កម្មករនិយោជិត កុំជឿតាមការឃោសនាញុះញង់របស់ក្រុមជ្រុលនិយមមួយចំនួនតូចនៅក្រៅប្រទេស
ភ្នំពេញ៖ មេដឹកនាំសម្ព័ន្ធសហជីពជាតិ បានអំពាវនាវទៅដល់កម្មករនិយោជិតកុំជឿតាមការឃោសនាញុះញង់របស់ក្រុមជ្រុលនិយមមួយចំនួនតូចនៅក្រៅប្រទេស និងកុំចូលរួមរាល់សកម្មភាពញុះញង់ណាមួយដែលបង្កអស្ថេរភាព អសន្តិសុខសង្គម ដែលបង្កឡើងដោយក្រុមចលនារបស់ទណ្ឌិតជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានមានប្រសាសន៍ថា ថ្មីៗនេះបានឮនូវព័ត៌មានមួយចំនួនដែលទណ្ឌិត សម រង្ស៊ី បានបង្កនៅបញ្ហាជាច្រើនដែលមិនអាចអត់ឱនឱ្យបាន។ ក្រុមរបស់ទណ្ឌិត សម រង្ស៊ី បានបង្កនូវបញ្ហាជាច្រើន ដូចជាកន្លងមកនេះបានបំផ្លាញនូវ EBA ធ្វើយ៉ាងណាឱ្យគេផ្តាច់ EBA ពីប្រទេសកម្ពុជា ធ្វើឱ្យកម្មករបាត់បង់ការងារធ្វើជាច្រើន។ ក្រុមចលនារបស់ទណ្ឌិត សម រង្ស៊ី បានបំភ្លៃនៅការពិតជាច្រើនដែលប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិតកំពុងតែមមារញឹកនឹងការងារ និងកំពុងតែរស់នៅក្នុងសុខសន្តិភាព ក៏ដូចជាសុខដុមរមនីយកម្មនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូប។ ប្រធានសម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ថា “យើងពេលនេះ កំពុងតែមានការរីកចម្រើនខ្លាំង ហើយក្រុមចលនាមួយចនេះមិនសុខចិត្តនោះទេ នៅពេលដែលឃើញប្រទេសជាតិរីកចម្រើនស្ទើរតែគ្រប់វិស័យ ក៏ដូចជាបងប្អូនកម្មករនិយោជិតកំពុងតែមានការងារធ្វើយ៉ាងសស្រាក់សស្រាំ”។ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានអំពាវនាវដល់កម្មករនិយោជិតសូមកុំចូលរួមរាល់សកម្មភាពញុះញង់ណាមួយដែលបង្កអស្ថេរភាព អសន្តិសុខសង្គម និងកុំជឿតាមការឃោសនា កុំជឿតាមការញុះញង់របស់ក្រុមទណ្ឌិត សម រង្ស៊ី៕ដោយ៖ពលជ័យ
-
មេដឹកនាំគណបក្សបៃតង៖ យុទ្ធនាការផ្ការីករបស់ជនក្បត់ជាតិ ៣ជំនាន់ គឺគ្មានទទួលការគាំទ្រនោះទេ
ភ្នំពេញ៖ មេដឹកនាំគណបក្សបៃតង បានហៅការធ្វើយុទ្ធនាការផ្ការីករបស់ជនក្បត់ជាតិ ៣ជំនាន់ គឺគ្មានទទួលការគាំទ្រពីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសនោះទេ និងក៏មិនទទួលបានជោគជ័យដែរ ពីព្រោះប្រជាពលរដ្ឋលែងមានជំនឿលើជនក្បត់ជាតិរូបនេះតទៅទៀតហើយ ដែលជនក្បត់ជាតិរូបនេះធ្វើនយោបាយបំផ្លាញជាតិខ្លួនឯង។ លោក ខុន ចាន់នី ប្រធានគណបក្សបៃតង បានមានប្រសាសន៍ថា យុទ្ធនាការផ្ការីករបស់ជនក្បត់ជាតិ សម រង្ស៊ី គឺនឹងមិនទទួលបានការគាំទ្រ និងទទួលបានជោគជ័យនោះទេ ហើយជនក្បត់ជាតិរូបនេះ ជាអ្នកនយោបាយទាល់ច្រកមិនប្រាកដប្រជានិយម ក្នុងមួយជីវិត គឺមិនទទួលបានជោគជ័យទេ។ ប្រជាពលរដ្ឋនៅក្នុងស្រុក និងក្រៅស្រុកមិនទៅចាញ់បោកបុគ្គលរូបនេះតទៅទៀតដែរ។ យុទ្ធនាការផ្ការីករបស់បុគ្គលសមរង្ស៊ី គឺគ្រាន់តែជាការស្រមើស្រម៉ៃតែប៉ុណ្ណោះ។…ជនក្បត់ជាតិ សម រង្ស៊ី ជាអ្នកនយោបាយឱបភ្លើង ពីព្រោះនៅពេលដែលឃើញស្ថានការណ៍នៅប្រទេសណាមួយមានការជ្រួលច្រលប់បុគ្គលរូបនេះទៅភ្ជាប់ខ្លួនជាមួយហើយ ដូចជាស្ថានការណ៍នៅកូរ៉េខាងត្បូង និងនៅប្រទេសស៊ីរី។ ប្រធានគណបក្សបៃតងបានបញ្ជាក់ថា “យុទ្ធនាការផ្ការីកនេះ គឺមិនទទួលជោគជ័យទេ អត់ទាល់តែសោះ សម្រាប់ខ្ញុំ គឺសូន្យតែម្តង វាគ្រាន់តែជាការស្រមើស្រម៉ៃតែប៉ុណ្ណោះ។ ការដែលគាត់ (សម រង្ស៊ី) ស្វះស្វែងទាំងអស់នេះ គឺដើម្បីចង់ឱ្យអតីតគូប្រកួតគាត់របស់គាត់ គឺសម្តេចតេជោ ហ៊ុន សែន ធ្វើម៉េចឱ្យសម្តេចឆ្លើយតបជាមួយគាត់បន្តិចទៅគាត់ដេកលក់ហើយ តែសម្តេចតេជោលោកមិនឆ្លើយឆ្លើងជាមួយទេ។ សូម្បីតែអ្នកនយោបាយជំនាន់ថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មិនឆ្លើយឆ្លងទៅសមរង្ស៊ីផងនឹង…
-
រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងពីតួនាទីដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងដែន កំណើនសេដ្ឋកិច្ចសង្គម និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
នៅចំពោះមុខថ្នាក់ដឹកនាំខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងតំណាងមកពីបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក ប្រមាណ៣០០នាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវឱ្យមានការសហការលើប្រព័ន្ធផ្សព្វផ្សាយកាន់តែទូលំទូលាយនៅក្នុងអំឡុងពេលនៃការថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាស្តីពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលើកទី៣ ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលស្វយ័តស៊ីសន់ប៉ាណា ខេត្តយូណាន។ ឯកឧត្តមបានលើកឡើងពីតួនាទីដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន កំណើនសេដ្ឋកិច្ចសង្គម និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងភាពជាដៃគូរវាងកម្ពុជានិងប្រទេសចិន រួមមានគំនិតផ្តួចផ្តើម “ដំណើរទេសចរណ៍យូណាន-អង្គរ” និងភាពយន្តឯកសារដែលផលិតរួមគ្នា ដោយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ជាដើម។ ឯកឧត្ដមក៏បានបង្ហាញទៅដល់អ្នកចូលរួមទាំងអស់ពីការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដោយទទួលបានភ្ញៀវទេសចរចំនួនជាង៥លាននាក់ក្នុងឆ្នាំ២០២៤ និងបានកោតសរសើរចំពោះការរួមចំណែករបស់ប្រទេសចិនក្នុងការអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិត ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយព័ត៌មានក្លែងក្លាយ និងលើកកម្ពស់វិស័យ”ការទូតព័ត៌មាន” ដើម្បីធានាបាននូវព័ត៌មានប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវ។ ឯកឧត្ដមបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ សន្តិភាពក្នុងតំបន់ និងវិបុលភាព៕រូបភាព៖ឡុង ដេវីត
-
កម្ពុជាអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ នៅក្នុងវេទិកាបណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍
ពីខេត្តយូណាន ប្រទេសចិន – ថ្លែងក្នុងសុន្ទរកថានៅវេទិកាប្រចាំឆ្នាំរបស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឯកឧត្ដម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ពីតួនាទីសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការចងសាមគ្គីភាពតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ឯកឧត្ដមបានលើកឡើងពីសារៈសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផ្សាភ្ជាប់វប្បធម៌ ការផ្សព្វផ្សាយព័ត៌មានសាធារណៈ និងការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល នៅចំពោះមុនថ្នាក់ដឹកនាំខេត្តយូណាន និងតំណាងស្ថាប័នសារព័ត៌មានពីបណ្តាលប្រទេសអាស៊ីខាងត្បូង និងបណ្តាប្រទេសតាមដងទន្លេមេគង្គ ចំនួនប្រមាណ២០០នាក់។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមក៏បានលើកឡើងពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការគួរឱ្យកត់សម្គាល់របស់កម្ពុជាលើវិស័យប្រព័ន្ធផ្សព្វផ្សាយជាមួយបណ្តាអាស៊ាន និងប្រព័ន្ធផ្សព្វផ្សាយចិន។ “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កម្ពុជាបានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយនៅតាមបណ្តាប្រទេសអាស៊ាន និងប្រទេសចិន នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងមេគង្គ-ឡានឆាង” នេះជាការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្តី។ តាមរយៈកិច្ចសហប្រតិបត្តិការទាំងនេះ បានជំរុញឱ្យប្រជាជនកម្ពុជាយល់កាន់តែច្បាស់អំពីទំនាក់ទំនងក្នុងតំបន់ ដោយជំរុញការយោគយល់ និងទំនាក់ទំនងមិត្តភាពទៅវិញទៅមកឱ្យកាន់តែប្រសើរបន្ថែមទៀត។ ការបង្កើតបណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កាលពីដើមឆ្នាំនេះគឺជាការវិវត្តថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យប្រព័ន្ធផ្សព្វផ្សាយតំបន់។ ឯកឧត្ដមបានក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ លើការរៀបចំវេទិកានេះដើម្បីនាំយកនូវអ្នកជំនាញដែលមានបទពិសោធមកជជែកពិភាក្សា និងបង្កើតកិច្ចសហការជាមួយគ្នាក្នុងចំណោមប្រទេសជាសមាជិក ដោយបានលើកយកឧទាហរណ៍អំពីគម្រោងរួមគ្នា មានដូចជា “ទេសចរណ៍យូណាន-អង្គរ ឬ Yunnan-Angkor Tours” ជាដើម។ ទន្ទឹមនេះ ឯកឧត្ដមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ក៏បានលើកឡើងជាអនុសាសន៍ចំនួន៤…
-
សម្ដេចតេជោ ស្នើប្រធានសភាអារ៉ាប៊ីសាអូឌីត ជំរុញវិនិយោគិនឱ្យមកវិនិយោគរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់នៅកម្ពុជា សម្រាប់នាំចេញអង្ករមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកឧត្តមប្រធានសភា ជំរុញវិនិយោគិនអារ៉ាប៊ីសាអូឌីត ឱ្យមកវិនិយោគរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់ នៅកម្ពុជា សម្រាប់នាំចេញអង្ករមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់។ សម្តេចបាន បន្ថែមថាមិនមានប្រទេសច្រើនផ្តល់ឱកាសឱ្យវិនិយោគដោយផ្ទាល់ដូចនេះទេ។ សម្តេចតេជោ បានលើកឡើងថា អារ៉ាប៊ីសាអូឌីតមានសន្តិសុខថាមពល រីឯកម្ពុជា មានសន្តិសុខស្បៀង។ ប្រទេសយើងទាំងពីរអាចបំពេញបន្ថែមគ្នាទៅវិញទៅមក។ ការស្នើនេះ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ នៅព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានសភា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ និងបានអរគុណសម្តេចតេជោ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ឯកឧត្តម បានសម្តែងក្តីរីករាយក្នុងការទទួល និងជួបសម្តេចតេជោ ដោយផ្ទាល់។ នាឱកាសនេះ សម្តេចតេជោ បានសម្តែងនូវសេចក្តីអំណរគុណដល់ឯកឧត្តមប្រធានសភា ចំពោះការទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ ជាពិសេស…
-
សម្ព័ន្ធភាពបណ្តុំអង្គការសមាគមសង្គមស៊ីវិល៖ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈល្អប្រសើរ មិនដូចការលើកឡើងរបស់ក្រុមប្រឆាំង
ភ្នំពេញ៖ លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមានប្រសាសន៍ថា ទិដ្ឋភាពនិងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរ ទាំងក្នុងការបញ្ចេញមតិ ការធ្វើនយោបាយ សង្គមនិងសេដ្ឋកិច្ច ពីព្រោះប្រជាពលរដ្ឋមានការយល់ដឹងច្រើនអំពីទិដ្ឋភាពច្បាប់ ការគោរពច្បាប់ គោលការណ៍ច្បាប់ ដែលធ្វើឱ្យប្រទេសកម្ពុជាមានស្ថេរភាព និងមានការអភិវឌ្ឍល្អប្រសើរ។ លោក ហេង ម៉េងលី បានកោតសរសើរដល់រាជរដ្ឋាភិបាលដែលតែងតែលើកទឹកចិត្តក្នុងការបញ្ចេញមតិក្នុងការធ្វើនយោបាយដូចជា ការបង្កើតឱ្យមានសារព័ត៌មាន និងគណបក្សនយោបាយជាច្រើននៅក្នុងប្រទេសកម្ពុជា។ ដែលនេះជាលំហនៃសិទ្ធិសេរីភាពយ៉ាងពេញលេញសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលផ្ទុយពីការមើលឃើញរបស់មជ្ឈដ្ឋានមួយចំនួនតូចដែលមាននិន្នាការ និងការប្រើប្រាស់សិទ្ធិសេរីភាពហួសគោលការណ៍កំណត់នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ដូចជាការប្រកាសបង្កើតចលនាតស៊ូ ការប្រកាសបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅស្រុកជាដើម គឺជាអំពើខុសច្បាប់ ហួសដែនកំណត់នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។ អនុប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសមាគមសង្គមស៊ីវិល ក៏បានសំណូមពឬដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនឱ្យស្របទៅនឹងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាឱ្យបានហ្មត់ចត់ ចៀសវាងការប្រឡូក ឬក៏ការចូលរួមនៅក្នុងចលនា ឬក៏ការបង្កើតនៅព្រឹត្តិការណ៍អ្វីមួយដែលហួសពីដែនកំណត់នៃច្បាប់ ដែលធ្វើឱ្យបងប្អូនក្លាយទៅជាជនរងគ្រោះបាត់បង់ពេលវេលា និងមានទោសមានពៃរ្យជាប់ពន្ធនាគារទៀតផង៕ដោយ៖ពលជ័យ
-
សម្តេចធិបតី៖ សម្តេចតេជោ បានខិតខំកសាងនិងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា
ក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP) នៅព្រឹកថ្ងៃទីទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង, សុខសន្តិភាពនេះ បានអនុញ្ញាតឱ្យកម្ពុជារៀបចំនូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ, ការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ និងការរៀបចំសន្និបាតលើកទី២០ របស់អង្គការ RISEAP នាពេលនេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា ឌី.អេន.អេ (DNA) របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺតែងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍នេះ។ ព្រមជាមួយគ្នានេះ បងប្អូនខ្មែរឥស្លាមជាច្រើន ក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងតួនាទីជាថ្នាក់ដឹកនាំ រួមមានទាំងព្រឹទ្ធសភា, រដ្ឋសភា, សមាជិករាជរដ្ឋាភិបាល, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ទីប្រឹក្សាស្ថាប័នរដ្ឋ និងតួនាទីក្នុងក្របខណ្ឌថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងក្នុងជួរកងកម្លាំងផងដែរ។ បន្ថែមពីនេះ,…