Category: នយោបាយក្នុងប្រទេស

  • បណ្ឌិត ហែម ប្រសើរ អំពាវនាវទៅ​ដល់ប្រជាពលរដ្ឋ យុវជនកុំជឿតាមការញុះ​ញង់​ឃោសនារបស់ទណ្ឌិត សម រង្សី

    បណ្ឌិត ហែម ប្រសើរ អំពាវនាវទៅ​ដល់ប្រជាពលរដ្ឋ យុវជនកុំជឿតាមការញុះ​ញង់​ឃោសនារបស់ទណ្ឌិត សម រង្សី

    ភ្នំពេញ៖ បណ្ឌិត  ហែម ប្រសើរ ប្រធានសម្ព័ន្ធភាព​បណ្តុំ​សមាគមអង្គការសង្គមស៊ីវិល បានអំពាវនាវទៅ​ដល់ប្រជាពលរដ្ឋ យុវជននិងសមាជិករបស់ខ្លួនទាំងអស់  ជៀសឱ្យឆ្ងាយ កុំជឿលុងតាមការញុះ​ញង់តាម​ការ​ឃោសនារបស់ទណ្ឌិត សម រង្សី ឬក៏ក្រុមប្រឆាំងក្រៅច្បាប់  ធ្វើសកម្មភាពណាមួយដែលធ្លាក់ចូលទៅក្នុងរូបភាពសកម្មភាពផ្ការីក  ដែលអាចឱ្យបងប្អូនរងគ្រោះ ទទួល​នូវ​ទោស​ទណ្ឌ ដោយខ្លួនមិនបានដឹងមុន។ ការអំពាវនាវនេះ បានធ្វើឡើងខណៈដែលជនក្បត់ជាតិ៣ជំនាន់ បាននិងកំពុងធ្វើយុទ្ធនាការផ្ការីកញុះញងប្រជាពលរដ្ឋ និងកងកម្លាំងជាតិឱ្យងើបឈរបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ បណ្ឌិតបានបន្តថា ដូចប្រទេសណា ប្រជាជនណា ក៏ដូចជាប្រជាជនណាដែរ គឺទាំងអស់គ្នាតែងចង់មានក្តីសុខ ចង់មានការរីកចម្រើន ចង់បានសុភមង្គលនៅក្នុងគ្រួសារ មានការស្រឡាញ់ទាំងផ្លូវកាយទាំងផ្លូវចិត្ត ពោលចំណុច ទាំងអស់នេះហើយទើបស័ក្តិសមជាពលរដ្ឋដែលមាន សេចក្តីថ្លៃថ្នូរក្នុងនាមមនុស្សជាតិលើសកលលោក។ ប៉ុន្តែដោយឡែកអ្វីសម្រាប់ទឹកដីរបស់កម្ពុជាយើងវិញ បែរជារងគ្រោះម្តងហើយម្តងទៀត ព្រោះតែគំនិត ទុច្ចរិត របស់ទណ្ឌិត សម រង្សី ដែលតែងតែព្យាយាម ញុះញង់ មនុស្សជាតិឯងឱ្យដុតរោលប្រទេសរបស់ខ្លួន ធ្វើយ៉ាងណាចង់ឃើញប្រទេសខ្លួនមានការបែកបាក់និរាសព្រាត់ប្រាសគ្នា ឱ្យមានពលរដ្ឋមានស្នាមទឹកភ្នែក ជាថ្នូរដើម្បីខ្លួនចង់បានអំណាចជាអ្នកដឹកនាំប្រទេស។ បណ្ឌិត ហែម ប្រសើរ បានបន្តថា ជាក់ស្តែង អ្នកនយោបាយប្រឆាំងជាច្រើនមិនថាប្រទេសអាស៊ី ឬក៏អ៉ឺរ៉ុបនោះឡើយ ជាពិសេសគឺសហរដ្ឋអាមេរិក ពោលគឺមិនធ្លាប់មានអ្នកនយោបាយប្រឆាំងណាមួយ ញុះញង់ឱ្យប្រជាជនខ្លួនក្រោកប្រឆាំងធ្វើបដិវត្តន៍ផ្ការីកផ្តួលរំលំរដ្ឋាភិបាលរបស់គេនោះឡើយដែរ។ ជាក់ស្តែងប្រសិន បើអាមេរិកមានអ្នកនយោបាយគំនិតទុច្ចរិត…

  • សម្ដេចធិបតី កោតសសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

    សម្ដេចធិបតី កោតសសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពនៃ​​ឧស្សាហកម្ម​ស៊ីម៉ង់ត៍ ដែលបច្ចុប្បន្ននេះ​ បណ្តា​ក្រុមហ៊ុន​ដែល​ជា​សមាជិកសមាគមបាននិងកំពុងបោះទុនវិនិយោគសរុបប្រមាណជាង ១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២ ៧០០កន្លែង ដែលក្នុងនោះមានប្រមាណជាង ១ ៩០០នាក់គឺជាកម្លាំងពលកម្មក្នុងស្រុក។ សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួនផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ, វិធានការ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យ,​ បរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់បណ្ដាក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ផងដែរ។ ​តប​តាម​សំណូមពរ​របស់​សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​សម្រេច​បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច…

  • ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធស្នើ​រាជរដ្ឋាភិបាល​បង្កើតច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ

    ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធស្នើ​រាជរដ្ឋាភិបាល​បង្កើតច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ

    ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល បានស្នើសុំដល់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ ដើម្បីរក្សាបាននូវស្ថេរភាពនយោបាយ និងគាំទ្រទៅដល់រាជរដ្ឋាភិបាលក្នុងការតាក់តែងច្បាប់ភេរវកម្ម។ លោក ហេង សំណាង ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល បានថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋ បណ្តាអង្គការសមាគម យុវជនសង្គមស៊ីវិល បណ្តាគណបក្សនយោបាយបានសំណូមពរទៅដល់រាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីពិនិត្យលទ្ធភាពក្នុងការតាក់តែងច្បាប់ភេរវកម្មដាក់ក្រុមជ្រុលនិយមទៅជាក្រុមភេរវករ ពីព្រោះភេរវកម្ម គឺជាទង្វើមួយទាំងជាតិ និងអន្តរជាតិ រួមទាំងពិភពលោកទាំងមូលចាត់ទុកជាក្រុមខុសច្បាប់ ដោយមានការព្រួយបារម្ភដោយសារតែក្រុមនេះ មានចរិតកាចសាហាវក្នុងការបង្ហូរឈាម ក៏ដូចជាការញុះញង់បង្កើតភ្លើងសង្គ្រាម។ ចំពោះប្រទេសកម្ពុជាដែលមានទណ្ឌិតក្បត់ជាតិភៀសខ្លួននៅក្រៅប្រទេស គឺមិនដែលបានចោលចរិតដ៏កាចសាហាវរបស់ខ្លួននោះទេ ហើយតែងតែបំផុសបំផុលឱ្យបង្កើតនូវភ្លើងសង្គ្រាមផ្តួលរំលំរាជរដ្ឋាភិបាល ឬក៏ចង់ធ្វើបដិវត្តន៍ពណ៌។ លោក ហេង សំណាង បានបន្តថា ក្នុងនាមជាក្រុមយុវជនស្នើសុំ ឬក៏សំណូមពរដល់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ ក្នុងការរក្សាបាននូវស្ថេរភាពនយោបាយ សង្គម វឌ្ឍនភាពប្រទេសកម្ពុជា ពីព្រោះក្រុមយុវជនមិនចង់ឃើញភ្លើងសង្គ្រាម និងមានអស្ថេរភាពក្នុងប្រទេសនោះទេ។ សូមថ្កោកទោស ក៏ដូចជាគាំទ្រទៅដល់រាជរដ្ឋាភិបាលពិនិត្យមើលយន្តការណាមួយដើម្បីតាក់តែងច្បាប់ភេរវកម្ម។ ជាមួយគ្នានេះ…

  • កម្ពុជា-អាមេរិក នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ

    កម្ពុជា-អាមេរិក នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប លោកមេបញ្ជាការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា។ លោកមេបញ្ជាការបានគោរពជម្រាបជូនសម្តេចធិបតីថា ដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ គឺជាការបន្តកិច្ចប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិបន្ទាប់ពីទស្សនកិច្ចរបស់ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក។ ជាមួយគ្នានោះ លោកមេបញ្ជាការបានសម្ដែងនូវការពេញចិត្តដែលនាវា USS Savannah បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលនេះជាការចូលចតលើកទី១ ក្រោយពីការខកខានការចូលចតអស់រយៈពេល៨ឆ្នាំ។ លើសពីនេះ លោកមេបញ្ជាការបានប្តេជាជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការផ្តល់វគ្គសិក្សា និងឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួមផងដែរ។ បន្ថែមពីនេះលោកមេបញ្ជាការបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាលើការរុករកអដ្ឋិធាតុកងទ័ពអាមេរិកដែលបានបាត់ខ្លួន ដែលនេះជាកាយវិការប្រកបដោយមនុស្សធម៌។ ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-អាមេរិក ព្រមទាំងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងការចូលចតរបស់នាវា USS Savannah…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធ​ផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈ​ចលនាមហាជនគណបក្សប្រជាជនកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធ​ផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈ​ចលនាមហាជនគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា ធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ និងទិសដៅការងារបន្តរបស់ចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដែលមានរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន ៧មករា។ តាមកម្មវិធីពិធីបើកសន្និបាតប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងពិធីបិទនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សន្និបាតនេះ មានការអញញជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា រចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

  • ឯកឧត្តម Wang Wenbin៖ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា, រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ

    ឯកឧត្តម Wang Wenbin៖ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា, រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ

    តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែធ្ន ឆ្នាំ២០២៤ នេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា : “ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗ ក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។ រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។”ដោយ៖ពលជ័យ

  • IMF ប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ​ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

    IMF ប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ​ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Krishna Srinivasan នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប, នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះការរក្សា​បាននូវវកំណើនសេដ្ឋកិច្ចខ្ពស់​ របស់កម្ពុជាប្រកបដោយភាពធន់។ លោកនាយកតំបន់ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន IMF ជាមួយនឹងក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ​ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ស្ថាប័ន IMF ក្នុងការគាំទ្រ​ និងចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ សម្ដេចធិបតី ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF នៅក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាការពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីរាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយន្តការ និងការកែទម្រង់ចាំបាច់នានា​ សំដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីធានាបរិយាកាសប្រកួតប្រជែង, ភាពធន់នៃខ្សែច្រវាក់ផ្តត់ផ្គង់ក្នុងស្រុក, ការបណ្ដុះបណ្ដាលកម្លាំងពលកម្មប្រកបដោយជំនាញវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យា, យានយន្ត…

  • គណបក្សមហាសាមគ្គីជាតិខ្មែរ ស្នើសុំបង្កើតច្បាប់ភេរវកម្មដាក់​ក្រុមឧទ្ទាមជ្រុលនិយមទៅក្នុងក្រុមភេរវករ

    គណបក្សមហាសាមគ្គីជាតិខ្មែរ ស្នើសុំបង្កើតច្បាប់ភេរវកម្មដាក់​ក្រុមឧទ្ទាមជ្រុលនិយមទៅក្នុងក្រុមភេរវករ

    ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានធ្វើលិខិតផ្លូវការជម្រាបជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយស្នើបង្កើតឱ្យ​មាន​ច្បាប់ភេរវកម្ម ដើម្បីដាក់ក្រុមឧទ្ទាម​ជ្រុល​និយមក្រៅច្បាប់ទៅជា​ក្រុមភេរវករ ដែលបានបង្កើតអង្គការចាត់តាំងនយោបាយដោយ​ខុសច្បាប់​នៅក្រៅប្រទេស ហើយ​ធ្វើសកម្មភាពនយោបាយដែល​ជា​ចេតនាចង់បំផ្លាញសុខសន្តិភាពកម្ពុជា តាមរយៈអំពាវនា​វឃោសនា​ព័ត៌មានបំផុសបំផុល​ឱ្យប្រជាជនកម្ពុជា និងកងកម្លាំងជាតិបះបោរ​ផ្តួលរំលំ រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតដោយច្បាប់។ គណបក្សមហាសាមគ្គីជាតិខ្មែបានបញ្ជាក់ថា ការធ្វើច្បាប់នេះដើម្បីរក្សា​ឱ្យបានសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា៕

  • ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ៖ សម រង្ស៊ី ញុះញង់ប្រជាពលរដ្ឋងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាល គឺចង់ទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាមសាជាថ្មី

    ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ៖ សម រង្ស៊ី ញុះញង់ប្រជាពលរដ្ឋងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាល គឺចង់ទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាមសាជាថ្មី

    ភ្នំពេញ៖ ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា ប្រទេសកម្ពុជារយៈកាលជាង៥០០ឆ្នាំមកហើយ គឺកម្ពុជាមិនដែលមានសុខសន្តិភាពដូចសព្វដ្ងៃនេះទេ។ បើនិយាយពីសន្តិភាព មិនថាប្រទេសនៅក្នុងតំបន់ ឬក៏ពិភពលោកនោះទេ រដ្ឋណាក៏ត្រូវការសន្តិភាពដែរ ព្រោះសន្តិភាពនាំមកការអភិវឌ្ឍ សន្តិភាពនាំមកនៅសេចក្តីសុខសាន្តជូនជាតិ និងប្រជាជន។ ពិតណាស់នៅក្នុងរដ្ឋមួយយតែងតែមានទស្សននយោបាយគំនិតផ្ទុយគ្នា ដោយឡែកទស្សនគំនិតទាំងនេះ វាមិនយល់ទាស់អ្វីទេ អ្វីដែលសំខាន់មតិផ្ទុយគ្នាក្នុងការកែលំអដើម្បីចំណេញដល់ជាតិ និងប្រជាជនខ្លួនឯងវាគឺជារឿងល្អ។ ក្នុងនាមយើងរួមគ្នាធ្វើ មិនមែនយើងតាំងខ្លួនអ្នកប្រឆាំងប្រើទសស្សននយោបាយរហូតធ្វើឱ្យបែកបាក់ជាតិ។ ជាក់ស្តែងទណ្ឌិត សម រង្ស៊ី ប្រើគំនិតនយោបាយបែបគំនិតគុំកួនបុគ្គល និងយកប្រធានបទកម្ពុជា វៀតណាម ឡាវ ញុះញង់ប្រជាពលរដ្ឋងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ពីប្រជាពលរដ្ឋដោយខុសច្បាប់។ ឯកឧត្តមបានលើកឡើងថា ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយតាំងខ្លួនជាអ្នកស្នេហាជាតិ ស្នេហាប្រជាជន តែធាតុពិត ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយផ្តាច់ក្រពះប្រជាជនខ្មែរ ដោយប្រាប់បរទេសឱ្យផ្តាច់ជំនួយ ដើម្បីឱ្យខ្មែរក្រ ជាចេតនាពិតប្រាកដរបស់ពិតរបស់ ទណ្ឌិត សម រង្ស៊ី ដើម្បីទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាល ទាំងដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងរួមគ្នាធ្វើកសាងសន្តិភាពរក្សាឱ្យបានសុខសន្តិភាពជូនជាតិ និងប្រជាជន។ ដោយឡែកទៀតនាពេលថ្មីៗនេះ គឺទណ្ឌិត សម រង្ស៊ី…

  • សម្តេចធិបតី៖ ការវិនិយោគសាងសង់គម្រោងទីក្រុងមេគង្គឃី គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្តើរៗ

    សម្តេចធិបតី៖ ការវិនិយោគសាងសង់គម្រោងទីក្រុងមេគង្គឃី គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្តើរៗ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការវិនិយោគសាងសង់គម្រោងទីក្រុងដ៏ធំនេះ ( ទីក្រុងមេគង្គ ឃី (Mekong Quay City) គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្តើរៗ។ គម្រោងនេះ នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ប្រជាជនផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិជារួមផង តាមរយៈការជួយបង្កើនភាពសកម្មនៃវិស័យអចលនទ្រព្យ, វិនិយោគ, ពាណិជ្ជកម្ម, បដិសណ្ឋារកិច្ច, ក៏ដូចជាការជួយផ្សព្វផ្សាយវប្បធម៌ និង ទេសចរណ៍របស់កម្ពុជា។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ទីក្រុងមេគង្គ ឃី (Mekong Quay City) មានផ្ទៃដីទំហំប្រមាណ២១០ហិកតា ស្ថិតនៅតាមដងទន្លេមេគង្គទល់មុខទន្លេចតុមុខ ដែលនឹងរៀបចំសាងសង់ដោយបែងចែកជាផ្នែកសំខាន់ៗ ដូចជា ផ្នែកអគារពាណិជ្ជកម្មលក្ខណៈទំនើប, ផ្សារទំនើប, មជ្ឈមណ្ឌលអប់រំ, សណ្ឋាគារស្តង់ដាអន្តរជាតិ, មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ ។ល។…