-
ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន មគ្គុទេ្ទសក៍ឯក ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា
ភ្នំពេញ៖ លោក ហេង សំណាង ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល បានឱ្យដឹងថា ក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា គឺជាមោទនភាពក្រោមការដឹកនាំរបស់ឥស្សរជនកម្ពុជា ជាពិសេសគឺមានមគ្គុទេ្ទសក៍ឯកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលប្រជាពលរដ្ឋប្រជាជនទូទៅគ្រប់មជ្ឈដ្ឋានបាននឹករឮកដល់គុណនូវបក្ការៈ ដែលសម្តេចបានដាក់ចេញគោលនយោបាយឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅប្រទេសកម្ពុជាដែលគេហៅថា ២៩ ធ្នូ ឆ្នាំ១៩៩៨ ចូលមកដល់ពេលបច្ចុប្បន្ននេះ គឺទិវាសន្តិភាពនៅប្រទេសកម្ពុជា។ ជាការពិតណាស់ក្នុងនាមជាយុវជនជំនាន់ក្រោយ សូមសម្តែងការដឹងគុណបក្ករៈក៏ដូចជាសាទរនូវទិវាសន្តិភាពនេះ គឺដើម្បីសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ គឺមានសេរីភាព ប្រជាធិបតេយ្យពហុបក្សពិតប្រាកដ ក៏ដូចជាក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នៅតែបន្តឥស្សរភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោក ហេង សំណាង បានបន្តថា ក្នុងនាមជាយុវជនក៏បានរៀបចំធ្វើពិធីអបអរសាទរទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលយុវជនសង្គមស៊ីវិល ដើម្បីចូលរួមបំផុសបំផុលនៃទិវាសន្តិភាពនៅកម្ពុជាឲ្យប្រជាពលរដ្ឋ និងអន្តរជាតិ បានយល់កាន់តែច្បាស់អំពីតម្លៃនៃសុខសន្តិភាព គឺត្រូវតែមានពោលនៅកម្ពុជាគឺពិតជាមានសិទ្ធិសេរីភាពពិតប្រាកដមែន។ តែយ៉ាងណាមិញនយោបាយរបស់ក្រុមទណ្ឌិតជ្រុលនិយមតែងតែបំផុសបំផុលប្រឌិតលាបពណ៌ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាអាប់ឱនកិត្តិយស ក៏ដូចជាកាឡៃការពិតថាប្រទេសកម្ពុជាគ្មានសុខសន្តិភាព និងសិទ្ធិសេរីភាព។ នេះហើយគឺជារឿងអាម៉ាសរបស់ក្រុមទណ្ឌិតជ្រុលនិយមនៅក្រៅប្រទេស គឺពួកគេមិនដែលទទួលស្គាល់ទេ ហេតុនេះល្មមបញ្ឈប់ល្បែងនយោបាយទុច្ចរិត ដើម្បីតែបំពេញមហិច្ឆតារបស់ក្រុមខ្លួនគ្មានគិតប្រយោជន៍ប្រទេសជាតិ។ សូមជម្រាបថា…
-
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «សន្តិភាព ពិបាករក តែងាយបំផ្លាញ»
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរេសរលើបណ្តាញសង្គមថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កាលពី២៦ឆ្នាំមុន ព្រះរាជាណចក្រកម្ពុជាដ៏កំសត់របស់យើងបានស្គាល់នូវពន្លឺសន្តិភាពជាលើកដំបូងពេញលេញ ដែលមិនធ្លាប់មានជាង៥សតវត្សរ៍កន្លងមក។ លើសពីនេះ សន្តិភាពនេះបានឋិតឋេរគង់វង្សយ៉ាងរឹងមាំអស់រយៈកាលជិត ៣ទសវត្សរ៍ ទោះបីឆ្លងកាត់ការសាកល្បងជាច្រើនលើកច្រើនសារជាបន្តបន្ទាប់ក្តី។ ការស្វែងរកសុខសន្តិភាពគឺជាដំណើរដ៏យូរអង្វែងបំផុតក្នុងប្រវត្តិសាស្រ្ត។ ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃ ១៨ មីនា ១៩៧០ គឺជាចំណុចចាប់ផ្តើមនៃមហាវិនាសកម្មដ៏ធំធេង ដែលប្រវត្តិសាស្រ្តជាតិយើងមិនដែលធ្លាប់បានជួបប្រទះ។ ការស្វែងរកការរស់រានឡើងវិញនៃប្រជាជាតិ និងការសង្រ្គោះអាយុជីវិតប្រជាជន បានកើតមានឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងធ្លាក់ក្នុងនរកអវចីនៃការសម្លាប់រង្គាល ប្រល័យភូជសាសន៍ឯង តាមរយៈព្រឹត្តិការណ៍ជាបន្តបន្ទាប់។ បើគ្មានថ្ងៃ ២០ មិថុនា ១៩៧៧ និងការងើបឡើងតស៊ូពីក្រុមអ្នកស្នេហាជាតិនៅទិសនានា ក៏មិនមាន រណសិរ្សសាមគ្គីសង្រ្គោះជាតិ នៅថ្ងៃ ២ ធ្នូ ១៩៧៨ ដែរ ហើយក៏មិនអាចមាន ថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែរ។ មូលដ្ឋាននៃការរស់រានមានជីវិតឡើងវិញរបស់ជាតិ តាមរយៈការផ្តួលរំលំនៃរបបយង់ឃ្នង បានអនុញ្ញាតឱ្យឥស្សរជនដែលជាអ្នកសង្រ្គោះប្រជាជាតិដដែលនេះ បន្តបេសកកម្មដ៏វែងឆ្ងាយមួយទៀតក្នុងការស្វែងរកការបង្រួបបង្រួម ផ្សះផ្សាជាតិ រួមមាន ជំនួប…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងដែលយើងបារម្ភបំផុត គឺអរិភាពរវាងប្រជាជននិងប្រជាជន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រឿងស្រលាញ់ជាតិ ការពារជាតិបូរណភាពទឹកដី កូនខ្មែរគ្រប់រូបត្រូវតែបារម្ភ, តែសកម្មភាពនៃការបារម្ភ, ការស្រលាញ់ និងការពារជាតិ យើងត្រូវអនុវត្តតាមគោលការណ៍៣ ដែលរាជរដ្ឋាភិបាល បានកំណត់កន្លងទៅ៖ ១/ ចរចាបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់តាមគោលកាណ៍ និងច្បាប់អន្តរជាតិ, ២/ បោះបង្គោលព្រំដែនហើយ ត្រូវដោះមីន កសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍតំបន់ព្រំដែន និង ៣/ ជំរុញប្រជាជនទៅរស់នៅ ដើម្បីបង្កើតជាខឿនការពារព្រំដែន និងការពារជាតិ។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥, ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៨ និងជំនាន់ទី១៩, ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី២១ និងថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈជំនាន់ទី៣៧ ដល់និស្សិត និងសិស្សថ្នាក់វិជ្ជាជីវៈនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតីបានបញ្ជាក់ទៀតថា រឿងដែលយើងបារម្ភបំផុត គឺអរិភាពរវាងប្រជាជននិងប្រជាជន ដូចនេះទើបរាជរដ្ឋាភិបាល ជ្រើសរើសមិនឆ្លើយឆ្លងតាមហ្វេសប៊ុក តែមិនមែនបញ្ជាក់ថារដ្ឋាភិបាលមិនបានការពារជាតិ, ការពារទឹកដី, មិនថែរក្សាអធិបតេយ្យជាតិ នោះទេ តែអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ គឺខិតខំចរចាបោះបង្គោលព្រំដែន និងកសាងធនធានមនុស្ស ដើម្បីចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដីពិតប្រាកដ និងបណ្តុះធនធានមនុស្សពិតប្រាកដក្នុងការដឹកនាំ និងកសាងជាតិឱ្យកាន់តែរឹងមាំ…
-
មេដឹកនាំគណបក្សនយោបាយលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រើនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា
ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយបានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានពលីគ្រប់បែបយ៉ាងទាំងជីវិត ទាំងកម្លាំងកាយកម្លាំងចិត្ត និងប្រើគ្រប់វិធីសាស្ត្រយកគោលនយោបាយឈ្នះ-ឈ្នះ មកបង្រួបបង្រួមជាតិគ្រប់និន្នាការនយោបាយតាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ។ ការលើកឡើងនេះ ខណៈពេលដែលនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គឺខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ប្រជាជាតិខ្មែរ ប្រជាជនខ្មែរ កំពុងរស់នៅក្នុងសន្តិភាព រយៈពេល២៦ឆ្នាំមកហើយចាប់តាំងពីឆ្នាំ១៩៩៨ ដោយគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានកសាងឡើងនៃសន្តិភាពនេះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែររស់នៅដោយគ្មានការភ័យខ្លាច ធ្វើដំណើរទាំងយប់ទាំងថ្ងៃ ២៤ម៉ោង ព្រមទាំងការអភិវឌ្ឍន៍ និងប្រជាពលរដ្ឋអាចរកស៊ីទទួលទាននៅគ្រប់ទីកន្លែងបានទាំងអស់ សិទ្ធិសេរីភាពពេញលេញនៅក្នុងការរស់នៅនាពេលបច្ចុប្បន្ននេះ ដោយសារតែកម្ពុជាមានសន្តិភាព។ ជាមួយគ្នានេះ លោកជំទាវ ពោធិតី សាវត្ថី បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនឹងក្រៅប្រទេសបើស្រឡាញ់ជាតិត្រូវរក្សាសន្តិភាពឱ្យបានយូរអង្វែងគង់វង្សស្ថិតស្ថេរជានិច្ចនិរន្ត។ លោកជំទាវបានបន្តថា និយាយពីសន្តិភាព គឺគណបក្សធម្មាធិបតេយ្យសូមគាំទ្រទាំងស្រុង និងជាស្នាដៃដ៏ធំធេងរបស់សម្តេចតេជោ ដែលបានពលីគ្រប់បែបយ៉ាងទាំងអស់ទាំងជីវិត ទាំងកម្លាំងកាយកម្លាំងចិត្ត និងប្រើគ្រប់វិធីសាស្ត្រយកគោលនយោបាយឈ្នះឈ្នះមកបង្រួបបង្រួមជាតិគ្រប់និន្នាការនយោបាយតាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ។ ចំណែកឯកឧត្តម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានមានប្រសាសន៍ថា…
-
សម្តេចធិបតី៖ ជាប្រវត្តិសាស្ត្ររបស់យើងដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ និងរុញការអភិវឌ្ឍទៅដល់ភូមិសាស្ត្រកន្ទុយនាគ និងកសាងបានខឿនការពារជាតិទៅដល់គ្រប់ទីកន្លែងនៃទឹកដីកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមរាជរដ្ឋាភិបាល ពិតជាថ្លែងអំណរគុណដល់វិស័យឯកជនតាមរយ:សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានចូលរួមចំណែកជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើកការកសាងផ្លូវក្រវាត់ព្រំដែន ក្រោមស្មារតីវប្បធម៌ចែករំលែក។ សម្តេចធិបតី បានបញ្ជាក់ថា នេះជាប្រវត្តិសាស្ត្ររបស់យើង ដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ និងរុញការអភិវឌ្ឍទៅដល់ភូមិសាស្ត្រកន្ទុយនាគ និងកសាងបានខឿនការពារជាតិទៅដល់គ្រប់ទីកន្លែងនៃទឹកដីកម្ពុជា តាមរយ:ការអភិវឌ្ឍផង និងប្រជាជនផង៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់សិល្បករ សិល្បការិនី និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាងខឿនការពារជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ និងក្លិបកីឡា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ចែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតី មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលសូមថ្លែងអំណរគុណដល់សិល្បករ សិល្បការិនី និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាងខឿនការពារជាតិ តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនកន្លងទៅ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា សិល្បករ និងកីឡាករ មិនត្រឹមតែបានចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរទេ ថែមទាំងចូលរួមដោយទឹកចិត្តជាមួយរាជរដ្ឋាភិបាល គឺជាទឹកចិត្តដ៏ល្អប្រពៃក្នុងការលើកកម្ពស់ស្មារតីស្នេហាជាតិ និងចែករំលែកក្តីស្រឡាញ់របស់ខ្លួន រួមជាមួយនឹងការអភិវឌ្ឍ និងកសាងផ្លូវនៅតាមបណ្តោយព្រំដែន ដែលបង្កើតបានការរីកចម្រើនថ្មីបន្ថែមផង និងក្លាយជាខឿនការពារជាតិដ៏រឹងមាំយូរអង្វែងផងដែរ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CDRI ជាង៣ទសវត្សរ៍កន្លងមកនេះ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CDRI ជាង៣ទសវត្សរ៍កន្លងមកនេះ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ការវាយតម្លៃរបស់សម្តេចធិបតី ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក, អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងគណៈគ្រប់គ្រង ចូលជួបសម្ដែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាព និងផែនការយុទ្ធសាស្ត្រថ្មីរបស់ CDRI នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកស្រី អេវ៉ា មីស្លីវីក បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពនៃបេសកកម្មរបស់ CDRI ដែលផ្តោតលើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រទៅលើវិស័យជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ធាតុចូលផ្នែកគោលនយោបាយដល់រាជរដ្ឋាភិបាល ដើម្បីអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនោះ, លោកស្រីក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីទិសដៅអនាគតរបស់ CDRI និងផែនការយុទ្ធសាស្ត្រថ្មីរបស់ CDRI ដែលផ្តោតលើ៖ ការប្រមូល និងវិភាគទិន្នន័យ, ការបោះពុម្ពផ្សាយឯកសារស្រាវជ្រាវ, ការលើកកម្ពស់ការសិក្សា និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងតំបន់ និងការផ្តល់ការបណ្តុះបណ្តាល និងវិញ្ញាបនកម្មអំពីការស្រាវជ្រាវ និងការវិភាគ…
-
ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌាបង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អចំពោះលោកជំទាវ និងស្ថានទូតឥណ្ឌានៅកម្ពុជា ដែលបានធ្វើឱ្យបេសកកម្មការទូតរបស់លោកជំទាវទទួលបានជោគជ័យ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ តាមរយៈភាពរីកចម្រើននៃទំនាក់ទំនងល្អប្រសើរនេះ លោកជំទាវបណ្ឌិតបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត។ ជាការឆ្លើយតប សម្ដេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសំខាន់របស់លោកជំទាវបណ្ឌិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ប្រកបដោយផ្លែផ្កា។ សម្ដេចធិបតី និងលោកជំទាវបណ្ឌិតបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្ដានុពលជាច្រើន មានជាអាទិ៍ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់នាំគ្រប់កម្រិត វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សន្ដិសុខនិងការពារជាតិ ឌីជីថល ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌និងសាសនា ទេសចរណ៍ និងការភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ព្រមទាំងទំនាក់ទំនងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត
-
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ ចេញសេចក្តីថ្លែងការណ៍រួម១១ចំណុច
ភ្នំពេញ៖ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា(វ.ន.ស.ក.)លើកទី២១ ឆ្នាំ២០២៤ស្ដីពីវិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ បានប្រារព្ធកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នាសណ្ឋាគារ សុខាភ្នំពេញ ក្រោមវត្តមានអញ្ជើញចូលរួមពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការចូលរួមពីចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំស្ថាប័នសារព័ត៌មានសរុចំនួន១៥២រូប មកពី ១០២ អង្គភាព ។ ពេញមួយព្រឹក ចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំស្ថាប័នសារព័ត៌មានមកពី ១០២ អង្គភាពពិភាក្សាយ៉ាងផុលផុស និង បានអនុម័តសេចក្តីថ្លែងការណ៍រួមដែលមានខ្លឹមសារចំនួន១១ចំណុច ៕សូមជូនខ្លឹមសារសេចក្តីថ្លែងការណ៍៖
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់បោក ឬជឿតាមការឃោសនាណាមួយតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំចាញ់បោក ឬជឿតាមការឃោសនា ឬ ការទាក់ទាញណាមួយតាមប្រព័ន្ធអនឡាញ ដែលបញ្ហានេះ សូម្បីតែប្រទេសមហាអំណាចជាច្រើនក៏កំពុងប្រឈមនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញនេះដែរ។ ការអំពាវនាវរបស់សម្តេចធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។ ជាមួយគ្នានេះ សម្ដេចធិបតីសូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបោកប្រាស់តាមប្រព័ន្ធអនឡាញ។ រាជរដ្ឋាភិបាលនឹងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមក្រសួងមន្ទីរឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលការពារទិន្នន័យជៀសវាងការបំផ្លាញពីចោរផ្នែកបច្ចេកវិទ្យា។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលក៏បានដាស់តឿនដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្តខ្ពស់បន្ថែមទៀតចំពោះជនខិលខូចមួយចំនួន ដែលដើរបោកប្រាស់គេតាមប្រព័ន្ធអនឡាញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យក្រសួងមហាផ្ទៃ និងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាត្រូវពិនិត្យ និងទប់ស្កាត់រាល់បទល្មើសតាមប្រព័ន្ធអនឡាញបន្ថែមទៀត ខណៈករណី នេះបានកំពុងកើតឡើងគួឲ្យព្រួយបារម្ភនៅក្នុងតំបន់ និងសកលនោះ៕ដោយ៖ពលជ័យ