-
មេដឹកនាំសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល៖ ជនក្បត់ជាតិ៣ជំនាន់ បង្កើតចលនាតស៊ូជាតិ និងចលនាផ្ការីក គឺមិនចង់ឱ្យកម្ពុជាមានសន្តិភាពនោះទេ
ភ្នំពេញ៖ បណ្ឌិត ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតចលនាតស៊ូជាតិ និងចលនាផ្ការីក ពីសំណាក់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី គឺបានបង្ហាញយ៉ាងច្បាស់ថា ជនក្បត់ជាតិរូបនេះមិនចង់ឱ្យប្រទេសកម្ពុជាមានសន្តិភាពនោះទេ ពោលគឺអ្វីដែលគេចង់បាន គឺការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដើម្បីយកអំណាចតែប៉ុណ្ណោះ។ ការបញ្ជាក់នេះក្នុងពិធីបអរសាទរទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ បណ្ឌិត ហែម ប្រសើរ បានបន្តថា ជនក្បត់ជាតិរូបនេះ បានធ្វើសព្វបែបយ៉ាងនៅក្នុងអង្គការសហប្រជាជាតិ និងសភាអឺរ៉ុបបង្កាច់បង្ខូចប្រទេសកម្ពុជា ដើម្បីផលប្រយោជន៍បក្ខពួកខ្លួន និងបានចោទប្រកាន់ថា កម្ពុជាមិនមានសិទ្ធិសេរីភាព មិនមានសិទ្ធិមនុស្ស និងធ្វើបដិវត្តន៍ពណ៌ដោយបានអំពាវនាវឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្រោកឡើងប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយយកគំរូតាមប្រទេសស៊ីរី បង់ក្លាដេស និងប្រទេសមួយចំនួនទៀតដែលកំពុងតែកើតមានសង្គ្រាម។ នេះហើយដែលប្រជាពលរដ្ឋបានឃើញទាំងអស់គ្នាហើយថា ជនក្បត់ជាតិរូបនេះមិនចង់បានសន្តិភាពទេ។ បណ្ឌិត ហែម ប្រសើរ មានបន្តទៀតថា ជនក្បត់ជាតិបីជំនាន់ និងក្រុមជ្រុលនិយម បានទៅសភាអឺរ៉ុបដោយបានស្នើឱ្យកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA បានបង្ហាញឱ្យឃើញច្បាស់ថា ជនក្បត់ជាតិរូបនេះមិនស្រឡាញ់ប្រជាពលរដ្ឋខ្មែរ…
-
សម្តេចតេជោ ហ៊ុន សែន៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ នៅកម្ពុជាមានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយចំនួនដែលតែងតែមានការរំលោភ ពិសេសរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមនៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ថា ថ្ងៃនេះ ខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងនាយឧត្តមសេនីយ៍ សុខ ភាព លើការអនុវត្តនយោយឈ្នះ ឈ្នះ។ តាមពិតដូចពួកគាត់និយាយ គឺការធានាទាំង៣យ៉ាង ពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយនោះទេ គឺចេញពីសំដីរបស់ ហ៊ុន សែន ផ្សព្វផ្សាយបន្តនិងអនុវត្តជាក់ស្តែងដោយការជឿទុកចិត្តដែលបង្កើតបានសន្តិភាពការបង្រួបបង្រួមជាតិ និងឯកភាពទឹករយៈពេល២៦ឆ្នាំ និងបើរាប់ពីការចាប់ផ្តើមអនុវត្តនយោបាយឈ្នះ ឈ្នះ នាដើមឆ្នាំ១៩៩៦ មានរយៈពេល២៨ឆ្នាំ។ សម្តេចតេជោបានបន្តថា ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ នៅកម្ពុជាមានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយចំនួនដែលតែងតែមានការរំលោភ ពិសេសរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ បទពិសោធន៍នៅកម្ពុជាបញ្ចប់សង្រ្គាមដោយគ្មានកិច្ចព្រមព្រៀង និងលិខិតផ្លូវការណាមួយជាក់លាក់នោះឡើយ តែបែរជាចេញពីជំនឿទុកចិត្តទៅវិញ៕ដោយ៖ពលជ័យ
-
២៩ ធ្នូ ២០២៤ គឺជា «ទិវាសន្តិភាពនៅកម្ពុជា» និងខួបលើកទី២៦ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា, ផែនមហាជនជាង១ម៉ឺននាក់ ចូលរួមព្រឹត្តិការណ៍ជាប្រវិត្តសាស្ត្រមួយនេះ
ភ្នំពេញ៖ ឆ្នាំ២០២៤នេះ គឺជាខួបលើកទី២៦ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព និងការផ្សះផ្សា ជាតិជូនមាតុភូមិកម្ពុជារហូតមកដល់បច្ចុប្បន្ន។ ខួប២៦ឆ្នាំ នៃការបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា មានរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីអបអរសាទរថ្ងៃដ៏រីករាយជាប្រវត្តិសាស្ត្រក្នុងសង្គមខ្មែរ។ព្រឹត្តិការណ៍នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៩, ៣០និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ អមជាមួយនឹងមានបាញ់កាំជ្រួច តាំងពិព័រណ៍ និងកម្មវិធីជាច្រើនទៀត។ សម្រាប់ពិធីអបអរសាទរខួបលើកទី២៦ ទិវា «សន្តិភាពនៃកម្ពុជា» ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មានកម្លាំងចូលរួមពិធីធ្វើពិធីមិទ្ទីងប្រមាណជាង១ម៉ឺននាក់។ សូមបញ្ជាក់ថា ការរៀបចំខួបលើកទី២៦ នៃទិវា «សន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) ជាទិវានយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា»…
-
ឯកឧត្តម ខ្វៃ អាទិត្យា៖ ទិវាសន្តិភាពនៅកម្ពុជា មិនត្រឹមតែជួយសង្រ្គោះដល់មនុស្សជាតិ តែបានញាំងបរិស្ថានកម្ពុជាឱ្យមានសន្តិភាពដូចគ្នា
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ឆ្នាំ ២០២៤» នេះ ឯកឧត្តមខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ទិវានេះ មិនត្រឹមតែជួយសង្រ្គោះដល់មនុស្សជាតិ ប្រជាជនខ្មែរ ក្រោមការដឹកនាំឥស្សរជន ក៏ដូចជាសម្តេចជោ ហ៊ុន សែន នោះទេ។ ប៉ុន្តែសន្តិភាពនេះ ថែមទាំងបានញាំងបរិស្ថានកម្ពុជា ឱ្យមានសន្តិភាពដូចគ្នា។ ការលើកឡើងរបស់ឯកឧត្តម ខ្វៃ អាទិត្យា នេះ ធ្វើឡើងក្នុងឱកាសចូលរួមជាមួយក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសង្គមស៊ីវិលដឹកនាំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងការអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ក្រោមប្រធាន«សន្តិភាពដើម្បីយើងទាំងអស់គ្នា» ដើម្បីអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ឯកក្នុងការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ ឯកឧត្តមសង្កត់ធ្ងន់ទៀតថា តម្លៃនៃសុខសន្តិភាពបានផ្តល់ឱកាសឱ្យកម្ពុជា ទទួលបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើនជាលំដាប់ ដោយប្រជាពលរដ្ឋអាចរស់នៅដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានឱកាសទទួលបានការអប់រំ មានសិទ្ធិប្រតិបត្តិជំនឿសាសនា មានលទ្ធភាពចូលរួមសកម្មភាពសង្គមផ្សេងៗនិងអាចធ្វើដំណើរកម្សាន្តក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុងនិងក្រៅប្រទេស ជាពិសេស បានចូលរួមការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិទូទាំងប្រទេស។…
-
សម្តេចតេជោ ហ៊ុន សែន រម្លឹកពី២៦ឆ្នាំមុន នៃបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា
នៅក្នុងបណ្តាញសង្គមនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន រម្លឹកពីកាល២៦ឆ្នាំមុនថា ថ្ងៃនេះ ២៩ធ្នូ ១៩៩៨ មេដឹកនាំខ្មែរក្រហមរួមមាន ខៀវ សំផន , នួន ជា , អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។ ខ្ញុំសម្រេចទទួល ខៀវ សំផន, នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅដោយចង់ផ្ញើសារ៣ចេញទៅកាន់៖១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំរបស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថា សង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។៣.ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិសូមមកវិនិយោគនិងមកទេសចរណ៍នៅកម្ពុជាព្រោះកម្ពុជាមានសន្តិភាពពេញលេញហើយ។ នេះជាសារចុងក្រោយនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ។ (ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព)៕ដោយ៖ពលជ័យ
-
មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល៖ សម្តេចតេជោ ហ៊ុន សែន ជាវីរបុរសសង្គ្រោះជាតិ និងជាបិតាសន្តិភាពកម្ពុជា
ភ្នំពេញ៖ លោក ហេង សំណាង មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាវីរបុរសសង្គ្រោះជាតិ និងជាបិតាសន្តិភាពកម្ពុជា បានចំណាយពេលជាង១៩ឆ្នាំ គិតពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដើម្បីស្វែងរកការឯកភាពជាតិមួយពេញលេញ។ ជាភ័ព្វសំណាងរបស់កម្ពុជា នៅថ្ងៃទី២៩ ធ្នូ ១៩៩៨ សម្តេចតេជោ ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការឯកភាពជាតិរវាងខ្មែរនិងខ្មែរ ពីច្រើនក្រុម ច្រើនពណ៌ មកជាខ្មែរតែមួយ រហូតនាំមកនូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិជាធ្លុងមួយដ៏រឹងមាំ រហូតមកដល់សព្វថ្ងៃនេះ។ ការបញ្ជាក់នេះ ក្នុងពិធីជួបជុំសម្តែងការដឹងគុណ និងអបអរសាទរទិវាន្តិភាពនៅកម្ពុជា ២៩ ធ្នូ ក្រោមប្រធានបទយុទ្ធសាស្ត្រ «ផ្ការីកក្រោមម្លប់សន្តិភាព សម្តេចតេជោ ហ៊ុន សែន»នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។ លោក ហេង សំណាង បានបន្តថា ការជុំជួបអបអរសាទរ ទិវា «សន្តិភាពនៅកម្ពុជា» (២៩ ធ្នូ…
-
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សម្តែងនូវការដឹងគុណនិងគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា
ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានសម្តែងនូវការដឹងគុណ និងគុណបំណាច់ដ៏ធំធេងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេ្ទសក៍ឯក ដែលដាក់ចេញនៅគោលនយោបាយឈ្នះ ឈ្នះ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា និងការបង្រួបបង្រួមនិងឯកភាពជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលរហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល២៦ឆ្នាំ គឺកម្ពុជាមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមានប្រសាសន៍ថា សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលអបអរសាទរចំពោះទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ពីព្រោះបន្ទាប់ពីមានកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ ស្តីពីដំណោះស្រានយោបាយរួមមួយនៃជម្លោះកម្ពុជា និងមានការបោះឆ្នោតបង្កើតរាជរដ្ឋាភិបាល និងរដ្ឋធម្មនុញ្ញថ្មីក៏ពិតមែន ក៏ប៉ុន្តែនៅមិនទាន់ទទួលបានសុខសន្តិភាពពេញលេញនៅឡើយទេ។ ផ្ទុយមកវិញនយោបាយឈ្នះ ឈ្នះ ទើបធ្វើឱ្យយើងទទួលបាននៅការបង្រួបបង្រួម និងឯកភាពជាតិរស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងព្រះមហាក្សត្រតែមួយ។ លោកបានបន្តថា ចាប់តាំងពីពេលនឹងមកឃើញថា ព្រះរាជាណាចក្រកម្ពុជាមានការកសាងអភិវឌ្ឍន៍ប្រទេសជាតិបាននូវសមិទ្ធផលជាច្រើន ដែលក្នុងនោះវិមានឈ្នះ ឈ្នះ គឺជាសមិទ្ធផលមួយដែលបានចរិតនូវប្រវត្តិតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងវីរៈជនស្នេហាជាតិជាច្រើន ទុកជាស្នាដៃរម្លឹកនូវគុណដ៏ធំធេងជាប្រវត្តិសាស្ត្រជូនជនរួមជាតិកម្ពុជា។ ដោយគុណូបការៈនាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិបានបែបនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យលេខ ០១អនក្រ.បក…
-
អភិបាលខេត្តមីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានានៃប្រទេសជប៉ុនជាមួយប្រទេសកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម MURAI Yoshihiro អភិបាលខេត្តមីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមអភិបាលខេត្តបានគោរពជម្រាបជូនសម្ដេចធិបតីអំពីការសម្រេចបាននូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងជួយជំរុញដល់ការបញ្ជូន និងទទួលកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជា ទៅកាន់ខេត្តមីយ៉ាហ្គិ ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងនៅជប៉ុន តាមរយៈការផ្ទេរជំនាញបច្ចេកទេស។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ, ឯកឧត្តមអភិបាលខេត្ត មានជំនឿជឿជាក់ថា ខេត្តមីយ៉ាហ្គិនឹងអាចចូលរួមបន្ថែមទៀត លើការអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា នាថ្ងៃអនាគត។ ជាមួយគ្នានោះ, ឯកឧត្តមអភិបាលខេត្ត ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា ក្នុងនាមជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន, ឯកឧត្តមប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៀតរវាងបណ្ដាខេត្តនានានៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា។ ជាការឆ្លើយតប, សម្ដេចធិបតីបានអបអរសាទរ ចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងខេត្តមីយ៉ាហ្គិ កាលពីថ្ងៃទី២៦ ខែធ្នូ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានតែងតែបានចូលរួមចំណែកដល់ដំណើរការនៃការស្វែងរកសុខសន្តិភាពនៅកម្ពុជា ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០,…
-
ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន មគ្គុទេ្ទសក៍ឯក ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា
ភ្នំពេញ៖ លោក ហេង សំណាង ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល បានឱ្យដឹងថា ក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា គឺជាមោទនភាពក្រោមការដឹកនាំរបស់ឥស្សរជនកម្ពុជា ជាពិសេសគឺមានមគ្គុទេ្ទសក៍ឯកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលប្រជាពលរដ្ឋប្រជាជនទូទៅគ្រប់មជ្ឈដ្ឋានបាននឹករឮកដល់គុណនូវបក្ការៈ ដែលសម្តេចបានដាក់ចេញគោលនយោបាយឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅប្រទេសកម្ពុជាដែលគេហៅថា ២៩ ធ្នូ ឆ្នាំ១៩៩៨ ចូលមកដល់ពេលបច្ចុប្បន្ននេះ គឺទិវាសន្តិភាពនៅប្រទេសកម្ពុជា។ ជាការពិតណាស់ក្នុងនាមជាយុវជនជំនាន់ក្រោយ សូមសម្តែងការដឹងគុណបក្ករៈក៏ដូចជាសាទរនូវទិវាសន្តិភាពនេះ គឺដើម្បីសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ គឺមានសេរីភាព ប្រជាធិបតេយ្យពហុបក្សពិតប្រាកដ ក៏ដូចជាក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នៅតែបន្តឥស្សរភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោក ហេង សំណាង បានបន្តថា ក្នុងនាមជាយុវជនក៏បានរៀបចំធ្វើពិធីអបអរសាទរទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលយុវជនសង្គមស៊ីវិល ដើម្បីចូលរួមបំផុសបំផុលនៃទិវាសន្តិភាពនៅកម្ពុជាឲ្យប្រជាពលរដ្ឋ និងអន្តរជាតិ បានយល់កាន់តែច្បាស់អំពីតម្លៃនៃសុខសន្តិភាព គឺត្រូវតែមានពោលនៅកម្ពុជាគឺពិតជាមានសិទ្ធិសេរីភាពពិតប្រាកដមែន។ តែយ៉ាងណាមិញនយោបាយរបស់ក្រុមទណ្ឌិតជ្រុលនិយមតែងតែបំផុសបំផុលប្រឌិតលាបពណ៌ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាអាប់ឱនកិត្តិយស ក៏ដូចជាកាឡៃការពិតថាប្រទេសកម្ពុជាគ្មានសុខសន្តិភាព និងសិទ្ធិសេរីភាព។ នេះហើយគឺជារឿងអាម៉ាសរបស់ក្រុមទណ្ឌិតជ្រុលនិយមនៅក្រៅប្រទេស គឺពួកគេមិនដែលទទួលស្គាល់ទេ ហេតុនេះល្មមបញ្ឈប់ល្បែងនយោបាយទុច្ចរិត ដើម្បីតែបំពេញមហិច្ឆតារបស់ក្រុមខ្លួនគ្មានគិតប្រយោជន៍ប្រទេសជាតិ។ សូមជម្រាបថា…
-
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «សន្តិភាព ពិបាករក តែងាយបំផ្លាញ»
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរេសរលើបណ្តាញសង្គមថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កាលពី២៦ឆ្នាំមុន ព្រះរាជាណចក្រកម្ពុជាដ៏កំសត់របស់យើងបានស្គាល់នូវពន្លឺសន្តិភាពជាលើកដំបូងពេញលេញ ដែលមិនធ្លាប់មានជាង៥សតវត្សរ៍កន្លងមក។ លើសពីនេះ សន្តិភាពនេះបានឋិតឋេរគង់វង្សយ៉ាងរឹងមាំអស់រយៈកាលជិត ៣ទសវត្សរ៍ ទោះបីឆ្លងកាត់ការសាកល្បងជាច្រើនលើកច្រើនសារជាបន្តបន្ទាប់ក្តី។ ការស្វែងរកសុខសន្តិភាពគឺជាដំណើរដ៏យូរអង្វែងបំផុតក្នុងប្រវត្តិសាស្រ្ត។ ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃ ១៨ មីនា ១៩៧០ គឺជាចំណុចចាប់ផ្តើមនៃមហាវិនាសកម្មដ៏ធំធេង ដែលប្រវត្តិសាស្រ្តជាតិយើងមិនដែលធ្លាប់បានជួបប្រទះ។ ការស្វែងរកការរស់រានឡើងវិញនៃប្រជាជាតិ និងការសង្រ្គោះអាយុជីវិតប្រជាជន បានកើតមានឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងធ្លាក់ក្នុងនរកអវចីនៃការសម្លាប់រង្គាល ប្រល័យភូជសាសន៍ឯង តាមរយៈព្រឹត្តិការណ៍ជាបន្តបន្ទាប់។ បើគ្មានថ្ងៃ ២០ មិថុនា ១៩៧៧ និងការងើបឡើងតស៊ូពីក្រុមអ្នកស្នេហាជាតិនៅទិសនានា ក៏មិនមាន រណសិរ្សសាមគ្គីសង្រ្គោះជាតិ នៅថ្ងៃ ២ ធ្នូ ១៩៧៨ ដែរ ហើយក៏មិនអាចមាន ថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែរ។ មូលដ្ឋាននៃការរស់រានមានជីវិតឡើងវិញរបស់ជាតិ តាមរយៈការផ្តួលរំលំនៃរបបយង់ឃ្នង បានអនុញ្ញាតឱ្យឥស្សរជនដែលជាអ្នកសង្រ្គោះប្រជាជាតិដដែលនេះ បន្តបេសកកម្មដ៏វែងឆ្ងាយមួយទៀតក្នុងការស្វែងរកការបង្រួបបង្រួម ផ្សះផ្សាជាតិ រួមមាន ជំនួប…