-
សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ ក្នុងការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ
តាមរយៈសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាក្នុងដំណាក់កាលណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ ក្នុងការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន។ សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មាន ដែលមានថាមពលប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ និងអ្នកសារព័ត៌មាន ដែលហ៊ាននិយាយការពិតនិងហ៊ានរិះគន់ក្នុងន័យ ស្ថាបនា ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវគ្រប់តថភាពសង្គម ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយ។ យើងត្រូវការនូវការរួមចំណែក ដើម្បីប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌សង្គម ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងដែលជាបំណងប្រាថ្នានិងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតីបានបន្តថា ជាមួយការគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល នាពេលកន្លងមក សូមកោតសរសើរដោយស្មោះ ចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់ ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ នេះបានបង្ហាញឆន្ទៈក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាពនិងការ ក៏សាងប្រទេសឱ្យមានការរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន ដោយសម្លឹងឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។ ទន្ទឹមនេះ ខ្ញុំសូមកោតសរសើរចំពោះស្ថាប័នសារព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មាន ដែលបានខិតខំពុះពារជម្នះរាល់ឧបសគ្គក្នុងការចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន ការផ្សព្វផ្សាយព័ត៌មាន បានលឿនរហ័សទាន់សភាពការណ៍ និងទូលំទូលាយទាំងនៅក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ដើម្បីបង្ហាញ…
-
អ្នកនាំពាក្យ៖ ការពង្រឹងសមត្ថភាពនិងការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានជាកត្តាចាំបាច់លើកកម្ពស់គុណភាពសារព័ត៌មាននៅកម្ពុជា
ក្នុងសម័យឌីជីថល គុណភាពព័ត៌មានមានភាពចាំបាច់ជាងពេលណាៗទាំងអស់ និងជាកត្តាដ៏សំខាន់មួយក្នុងការធានាភាពជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ដែលជាភ្នាក់ងារនាំសារ និងពាំនាំព័ត៌មានពិតត្រឹមត្រូវអំពីតថភាពក្នុងសង្គមជូនដល់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងលើពិភពលោក។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះថា ការពង្រឹងជំនាញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងនោះមានសមត្ថភាពក្នុងការយកព័ត៌មាន ផលិត និងផ្សព្វផ្សាយ មានសារៈសំខាន់ដើម្បីធានាការផ្សាយព័ត៌មានផ្អែកលើប្រភពត្រឹមត្រូវច្បាស់លាស់ ខ្លឹមសារមានតុល្យភាព គ្រប់ជ្រុងជ្រោយ និងបានផ្តល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធក្នុងសាច់រឿងបានចូលរួមចំណែក។ មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈគ្រប់ពេលដែលខ្លួនបំពេញការងារ។ ក្នុងន័យនេះ អ្នកសារព័ត៌មានត្រូវបង្កើនការស្វែងយល់ និងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមអំពីសិទ្ធិ តួនាទី និងករណីយកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកសារព័ត៌មាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា “សូមចងចាំថាក្នុងការអនុវត្តភារកិច្ច អ្នកសារព័ត៌មានមិនត្រូវដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិនិងករណីយកិច្ចដែលខ្លួនមានក្នុងនាមជាអ្នកសារព័ត៌មានឡើយ ព្រោះការអនុវត្តជ្រុល ឬទង្វើហួសដែនកំណត់នៃច្បាប់នឹងនាំមកនូវផលវិបាក និងអាចនាំឱ្យប្រឈមនឹងការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ឬផ្នែកព្រហ្មទណ្ឌជាដើម”។ អ្នកនាំពាក្យដដែលបានបន្ថែមថា ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មានជាអាទិភាពចម្បងមួយក្នុងបេសកកម្មរបស់ក្រសួងព័ត៌មាន។ ក្នុងដំណើរការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹត្យការរបស់ក្រសួងព័ត៌មាន និងក្នុងក្របខ័ណ្ឌនៃកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងសមាគមសារព័ត៌មាននានាក្រសួងព័ត៌មានក្នុងឆ្នាំ២០២៤បានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសរុបចំនួន ២៣លើក ដល់អ្នកសារព័ត៌មានមកពីរាជធានី ខេត្ត មន្ត្រីទទួលបន្ទុកព័ត៌មាននិងផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន និងនៅតាមក្រសួង-ស្ថាប័ន សរុបចំនួនប្រមាណជាង៥ពាន់នាក់។ វគ្គបណ្តុះបណ្តាលទាំងនេះបានបំពាក់បំប៉នជំនាញនិពន្ធ ផលិត និងផ្សព្វផ្សាយព័ត៌មាន និងបានផ្តល់ចំណេះដឹងខាងវិស័យនានាក្នុងសង្គម ដើម្បីបង្កើនសមត្ថភាពឱ្យពួកគេផលិតនិងផ្សព្វផ្សាយព័ត៌មានគុណភាព និងសម្របខ្លួននិងផ្សាយខ្លឹមសារឆ្លើយតបនឹងតម្រូវការនិងការវិវត្តក្នុងសម័យឌីជីថល។…
-
ប្រមុខការទូតកម្ពុជា៖ ជាកិត្តិយសសម្រាប់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគីរបស់អង្គការសហប្រជាជាតិ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគីរបស់អង្គការសហប្រជាជាតិ នៅសាលាហ្វឹកហ្វឺនកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសពិធីខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន កូរ៉េ និងអូស្រ្ដាលី ព្រមទាំង អង្គការសហប្រជាជាតិដែលបានសហការរៀបចំវគ្គហ្វឹកហ្វឺនខាងលើ ដោយមានការចូលរួមពីសិក្ខាកាមជាតិ និងអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វាជាកិត្តិយសសម្រាប់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គហ្វឹកហ្វឺននេះ ដែលជាការបង្ហាញឱ្យឃើញពីការទទួលស្គាល់ចំពោះសមត្ថភាព និងបទពិសោធន៍របស់កងកម្លាំងកម្ពុជាលើវិស័យរក្សាសន្តិភាពជាង២០ឆ្នាំកន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា វគ្គហ្វឹកហ្វឺននេះក៏នឹងរួមចំណែកបង្កើនសមត្ថភាពនិងប្រសិទ្ធភាពការងាររបស់ សិក្ខាកាម ថែមទៀត ក្នុងប្រតិបត្តិការរក្សាសន្តិភាព ទៅអនាគត៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស
-
ឯកឧត្តមប្រេសិតពិសេសបារាំង កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Olivier POIVRE D’ARVOR I ប្រេសិតពិសេសរបស់ប្រធានាធិបតីបារាំង ទទួលបន្ទុកសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់មហាសមុទ្រនិងតំបន់ប៉ូល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រេសិតពិសេសបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើនផ្សេងទៀត។ ឯកឧត្តមក៏មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតនាពេលអនាគត។ ជាមួយគ្នានោះ ឯកឧត្តមប្រេសិតពិសេសក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបារាំង-កម្ពុជា ហើយឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងត្រូវលើកកម្ពស់ជាលំដាប់ទៅថ្ងៃអនាគត។ ឯកឧត្តមប្រេសិតពិសេស ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ឯកឧត្តម Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង សូមអញ្ជើញសម្ដេចធិបតី ចូលរួមក្នុងសន្នីសិទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ ដែលនឹងប្រារព្ធឡើងនៅទីក្រុងនីស សាធារណរដ្ឋបារាំង នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ផងដែរ។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមចំណែករបស់ប្រទេសបារាំងក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ដូចសព្វថ្ងៃ។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ផងដែរថា…
-
សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយ ត្រូវបានធានាយ៉ាងពេញលេញ
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) នឹងរៀបចំវេទិកានិពន្ធនាយកលើកទី២១ឆ្នាំ២០២៤ របស់ខ្លួន ក្រោមប្រធានបទ៖”វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ” នៅព្រឹកថ្ងៃសៅរ៍ទី២១ ខែធ្នូ ឆ្នាំ២០២៤ នាសណ្ឋាគារសុខាភ្នំពេញ។ ជាមួយគ្នានេះ នៅក្នុងសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសរំលេចថា អនុលោមតាមច្បាប់និងបទប្បញ្ញត្តិរបស់កម្ពុជា សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយត្រូវបានធានាយ៉ាងពេញលេញ ប៉ុន្តែអ្នកសារព័ត៌មានមិនត្រូវប្រើប្រាស់សិទ្ធិទាំងនោះ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ទំនៀមទម្លាប់សង្គម សណ្តាប់ធ្នាប់សាធារណៈរួមទាំងសន្តិសុខជាតិនោះទេ។ សម្តេចធិបតីនាយករដ្ឋមន្រី្តក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មានផងដែរ។ នៅក្នុងសារលិខិតអបអរសាទរកម្រាស់បីទំព័រ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណអ្នកសារព័ត៌មានទាំងអស់ដែលបានជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្រ្តនាពេលថ្មីៗនេះ ដូចជា ព្រឹត្តិការណ៍នៃការសម្ពោធបើកការដ្ឋានព្រែកជីកហ្វូណនតេជោ និងការរួមចំណែកផ្សព្វផ្សាយដើម្បីបន្សាបព័ត៌មានព័ត៌មានក្លែងក្លាយទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA រួមទាំងការផ្សព្វផ្សាយពីព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលទទួលបានជោគជ័យដ៏ធំធេងនាពេលកន្លងមកនេះផងដែរ៕សូមជូនសារលិខិតអបអរសាទរ៖
-
ទីប្រឹក្សាសន្តិសុខជាតិជប៉ុនវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំង និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម AKIBA Takeo ទីប្រឹក្សាសន្តិសុខជាតិជប៉ុន បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំង និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា។ កម្ពុជាជាដៃគូដ៏មានសារៈសំខាន់របស់ជប៉ុន ទាំងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ការវាយតម្លៃរបស់ទីប្រឹក្សាសន្តិសុខជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមទីប្រឹក្សា ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចធិបតីថា រាជរដ្ឋាភិបាលជប៉ុននឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ស្របតាមស្មារតីនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជប៉ុន-កម្ពុជា។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ជប៉ុនដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសុខសន្ដិភាពនៅកម្ពុជា,ការស្ដារ និងកសាងប្រទេសឡើងវិញ ព្រមទាំងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងរីកចម្រើនលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ពិសេសភាពរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខ។ សម្ដេចធិបតី និងឯកឧត្តមទីប្រឹក្សាក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានសារៈសំខាន់ដល់សន្តិភាព, ស្ថេរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត
-
សម្ដេចតេជោ ហ៊ុន សែន៖ បើគ្មានសន្តិភាពនោះទេ យើងមិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍនោះឡើយ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បើគ្មានសន្តិភាពនោះទេ យើងមិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងការអភិវឌ្ឍនោះឡើយ។ ការបញ្ជាក់របស់សម្តេចតេជោ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Akiba Takeo និង ប្រតិភូទាំងអស់ ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោបានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងកាន់តែមានការរីកចម្រើន ហើយឈានទៅដល់ការយោគយល់គ្នាកាន់តែច្រើនឡើង តាមរយៈទស្សនកិច្ច និងការពិភាក្សាគ្នានាពេលនេះ។ នៅក្នុងឱកាសជំនួបនេះ ឯកឧត្តម Akiba Takeo បានសម្តែងនូវក្តីសោមនស្សរីករាយ និងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូ ចូលជួបពិភាក្សាការងារ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព…
-
យុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធរៀបចំយុទ្ធនាការ «ផ្ការីក» ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ក្រោមដំបូលសន្តិភាព និងធ្វើការថ្កោលទោសចំពោះចលនាផ្ការីកបែប «ភេរវកម្ម»
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលដឹកនាំដោយ មេដឹកនាំយុវជនសង្គមស៊ីវិល លោក ហេង សំណាង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤ បានជួបជុំគ្នាសមាជិកសមាជិកា តំណាងប្រធានផែន ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល ជាច្រើនរូប រៀបចំយុទ្ធនាការ «ផ្ការីក» ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ក្រោមដំបូលសុខសន្តិភាពក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលនីតិកាលទី៧។ ការរៀបចំនៃយុទ្ធនាការ «ផ្ការីក» នេះ គឺឆ្លើយតបទៅនឹងទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់ និងជាអ្នកនយោបាយមានវ័យចាស់ជិតចូលក្តារមឈូស ដែលតែងតែបំផុស បំផុល ញុះញង់ និងបំបះបោរឱ្យពលរដ្ឋធ្វើបដិវដ្តពណ៌តាមផែនការរបស់ខ្លួន «ផ្ការីក»ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាត់ទុកខ្លឹមសារ «ផ្ការីកនាំមកនូវសន្តិភាព និងការអភិវឌ្ឍក្រោមដំបូលសន្តិភាពសម្តេចតេជោ ហ៊ុន សែន» និងខ្លឹមសារ ថ្កោលទោសចំពោះ ទណ្ឌិតក្បត់ជាតិ៣ជំនាន់ បង្កើតចលនាជាតិតស៊ូ ផ្ការីក ផ្ការោយ ពីមុន ចលនាព្រះអាទិត្យរះ ព្រះអាទិត្យលិច បច្ចុប្បន្ន លិចលែងរះ និងរោយលែងរីក។ នាឱកាសនោះ លោក ហេង សំណាង បានថ្លែងថា…
-
មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ចាត់ទុកការញុះញង់របស់ទណ្ឌិតក្បត់ជាតិឱ្យពលរដ្ឋធ្វើបដិវដ្តន៍ពណ៌នៅកម្ពុជាជាអំពើ «ភេរវកម្ម»
ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិលនៃសមាគមយុវជនខ្មែរមហានគរ រួមបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានចាត់ទុកការបំបះបោរ និងញុះញង់ឱ្យប្រជាពលរដ្ឋខ្មែររបស់ទណ្ឌិតក្បត់ជាតិបីជំនាន់សម រង្ស៊ី ឱ្យធ្វើបដិវដ្តន៍ពណ៌នៅកម្ពុជា តាមរយៈគម្រោង «ផ្ការីក» គឺជាអំពើ«ភេរវកម្ម» សុទ្ធសាធ។ ការថ្លែងបែបនេះរបស់លោក ហេង សំណាង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់ពីសង្កេតឃើញទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់ និងជាអ្នកនយោបាយមានវ័យចាស់ជិតចូលក្តារមឈូស បានបំផុសបំផុល ញុះញង់ និងបំបះបោរឱ្យពលរដ្ឋធ្វើបដិវដ្តពណ៌ «ផ្ការីក ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ លោក ហេង សំណាង បានថ្លែងថា «ចលនាក្បត់ជាតិរបស់ សម រង្ស៊ី តែងតែបង្កើតបំផុសញុះញង់ឱ្យមានព្រឹត្តិការណ៍ជាអាទិ៍៖ ថ្មីៗនេះ ដូចប្រជាពលរដ្ឋ និងមហាជនបានដឹងហើយថា ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺតែងតែបានជួបជុំគ្នា ធ្វើការថ្កោលទោស និងវាយបកត្រឡប់ទៅវិញពីការបើកវាំងនន នយោបាយខ្មៅកខ្វក់ អំពីមនោគមន៍វិទ្យាខ្មៅកខ្វក់ដើម្បីឱ្យមហាជនបានដឹង»។ លោកបញ្ជាក់ទៀតថា ដោយឡែកកាលពីពេលថ្មីៗនេះ ការបំផុសសាជាថ្មីរបស់ទណ្ឌិត សម រង្ស៊ី និង…
-
បណ្ឌិត ហែម ប្រសើរ អំពាវនាវទៅដល់ប្រជាពលរដ្ឋ យុវជនកុំជឿតាមការញុះញង់ឃោសនារបស់ទណ្ឌិត សម រង្សី
ភ្នំពេញ៖ បណ្ឌិត ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ យុវជននិងសមាជិករបស់ខ្លួនទាំងអស់ ជៀសឱ្យឆ្ងាយ កុំជឿលុងតាមការញុះញង់តាមការឃោសនារបស់ទណ្ឌិត សម រង្សី ឬក៏ក្រុមប្រឆាំងក្រៅច្បាប់ ធ្វើសកម្មភាពណាមួយដែលធ្លាក់ចូលទៅក្នុងរូបភាពសកម្មភាពផ្ការីក ដែលអាចឱ្យបងប្អូនរងគ្រោះ ទទួលនូវទោសទណ្ឌ ដោយខ្លួនមិនបានដឹងមុន។ ការអំពាវនាវនេះ បានធ្វើឡើងខណៈដែលជនក្បត់ជាតិ៣ជំនាន់ បាននិងកំពុងធ្វើយុទ្ធនាការផ្ការីកញុះញងប្រជាពលរដ្ឋ និងកងកម្លាំងជាតិឱ្យងើបឈរបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ បណ្ឌិតបានបន្តថា ដូចប្រទេសណា ប្រជាជនណា ក៏ដូចជាប្រជាជនណាដែរ គឺទាំងអស់គ្នាតែងចង់មានក្តីសុខ ចង់មានការរីកចម្រើន ចង់បានសុភមង្គលនៅក្នុងគ្រួសារ មានការស្រឡាញ់ទាំងផ្លូវកាយទាំងផ្លូវចិត្ត ពោលចំណុច ទាំងអស់នេះហើយទើបស័ក្តិសមជាពលរដ្ឋដែលមាន សេចក្តីថ្លៃថ្នូរក្នុងនាមមនុស្សជាតិលើសកលលោក។ ប៉ុន្តែដោយឡែកអ្វីសម្រាប់ទឹកដីរបស់កម្ពុជាយើងវិញ បែរជារងគ្រោះម្តងហើយម្តងទៀត ព្រោះតែគំនិត ទុច្ចរិត របស់ទណ្ឌិត សម រង្សី ដែលតែងតែព្យាយាម ញុះញង់ មនុស្សជាតិឯងឱ្យដុតរោលប្រទេសរបស់ខ្លួន ធ្វើយ៉ាងណាចង់ឃើញប្រទេសខ្លួនមានការបែកបាក់និរាសព្រាត់ប្រាសគ្នា ឱ្យមានពលរដ្ឋមានស្នាមទឹកភ្នែក ជាថ្នូរដើម្បីខ្លួនចង់បានអំណាចជាអ្នកដឹកនាំប្រទេស។ បណ្ឌិត ហែម ប្រសើរ បានបន្តថា ជាក់ស្តែង អ្នកនយោបាយប្រឆាំងជាច្រើនមិនថាប្រទេសអាស៊ី ឬក៏អ៉ឺរ៉ុបនោះឡើយ ជាពិសេសគឺសហរដ្ឋអាមេរិក ពោលគឺមិនធ្លាប់មានអ្នកនយោបាយប្រឆាំងណាមួយ ញុះញង់ឱ្យប្រជាជនខ្លួនក្រោកប្រឆាំងធ្វើបដិវត្តន៍ផ្ការីកផ្តួលរំលំរដ្ឋាភិបាលរបស់គេនោះឡើយដែរ។ ជាក់ស្តែងប្រសិន បើអាមេរិកមានអ្នកនយោបាយគំនិតទុច្ចរិត…