-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋបន្តថែរក្សា និងការពារនូវសុខសន្តិភាពឱ្យបានជាដាច់ខាត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា សន្តិភាពដែលកម្ពុជារកបានក្នុងពេល២៦ឆ្នាំមកនេះ គឺមានរយៈពេលវែងសម្រាប់៥០០ឆ្នាំកន្លងមក ប៉ុន្តែមហិច្ឆតារបស់សម្តេចមិនចង់បានត្រឹមតែប៉ុណ្ណឹងទេ គឺចង់បានសុខសន្តិភាពរហូតទៅ។ ដូច្នេះសូមបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តថែរក្សា និងការពារនូវសុខសន្តិភាពនេះ ឱ្យបានជាដាច់ខាត។ ការបញ្ជាក់នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតីបានរម្លឹកថា ផលលាភនៃសុខសន្តិភាព នឹងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍឥតឈប់ឈរ ដូចជាអគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង ជាក់ស្តែងដូចជាកន្លែងនេះយ៉ាងដូច្នេះដែរ (ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល) ពីមុនជាកន្លែងដុះស្មៅពេលនេះ និងទៅអនាគតក្លាយជាកន្លែងដុះអគារខ្ពស់ៗ និងហេដ្ឋារចនា សម្ព័ន្ធជាច្រើនទៀត។ សម្តេចធិបតីបានលើកឡើងថា ផ្ការីកដែលមានអគារខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធល្អៗនេះហើយដែលរាជរដ្ឋាភិបាល និងប្រជាជនខ្មែរចង់បាន។ ផ្ការីករបស់បុគ្គលចាស់វស្សាដែលបានកំពុងអំពាវនាវនៅក្រៅប្រទេសនោះ ប្រជាពលរដ្ឋមិនត្រូវការនោះទេ៕ដោយ៖ពលជ័យ
-
គណបក្សប្រជាជនកម្ពុជា នឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ និងទិសដៅការងារបន្តរបស់ចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧-១៨ ធ្នូ
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ និងទិសដៅការងារបន្តរបស់ចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដែលមានរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា។ តាមកម្មវិធីពិធីបើកសន្និបាតនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សន្និបាតនេះ មានការអញញជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា រចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស៕ដោយ៖ពលជ័យ
-
លោកជំទាវ ពោធិតី សាវត្ថី៖ ផែនការផ្ការីករបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី គឺមិនអាចទៅរួចទេ,ប្រជាពលរដ្ឋខ្មែរមិនពេញចិត្តចំពោះទង្វើរបស់ក្រុមជនក្បត់ជាតិដែលធ្វើនយោបាយបំផ្លាញប្រទេសជាតិខ្លួនឯងនោះទេ
ភ្នំពេញ ៖ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានថ្លែងប្រាប់ AMS ថា ចរន្តផ្ការីករបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី , មូរ សុខហួរ និងសម សេរី គឺជារឿងបោកប្រាស់ មិនមែនបោកតែប្រជាពលរដ្ឋខ្មែរនោះទេ បោកទាំងបរទេស ដើម្បីទទូចឱ្យបរទេសជួយខ្លួនផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជារាជរដ្ឋាភិបាលស្របច្បាប់។ គំនិតរបស់ទណ្ឌិត សម រង្ស៊ី គឺរកគ្រប់មធ្យោបាយដើម្បីបំផ្លាញប្រទេសជាតិខ្លួនឯង និងបំផ្លាញអ្នកគាំទ្រខ្លួនឯងឱ្យជាប់ពន្ធនាគារតែប៉ុណ្ណោះ។ ផែនការផ្ការីករបស់ក្រុមជនក្បត់ជាតិនេះ គឺមិនអាចទៅរួចទេ ពីព្រោះក្រុម សម រង្ស៊ី និងក្រុម សម សេរី គឺមិនចុះសម្រុងនឹងគ្នាទេ។ ហេតុនេះហើយមិនអាចរួបរួមគ្នាដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បានទេ។ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមិនពេញចិត្តចំពោះទង្វើរបស់ក្រុមជនក្បត់ជាតិដែលធ្វើនយោបាយបំផ្លាញប្រទេសជាតិខ្លួនឯងនោះទេ។ លោកជំទាវ ពោធិតី សាវត្ថី បានបន្តថា អ្វីដែលជនក្បត់ជាតិរូបនេះ កំពុងតែធ្វើ គឺគ្រាន់តែជាការធ្វើនយោបាយទាល់ច្រក។ ចំពោះបុគ្គល សម សេរី ធ្វើដើម្បីផលប្រយោជន៍ដើរសុំលុយពីបរទេសថា ខ្លួនជាក្រុមប្រឆាំងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ សម្រាប់តែមហច្ឆិតាផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។ ដូច្នេះទាំងជនក្បត់ជាតិ សម រង្ស៊ី , មូរ…
-
សម្តេចធិបតី៖ ការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីគាំទ្រនិងជួយសម្រួលដល់ប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និង មានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ “ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំ និងការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និង ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និង មានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេស ធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត។ សម្តេចធិបតីនាយករដ្ឋមន្ត្រីជាមួយគ្នានេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ នេះជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថាគ្មានការចំណាយមិនចាំបាច់ណាមួយដែលត្រូវបង់ជូនរដ្ឋនោះឡើយ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត
-
ឯកឧត្តម ប៉ែន បូណា៖ ក្រៅពីមានចំណេះជំនាញ មានសីលធម៌ល្អ យុវជនក៏ត្រូវយល់ដឹងពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់
«ក្រៅពីមានចំណេះជំនាញច្បាស់លាស់និងមានសីលធម៌ល្អ យុវជនក៏ត្រូវយល់ដឹងពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់ និងការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដើម្បីឱ្យការសម្តែងមតិរបស់ខ្លួនធ្វើឡើងដោយមិនប្រឈមនឹងបញ្ហា ហើយមានប្រយោជន៍សម្រាប់សង្គម»។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យធនធានមនុស្ស រួមទាំងសាស្រ្តាចារ្យ សមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុបប្រមាណជិត ៤០០ នាក់។ ក្នុងបាឋកថានេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់ចំណុចសំខាន់ៗនៃយុទ្ធសាស្ត្របញ្ចកោណ ដែលប្រកាសដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតសំខាន់លើមុំទី១ គឺការអភិវឌ្ឍមូលធនមនុស្ស។ បន្ថែមពីលើនេះ ឯកឧត្តម ក៏បានឆ្លៀតរំលេចអំពីសេរីភាពបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យដោយឈរលើនីតិរដ្ឋ ក្នុងនោះ ការគោរពច្បាប់និងគោរពសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាលក្ខខណ្ឌចាំបាច់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជា កតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងសេចក្តីប្រកាសជាសាកល ស្តីពី…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តនិងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ
រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តនិងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធ “ពិព័រណ៌ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤” នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។ អ្វីដែលជាការកត់សម្គាល់ គឺសមត្ថភាពរបស់កូនខ្មែរ ដែលអាចផលិតរ៉ូបូត (Robot) ឆុងកាហ្វេបានដោយប្រើប្រាស់បច្ចេកវិទ្យា ហើយនេះជាស្នាដៃកូនខ្មែរ ក្នុងការផលិតឧបករណ៍ ឬសម្ភារៈដោយការច្នៃប្រឌិតភ្ជាប់នឹងបច្ចេកទេសក្នុងការផលិត ឬបម្រើសេវាកម្ម។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំលេចបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រើប្រាស់បច្ចេកវិទ្យារៀបចំធ្វើជាបញ្ជការងារ ដើម្បីផ្តល់ព័ត៌មាន អំពីតម្រូវការ និងឱកាសការងារជូនដល់និស្សិត និងអ្នកស្វែងរកការងារបានកាន់តែមានភាពងាយស្រួល និងទំនើប ពិសេសអាចស្វែងរកព័ត៌មានឆាប់រហ័ស ដែលនេះជាការជួយដល់យុវជនខ្មែរផង ក៏ដូចជាជួយដល់វិស័យឯកជនផង ក្នុងការស្វែងរកបុគ្គលិក បានតាមតម្រូវការ និងប្រកបដោយជំនាញពិតប្រាកដ។…
-
បណ្ឌិត សួន សេរីរដ្ឋា៖ កម្ពុជាមិនមែនជាប្រទេសដែលប្រកាន់របបផ្តាច់ការនោះទេ គឺជាប្រទេសប្រកាន់នៅរបបលទ្ធិប្រជាធិបតេយ្យ
ភ្នំពេញ៖ បណ្ឌិត សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ថា របបផ្តាច់ការពិតប្រាកដនៅលើពិភពលោក គឺត្រូវតែដួលរំលំ ពីព្រោះរបបផ្តាច់ការមិនទទួលបានការពេញចិត្ត ការគាំទ្រការស្រឡាញ់ពីប្រជាពលរដ្ឋនោះទេ។ ប៉ុន្តែកម្ពុជាមិនមែនជាប្រទេសដែលប្រកាន់របបផ្តាច់ការទេ គឺជាប្រទេសប្រកាន់នៅរបបលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានសង្វៀនប្រកួតប្រជែងការបោះឆ្នោតតាមរយៈលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សរៀងរាល់៥ឆ្នាំម្តងៗ ហើយរាជរដ្ឋាភិបាលកម្ពុជាប្រសូត្រចេញពីការបោះឆ្នោតតាមឆន្ទៈប្រជាពលរដ្ឋ ប្រជាពលរដ្ឋម្ចាស់ឆ្នោត គឺជាអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រនិងផ្តល់ទំនុកចិត្តឱ្យមេដឹកនាំគណបក្សប្រជាជកម្ពុជា ដឹកនាំរាជរដ្ឋាភិបាលទទួលខុសត្រូវវាសនាប្រទេសជាតិ និងទទួលខុសត្រូវអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។ លោកបណ្ឌិតបានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត គឺទទួលបានការគាំទ្រការស្រឡាញ់ការពេញចិត្ត និងមានទំនុកចិត្តពីប្រជាពលរដ្ឋម្ចាស់ឆ្នោត ហើយអត់មានអ្វីដែលត្រូវព្រួយបារម្ភ និងអត់មានអ្វីដែលត្រូវយល់ច្រឡំដូចអ្វីដែលក្រុមជ្រុលនិយមនិយាយលើកឡើងអំពីរបបផ្តាច់ការនោះទេ ពីព្រោះកម្ពុជាអត់មានរបបផ្តាច់ការ មានតែរបបប្រជាធិបតេយ្យ សេរីពហុបក្ស ហើយដែលអនុវត្តរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ហើយគណបក្សណាដែលឈ្នះឆ្នោត គឺដឹកនាំរាជរដ្ឋាភិបាល ដឹកនាំវាសនាប្រទេសជាតិរបស់កម្ពុជា។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានបន្តទៀតថា អ្វីដែលក្រុមជ្រុលនិយមចង្អុលបង្ហាញអំពីប្រទេសបង់ក្លាដេស និងប្រទេសស៊ីរី វាមិនខុសពីអ្វីដែលពួកគេបាននិយាយពីអតីតកាលចង្អុលបង្ហាញពីប្រទេសលីប៊ី ឬក៏ប្រទេសទុយនេស៊ីទេ វាគឺជាសុបិន្តរបស់ពួកគេ ដែលពួកគេគិតថាគេធ្វើនយោបាយ គឺគេចង់ឱ្យមានព្រឹត្តិការណ៍បែបនឹងណាស់ ព្រឹត្តិការណ៍បែបបង្ហូរឈាម ទំនាស់ស៊ីវិល ព្រឹត្តិការណ៍បែបសង្គ្រាមឡើងវិញ។ ប៉ុន្តែកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺយើងចង់ឱ្យស្ថេរភាព សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ គឺមានជានិច្ចនិរន្តសម្រាប់ធានាដល់ការរស់រានរបស់ប្រជាពលរដ្ឋកម្ពុជា។ លោកបានអះអាងថា នៅកម្ពុជាវាមិនមានអ្វីកើតឡើងដូចជាបណ្តាប្រទេសដែលក្រុមជ្រុលនិយមបានគិតបានស្រម៉ៃចង់បាននោះទេ។ មែនទែន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨ ក្រោមប្រធានបទ៖ « កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល » នៅសាលសន្និបាតនិងពិពណ៌កោះពេជ្រ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូនេះ ប្រារព្ធឡើងមានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជន អង្គការមិនមែន រដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្ត្រីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមបុព្វជិតគ្រប់និកាយ សាសនា ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសថ្មីៗលើគ្រប់រូបភាពដែលពាក់ព័ន្ធ ទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។ សម្តេចធិបតីបានមានប្រសាសន៍បន្តថា ការដោះស្រាយការជួញដូរមនុស្ស គឺទាមទារឱ្យមានវិធានការទប់ស្កាត់ដែលមានប្រសិទ្ធភាពខ្ពស់ ដែលកន្លងមកយើងបានឃើញហើយថាមានជនល្មើសជាច្រើន ដែលភាគច្រើនដាច់ខាតជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់បានបន្លំខ្លួនចូលមកកម្ពុជា ដើម្បីសម្ងំលាក់ខ្លួនបង្កើតបានជាបទលើ្មសយ៉ាងអាណាធិបតេយ្យនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដោយបាននាំមកនូវបច្ចេកទេសនៃបទល្មើសប្លែកៗ និងទំនើបៗ ដែលកម្ពុជាមិនធ្លាប់មានមកសាបព្រោះនៅលើទឹកដីកម្ពុជា ដោយទាញយកឱកាសនៃការអនុវត្តសេដ្ឋកិច្ចក្នុងដំណាក់កាលនៃការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩។ សម្តេចធិបតី…
-
មេដឹកនាំគណបក្សខ្មែរអភិរក្ស៖ យុទ្ធសាស្ត្រផ្ការីករបស់សម រង្ស៊ី វាគ្រាន់តែជាផ្កាជ័រដែលមិនអាចរីកបានឡើយ
ភ្នំពេញ៖ មេដឹកនាំគណបក្សខ្មែរអភិរក្ស បានចំអកឱ្យជនក្បត់ជាតិ៣ជំនាន់ ថា យុទ្ធសាស្ត្រផ្ការីករបស់សម រង្ស៊ី វាគ្រាន់តែជាផ្កាជ័រដែលមិនអាចរីកបានឡើយ គឺគ្រាន់តែទុកសម្រាប់លម្អរគេហដ្ឋានរបស់ខ្លួនតែប៉ុណ្ណោះ។ ការចំអកនេះ បន្ទាប់ពីជនក្បត់ជាតិ ៣ជំនាន់ បាននឹងកំពុងធ្វើយុទ្ធនាការផ្ការីកដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយគំរូតាមប្រទេសបង់ក្លាសដេស ស៊ីរី …។ល។ ហើយវាគ្រាន់តែជាមធ្យោបាយទាល់ច្រកគ្មានការងារធ្វើចេះតែរករឿងអ្វីដែលប្លែកៗ មកញុះញង់ដើម្បីកុំអោយស្ងាត់ឆាកនយោបាយរបស់គាត់តែប៉ុណ្ណោះ។ ឯកឧត្តម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា ចំពោះយុទ្ធសាស្រ្តនយោបាយដែលទណ្ឌិត សម រង្ស៊ី ដាក់ឈ្មោះហៅថាផ្ការីកតាមគេតាមឯងនោះមកអំពាវនាវឃោសនាអុជអាលញុះញុងប្រជាពលរដ្ឋខ្មែរឱ្យងើបឈរបះបោរប្រឆាំងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាដោយយកឧទាហរណ៍គំរូតាមប្រទេសបង់ក្លាសដេស ស៊ីរី …។ល។ វាគ្រាន់តែជាមធ្យោបាយទាល់ច្រកគ្មានការងារធ្វើចេះតែរករឿងអ្វីដែលប្លែកៗ មកញុះញង់ដើម្បីកុំឱ្យស្ងាត់ឆាកនយោបាយរបស់គាត់តែប៉ុណ្ណោះ។ ឯកឧត្តមបានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី រួមទាំងបក្សពួកមួយក្តាប់តូចមិនអាចធ្វើអ្វីបានទាំងអស់ ព្រោះថាប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នមានភាពឆ្លាតឈ្លាសវៃចេះពិចារណានូវហេតុផលច្បាស់លាស់ថា តើអ្វីដែលជាការរីកចម្រើន អ្វីដែលធ្វើអោយមានការបំផ្លាញជាតិរបស់ខ្លួនឯង។ ជាពិសេសគឺចលនាជាតិនិយមដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋខ្មែរបាននឹងកំពុងផុសផុលហើយជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលមានទាំងសន្តិភាពនិងការអភិវឌ្ឍដោយឈរនៅលើជំហរមហាគ្រួសារខ្មែរ ខ្មែរតែមួយ។ មេដឹកនាំគណបក្សខ្មែរអភិរក្ស បានចំអកឱ្យជនក្បត់ជាតិ ៣ជំនាន់ថា ទណ្ឌិត សម រង្ស៊ី មិនអាចយកប្រទេសខ្មែរទៅប្រៀបធៀបជាមួយនឹងប្រទេសផ្សេងដែលមានបរិបទនយោបាយ និងភូមិសាស្រ្តនយោបាយផ្សេងគ្នាដោយឡែកនោះទេ។ និយាយរួមទៅផ្ការបស់ទណ្ឌិត សមរង្ស៊ី វាគ្រាន់តែជាផ្កាជ័រដែលមិនអាចរីកបានឡើយ គឺគ្រាន់តែទុកសម្រាប់លម្អគេហដ្ឋានរបស់គាត់តែប៉ុណ្ណោះ។ សូមជម្រាបថា…
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអង្គការ និងសមាគម ចៀសចេញពីក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអង្គការ និងសមាគម ចៀសចេញពីក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងរដ្ឋធម្មនុញ្ញ និងជាវិទ្ធង្សនាលើរបបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលនាំគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានគូសបញ្ជាក់ថា ដូចប្រទេសនានាដែរ រួមទាំងអាម៉េរិក និងអឺរ៉ុប អង្គការ សមាគម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ក្នុងនោះសម្រាប់កម្ពុជា ច្បាប់បានតម្រូវឱ្យផ្ដល់របាយការណ៍សកម្មភាព របាយការណ៍ហិរញ្ញវត្ថុ និងលេខគណនីប្រតិបត្តិការមកក្រសួងមានសមត្ថកិច្ច។ ការណែនាំនេះ ក្នុងពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជំរុញ និងលើកទឹកចិត្តសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិស្របតាមច្បាប់ និងលក្ខន្តិកៈដែលខ្លួនតម្កល់ទុកនៅក្រសួងមានសមត្ថកិច្ច។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើឱ្យចៀសវាងជាដាច់ខាតការពាក់ព័ន្ធ ឬគាំទ្រអំពើសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងអាវុធមហាប្រល័យ ព្រមទាំងបន្តចូលរួមដោយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សាការពារធនធានធម្មជាតិនិង បរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសនេសាទ…