Category: នយោបាយក្នុងប្រទេស

  • ពិធីរំឭកអំពីស្នាដៃរបស់ឯកឧត្ដម អ៊ីម៉ាហ្កាវ៉ា យូគីអុ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

    ពិធីរំឭកអំពីស្នាដៃរបស់ឯកឧត្ដម អ៊ីម៉ាហ្កាវ៉ា យូគីអុ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

    នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សាកលវិទ្យាល័យសូហ្វ៊ីយ៉ានៅទីក្រុងតូក្យូ បានរៀបចំពិធីរំឭកអំពីស្នាដៃរបស់ឯកឧត្ដម អ៊ីម៉ាហ្កាវ៉ា យូគីអុ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាដំបូង (ឆ្នាំ១៩៩២ ដល់១៩៩៦ បន្ទាប់ពីស្ថានទូតជប៉ុនបើកឡើងវិញ) ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ នៅក្នុងពិធីនេះ ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលធនធាន មនុស្សនៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ដែលជាអ្នកផ្ដួចផ្ដើមរៀបចំពិធីនេះបានអញ្ជើញភ្ញៀវកិត្តិយសឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោកជំទាវ អ៊ីម៉ាហ្កាវ៉ា ស៊ុមិកុ ភរិយារបស់ឯកឧត្តម អ៊ីម៉ាហ្កាវ៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា អតីតឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា តំណាងក្រសួងការបរទេសជប៉ុន និងអ្នកចូលរួមប្រហែល៥០នាក់ផ្សេងទៀត។

  • រដ្ឋមន្ត្រីការពារជាតិកម្ពុជា ៖ យើងមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ មានច្រកតែមួយគត់ គឺការចរចារកដំណោះស្រាយដោយសន្តិវិធី ឈរលើស្មារតី “ឈ្នះ ឈ្នះ 

    រដ្ឋមន្ត្រីការពារជាតិកម្ពុជា ៖ យើងមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ មានច្រកតែមួយគត់ គឺការចរចារកដំណោះស្រាយដោយសន្តិវិធី ឈរលើស្មារតី “ឈ្នះ ឈ្នះ 

    នៅក្នុងសម័យប្រជុំពេញអង្គទី៤ នៃកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ “កិច្ចសន្ទនាសាំងគ្រីឡា” នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ បានថ្លែងការណ៍ជូនសម័យប្រជុំពេញអង្គជ្រាបអំពីការខិតខំរួមគ្នាដោះស្រាយបញ្ហា ធានាឱ្យបាននូវស្ថិរភាព កសាងសន្តិភាព និងភាពសុខដុមរមនាប្រកបដោយចីរភាព និងការលើកស្ទួយវិបុលភាពសម្រាប់តំបន់និងពិភពលោកដោយការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គឺជាកត្តាសំខាន់បំផុត។ សម្តេចពិជ័យសេនាបានបញ្ជាក់ថា “យើងមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ មានច្រកតែមួយគត់ គឺការចរចារកដំណោះស្រាយដោយសន្តិវិធី ឈរលើស្មារតី “ឈ្នះ ឈ្នះ”។”

  • ប្រមុខការពារជាតិកម្ពុជា-ចិន ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែប្រសើរឡើងថែមទៀត 

    ប្រមុខការពារជាតិកម្ពុជា-ចិន ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែប្រសើរឡើងថែមទៀត 

    ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្រ្តីក្រសួងការពារប្រទេសចិន បានជួបពិភាក្សាការងារជាមួយគ្នា ក្នុងគោលដៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ជំនួបពិភាក្សារវាងប្រមុខការពារជាតិទាំងពីរបានធ្វើឡើងនៅក្នុងឱកាសទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ នៅប្រទេសិង្ហបុរី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នេះ។

  • សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីការបាញ់សាកល្បងមីស៊ីលថ្មីៗ នៅឧបទ្វីបកូរ៉េ 

    សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីការបាញ់សាកល្បងមីស៊ីលថ្មីៗ នៅឧបទ្វីបកូរ៉េ 

    រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសេចក្តីថ្លែងការណ៍របស់ស្តីពីការបាញ់សាកល្បងមីស៊ីលថ្មីៗ នៅឧបទ្វីបកូរ៉េ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ដោយលើកយកចំណុចមួយចំនួនរួមមាន៖ ១)អាស៊ានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនាពេលថ្មីៗ នូវការសាកល្បងមីស៊ីលអន្តរទ្វីប និងការបាញ់មីស៊ីលរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ការវិវឌ្ឍដ៏គួរឱ្យព្រួយបារម្ភនេះបង្ហាញពីកំណើនភាពតានតឹងលើឧបទ្វីបកូរ៉េ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោក។

  • មុខសញ្ញាក្រុមបងធំដែលធ្លាប់អុកឡុកក្នុងភូមិធ្លាប់ជាប់គុកបីឆ្នាំ បានបង្ហាញមុខនៅក្នុងគណបក្សភ្លើងទៀន

    មុខសញ្ញាក្រុមបងធំដែលធ្លាប់អុកឡុកក្នុងភូមិធ្លាប់ជាប់គុកបីឆ្នាំ បានបង្ហាញមុខនៅក្នុងគណបក្សភ្លើងទៀន

    ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បុរសម្នាក់ដែលធ្លាប់មានប្រវត្តិជាក្រុមបងធំ ជាជនអន្ធពាលក្នុងភូមិ ធា្លប់កាប់សមត្ថកិច្ចឱ្យរបួស និងធ្លាប់ជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ត្រូវបានគេប្រទះឃើញនៅក្នុងក្បួនដង្ហែនៃយុទ្ធនាការឃោសនារបស់គណបក្សភ្លើងទៀន នៅខេត្តព្រះសីហនុ ដោយមានសញ្ញាសម្គាល់ថា ជាសមាជិក “គណបក្សភ្លើងទៀន”។ តើបុរសដែលស្លៀកពាក់ខោអាវឈុតបែបសន្តិសុខ និងឡូហ្គោគណបក្សភ្លើងទៀនលើអាវ និងមួកនោះជានរណា?

  • ឯកឧត្តម ហ៊ុន ម៉ាណែត អរគុណប្រជាពលរដ្ឋនៅទូទាំងប្រទេសបោះឆ្នោតគាំទ្រគណបក្សប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់លើសលប់

    ឯកឧត្តម ហ៊ុន ម៉ាណែត អរគុណប្រជាពលរដ្ឋនៅទូទាំងប្រទេសបោះឆ្នោតគាំទ្រគណបក្សប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់លើសលប់

    ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានផ្តល់នូវភាពជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស តាមរយៈការផ្តល់ជូននូវសន្លឹកឆ្នាតគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់លើសលប់ក្នុងការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋជាម្ចាស់ស្រុកបានមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើដោយពុំគិតពីការនឿយហត់

  • ទណ្ឌិត សម រង្ស៊ី វ៉ៃប្រហារលើ កឹម សុខា យ៉ាងចាស់ដៃរឿងអត់ទៅបោះឆ្នោត

    ទណ្ឌិត សម រង្ស៊ី វ៉ៃប្រហារលើ កឹម សុខា យ៉ាងចាស់ដៃរឿងអត់ទៅបោះឆ្នោត

    ទណ្ឌិត សម រង្ស៊ី បានវ៉ៃប្រហារយ៉ាងចាស់ដៃ និងចំៗទៅលើលោក កឹម សុខា ដែលជាដៃគូរបស់ខ្លួន ដែលមិនបានចេញទៅបោះឆ្នោត និងបានចោទប្រកាន់ថា លោក កឹម សុខា បានប្រមាថអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ ដែលបានគាំទ្រសង្គ្រោះជាតិ ហើយជាការសោកស្តាយ។ អ្វីដែលលោ កឹម សុខា ធ្វើនេះ គឺខុសធ្ងន់ណាស់។ ការវ៉ៃប្រហារលើលោក កឹម សុខា បានធ្វើឡើងតាមរយ:វិទ្យុអាស៊ីសេរី កាលលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។

  • មាត់ថា ទេ! តែដៃលូក៖នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត រិះគន់​​គណបក្ស​ភ្លើងទៀន

    មាត់ថា ទេ! តែដៃលូក៖នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត រិះគន់​​គណបក្ស​ភ្លើងទៀន

    ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​បានធ្វើការ​រិះគន់​ទៅលើ​គណបក្ស​ភ្លើងទៀន​ដែល​បង្ហាញ​ពី​ភាពមិនច្បាស់លាស់​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការប្រកាស​បដិសេធ​មិន​ទទួលស្គាល់​ការបោះឆ្នោត​តែ​ទទួល​អាសនៈ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥ ​ឆ្នាំ​២០២២ ​និង​មិនបាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ រួម​របស់​គណបក្ស​ភ្លើងទៀន ​ដោយសារ​ថ្នាក់ដឹកនាំ​គណបក្ស​មួយ​នេះ​ហាក់បីដូចជា​នៅ​ស្តាយ​អាសនៈ​ដែល​ទទួលបាន​។​

  • គ.ជ.ប បើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើបណ្ដឹង/សំណុំរឿងចំនួន៨ ដែលប្តឹងតវ៉ា និងប្តឹងជំទាស់ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

    គ.ជ.ប បើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើបណ្ដឹង/សំណុំរឿងចំនួន៨  ដែលប្តឹងតវ៉ា និងប្តឹងជំទាស់ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើបណ្ដឹង/សំណុំរឿងចំនួនប្រាំបី ដែលប្តឹងតវ៉ា និងប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ប្រាជ្ញា ចន្ទ ប្រធាន គ.ជ.ប កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។

  • អ្នកវិភាគនយោបាយលាតត្រដាងពីចរិតមារយាទអាក្រក់របស់គណបក្សភ្លើងទៀន 

    អ្នកវិភាគនយោបាយលាតត្រដាងពីចរិតមារយាទអាក្រក់របស់គណបក្សភ្លើងទៀន 

    លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព នៃកម្ពុជា និងជាអ្នកវិភាគ បានថ្លែងប្រាប់ AMS នៅថ្ងៃទី០៨ ខែមិថុនានេះ ចំពោះអ្វីដែលជាប្រតិកម្មនយោបាយរបស់ក្រុមគណបក្សប្រឆាំងបានធ្វើឡើង ក្រោយបោះឆ្នោត ហើយបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយចោទប្រកាន់មកលើការរៀបចំការបោះឆ្នោត គឺវាមិនមានអ្វីប្លែកទេ។ ដោយយើងបានដឹងមុនរួចទៅហើយថា ក្រោយបោះឆ្នោតពួកគេនឹង បដិសេធលទ្ធផល នៃការបោះឆ្នោត ហើយពួកគេនឹងនិយាយអាក្រក់អំពីការរៀបចំការបោះឆ្នោត ព្រោះនេះវាជាទម្លាប់មារយាទនយោបាយរបស់ពួកគេកន្លងមក។