-
ប្រមុខការពារជាតិ៖ កម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ។ កម្ពុជាគ្រាន់តែចង់លើកកម្រិតសមត្ថភាពការពារខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ធានាបានភាពធន់ទប់ទល់ពីសម្ពាធ និងឥទ្ធិពល នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីធានាដំណើរទៅមុខ ក្នុងសន្តិភាព សន្តិសុខ និងវិបុលភាព និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និងសកលលោក។ “កម្ពុជាគ្មានគោលនយោបាយជ្រើសរើសប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយឡើយ” ។
-
កិច្ចប្រជុំសន្និបាតវិសាមញ្ញគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី១៦-១៧ ខែកក្កដាវិញ

គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានសម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សនៅថ្ងៃសៅរ៍ និងអាទិត្យ ទី0៩ និងទី១០ ខែកក្កដា ឆ្នាំ២០២២ នៅវិមាន៧មករា។ ប៉ុន្តែកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី១៦-១៧ ខែកក្កដាឆ្នាំ២០២២វិញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលនៅថ្ងៃទី0៨ ខែមិថុនា ឆ្នាំ២០២២។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាច្រានចោលការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពជើងទឹករាម

ឆ្លើយតបចំពោះការសាកសួររបស់លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេស អូស្ត្រាលី ជុំវិញព័ត៌មានថ្មីៗ ដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងនោះមកលើកម្ពុជា ដោយបញ្ជាក់ជាថ្មីនូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើ ទឹកដីកម្ពុជាឡើយ និងបានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។
-
ប្រមុខការពារជាតិកម្ពុជានឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ នៅថ្ងៃទី១០-១២ ខែមិថុនា នៅសិង្ហបុរី

-
អ្នកសង្កេតការណ៍នៃអង្គការសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅកម្ពុជាប្រកបដោយសន្តិវិធី សេរីភាព យុត្តិធម៌ សម្ងាត់ និងដែលអាចជឿទុកចិត្តបាន

អង្គការសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (International Parliament for Tolerance and Peace-IPTP) ដឹកនាំដោយលោក Shamsul Iskandar Bin Mohd Akin បានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នីតិកាលទី៥ ឆ្នាំ២០២២។ បន្ទាប់ពីបានចូលរួមសង្កេតដោយផ្ទាល់ អង្គការនេះបានប្រកាសថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ប្រកបដោយសន្តិវិធី សេរីភាព យុត្តិធម៌ សម្ងាត់ និងដែលអាចជឿទុកចិត្តបាន។
-
អ្នកវិភាគ៖ ប្រជាពលរដ្ឋជិត៨០% នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍ និងការធ្វើជាក់ស្តែង

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកវិភាគ បានកត់សម្គាល់ឃើញថា ប្រជាជនកម្ពុជាជិត៨០% នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដ៏ធំ និងរឹងមាំមួយ ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍ ឈរលើមូលដ្ឋាននៃការធ្វើជាក់ស្តែងរបស់គណបក្សប្រជាជនកម្ពុជា ឈរលើមូលដ្ឋាន នៃសុខសន្តិភាព ដែលគណបក្សនាំមកជូនជាតិ និងប្រជាជន។ ជាពិសេសគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា គឺបានធ្វើឱ្យប្រជាជននៅតែបន្តការគាំទ្រ ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំឃុំ សង្កាត់ ស្ទើរតែទាំងអស់នៅទូទាំងប្រទេស។
-
គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងប្រជុំវិសាមញ្ញពីរថ្ងៃ នៅខែក្រោយ

គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានសម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្ស នៅថ្ងៃសៅរ៍ និងអាទិត្យ ទី0៩ និងទី១០ ខែកក្កដា ឆ្នាំ២០២២ (រយៈពេលពីរថ្ងៃ) នៅវិមាន៧មករា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលនៅថ្ងៃទី0៧ ខែមិថុនា ឆ្នាំ២០២២។
-
សេចក្តីថ្លែងការណ៍តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី៖ យើងខ្ញុំពិតជាមានពេញចិត្តខ្លាំងចំពោះសមិទ្ធផលដ៏អស្ចារ្យក្នុងដំណើរការបោះឆ្នោត និងការវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ដែលបានអញ្ជើញមកសង្កេតមើលដោយផ្ទាល់នូវបោះឆ្នោតជាតិជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នីតិកាលទី៥ នៅកម្ពុជាកាលពីថ្ងៃទី0៥ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ខ្លួនដោយបញ្ជាក់ថា ដំណើរការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយសន្តិវិធី និងតាមលទ្ធិប្រជាធិបតេយ្យ។ បើទោះជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅមានភាពក្មេងខ្ចី ក៏ប៉ុន្តែរបបលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា អាចចាត់ទុកជាគំរូដ៏ល្អសម្រាប់ប្រទេសក្រោយសង្គ្រាម (Post-conflict countries) ដែលប្រកាន់ភ្ជាប់នូវការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។ យើងខ្ញុំពិតជាមានពេញ ចិត្តខ្លាំងចំពោះសមិទ្ធផលដ៏អស្ចារ្យក្នុងដំណើរការបោះឆ្នោតនិងការវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
-
សេចក្តីថ្លែងការណ៍រួមរបស់ ICAPP៖ ការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ របស់កម្ពុជា ប្រព្រឹត្តទៅស្របតាមការបោះឆ្នោតជាសកល

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិរបស់ ICAPP បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ របស់កម្ពុជានាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ បានប្រព្រឹត្តទៅស្របតាមការបោះឆ្នោតជាសកល ដោយការបោះឆ្នោតសម្ងាត់ និងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ និងសិទ្ធិមនុស្សសកល ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាជាភាគី។
-
គ.ជ.ប បំភ្លឺទៅនឹងការចោទប្រកាន់របស់គណបក្សភ្លើងទៀន

លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានអបអរសាទរពីគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត រួមទាំងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ បានវាយតម្លៃថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូនល្អ សេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ឬភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។ នេះបើតាមការបញ្ជាក់របស់ គ.ជ.ប នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។