-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសពីប្រទេសស្វីស អំពីការវិវត្តដ៏ល្អនៅកម្ពុជា

-
គ.ជ.ប ៖ សភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតក្នុងថ្ងៃទីបួនបានប្រព្រឹត្តទៅដោយរលូន

-
ឯកអគ្គរាជទូតហូឡង់វាយតម្លៃខ្ពស់ចំពោះដំណើរវិវត្តន៍ជាវិជ្ជមាននៃស្ថានការណ៍នយោបាយនៅកម្ពុជា

ឯកឧត្តម Remco Johannes va Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះដំណើរវិវត្តន៍ជាវិជ្ជមាននៃស្ថានការណ៍នយោបាយនៅកម្ពុជា ដែលស្តែងឡើងតាមរយៈដំណើរការរៀបចំជាប្រក្រតីនៃការបោះឆ្នោតឃុំ-សង្កាត់នៅក្នុងឆ្នាំ២០២២នេះ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិនៅក្នុងឆ្នាំ២០២៣ខាងមុខ។
-
មេបញ្ជាការកងទ័ពជើងគោកជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹនធើ

-
បីថ្ងៃ នៃការឃោសនា៖ គណៈកម្មការឃុំសង្កាត់រៀបចំ ការបោះឆ្នោត ទទួលបានបណ្តឹងចំនួន១៨

រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១-២៣ ខែឧសភា ឆ្នាំ២០២២ ក្នុងដំណាក់កាលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណទ្តិទី៥ ឆ្នាំ២០២២ គណៈកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោត ទាំង២៥ រាជធានី ខេត្ត បានទទួលបណ្តឹងចំនួន១៨បណ្តឹង ដោយក្នុងបណ្តឹងទាំងនោះ ប្តឹងទៅគណៈកម្មាការឃុំសង្កាត់រៀបចំ ការបោះឆ្នោតសុំឲ្យផ្តន្ទាទោស។ បណ្តឹងទាំង១៨ គឺប្តឹងដោយសកម្មជនគណបក្សប្រជាជនកម្ពុជា ចំនួន ១៤បណ្តឹង ប្តឹង ដោយអាជ្ញាធរ១បណ្តឹង ប្រជាពលរដ្ឋ១បណ្តឹង ប្រធានគណបក្សប្រជាជនកម្ពុជាឃុំ១បណ្តឹង និងគណបក្សភ្លើងទៀន ១បណ្តឹង។
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ទំនុកចិត្តមិនអាចសាងឡើងត្រឹមតែមួយថ្ងៃ ឬមួយរយៈពេលនោះទេ វាទាមទារពេលវេលា និងឆន្ទៈ

នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៣ ខែឧសភានេះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសរសេរថា ទំនុកចិត្ត ក្តីស្រលាញ់ និងការគាំទ្រដែលប្រជាពលរដ្ឋផ្តល់ជូនគណបក្សប្រជាជនកម្ពុជាយើង មិនអាចកើតមានឡើយប្រសិនបើថ្នាក់ដឹកនាំមូលដ្ឋានយើងមិននៅជាប់ជាមួយពួកគាត់ជាប្រចាំ ដឹងសុខដឹងទុក្ខ រួមដំណើរជាមួយគ្នា និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ឱ្យបានទាន់ពេលវេលា។
-
ថ្ងៃទីបី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅដោយរលូន

-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ សម្តេចតេជោតែងបានយកចិត្តទុកដាក់ជាខ្លាំងលើការងារពង្រឹងអង្គការចាត់តាំងយុវជន និងការងារកសាងសមាជិកគណបក្សក្នុងជួរយុវជន

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលបានបញ្ជាក់ថា ការផ្តល់ឱកាសដល់ការចូលរួមរបស់កម្លាំងយុវជន ត្រូវបានថ្នាក់ដឹកនាំ និងអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ចាត់ទុកជាការងារស្នូលចាប់តាំងពីពេលដែលគណបក្សត្រូវបានបង្កើតឡើង និងធ្វើសកម្មភាព។ ជាក់ស្តែង ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ជាពិសេស សម្តេចតេជោ ប្រធានគណបក្ស ក៏តែងបានយកចិត្តទុកដាក់ជាខ្លាំងលើការងារពង្រឹងអង្គការចាត់តាំងយុវជន និងការងារកសាងសមាជិកគណបក្សក្នុងជួរយុវជន ដើម្បីជាយន្តការជំនួយឱ្យគណបក្សលើការងារបំផុសយុវជនឱ្យមានស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន បម្រើប្រជាជនដោយឥតលក្ខខណ្ឌ ជឿជាក់លើការដឹកនាំរបស់គណបក្ស ហ៊ានការពារគណបក្ស និងក៏ជាយន្តការសំខាន់មួយជាជំនួយដល់គណបក្សក្នុងការកសាងកម្លាំងបន្តវេន។
-
ថ្ងៃបើកឆាកដំបូង នៃយុទ្ធនាការឃោសនា៖ ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គំរាមកំហែង និងការញុះញង់នោះទេ

នៅថ្ងៃបើកឆាកដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី២១ ខែឧសភានេះ គឺការឃោសនារបស់គណបក្សនយោបាយទាំង១៧ នៅទូទាំងប្រទេស គឺបានប្រព្រឹត្តទៅដោយរលូនមិនមានបញ្ហាអ្វីកើតឡើងនោះទេ ដែលនេះបង្ហាញពីភាពចាស់ទុំរបស់គណបក្សនយោបាយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។
-
ឯកឧត្តម ហ៊ុន ម៉ានី ៖ ប្រជាធិបតេយ្យរស់ក្រោមម្លប់ នៃសន្តិភាព

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២១ ខែឧសភានេះថា “ក្រោមម្លប់នៃសន្តិភាព ថ្ងៃនេះ ប្រជាជនកម្ពុជាដែលគ្រប់អាយុបោះឆ្នោត បានចេញដំណើរទៅតាមមូលដ្ឋានរៀងៗខ្លួន ធ្វើចលនាឃោសនាគណបក្ស ដែលខ្លួនគាំទ្រ។ នេះមិនត្រឹមតែជាសេរីភាពបុគ្គល ប៉ុន្តែជាការសរបញ្ជាក់ពីលំនឹងប្រជាធិបតេយ្យ ដែលកម្ពុជាខ្លួនឯង ប្រឹងប្រែងបណ្តុះ និងទទួលបានផ្លែផ្កានៅពេលនេះ។ ខ្ញុំសូមជូនពរយឱ្យដំណើរការនៃយុទ្ធនាការនេះ ប្រព្រឹត្តទៅដោយជោគជ័យ ក្នុងភាពថ្លៃថ្នូរ និងដើម្បីអនាគតកម្ពុជាតែមួយ”។