-
ឯកឧត្តម ហ៊ុន ម៉ានី : រាជរដ្ឋាភិបាលបាន និងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខុមាល និងសន្តិសុខរបស់កម្មករ និយោជិត និងបុគ្គលិកទូទៅ

ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានថ្លែងថា ជាការពិតណាស់ ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយ និងតាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងវេទិកានានាក្នុងការទាក់ទាញវិនិយោគ និងបង្កើតការងារជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបាន និងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខុមាល និងសន្តិសុខរបស់កម្មករ និយោជិត និងបុគ្គលិកទូទៅ។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ អ្វីដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបានធ្វើ ដើម្បីជួយដល់ប្រជាពលរដ្ឋ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានបញ្ជាក់ថា អ្វីដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានធ្វើមុនការរីករាលដាលនៃជំងឺកូវីដ-១៩ សមាគមនឹងបន្តធ្វើតទៅទៀតក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីជួយដល់ប្រជាពលរដ្ឋ។ បុណ្យដែលយើងធ្វើជាមួយគ្នានេះ គឺបានផ្តល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ និងសង្គម។
-
ឯកឧត្តម ហ៊ុន ម៉ានិត៖ ប្រសិនគ្មាននយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល យើងមិនអាចបើកប្រទេស បើកចំហសេដ្ឋកិច្ចបានឡើយ

ប្រសិនគ្មាននយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល យើងមិនអាចបើកប្រទេស បើកចំហសេដ្ឋកិច្ច ឬ ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនាឆ្នាំនេះបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនពូមីង លោកយាយ លោកតា បន្តទទួលយកវ៉ាក់សាំងដូសជំរុញបន្ថែមទៀត ដើម្បីបង្កើតភាពស៉ំាក្នុងសហគមន៍ឱ្យកាន់តែរឹងមាំ។ ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងជំងឺកូវីដ-១៩ និងការចូលរួមរបស់ប្រជាជនកម្ពុជា យ៉ាងសកម្មក្នុងការទទួលយកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ទើបយើងមានឱកាសជួបជុំគ្នាថ្ងៃនេះ ដើម្បីសម្ពោធសមិទ្ធផលថ្មីមួយទៀត សម្រាប់សមាជិក និងមន្ត្រីគណបក្សប្រជាជនកម្ពុជា។
-
ឯកឧត្តម ហ៊ុន ម៉ានី៖ យើងមិនអនុញ្ញាតឱ្យមានអំពើជ្រួលជ្រើមអនាធិបតេយ្យដែលបំពានច្បាប់ដូចកាលឆ្នាំ២០១៣ ឬ២០១៤ នោះទេ

ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា “យើងត្រូវតែនិយាយឱ្យច្បាស់… យើងមិនអនុញ្ញាតឱ្យមានអំពើជ្រួលជ្រើមអនាធិបតេយ្យដែលបំពានច្បាប់ដូចកាលឆ្នាំ២០១៣ ឬ២០១៤ នោះទេ។ យើងកំពុងរវល់ដឹកនាំប្រទេសជាតិឱ្យរីកចម្រើន ប្រយុទ្ធជាមួយជំងឺកូវីដ-១៩ផង បែរជាក្រុមមនុស្សខ្លះគិតតែពីបង្ករឿង បង្កសកម្មភាពអនាធិបតេយ្យបំពានច្បាប់ទៅវិញ។”
-
ឯកឧត្តម សាយ សំអាល់៖ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ត្រូវចូលរួមឱ្យបានសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ

ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ត្រូវចូលរួមឱ្យបានសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិយើង។ ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា ក្នុងនាមយើងជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមប្រែក្លាយខ្លួន ពង្រឹងសមត្ថភាពបន្ថែម ទៅតាមរបត់ និងការវិវត្តរីកចម្រើនរបស់សង្គមជាតិ។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សន្តិភាពមានតម្លៃដ៏លើសលប់នៅពេលដែលសង្រ្គាមចាប់ផ្តើមកើតទ្បើង

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា សន្តិភាពមានតម្លៃដ៏លើសលប់នៅពេលដែលសង្រ្គាមចាប់ផ្តើមកើតទ្បើង។ គុណតម្លៃនេះប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត ប៉ុន្តែជាធម្មតា គេមិនសូវជាចាប់អារម្មណ៍ និងឱ្យតម្លៃនោះទេ។ ក្នុងន័យនេះ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅឋិតឋេរគង់វង្ស ជូនប្រជាពលរដ្ឋ ជាម្ចាស់ស្រុកបាន យូរអង្វែងច្រើនជំនាន់ ឱ្យស័ក្តិសមទៅនឹងទំនុកចិត្តដែលបានផ្តល់ជូន ទន្ទឹមនឹងនេះ ក៏នឹងបន្តពង្រីកឱកាសសម្រាប់ជីវភាព ចម្រុងចម្រើនថែមទៀតរបស់ប្រជាពលរដ្ឋ។
-
អ្នកនាំពាក្យក្រសួងព័ត៌មានទាត់ចោលចំពោះការចោទប្រកាន់របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

-
សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសាលាសង្កាត់អូរឬស្សីទី២

មានប្រសាសន៍សំណេះសំណាល សម្តេចភក្តីបានសាកសួរសុខទុក្ខអំពីស្ថានភាពការងារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនជាមន្ត្រី ជាកងម្លាំងនិងប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្តេចប្រធានក្រុមការងារបានកោតសរសើរលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីកងកម្លាំងនិងអាជ្ញាធរសង្កាត់ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាកស្មុគស្មាញនៅក្នុងភូមិសាស្រ្តសង្កាត់ ហើយបានយកចិត្តទុកដាក់ចំពោះការងារបម្រើសេវាសាធារណៈជូនប្រជាជន និងបំពេញការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានបានល្អ ប្រកបដោយសុខសុវត្ថិភាព រួមទាំងការងារគ្រប់គ្រងអនាម័យបរិស្ថានផងដែរ។
-
មេបញ្ជាការកងទ័ពជើងគោក ទទួលជួបពិភាក្សាការងារជាមួយអគ្គសេនាធិការចម្រុះកងកម្លាំងស្វ័យការពារជប៉ុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ (Yamazaki Koji) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់គណៈប្រតិភូនៃកងកម្លាំងស្វ័យការពារជប៉ុននៅព្រះរាជាណាចក្រកម្ពុជា។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលគណៈប្រតិភូ សហគ្រាសធុនតូច និងមធ្យម មកពីប្រទេសម៉ាឡេស៊ី ចំនួន៥៣រូប កាលពីម្សិលមិញ ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ សម្រាប់អាជីវកម្ម និងការវិនិយោគនៅកម្ពុជា។ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ថា ម៉ាឡេស៊ី គឺនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំមួយនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខបី ក្នុងចំណោមប្រទេសអាស៊ាន បើគិតពីតម្លៃវិនិយោគទុននៅកម្ពុជា។