-
ប្រធានបទសំខាន់ៗចំនួនបី ត្រូវបានលើកយកពិភាក្សាក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ាន សម្រាប់មីយ៉ាន់ម៉ា

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ាន សម្រាប់មីយ៉ាន់ម៉ា បានពិភាក្សាលើប្រធានបទសំខាន់ៗចំនួន០៣ រួមមាន៖ ១.ក្របខ័ណ្ឌការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន ២.ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការនៃការផ្តល់ជំនួយមនុស្សធម៌ និង៣.ក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការរំដោះប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ក៏ដូចជាការបង្កើតនិងថែរក្សាសន្តិភាព គឺជាសមិទ្ធផលដ៏ធំធេងដែលគណបក្សប្រជាជនបានបន្សល់ទុកសម្រាប់ប្រជាជន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ក្នុងរយៈកាលជាង៤០ឆ្នាំ ក៏ដូចជាការបង្កើត និងថែរក្សាសន្តិភាពពេញលេញជាង២០ឆ្នាំកន្លងមកនេះ និងការរួមសុខរួមទុក្ខជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងគ្រប់កាលៈទេសៈគ្រោះថ្នាក់ ក៏ដូចជាការបង្កើតនិងធានានិរន្តភាពនៃឱកាសសម្រាប់បន្តអភិវឌ្ឍ គឺជាសមិទ្ធផលដ៏ធំធេងបំផុត ដែលគណបក្សប្រជាជនកម្ពុជាបានបន្សល់ទុកសម្រាប់ប្រជាជនកម្ពុជាក្នុងជំនាន់នេះ និងអ្នកជំនាន់ក្រោយៗតទៅទៀត។
-
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បញ្ជាក់អំពីគុណភាព នៃសន្លឹកឆ្នោតដែលបោះពុម្ពជាង១១លានសន្លឹក គឺមានលក្ខណៈពិសេស និងមានភាពសម្ងាត់ ដែលគ្មានជនណាម្នាក់អាចយកទៅបោះពុម្ពក្លែងបន្លំបាន

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់អំពីគុណភាព នៃសន្លឹកឆ្នោតដែលបោះពុម្ពជាង១១លានសន្លឹក សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺមានលក្ខណៈពិសេស និងមានភាពសម្ងាត់ ដែលគ្មានជនណាម្នាក់អាចយកទៅបោះពុម្ពក្លែងបន្លំបានឡើយ ហើយក្រុមហ៊ុនដែលដេញថ្លៃបានតាមនីតិវិធីហិរញ្ញវត្ថុ ត្រូវធានាសុវត្ថិភាពចំពោះ គ.ជ.ប ក្នុងការបោះពុម្ពសន្លឹកឆ្នោត។
-
កម្ពុជា-អូស្ត្រាលី ប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនងដ៏ល្អដែលមានស្រាប់ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងដើម្បីសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់

កម្ពុជា និងអូស្ត្រាលី បានបញ្ជាក់ឡើងវិញអំពីការប្ដេជ្ញាចិត្តធ្វើការឱ្យកាន់តែជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនងដ៏ល្អដែលមានស្រាប់របស់ខ្លួន ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ និងដើម្បីសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ជាពិសេស ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ។ ភាគីអូស្ដ្រាលីបានបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ដើម្បីគាំទ្រវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ និងសុខាភិបាល ដែលចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
-
អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់អំពីការបោះពុម្ពសន្លឹកឆ្នោតជាង ១១លានសន្លឹក និង១៦៥២ប្រភេទ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងបោះពុម្ពសន្លឹកឆ្នោតជាង១១លានសន្លឹក និងសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ទម្រង់សន្លឹកឆ្នោតមានចំនួន ១៦៥២ប្រភេទផ្សេងៗគ្នា អាស្រ័យតាមចំនួនគណបក្សនយោបាយដែលបានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់នីមួយៗ។
-
អគ្គលេខាធិការរង៖ គ.ជ.ប បានសម្រេចដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការបោះឆ្នោត

ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរងជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ គ.ជ.ប បានសម្រេចដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការបោះឆ្នោត ដើម្បីជាជំនួយដល់ការអនុវត្តរបស់មន្ត្រីបោះឆ្នោតនៅថ្នាក់ឃុំ សង្កាត់ និងថ្នាក់រាជធានី ខេត្ត និងដើម្បីបង្កើនប្រសិទ្ធភាព និងបង្ហាញពីតម្លាភាព សុចរិតភាព នៅក្នុងការងាររៀបចំ ចាត់ចែងការបោះឆ្នោត ជូនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺអ្នកបោះឆ្នោត និងគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ អំណោយផលនៃសុខសនិ្តភាព និងការអភិវឌ្ឍរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច បានជំរុញឱ្យរាជរដ្ឋាភិបាលអាចគ្រប់គ្រងដំណើរការប្រទេសប្រកបដោយប្រសិទ្ធភាព

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការសមាគមសិស្ស-និស្សិត អាហារូបករណ៍សមេ្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) បានបញ្ជាក់ថា អំណោយផលនៃសុខសនិ្តភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច បានជំរុញឱ្យរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អាចគ្រប់គ្រងដំណើរការប្រទេសប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមជាមួយនឹងការកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់សម្រាប់អនាគតទៅមុខ ហើយដែលសំខាន់ជាក់ស្តែង គឺបានធ្វើឱ្យប្រជាជនមានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត។
-
ប្រមុខការទូតកម្ពុជានិងអគ្គលេខាធិការអាស៊ានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និងឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន នឹងធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ។
-
ប្រធាន គ.ជ.ប៖ សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ខិតខំជំរុញឱ្យដំណើរការនៃការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយគ្មានការគំរាមកំហែង គ្មានអំពើហិង្សា

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ការឃោសនាបោះឆ្នោត មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ផ្អែកតាមបទពិសោធន៍ក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត គ.ជ.ប ត្រូវបង្កើនកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ពិសេសបង្កើនការយកចិត្តទុកដាក់ ខិតខំជំរុញឱ្យដំណើរការនៃការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយគ្មានការគម្រាមកំហែង គ្មានអំពើហិង្សា និងជៀសវាងឱ្យបាននូវបាតុភាព ឬការបង្កឱ្យមានការរំខានណាមួយ ហើយ ឯកឧត្តម ក៏បានសំណូមពរឱ្យគណបក្សនយោបាយគោរពឱ្យបានតាមកម្មវិធីឃោសនាដែលបានឯកភាពគ្នារួចជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។
-
គ.ជ.ប គ្រោងនឹងបោះពុម្ពសន្លឹកឆ្នោតជាង១០លានសន្លឹកសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងបោះពុម្ពសន្លឹកឆ្នោតជាង ១០លានសន្លឹក សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ គ.ជ.ប ថ្លែង ប្រាប់ AMS នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។