-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការបន្តផ្តល់ជំនឿចិត្ត និងយុត្តិធម៌ដល់អ្នកដែលបានធ្វើអំពើល្អពីដើមរៀងមក គឺ សម្តេចតេជោ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពឱ្យបានរឹងមាំតទៅ ដើម្បីគាំទ្រនិរន្តរភាពនៃដំណើរឆ្ពោះរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសអ្នកដឹកនាំឱ្យបានត្រឹមត្រូវ ដូចដែលបានធ្វើកន្លងមកហើយ និងការបន្តផ្តល់ជំនឿចិត្ត និងយុត្តិធម៌ដល់អ្នកដែលបានធ្វើអំពើល្អពីដើមរៀងមក គឺ សម្តេចតេជោ ដែលក្នុងគ្រប់ដំណាក់កាលទាំងអស់ តែងបានយកជីវិតជាដើមទុនក្នុងបុព្វហេតុសង្គ្រោះ ការពារ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។
-
ទឹកខ្មៅលុបមិនជ្រះសម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតត្រូវបាន គ.ជ.ប យកមកធ្វើតេស្តបង្ហាញពីគុណភាពដល់ភាគីពាក់ព័ន្ធ

ទឹកខ្មៅលុបមិនជ្រះដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បញ្ជាទិញពីប្រទេសឥណ្ឌាជាង ៥ម៉ឺនដប សម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ ត្រូវបានយកមកធ្វើតេស្តដើម្បីបង្ហាញអំពីគុណភាពនៃទឹកខ្មៅ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ នៅទីស្តីការ គ.ជ.ប។ ការធ្វើតេស្តទឹកខ្មៅលុបមិនជ្រះ គឺមានការចូលរួមពីតំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធផងដែរ។
-
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកកោតសរសើរកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំង និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន

លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រី ការបរទេសសហរដ្ឋអាមេរិក បានគោរពកោតសរសើរកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានសម្តែងអំណរគុណចំពោះសកម្មភាពឈរលើគោលការណ៍របស់កម្ពុជា ក្នុងការគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន ដោយគិតគូរពីគោលការណ៍នៃការគោរពបូរណភាពទឹកដី និងការជៀសវាងការប្រើកម្លាំងប្រឆាំងនឹងរដ្ឋសមាជិកទាំងអស់ នៃអង្គការសហប្រជាជាតិ។
-
អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់អំពីគុណភាពនៃទឹកខ្មៅលុបលាងមិនជ្រះសម្រាប់ជ្រលក់ដៃអ្នកបោះឆ្នោត

អ្នកនាំពាក្យ គ.ជ.ប ឯកឧត្តម សោម សូរីដា បានមានប្រសាន៍ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១២ ខែឧសភានេះថា តាមរយៈការជ្រលក់ម្រាមដៃចូលទៅក្នុងដបដើម្បីបញ្ជាក់អំពីការអញ្ជើញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺជាវិធានការសំខាន់មួយដែលបានកំណត់នៅក្នុងច្បាប់ នេះគឺជាចំណុចមួយដែលចង់បញ្ជាក់អំពីការជ្រលក់ទឹកខ្មៅលុបមិនជ្រះ បន្ទាប់ពីអ្នកមានឈ្មោះបោះឆ្នោតបានទម្លាក់សន្លឹកឆ្នោតចូលទៅក្នុងហិប។ ប៉ុន្តែលក្ខខណ្ឌសំខាន់មួយទៀត គឺការធានាថា ប្រជាពលរដ្ឋតែម្នាក់គត់នឹងមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតតែមួយកន្លែង។ ទឹកខ្មៅលុបលាងមិនជ្រះជាផ្នែកមួយដែលបានកំណត់នៅក្នុងច្បាប់ដែលតម្រូវឱ្យ គ.ជ.ប ប្រើប្រាស់សម្រាប់ការបញ្ជាក់ថា ប្រជាពលរដ្ឋម្នាក់បោះឆ្នោតបានតែមួយដង។
-
ប្រមុខការពារជាតិកម្ពុជាឆ្លើយចំពោះការចោទប្រកាន់ថា នៅមូលដ្ឋានសមុទ្ររាមមានកងទ័ពបរទេស គឺគ្មានការពិត

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្តេចពិជ័យសេនាទៀ បាញ់ បានបញ្ជាក់សាជាថ្មីថា ការចោទប្រកាន់របស់បរទេសមួយចំនួនថា នៅមូលដ្ឋានសមុទ្ររាមមានកងទ័ពបរទេស គឺជាការចោទប្រកាន់គ្មានការពិតនោះទេ។ សម្តេចបានអះអាងថា ក្នុងរដ្ឋធម្មនុញ្ញមាត្រា៥៣ គឺបាននិយាយច្បាស់ ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិនៅក្នុងការទទួលយកជំនួយយោធាជាសម្ភារ ជាអាវុធ ការហ្វឹកហ្វឺនសព្វបែបយ៉ាងទាំងអស់។ កម្ពុជាមិនមានអ្វីដែលត្រូវបិទបាំងទេ ពាក់ព័ន្ធមូលដ្ឋានកងទ័ពជើងទឹកនៅរាម។ កន្លងមកនេះ មានការចោទប្រកាន់ទៅតាមអ្វីដែលគេចង់និយាយ គឺគេចេះតែនិយាយទៅ។ ក៏ប៉ុន្តែរឿងពិតជាក់ស្តែង អ្នកខ្លះមានបំណងចង់ទៅមើលមូលដ្ឋានកងទ័ពជើងទឹកនៅរាម ហើយកម្ពុជាបើកចំហឱ្យទៅមើលដោយមិនមានការលាក់បាំងអ្វីទេ។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់សង្គ្រាមពិតជាបានយល់ច្បាស់នូវការឈឺចាប់ និងការភ័យខ្លាច

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់សង្គ្រាម ជាពិសេសក្នុងអំទ្បុងទសវត្សរ៍ឆ្នាំ៧០ ដែលបានបង្កនូវវិនាសកម្ម និងការបំផ្លិចបំផ្លាញធំធេងលើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាផងដែរ និងដែលបានបន្តនៅរស់រានមានជីវិតមកទល់បច្ចុប្បន្ន ពិតជាបានយល់ច្បាស់ណាស់នូវការឈឺចាប់ និងការភ័យខ្លាចទាំងនោះ ជាពិសេសអំពីតម្លៃនៃសន្តិភាព ដែលកម្ពុជាកំពុងមានដូចពេលបច្ចុប្បន្ន ដោយបាននាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមជាមួយនឹងកិត្តិយស និងកិត្យានុភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិទាំងក្នុងតំបន់ និងសាកលលោក។
-
សម្តេចពិជ័យសេនា ទៀ បាញ់៖ សៀវភៅសការពារជាតិ បានផ្តល់តម្លៃនិងអត្ថប្រយោជន៍កាន់តែខ្ពស់ឡើង ទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា ឯកសារគោលនយោបាយការពារជាតិ ដែលហៅថា សៀវភៅសការពារជាតិ បានផ្តល់តម្លៃនិងអត្ថប្រយោជន៍កាន់តែខ្ពស់ឡើង ទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ សម្រាប់មជ្ឈដ្ឋានជាតិ មានជាកម្រងផែនការយុទ្ធសាស្ត្ររយៈពេលវែងដែលគ្របដណ្តប់លើវិស័យការពារជាតិ និងសន្តិសុខ នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល។ ដូចនេះការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់នឹងត្រូវអនុលោមទៅតាមគោលនយោបាយនេះ។
-
មេបញ្ជាការកងទ័ពជើងគោកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងការពារព្រំដែនឆ្នាំ២០២១-២០២២ នៅវៀតណាម

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំជាមួយឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ខេត្តតៃនីញ ប្រទេសវៀតណាម ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារព្រំដែនក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២២។
-
ឯកឧត្តម ហ៊ុន ម៉ានី ជំនួសមុខក្រុមគ្រួសារនៃសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណាព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី …

ជំនួសមុខក្រុមគ្រួសារនៃសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ទូលព្រះបង្គំជាខ្ញុំសូមបរមរាជានុញ្ញាតថ្លែង អំណរព្រះរាជគុណថ្វាយព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភម្គល ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជសារលិខិតចូលរួមរំលែកមរណទុក្ខជាមួយលោកជំទាវ លាង វួចឆេង ហ៊ុនណេង ភរិយានៃសពនិងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្អូនប្រុសនៃសពព្រមទាំង ក្រុមគ្រួសារ សាច់ញាតិទាំងអស់នៃសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។
-
ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ៖ សេចក្តីសម្រេចរបស់សភាអឺរ៉ុប គឺជាការបំភ្លៃ លំអៀង មានចរិតនយោបាយ

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានឡើងថ្លែងក្នុងរដ្ឋសភានាព្រឹកថ្ងៃទី១១ ខែឧសភានេះថា សេចក្តីសម្រេចរបស់សភាអឺរ៉ុប ដែលបានចេញកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ គឺជាការបំភ្លៃ ការលំអៀង មានចរិតនយោបាយ ប្រកាន់ភាគីម្ខាងៗ និងខ្វះការ គោរពដល់រដ្ឋអធិបតេយ្យ។ សេចក្តីសម្រេចនេះ និងសេចក្តីសម្រេចមុនៗ ដែលពាក់ព័ន្ធនឹងកម្ពុជាមានចេតនាមើលរំលងវឌ្ឍនភាពនៃកំណែទម្រង់លើផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងស្រុង។ សភាអឺរ៉ុបបែរជាផ្អែកទាំងស្រុងតែទៅលើប្រភពព័ត៌មានដែលគ្មានការបញ្ជាក់ច្បាស់លាស់ ផ្តល់ដោយអ្នកនយោបាយឆ្វេងនិយម និងពួកប្រជាកលនិយម សកម្មជននយោបាយជ្រុលនិយម និងអង្គការសិទ្ធិមនុស្សដែលប្រឆាំងនឹងរាជរដ្ឋាភិបាល