-
សម្តេចប្រធានរដ្ឋសភា៖ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន នឹងរៀបចំមហាសន្និបាតអាយប៉ា និងជំនួបកំពូលអាស៊ាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន នឹងរៀបចំមហាសន្និបាតអាយប៉ា និងជំនួបកំពូលអាស៊ាន។ កម្ពុជាជឿជាក់ថា ប្រទេសឡាវនឹងមានវត្តមាននៅក្នុងមហាសន្និបាតនិងជំនួបដ៏សំខាន់នោះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា រដ្ឋសភា និងរដ្ឋាភិបាលឡាវនឹងបន្តគាំទ្រតួនាទីលើឆាកអន្តរជាតិដ៏មានសារៈសំខាន់នេះរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាព ប្រជាជាតិទាំងពីរ និងតំបន់អាស៊ានទាំងមូលផងដែរ។
-
រដ្ឋសភាកម្ពុជាថា សេចក្តីសម្រេចរបស់សភាអឺរ៉ុបជាការបំភ្លៃ មានចរិតនយោបាយ និងខ្វះការគោរពដល់រដ្ឋអធិបតេយ្យ

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការខកចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប “ស្ដីពីការបង្ក្រាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា” ដែលបានអនុម័តកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ និងបានប្រកាសច្រានចោលសេចក្តីសម្រេចនេះទាំងស្រុង និងបានហៅសេចក្តីសម្រេចនេះ ជាការបំភ្លៃ ការលំអៀង មានចរិតនយោបាយ ប្រកាន់ភាគីម្ខាងៗ និងខ្វះការគោរពដល់រដ្ឋអធិបតេយ្យ។ សេចក្តីសម្រេចនេះ និងសេចក្តីសម្រេចមុនៗដែលពាក់ព័ន្ធនឹងកម្ពុជា មានចេតនាមើលរំលងវឌ្ឍនភាពនៃកំណែទម្រង់លើផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងស្រុង។
-
អ្នកវិភាគ៖ កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក គឺជាវេទិកាដ៏មានសារៈសំខាន់ដែលអាស៊ានចាំបាច់បង្ហាញនូវជំហររបស់ខ្លួនចំពោះការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ នៃប្រទេសមហាអំណាច

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបាន បញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ពិតជាមានសារៈសំខាន់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការលើកកម្ពស់ភាពជាដៃគូរវាងសហរដ្ឋអាម៉េរិកនិងអាស៊ាន។ កិច្ចប្រជុំនេះ គឺជាវេទិកាដ៏មានសារៈសំខាន់មួយដែលអាស៊ានចាំបាច់ត្រូវយកឱកាសនេះ បង្ហាញនូវជំហររបស់ខ្លួនឱ្យបានច្បាស់លាស់ចំពោះការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ នៃមហាយក្សទាំងអស់។
-
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

ក្រសួងការបរទេសកម្ពុជាបានប្រកាសនៅព្រលប់ថ្ងៃទី០៩ ខែឧសភានេះ ឲ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពពិធី បញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ។
-
អ្នកនាំពាក្យក្រសួងការបរទេស ៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់នៅព្រឹកថ្ងៃទី៩ ខែឧសភានេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅរដ្ឋធានីវ៉ាសីនតោន សហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៣ ខែឧសភាគឺមិនមានអ្វីប្រែប្រួលទេ។
-
ឯកឧត្តម តឹករ៉េត សំរេច អញ្ជើញជួបសំណេះសំណាលសមាជិកបក្សជាងមួយពាន់នាក់ នៅក្រុងព្រះសីហនុ

ឯកឧត្តម តឹករ៉េត សំរេច បានបញ្ជាក់ថា ការសម្រេចជ្រើសរើសគណបក្សនយោបាយបានត្រឹមត្រូវ គឺជាកត្តាកំណត់ជោគវាសនារបស់យើងទាំងអស់គ្នា និងជាតិមាតុភូមិយើង។ ជាមួយនឹងថ្នាក់ដឹកនាំល្អ គោលនយោបាយច្បាស់លាស់តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ មានបទពិសោធន៍ដឹកនាំជាតិ ឱ្យរីកចម្រើន ជឿនលឿន និងរចនាសម្ព័ន្ធផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទស គណបក្សប្រជាជនកម្ពុជា គឺជាជម្រើសល្អបំផុត សម្រាប់យើងទាំងអស់គ្នា។ សូមបងប្អូនសមាជិក សមាជិកា ត្រៀមឯកសារ និងត្រៀមខ្លួន នាំគ្នាទៅបោះឆ្នោតគាំទ្រគណបក្សយើងទាំងអស់គ្នា៕
-
សម្តេចតេជោ៖ ត្រកូលហ៊ុនគ្រប់ជំនាន់ស្មោះត្រង់ និងការពារចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្គ និងរបបរាជានិយម

-
សម្តេចតេជោ ហ៊ុន សែន៖ នៅថ្ងៃទី៧ ឧសភានេះ ពុំមានអ្នកឆ្លងកូវីដ នេះគឺជាជោគជ័យដ៏ធំ ដែលយើងបានរួមគ្នាប្រយុទ្ធយកឈ្នះលើសមរភូមិនៃកូវីដ-១៩

តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានបញ្ជាក់ថា នៅថ្ងៃទី៧ ខែឧសភានេះ នៅកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដនោះទេ។ សម្តេចបានអះអាងថា នេះគឺជាជោគជ័យដ៏ធំ ដែលយើងបានរួមគ្នាប្រយុទ្ធយកឈ្នះលើសមរភូមិនៃកូវីដ-១៩។ ប៉ុន្តែសម្តេចក៏នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារខ្លួនតទៅមុខទៀត ជាមួយនឹងវិធានការសុខាភិបាល ដែលបានដាក់ចេញកន្លងមក។ បើទោះបីជាលើកលែងកាតព្វកិច្ចអំពីការពាក់ម៉ាស់ ក៏ប៉ុន្តែរាជរដ្ឋាភិបាលក៏នៅតែបន្តលើកទឹកចិត្តឱ្យមានការពាក់ម៉ាស់។
-
ឯកឧត្តម ហ៊ុន ណែត៖ សម្តេចតេជោជាថ្នាក់ដឹកនាំមានសមត្ថភាពលើសលប់ក្នុងការកាន់ចង្កូតដឹកនាំប្រទេស ទាំងក្នុងកាលៈទេសៈសង្គ្រាម និងសន្តិភាព

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំដែលមានសមត្ថភាពលើសលប់ក្នុងការកាន់ចង្កូតដឹកនាំប្រទេសទាំង ក្នុងកាលៈទេសៈសង្គ្រាម និងសន្តិភាព ប្រកបដោយភាពម៉ឺងម៉ាត់ ហ្មត់ចត់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានទឹកចិត្តចំហទូលំទូលាយក្នុងការទទួលនូវមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ប្រយោជន៍ក្នុងការសិក្សា ស្រាវជ្រាវ និងពិចារណាល្អិតល្អន់ប្រកបដោយហេតុផល។ មួយវិញទៀត សម្តេចតែងបានផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាងសម្រាប់សកម្មភាពយុវជន សិស្ស-និស្សិត ក្នុងការងារសង្គម និងនយោបាយ សំដៅរួមចំណែកក្នុងការដុសខាត់កម្លាំងបន្តវេនឱ្យមានភាពមុតស្រួច ស័ក្តិសមជាសសរទ្រូង និងអនាគតដ៏រឹងមាំរបស់ប្រទេសជាតិ។