Category: នយោបាយក្នុងប្រទេស

  • អ្នកនាំពាក្យ៖​ ការរុករកឧទ្ធម្ភាគចក្រយោធាដែលបានបាត់ដំណឹង មកដល់ពេលនេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយនៅឡើយទេ

    អ្នកនាំពាក្យ៖​ ការរុករកឧទ្ធម្ភាគចក្រយោធាដែលបានបាត់ដំណឹង មកដល់ពេលនេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយនៅឡើយទេ

    ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ​ បានបញ្ជាក់ថា រហូតដល់ថ្ងៃទី១៨ ខែកក្កដានេះ ជាប្រតិបត្តិការថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង ពេលកំពុងហ្វឹកហ្វឺន ដែលមកដល់ពេលនេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ រហូតដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់នោះ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក។ ប្រភពដដែលសង្កត់ធ្ងន់ថា ទោះជាយ៉ាងនេះក្តី ទោះបីជាមានឧបសគ្គបង្កឡើងដោយសារកត្តាភូមិសាស្ត្រ អាកាសធាតុ និងទឹកជន់តាមដងអូរស្ទឹងក៏ដោយ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅតែបន្តខិតខំស្វែងរក និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរុករកឱ្យឃើញក្នុងពេលឆាប់ៗខាងមុខនេះ៕ដោយ៖ពលជ័យ

  • លោក វន់ ពៅ៖ សមាគម IDEA គាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអនុញ្ញាតឱ្យមានវត្តមានរថយន្តអគ្គិសនីបរទេសធ្វើអាជីវកម្មនៅក្នុងកម្ពុជា

    លោក វន់ ពៅ៖ សមាគម IDEA គាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអនុញ្ញាតឱ្យមានវត្តមានរថយន្តអគ្គិសនីបរទេសធ្វើអាជីវកម្មនៅក្នុងកម្ពុជា

    ភ្នំពេញ៖ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលធ្លាប់តែមាននិន្នាការប្រឆាំងបានអះអាងថា សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់លោកមិនមានផែនការប្រមូលកៀរគរកម្លាំងធ្វើបាតុកម្មអ្វីនោះទេ។ លោកសូមគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដែលបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរដោយ​មិនអនុញ្ញាតឱ្យមានវត្តមានរថយន្តអគ្គិសនីបរទេសនៅក្នុងប្រទេសកម្ពុជាឡើយ។ លោក វន់ ពៅ បានបញ្ជាក់ថា លោកគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ​ដោយបញ្ជាក់យ៉ាងច្បាស់ថាមិនអនុញ្ញាត​ឱ្យមានវត្ត​មានរថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាឡើយ។ ហើយសូមគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចធិបតី១០០%។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ច្រើនចំពោះអ្នក​សេដ្ឋ​កិច្ចក្រៅប្រព័ន្ធ។ រដ្ឋាភិបាលអាណត្តិថ្មីនេះ គឺបានមានផែនការគោលការណ៍អភិវឌ្ឍន៍កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ គឺសមាគមប្រជាធិប តេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ គាំទ្រទាំងអស់រាល់ការដាក់ឡើងនៅគោលនយោ បាយរបស់រដ្ឋាភិបាល។ លោកបានបញ្ជាក់ទៀតថា សម្រាប់សមាគមប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) គឺមិនមានផែនការកៀរគរកម្លាំងធ្វើបាតុកម្មអីទេ មិនដឹងខាងណាទេ។ យើងគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងស្រុងតែម្តង។ តាមរយៈសារសំឡេងពិសេសរបស់សម្តេចមហាបវរធិបតី…

  • គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ សម្រេចនិងអនុម័តយល់ព្រមអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការជំនាញនៃព្រឹទ្ធសភា

    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ សម្រេចនិងអនុម័តយល់ព្រមអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការជំនាញនៃព្រឹទ្ធសភា

    ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចនិងអនុម័តយល់ព្រមនូវរបៀបវារៈខាងក្រោម៖១-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត។២-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។៣-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន។៤-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ។៥-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។៦-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌។៧-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការអប់រំ…

  • អគ្គលេខាធិការរងអង្គការសហប្រជាជាតិកោតសរសើរចំពោះការអភិវឌ្ឍដ៏ល្អ និងឆាប់រហ័សរបស់កម្ពុជា

    អគ្គលេខាធិការរងអង្គការសហប្រជាជាតិកោតសរសើរចំពោះការអភិវឌ្ឍដ៏ល្អ និងឆាប់រហ័សរបស់កម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម Miguel De Serpa Soares អគ្គលេខាធិការងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍដ៏ល្អ និងឆាប់រហ័ស របស់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឯកឧត្តមបានមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងកាលពីខែធ្នូ ឆ្នាំ២០១៣។ ការកោតសរសើរនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តម Miguel De Serpa Soares ក៏បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវជោគជ័យក្នុងកិច្ចដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើការរៀបចំសម្ភារៈបរិក្ខារ បណ្ណាល័យ និងការក្សាទុកឯកសាររបស់ អ.វ.ត.ក ហើយអង្គការសហប្រជាជាតិនៅតែបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការបញ្ចប់មុខងារ ដែលនៅសេសសល់របស់ អ.វ.ត.ក។ ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គលេខាធិការង និងបានអរគុណចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិក្នុងកិច្ចដំណើរការប្រកបដោយជោគជ័យនៃ អ.វ.ត.ក. ក្នុងរយៈពេល១៦ឆ្នាំកន្លងមក។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ថា ការជំនុំជម្រះរឿងក្ដីរបស់របបប្រល័យពូជសាសន៍កម្ពុជា មិនបញ្ចប់ត្រឹមប៉ុណ្ណេះនោះទេ តែត្រូវតែបន្តនូវកិច្ចការមួយចំនួន ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជានាពេលអនាគត ក៏ដូចជាសម្រាប់ពិភពលោកទាំងមូលផងដែរ។ ក្នុងន័យនេះ សម្តេចធិបតី…

  • សម្ដេចតេជោ ហ៊ុន សែន៖ សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះមានសន្តិភាពទើបយើងអាចមានអ្វីៗបានដូចសព្វថ្ងៃនេះ

    សម្ដេចតេជោ ហ៊ុន សែន៖ សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះមានសន្តិភាពទើបយើងអាចមានអ្វីៗបានដូចសព្វថ្ងៃនេះ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះមានសន្តិភាពទើបយើងអាចមានអ្វីៗបានដូចសព្វថ្ងៃនេះ។ ដោយសម្តេចតេជោបានសង្កត់ធ្ងន់ថា សម្តេចប្រកាន់ខ្ជាប់ដោយគ្មានថ្ងៃប្រែប្រួលនូវទស្សនៈផ្តល់តម្លៃដល់សន្តិភាព មុនអ្វីៗទាំងអស់ ពីព្រោះបើគ្មានសន្តិភាព គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សម្តេចបន្តទៀតថា ប្រទេសជាច្រើនស្រែករកតែលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយមិនខ្វល់ពីកត្តាសន្តិភាពក្នុងប្រទេស ដែលប្រៀបដូចជាការមើលតែមួយជ្រុង ឬមើលដើមឈើតែមួយដើម មិនព្រមមើលព្រៃទាំងមូលទេ។ ការបញ្ជាក់របស់សម្តេចតេជោ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម យ៉ាម៉ាគូជិ ណាត់ស៊ូអូ (YAMAGUCHI Natsuo) សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានគណបក្ស Komeito កាលពីព្រឹកទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ សម្ដេចតេជោបានមានប្រសាសន៍ថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះមានសន្តិភាពទើបយើងអាចមានអ្វីៗបានដូចសព្វថ្ងៃនេះ។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ជាក់ស្តែង ចំពោះជំនួយរបស់ជប៉ុនក្នុងការបោសសម្អាតមីន ប្រសិនបើគ្មានសន្តិភាពទេ គឺមិនអាចទៅដោះមីនបានឡើយ ព្រោះយើងដោះមីនបានប៉ុណ្ណា គេក៏នឹងដាក់បន្ថែមប៉ុននោះ។ សម្តេចតេជោ បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមនឹងនីតិរដ្ឋ ទើបអាចរក្សាសន្តិភាពបាន។ ដូចនេះ ការរក្សាឱ្យបាននូវតុល្យភាពនៃកត្តាទាំង៣នេះ ទើបប្រទេសមានការអភិវឌ្ឍ និងសន្តិភាព…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ក្រោមម្លប់សន្តិភាព ការទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស នឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិស្របតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាល

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ក្រោមម្លប់សន្តិភាព ការទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស នឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិស្របតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាល

    នៅក្នុងឱកាសទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និសិ្សតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងសិង្ហបូរី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការទទួលបានឱកាសទៅសិក្សានៅប្រទេសសិង្ហបូរី និងជប៉ុន របស់ជ័យលាភីទំាងអស់ មិនត្រឹមជាមោទកភាពរបស់ខ្លួន និងក្រុមគ្រួសារផ្ទាល់នោះទេ តែជាមោទកភាពមួយសម្រាប់ប្រទេសជាតិថែមទៀតផង។ សម្តេច មានសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទំាងអស់នឹងក្លាយជាធនធានដ៏សំខាន់និងមានតម្លៃ ជាស្ពានសម្រាប់ការអភិវឌ្ឍអនាគតសង្គមជាតិ និងសម្រាប់អនាគតរបស់ក្មួយៗនិស្សិតផ្ទាល់។ សម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន៣០នាក់ ដែលក្នុងនោះមានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនចំនួន២៥ នាក់ និងទៅសិង្ហបូរីចំនួន៥នាក់ ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ សម្តេចរដ្ឋសភាធិបតី បានកោតសរសើរពីការសិក្សារបស់ជ័យលាភីទំាងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍ដែលមិនមែនជាការធម្មតានោះទេ គឺត្រូវទាមទារការតស៊ូនិងព្យាយាមជាខ្លំាងណាស់ និងត្រូវឆ្លងកាត់ដំណាក់កាលប្រកួតប្រជែងវាយតម្លៃយ៉ាងហ្មត់ចត់ ទើបសម្រេចទទួលបានអាហាររូបករណ៍នេះ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ការទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសនេះ ជាការប្រសើរខ្លាំងណាស់ ព្រោះទំាងប្រទេសជប៉ុន និងសិង្ហបូរី ជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនជឿនលឿនខ្លាំង ហើយគេតែងចាត់ទុកប្រទេសនេះ ជាប្រទេសមួយដែលមានការរីកចម្រើន ជឿនលឿនក្នុងតំបន់ និងនៅលើលោកពិភពលោកខាងប្រព័ន្ធសិក្សាអប់រំ។ ម្យ៉ាងវិញទៀត សម្តេច បានគូសបញ្ជាក់ថាក្មួយៗនិស្សិតទំាងអស់ដែលបានកើតនិងធំធាត់នៅក្នុងសម័យសន្តិភាពនេះ ពិតជាមានសំណាងខ្លំាងណាស់ បើប្រៀបធៀបទៅនឹងសម័យសម្តេចនិងថ្នាក់ដឹកនាំផ្សេងទៀត កាលនៅវ័យក្មេង។ កាលនៅជាយុវជន…

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្នុងប្រតិបត្តិការរយៈពេល៤ថ្ងៃមកនេះ មិនទាន់មានតម្រុយណាមួយជាក់លាក់ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនោះនៅឡើយទេ

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្នុងប្រតិបត្តិការរយៈពេល៤ថ្ងៃមកនេះ មិនទាន់មានតម្រុយណាមួយជាក់លាក់ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនោះនៅឡើយទេ

    ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះថា រហូតដល់ព្រឹកថ្ងៃទី១៦ ខែកកក្កដានេះ គឺជាថ្ងៃទី៤ហើយ នៃប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ដំណឹង នៅតំបន់ជួរភ្នំក្រវាញពេលហ្វឹកហ្វឺន ខណៈដែលកម្លាំងចម្រុះ កំពុងបង្កើនសកម្មភាពយ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់ធំជាងមុន។ អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា ក្នុងប្រតិបត្តិការរយៈពេល៤ថ្ងៃមកនេះ មិនទាន់មានតម្រុយណាមួយជាក់លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនោះនៅឡើយទេ ដោយសារតែកត្តាភូមិសាស្ត្រនៅតំបន់នោះមានភាពស្មុគស្មាញ ដូចជាបញ្ហាអាកាសធាតុ និងព្រៃក្រាស់ជាដើម។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កងកម្លាំងរបស់យើងនៅតែបន្តខិតខំ និងប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការរករុក ហើយនឹងមានការជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាបន្តបន្ទាប់ នៅពេលទទួលបានលទ្ធផលណាមួយ។ ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងការពារជាតិបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នក្នុងការចែកចាយដំណឹងណាមួយ ដែលគ្មានប្រភពច្បាស់លាស់ ពាក់ព័ន្ធនឹងឧត្ថម្ភាគចក្រនេះ ខណៈដែលនាថ្មីៗនេះ មានក្រុមទុច្ចរិតមួយចំនួន បានយកករណីនេះ ទៅបំផ្លើស និងប្រឌិតខុសពីការពិតដើម្បីប្រយោជន៍ផ្ទាល់ខ្លួន៕ដោយ៖ពលជ័យ

  • សមាជិកព្រឹទ្ធសភាជប៉ុន កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា

    សមាជិកព្រឹទ្ធសភាជប៉ុន កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយឯកឧត្តមជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ការកើតសរសើរនេះ ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ជាមួយគ្នានេះ ឯកឧត្តម YAMAGUCHI Natsuo ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងសារៈសំខាន់ នៃទំនាក់ទំនងរដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្បញ្ញត្តិ រវាងប្រទេសជប៉ុន និងកម្ពុជាផងដែរ។ បន្ថែមលើនេះ ឯកឧត្តម YAMAGUCHI Natsuo ក៏បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនជប៉ុនបន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តគាំទ្រ និងធានានូវបរិយាកាសអំណោយផលសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាឱកាសនេះ ឯកឧត្តម YAMAGUCHI Natsuo ក៏បានគោរពជម្រាបជូនសម្តេចធិបតី ថា ឯកឧត្តមនឹងជំរុញកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ សន្តិសុខសាយប័រ…

  • ក្រុមអ្នករត់តាក់ស៊ី ម៉ូតូឌុប រ៉ឺម៉កកង់បី ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំង​និងវិទ្យុបម្រើ​បរទេស ដែលប្រឌិតព័ត៌មានថារាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនរថយន្តរត់តាក់ស៊ីអគ្គិសនីវៀតណាម ឬចិន មកបើកក្រុមហ៊ុននៅកម្ពុជា

    ក្រុមអ្នករត់តាក់ស៊ី ម៉ូតូឌុប រ៉ឺម៉កកង់បី ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំង​និងវិទ្យុបម្រើ​បរទេស ដែលប្រឌិតព័ត៌មានថារាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនរថយន្តរត់តាក់ស៊ីអគ្គិសនីវៀតណាម ឬចិន មកបើកក្រុមហ៊ុននៅកម្ពុជា

    ភ្នំពេញ៖ ក្រុមអ្នកប្រកបរបរដឹកជញ្ជូនក្នុងសេវាក្រៅប្រព័ន្ធរួមមានអ្នរត់​តាក់ស៊ី អ្នករត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉កកង់៣ បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសារព័ត៌មានបម្រើផលប្រយោជន៍បរទេសមួយចំនួនដែលបានផ្សព្វព័ត៌មានបំផ្លើសការពិតថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនរថយន្តរត់តាក់ស៊ីអគ្គិសនីវៀតណាម ឬចិន មកបើកក្រុមហ៊ុននៅកម្ពុជា ក្នុងចេតនាញុះញង់បង្កភាពអសន្តិសុខនៅក្នុងសង្គមជាតិ។ ពួកគាត់ក៏បានគាំទ្រសារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ញើជូនជនរួមជាតិ «ពាក់ព័ន្ធអំពីព័ត៌មានប្រឌិត លើបញ្ហារថយន្តអគ្គិសនី» កាលពីរសៀលថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មានមនុស្សមួយក្រុមតូចបានកំពុងកៀរគរបងប្អូនអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បីដើម្បីធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដោយចោទថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនរថយន្តរត់តាក់ស៊ីអគ្គិសនីវៀតណាម ឬចិន នៅកម្ពុជា។ ដោយសម្តេចបានបញ្ជាក់ថា រាជរដ្ឋាភីបាលមិនដែលផ្តល់អាជ្ញាប័ណ្ណឱ្យរថយន្តរត់តាក់ស៊ីអគ្គិសនីវៀតណាម ឬបរទេសមកធ្វើអាជីវកម្មនៅកម្ពុជាទេ។ ក្រុមអ្នកប្រកបរបររត់ម៉ូតូឌុប រត់រ៉ឺម៉កកង់៣ រត់តាកស៊ី នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត រាប់ពាន់នាក់បានបង្ហាញការគាំទ្រព្រមៗគ្នា ចំពោះសារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានថ្លែងពាក់ព័ន្ធព័ត៌មានប្រឌិតទៅលើបញ្ហារថយន្តអគ្គិសនីដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុបរទេសមួយចំនួនដែលបម្រើផលប្រយោជន៍បរទេស និងមានចេតនាញុះញង់បង្កវិទ្ធសង្សនានៅក្នុងប្រទេស និងរហូតដល់មានការធ្វើគម្រោងកៀរគរកម្លាំងមកធ្វើបាតុកម្មក្នុងការប្រឆាំងរាជរដ្ឋាភិបាលថែមទៀតផង។ ប្រធានសមាគមរឺម៉ក់សន្តិភាពក្រៅប្រព័ន្ធប្រចាំខេត្តសៀមរាបតំណាងឱ្យអ្នករត់តាក់ស៊ី អ្នករត់ម៉ូតូឌុប អ្នករត់រឺម៉ក់កង់បីបានប្រកាសមិនចូលរួមបាតុកម្មទៅតាមការញុះញង់ក្រុមបំពុលសង្គមមួយក្តាប់តូចទោះក្នុងរូបភាពណាក៏ដោយ និងសូមគោរពគាំទ្រចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ចំណែកតំណាងអ្នករត់តាក់ស៊ីនៅក្នុងខេត្តសៀមរាប បានប្រកាសមិនចូលរួមធ្វើបាតុកម្មទៅតាមការញុះញង់របស់ក្រុមបំពុលសង្គមមួយក្តាប់តូចទោះក្នុងរូបភាពណាក៏ដោយ និងសូមគាំទ្រនៅការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត…

  • សមាជិកព្រឹទ្ធសភាជប៉ុន៖ សន្តិភាពនៅកម្ពុជាមានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ

    សមាជិកព្រឹទ្ធសភាជប៉ុន៖ សន្តិភាពនៅកម្ពុជាមានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ

    ក្នុងជំនួបជាមួយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម យ៉ាម៉ាហ្គូឈិ ណាស្យុអុ (YAMAGUCHI NATSUO) ប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន បានលើកឡើងពីសន្តិភាពនៅកម្ពុជាដែលមានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាម៉ាហ្គូឈិ ណាស្យុអុ នៅវិមានរដ្ឋភា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូសភាជប៉ុនអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តមប្រធានគណៈប្រតិភូ បានអបអរសាទរ សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភានីតិកាលទី៧ បោះឆ្នោតជ្រើសតំាងជា ប្រធានរដ្ឋសភា និងជាស្រ្តីកម្ពុជាដំបូងគេក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលទទួលបានតួនាទីដ៏សំខាន់នេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជា និងបានកោតសរសើរពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងការធានាបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដល់ប្រទេសជាតិនិងប្រជាជន។ ឯកឧត្តមបានក៏បានរំឭកពីអនុស្សាវរីយ៍ល្អៗ ដែលឯកឧត្តម បានចូលរួមរៀបចំការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ១៩៩៣ ក្នុងក្របខណ្ឌអង្គការសហប្រជាតិនិងការចូលរួមជួយគាំទ្រដល់សកម្មភាពកំចាត់មីននៅកម្ពុជា។ សម្តេចរដ្ឋសភាធិបតី មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន ឯកឧត្តម និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរកាន់តែស្អិតល្មួតថែមទៀត ពិសេសគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភាក៏បានលើកឡើងពីមនោសញ្ចេតនាជ្រាលជ្រៅ ស្មោះត្រង់…