-
កម្ពុជា-មីយ៉ាន់ម៉ា សម្តែងការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះការរីកចម្រើននៃចំណងមិត្តភាពដ៏យូរអង្វែង
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Kyaw Soe Min ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះការរីកចម្រើននៃចំណងមិត្តភាពដ៏យូរអង្វែង និងបានឯកភាពគ្នាថាប្រទេសទាំងពីរគួរសហការគ្នាប្រារឰខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ ការសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានអបអរសាទរចំពោះឯកឧត្តម Kyaw Soe Min ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា និងផ្តល់ការគាំទ្រពេញទំហឹងដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការជួយសម្រួលដល់ការបំពេញបេសកកម្មការទូតក្នុងអាណត្តិរបស់ឯកឧត្តម៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស
-
រដ្ឋមន្ត្រីការបរទេសអញ្ជើញធ្វើជាអធិបតីមហាសន្និបាតលើកទី៧ នៃក្រុមប្រឹក្សាលើកតម្កើងហ្រ្វង់កូហ្វូនីនៅកម្ពុជា
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញធ្វើជាអធិបតី ការរៀបចំមហាសន្និបាតលើកទី៧ នៃក្រុមប្រឹក្សាលើកតម្កើងហ្រ្វង់កូហ្វូនីនៅកម្ពុជា (CPFC) កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ តំណាងពាក់ព័ន្ធហ្វ្រង់កូហ្វូនជាច្រើននាក់មកពីក្រសួង ស្ថាប័នសាធារណៈ ស្ថានទូតនៃប្រទេសប្រើប្រាស់ភាសាបារាំង គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នធុរកិច្ច និងប្រព័ន្ធផ្សព្វផ្សាយ បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។ មហាសន្និបាតនេះ បានចាប់ផ្តើមតាមរយៈការបង្ហាញអំពីព្រឹត្តិការណ៍សំខាន់ៗនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី១៩ នៅ Villers-Cotterêts ប្រទេសបារាំង ក៏ដូចជាការងារត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅកម្ពុជា។ មហាសន្និបាតក៏បានផ្តល់ឱកាសដល់អ្នកចូលរួមបង្ហាញអំពីសកម្មភាពហ្រ្វង់កូហ្វូនរបស់ស្ថាប័នរៀងៗខ្លួន ដែលត្រូវបានអនុវត្តក្នុងឆ្នាំ២០២៣-២០២៤។ កិច្ចប្រជុំក៏បានផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា យុវជន ការអប់រំ ការបណ្តុះបណ្តាល និងសកម្មភាពហ្រ្វង់កូហ្វូនដែលត្រូវបានអនុវត្ត និងបានឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់ហ្រ្វង់កូហ្វូនីនៅកម្ពុជា តាមរយៈកិច្ចប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធនឹងហ្វ្រង់កូហ្វូន៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស
-
កម្ពុជាបានចូលជាសមាជិកផ្លូវការ នៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការនៃបណ្តាប្រទេសអាស៊ីបូព៌ាសម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន
ឯកឧត្ដម មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារលើកទី៥ នៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសអាស៊ីបូព៌ាសម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន (CEAPAD) តាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចប្រជុំបានពិភាក្សាអំពីតួនាទីរបស់អាជ្ញាធរប៉ាឡេស្ទីនក្នុងការស្តារ និងកសាងតំបន់ហ្គាហ្សាឡើងវិញ កិច្ចខិតខំប្រឹងប្រែងនៃការផ្តល់ជំនួយសម្រាប់ប្រជាជនប៉ាឡេស្ទីន និងសារៈសំខាន់នៃការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការតាមរយៈ CEAPAD ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រទេសជប៉ុន និងរដ្ឋប៉ាឡេស្ទីន ដែលជាសហប្រធាននៃកិច្ចប្រជុំ បានស្វាគមន៍កម្ពុជា និងឡាវ ក្នុងនាមជាសមាជិកផ្លូវការថ្មីនៃ CEAPAD។ ក្នុងឱកាសនោះ ឯកឧត្តម មាស គឹមហេង បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រទេសសមាជិក CEAPAD និងភាគីពាក់ព័ន្ធ ក្នុងកិច្ចខិតខំប្រឹងប្រែងកៀរគរនូវជំនួយនានាដើម្បីជួយគាំទ្រ និងពង្រឹងសមត្ថភាពរបស់ប៉ាឡេស្ទីនសម្រាប់ការសម្រេចបាននូវសេចក្តីប្រាថ្នាដើម្បីស្ថិរភាពរ ការស្តារសេដ្ឋកិច្ចសង្គម និងសំខាន់ជាងនេះ គឺសន្តិភាពយូរអង្វែង។ ក្នុងនាមជាសមាជិកថ្មីរបស់ CEAPAD កម្ពុជាសង្ឃឹមថា នឹងចូលរួមចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងក្នុងការកសាង និងស្តារសេដ្ឋកិច្ច-សង្គមជាតិឡើងវិញ៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស
-
ឯកអគ្គរដ្ឋទូតចិន៖ ការប្រសិទ្ធនាមឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” បង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលមិនអាចបំបែកបាន រវាងចិននិងកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ការប្រសិទ្ធនាមឈ្មោះ មហាវិថី ស៊ី ជីនពីង (Xi Jinping) បង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលមិនអាចបំបែកបាន រវាងចិននិងកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ទៀតថា កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងចិននិងកម្ពុជានឹងបន្តបើកស្ថានការណ៍ថ្មី និងសម្រេចបានលទ្ធផលថ្មី។ «ជានិមិត្តរូបថា ប្រជាជនចិន និងកម្ពុជា កាន់ដៃគ្នា យ៉ាងស្អិតរមួត បន្តឆ្ពោះទៅមុខជានិច្ច នូវមិត្តភាពប្រពៃណី ដែលបង្កើតឡើងដោយអ្នកដឹកនាំជំនាន់មុនៗ។ ប្រទេសទាំងពីរនឹងជំរុញការប្តេជ្ញាចិត្ត និងកម្លាំងដ៏រឹងមាំ ដើម្បីជំរុញទំនាក់ទំនងចិន-កម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ឧត្តមឯកអគ្គរដ្ឋទូតចិនជឿជាក់ថា រាជធានីភ្នំពេញនឹងបន្តបញ្ចេញនូវភាពរស់រវើក…
-
«ពេលដឹងការពិត មានអារម្មណ៍ថា ទោសដែលដាក់លើអាឡិច និងគូកននៅស្រាលណាស់»
តាមរយៈវីដេអូបែកធ្លាយជាបន្តបន្ទាប់ យើងបានដឹងអំពីផែនការក្បត់ដ៏ធំមួយដែលមានជនបរទេសឈ្មោះ Alexjandro Gonzales Davidson។ នៅខាងក្រៅ អាឡិចនិងគូកនសម្តែងធ្វើជាយុវជនការពារបរិស្ថាន ប៉ុន្តែផែនការដែលគេពិភាក្សាគ្នាគ្មានអ្វីជាប់ពាក់ព័ន្ធនឹងបរិស្ថានសូម្បីតែបន្តិច តែវាគឺជាផែនការដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលក្នុងគោលបំណងផ្តួលរំលំសុទ្ធសាធ។ ក្រៅពីជេរប្រមាថព្រះមហាក្សត្រ និងមាក់ងាយថ្នាក់ដឹកនាំ ជនបរទេសឈ្មោះអាឡិចបាននិយាយអំពីផែនការរៀបចំលេខាធិការដ្ឋានមួយនៅក្រៅប្រទេស ដើម្បីប្រឆាំងរាជរដ្ឋាភិបាល តាមរយៈការទទួលលុយពីបរទេស។ តាំងពីការផ្តល់គំនិតគូរូបថ្លុក និងការធ្វើសកម្មភាពនានា ដើម្បីបម្រើឱ្យគោលដៅផ្តួលរំលំ ឬហៅថាបដិវត្តន៍ពណ៌ រហូតដល់ការកៀរគរលុយពីម្ចាស់ជំនួយដើម្បីគាំទ្រសកម្មភាពរបស់ខ្លួន អាឡិចគឺជាមេគំនិត ឬមេក្លោងទាំងអស់។ ចំណែកយុវជនដែលបានអះអាងថាខ្លួនជាសកម្មជនបរិស្ថាន គឺជាអ្នករួមគំនិតយ៉ាងពិតប្រាកដដែលមិនអាចប្រកែកបាន ពីព្រោះពួកគេទទួលបញ្ជាពីអាឡិច ដែលពួកគេហៅថា «លោកឳ» និងបានរួមគំនិតយោបល់ផ្តល់ការគាំទ្រ ព្រមទាំងទទួលយកផែនការទាំងនោះមកអនុវត្ត។ ក្រោយពីបានស្តាប់វីដេអូបែកធ្លាយទាំង ៣ភាគនេះ យើងពិតជាបានដឹងច្បាស់ថា អ្វីដែលពួកគេបានសម្តែងកន្លងមក ដោយតាំងខ្លួនជាយុវជនបរិស្ថានគឺជាការបោកប្រាស់ដើម្បីបន្លំភ្នែកមហាជនសុទ្ធសាធ។ បរិស្ថានគ្រាន់តែជារបាំងមុខប៉ុណ្ណោះ ប៉ុន្តែសកម្មភាពពិតរបស់ក្រុមនេះគឺជាការអនុវត្តផែនការផ្តួលរំលំ។ យោងតាមវីដេអូបែកធ្លាយនេះ អាឡិចបានបញ្ចេញឈ្មោះអ្នករួមគំនិតមួយចំនួន ដូចជា ប៉ា ងួនទៀង និងវិទ្យុអាស៊ីសេរីនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី និងនៅបាងកកជាដើម។ កន្លងទៅ ខ្ញុំចេះតែឆ្ងល់ដែរថា សកម្មជនបរិស្ថានមួយក្រុមនេះមិនដែលបានធ្វើ សកម្មភាពដាំដើមឈើ ឬជួយសម្អាតបរិស្ថាន ដូចយុវជនបរិស្ថានជាច្រើនដែលបានធ្វើនោះឡើយ។ តែក្រុមនេះបែរជាធ្វើសកម្មភាពបែបបង្ករឿង ចោទប្រកាន់ មួលបង្កាច់ បំផ្លើសបំភ្លៃបែបសកម្មជននយោបាយទៅវិញ។ លើសពីនេះ ពួកគេធ្វើសកម្មភាពប្លែកៗ ដូចជាជួតក្បាលនឹងក្រម៉ា…
-
ទូតចិនថ្មី៖ សម្តេចតេជោ គឺជាអ្នកនយោបាយ ជាមេដឹកនាំកំពូល និងជាអ្នកយុទ្ធសាស្ត្រដ៏ឆ្នើម ដឹកនាំមាគ៌ាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍជឿនលឿន
ភ្នំពេញ៖ “សម្តេចតេជោ គឺជាអ្នកនយោបាយ ជាមេដឹកនាំកំពូល និងជាអ្នកយុទ្ធសាស្ត្រដ៏ឆ្នើមក្នុងការដឹកនាំមាគ៌ាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍជឿនលឿនដូចសព្វថ្ងៃ”។ ឯកឧត្តមក៏បានកោតសរសើរសម្ដេចតេជោ ដែលបានចូលរួមដោយផ្ទាល់ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាពយូរអង្វែងកម្ពុជា-ចិន។ នេះជាការបញ្ជាក់របស់ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា។ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍និងអបអរសារទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា បន្ទាប់ពី ឯកឧត្តម វ៉ាង វិនធាន…
-
គ.ជ.ប ពិនិត្យ និងសម្រេចលើឯកសារផ្សព្វផ្សាយមួយចំនួនសម្រាប់ធ្វើការផ្សព្វផ្សាយក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារផ្សព្វផ្សាយមួយចំនួនសម្រាប់ធ្វើការផ្សព្វផ្សាយក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើ ឯកសារតាមរបៀបវារៈ ម្តងមួយៗ បន្ទាប់មក អង្គប្រជុំ គ.ជ.ប បានសម្រេចលើឯកសារដូចខាងក្រោម៖១.ឯកភាពលើខ្លឹមសារបដាសម្រាប់ផ្សព្វផ្សាយនៅតាមទី សាធារណៈ និងបានកែសម្រួលខិត្តបណ្ណ (Poster) គំរូប្លង់ការិយាល័យចុះឈ្មោះបោះឆ្នោតសម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ ២.បានកែសម្រួល និងឯកភាពលើខ្លឹមសារអត្ថបទស្ប៉តវិទ្យុ និងអត្ថបទស៉្បតវីដេអូ សម្រាប់ផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ រួមមាន៖•ស្ប៉តវិទ្យុ ចំនួន ៣ រឿង ដែលមានចំណងជើងថា៖១. “ខ្ញុំសុំកែតម្រូវឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលកត់ត្រាមិនត្រូវទិន្នន័យ”។២. “ម៉ែ! ខ្ញុំចង់ទៅចុះឈ្មោះបោះឆ្នោត”។៣. “សុំប្តឹងតវ៉ា”។•ស្ប៉តវីដេអូ ចំនួន ៣ រឿង ដែលមានចំណងជើងថា៖១. “សារៈសំខាន់នៃការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ”។២. “ខ្ញុំមិនធ្លាប់ចុះឈ្មោះបោះឆ្នោតទេ”។៣. “ឈ្មោះខ្ញុំក្នុងបញ្ជីបោះឆ្នោតដំបូងត្រឹមត្រូវហើយ”។•ស្ប៉តវីដេអូគំនូរជីវចល ៣ រឿង ដែលមានចំណងជើងថា៖១. ”ឆ្នាំ២០២៤…
-
អ្នកនាំពាក្យ៖ ការរុករកឧទ្ធម្ភាគចក្រយោធាដែលបានបាត់ដំណឹង មកដល់ពេលនេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយនៅឡើយទេ
ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា រហូតដល់ថ្ងៃទី១៨ ខែកក្កដានេះ ជាប្រតិបត្តិការថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង ពេលកំពុងហ្វឹកហ្វឺន ដែលមកដល់ពេលនេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ រហូតដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់នោះ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក។ ប្រភពដដែលសង្កត់ធ្ងន់ថា ទោះជាយ៉ាងនេះក្តី ទោះបីជាមានឧបសគ្គបង្កឡើងដោយសារកត្តាភូមិសាស្ត្រ អាកាសធាតុ និងទឹកជន់តាមដងអូរស្ទឹងក៏ដោយ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅតែបន្តខិតខំស្វែងរក និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរុករកឱ្យឃើញក្នុងពេលឆាប់ៗខាងមុខនេះ៕ដោយ៖ពលជ័យ
-
លោក វន់ ពៅ៖ សមាគម IDEA គាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអនុញ្ញាតឱ្យមានវត្តមានរថយន្តអគ្គិសនីបរទេសធ្វើអាជីវកម្មនៅក្នុងកម្ពុជា
ភ្នំពេញ៖ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលធ្លាប់តែមាននិន្នាការប្រឆាំងបានអះអាងថា សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់លោកមិនមានផែនការប្រមូលកៀរគរកម្លាំងធ្វើបាតុកម្មអ្វីនោះទេ។ លោកសូមគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដែលបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរដោយមិនអនុញ្ញាតឱ្យមានវត្តមានរថយន្តអគ្គិសនីបរទេសនៅក្នុងប្រទេសកម្ពុជាឡើយ។ លោក វន់ ពៅ បានបញ្ជាក់ថា លោកគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយបញ្ជាក់យ៉ាងច្បាស់ថាមិនអនុញ្ញាតឱ្យមានវត្តមានរថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាឡើយ។ ហើយសូមគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចធិបតី១០០%។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ច្រើនចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ រដ្ឋាភិបាលអាណត្តិថ្មីនេះ គឺបានមានផែនការគោលការណ៍អភិវឌ្ឍន៍កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ គឺសមាគមប្រជាធិប តេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ គាំទ្រទាំងអស់រាល់ការដាក់ឡើងនៅគោលនយោ បាយរបស់រដ្ឋាភិបាល។ លោកបានបញ្ជាក់ទៀតថា សម្រាប់សមាគមប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) គឺមិនមានផែនការកៀរគរកម្លាំងធ្វើបាតុកម្មអីទេ មិនដឹងខាងណាទេ។ យើងគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងស្រុងតែម្តង។ តាមរយៈសារសំឡេងពិសេសរបស់សម្តេចមហាបវរធិបតី…
-
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ សម្រេចនិងអនុម័តយល់ព្រមអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការជំនាញនៃព្រឹទ្ធសភា
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចនិងអនុម័តយល់ព្រមនូវរបៀបវារៈខាងក្រោម៖១-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត។២-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។៣-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន។៤-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ។៥-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។៦-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌។៧-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការអប់រំ…