-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនបាននិងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ
ភ្នំពេញ៖ “យុវជនបាននិងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ តាមរយៈការបន្តថែរក្សាសមិទ្ធផលយុវជនជំនាន់មុនបន្សល់ទុក កសាងសមិទ្ធផលវិជ្ជមានបន្ថែម ព្រមទាំងរៀបចំមូលដ្ឋានរឹងមាំសម្រាប់ជំនាន់ក្រោយទៀត”។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជាឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៤។ សម្តេចធិបតីបានបន្តថា វេទិកាដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ សមាជិក និង សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបជុំគ្នា ដើម្បីធ្វើការពិនិត្យនូវសមិទ្ធផល ចំណុចខ្វះខាត និងបញ្ហាប្រឈម ក្នុងការអនុវត្តការងារកន្លងមក ព្រមទាំងពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងឧត្តមានុវត្ត ដែលជាធាតុចូល សម្រាប់លើកទិសដៅអនុវត្តការងារនៅឆ្នាំបន្ទាប់ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ។ នៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំឭកនឹកដល់គុណូបការៈប្រកបដោយក្តីកតញ្ញូដ៏ជ្រាលជ្រៅបំផុតជូនចំពោះអតីតយុវជនកម្ពុជា ដែលបានស្ម័គ្រចិត្តតស៊ូលះបង់ជីវិត សាច់ស្រស់ ឈាមស្រស់ ដោយបានចាប់ផ្តើមចលនាតស៊ូរំដោះជាតិ ដើម្បីសង្រ្គោះប្រទេសកម្ពុជាឱ្យផុតពីជ្រោះមរណៈ ហើយបានបន្តការពារ ស្តារ និងអភិវឌ្ឍប្រទេស រហូតមកដល់ពេលបច្ចុប្បន្ន។ សម្តេចធិបតី បានធ្វើការចង្អុលបង្ហាញថា យុវជនបាននិងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ តាមរយៈការបន្តថែរក្សាសមិទ្ធផលយុវជនជំនាន់មុនបន្សល់ទុក កសាងសមិទ្ធផលវិជ្ជមានបន្ថែម ព្រមទាំងរៀបចំមូលដ្ឋានរឹងមាំសម្រាប់ជំនាន់ក្រោយទៀត។ ក្នុងន័យនេះ ស.ស.យ.ក.…
-
ប្រមុខរដ្ឋស្ដីទីចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា ឡេង ចាន់ណា
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា ឡេង ចាន់ណា។ នេះបើយោងតាមព្រះរាជក្រឹត្យចុះ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ គួររម្លឹកឱ្យដឹងថា អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាបបាន ទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ ៣៦ឆ្នាំ, ឈ្មោះ ផុន សាមាន ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ, បទ “សម្អាតប្រាក់” តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម…
-
សម្តេចប្រមុខរដ្ឋស្តីទី៖ កម្ពុជាត្រៀមខ្លួនជានិច្ចធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយអាហ្វ្រិកខាងត្បូង ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណា ចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ការគូសបញ្ជាក់នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្ដម Darkey Ephraim Africa ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ ឯកឧត្ដម Darkey Ephraim Africa បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចូលជូនសារតាំង និងសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តមមានជំនឿថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសខិតខំជំរុញឱ្យមានការវិយោគ និងលើកកម្ពស់ពាណិជ្ជកម្មនៃប្រទេសទាំងពីរទៅលើវិស័យរ៉ែ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែកើនឡើងថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលខាងមុខ ឯកឧត្តមនឹងអញ្ជើញមកព្រះរាជាណាចក្រកម្ពុជាជាថ្មីម្តងទៀត ដើម្បីជួបជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងឡាយក្នុងការជំរុញពាណិជ្ជកម្ម និងខិតខំធ្វើយ៉ាងណាឱ្យមានការចុះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរពាក់ព័ន្ធវិស័យសរ៉ែ…
-
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនឈ្មោះ ឡេង ចាន់ណា និងបក្ខពួកចំនួន២នាក់
ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ ៣៦ឆ្នាំ, ឈ្មោះ ផុន សាមាន ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ, បទ “សម្អាតប្រាក់” តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង៣នាក់ខាងលើជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា…
-
កម្ពុជា-សហភាពអឺរ៉ុបប្តេជ្ញាចិត្តក្នុងការថែរក្សាទំនាក់ទំនងល្អដែលមានស្រាប់ និងបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សា ទំនាក់ទំនងល្អដែលមានស្រាប់ និងបន្តគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ លោកជំទាវ Jutta Urpilainen ធ្វើទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១២ ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកជំទាវ Jutta Urpilainen បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរីកចម្រើនលើស្ទើរគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានសម្តែងការអបអរសាទរចំពោះសហភាពអឺរ៉ុប ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្រ្តីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ ពីថ្ងៃទី១ ដល់ ២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ…
-
កម្ពុជា-សាធារណរដ្ឋរវ៉ាន់ដា ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម NKUBITO Manzi Bakuramutsa ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់បន្ថែម ទៀតនូវភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានកត់សម្គាល់ ដោយការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ល្អរវាងកម្ពុជា និងរវ៉ាន់ដា ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៥មក។ ក្នុងឱកាសនៃកិច្ចសន្ទនានេះដែរ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់បន្ថែម ទៀតនូវភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីក៏បានសំដែងនូវការជឿជាក់ផងដែរថា ក្នុងអំឡុងពេលលោក Nkubito Manzi Bakuramutsa ជាឯកអគ្គរដ្ឋទូត រវ៉ាន់ដាប្រចាំកម្ពុជា ឯកឧត្តមនឹងបន្តលើកកម្ពស់ និងជំរុញថែមទៀត ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត…
-
សហភាពអឺរ៉ុបបញ្ជាក់ពីភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជា
ភ្នំពេញ៖ លោកស្រី JUTTA URPILAINEN ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីមកកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយកម្ពុជាជា ប្រទេសដំបូងដែលលោកស្រីបានមកក្នុងតំបន់អាស៊ាន។ ដំណើរទស្សនកិច្ចនេះ បានផ្តល់បទពិសោធន៍ជាច្រើន។ វាជាកិត្តិយសណាស់ដែលបានជួបដៃគូជាច្រើនក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី មិនថារដ្ឋាភិបាល ធុរកិច្ច សង្គមស៊ីវិល និងយុវជន។ ការបញ្ជាក់នេះ នៅក្នុងសន្និសីទសារព័ត៌មានបិទនៃដំណើរទស្សនកិច្ចរបស់លោកស្រីនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ លោកស្រី JUTTA URPILAINEN បានបន្តថា កម្ពុជាមានការរីកចម្រើនជាលំដាប់ ការជួបគ្នាទាំងនេះបានតំណាងឱ្យឱកាសដើម្បីចាប់យកកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងសហភាពអឺរ៉ុប និងចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីៗដើម្បីជំរុញការវិនិយោគបន្ថែមទៀត។ ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានជំរុញប្រជាជនរាប់លាននាក់ឱ្យចេញពីភាពក្រីក្រក្នុងរយៈពេលម្ភៃឆ្នាំចុងក្រោយនេះ។ ជាមួយនឹងការបញ្ចប់ពីភាពជាប្រទេសអភិវឌ្ឍន៍តិចតួចនៅពេលខាងមុខនេះ កម្ពុជាស្ថិតក្នុងដំណាក់កាលមួយដ៏សំខាន់។ សហភាពអឺរ៉ុបបញ្ជាក់ឡើងវិញនូវភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជានៅក្នុងដំណាក់កាលអន្តរកាលនេះ។ ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ បានបញ្ជាក់ថា គំនិតផ្តួចផ្តើមទីមួយគឺផ្តោតលើ “កសិ-ពាណិជ្ជកម្មបៃតង និងការងារសមរម្យ” នឹងកៀងគរថវិកា ចំនួន មួយពាន់លានអឺរ៉ូ ហើយមួយទៀតគឺផ្តោតលើ “រោងចក្របៃតង និងការងារសមរម្យ” ដែលនឹង កៀងគរថវិកាចំនួន ៤០០លានអឺរ៉ូ។ គំនិតផ្តួចផ្តើមទាំងនេះគាំទ្រដល់ចីរភាព កសិ-ពាណិជ្ជកម្មបៃតង រោងចក្របៃតង និងការទទួល បានការងារសមរម្យ។ គំនិតផ្ដួចផ្ដើមទាំងពីរនេះ លើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃដែលមានចីរភាពនៅក្នុងវិ ស័យផលិតភាពដែលបានជ្រើសរើស…
-
ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមឆ្នាំនេះ៖ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”
ភ្នំពេញ៖ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” គឺជាប្រធានសំខាន់ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា។ សេចក្តីប្រកាសព័ត៌មានមានរំលេចថា កាកបាទក្រហមកម្ពុជា ជាដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មានកិត្តិយសសូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងបងប្អូនជនរួមជាតិ មេត្តាជ្រាបថា ការប្រារព្ធខួប ១៦១ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (ទិវា ៨ឧសភា) ឆ្នាំ២០២៤នេះ នឹងប្រារព្ធឡើង ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”។ ប្រភពដដែលបន្តថា ទិវា ៨ឧសភានេះ មានគោលបំណងរំលឹកដល់ខួបនៃការបង្កើតចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាឱកាស បង្ហាញពីបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនសាធារណជនជាតិ និងអន្តរជាតិ។…
-
សម្តេចប្រមុខរដ្ឋស្តីទី៖ កម្ពុជាត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋរវ៉ាន់ដា ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋរវ៉ាន់ដា ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ការបញ្ជាក់នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្ដម Nkubito Manzi BAKURAMUTSA ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋរវ៉ាន់ដា ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤។ ក្នុងព្រះបរមនាមព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម Nkubito Manzi BAKURAMUTSA ដែលត្រូវបានឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា តែងតាំងឯកឧត្តមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ស.ស.យ.ក បានជំរុញនិងលើកទឹកចិត្តប្រជាជន ជាពិសេសយុវជនឱ្យចូលរួមចំណែកកាន់តែផុសផុលថែមទៀតនៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានមានប្រសាសន៍បញ្ជាក់ថា ស.ស.យ.ក បានជំរុញនិងលើកទឹកចិត្តប្រជាជន ជាពិសេសយុវជនឱ្យចូលរួមចំណែកកាន់តែផុសផុលថែមទៀតនៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ពង្រឹងពង្រីកចំណេះដឹង ចំណេះធ្វើ ជំនាញទសវត្សទី២១ ពិសេសពង្រឹងបំនិនសម្បទា ចរិយាសម្បទា ដើម្បីទទួលខុសត្រូវសកម្មភាពចូលរួម និងសុខភាព ដើម្បីក្លាយជាសរសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិ។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. នៅសាលសន្និសីទសណ្ឋាគារសុខា ភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បន្តថា កិច្ចប្រជុំមួយថ្ងៃកន្លះមកនេះ គឺជាការជួបជុំ ដើម្បីបូកសរុបពិនិត្យវាយតម្លៃ និងអបអរសាទរសមទ្ធិផលការងារដែលយើងរួមគ្នាសម្រេចបាន គិតចាប់ពីមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៃសហភាពសហព័ន្ធយុវជនកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន និងលើកទិសដៅការងារសម្រាប់អនុវត្តនាពេលខាងមុខ។ ការរៀបចំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃយ៉ាងទៀតទាត់ គោលការណ៍ដឹកនាំ យន្តការ និងរបៀបរបបការងារច្បាស់លាស់ ការអនុវត្តការងារតាមរចនាសម្ព៍ន្ធ ពិតជាឆ្លុះបញ្ចាំងឲ្យឃើញនៅវិន័យ សាមគ្គីភាព ឯកភាពផ្ទៃក្នុង នឹងភាពរឹងមាំ នៃ ស.ស.យ.ក ។ ឯកឧត្តមបានបន្តទៀតថា ក្នុងរយៈពេលជាង១ឆ្នាំទៅនេះ…