Category: នយោបាយក្នុងប្រទេស

  • កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសកម្ពុជា-តួកគី ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ

    កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសកម្ពុជា-តួកគី ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Burak Akçapar អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋតួកគី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី លើកទី៣ រវាងក្រសួងការបរទេសទាំងពីរ ដែលបានប្រារព្ធឡើងនៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគី នៅថ្ងៃទី១៩-២០ខែមីនា ឆ្នាំ២០២៤។ បន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Hakan Fidan រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋតួកគី និងបានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយលោក Afif Demirkiran អនុប្រធានគណបក្ស AK និងជាប្រធានផ្នែកកិច្ចការបរទេស ឯកឧត្តម Serkan KAYALAR ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលទួរគី (TIKA) និងសាស្រ្តាចារ្យ Necdet Ünüvar សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអង់ការ៉ា។ កិច្ចប្រជុំទាំងអស់ខាងលើ បានធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលវិជ្ជមាន។ ឥស្សរជននៃប្រទេសទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម…

  • ក្រសួងមហាផ្ទៃ ជំរុញឱ្យរដ្ឋបាលរាជធានីខេត្តចាត់វិធានការរឹតបន្តឹងគ្រប់គ្រងអាជីវកម្មប្រើប្រាស់រំសេវជាតិផ្ទុះ ដើម្បីសុវត្ថិភាពសង្គម

    ក្រសួងមហាផ្ទៃ ជំរុញឱ្យរដ្ឋបាលរាជធានីខេត្តចាត់វិធានការរឹតបន្តឹងគ្រប់គ្រងអាជីវកម្មប្រើប្រាស់រំសេវជាតិផ្ទុះ ដើម្បីសុវត្ថិភាពសង្គម

    ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើលិខិតជម្រាបជូនអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ស្តីពីការរឹតបន្តឹងគ្រប់គ្រង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់ រំសេវជាតិផ្ទុះ នៅតាមបណ្តារាជធានី ខេត្ត។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបជូនអភិបាលថា ដើម្បីធានា បាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ ស្នើ ឯកឧត្តម លោកជំទាវ អភិបាល ចាត់វិធានការរឹតបន្តឹង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសេវជាតិផ្ទុះ នៅតាមបណ្តារាជធានី ខេត្ត ដូចខាងក្រោម៖១.ត្រូវពិនិត្យរៀបចំធ្វើបច្ចុប្បន្នភាព សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មប្រើប្រាស់ រំសេវជាតិផ្ទុះ ដែលមិនមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ដោយតម្រូវឱ្យបិទសកម្មភាពសិប្បកម្ម អាជីវកម្មនោះជាបន្ទាន់។២.ចំពោះ សិប្បកម្ម អាជីវកម្ម ដែលមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ត្រូវណែនាំពង្រឹង បន្ថែមលើការគ្រប់គ្រងស្របតាមបទដ្ឋានបច្ចេកទេស សំដៅបង្ការ និងទប់ស្កាត់ហានិភ័យនានាដែលអាច…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងពាក់ព័ន្ធ បង្កើតគម្រោងបុរីជនបទ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងពាក់ព័ន្ធ បង្កើតគម្រោងបុរីជនបទ

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងពាក់ព័ន្ធ បង្កើតគម្រោងបុរីជនបទ។ បុរីជនបទសំដៅរៀបចំភូមិ ឃុំ របស់ប្រជាពលរដ្ឋឱ្យសមរម្យសម្រាប់ប្រជាពលរដ្ឋរស់នៅ ទាំងជីវភាព ទាំងកិត្តិយស ឱ្យសមរម្យ រួមជាមួយនឹងលទ្ធភាពដែលអាចធ្វើទៅបាន។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធិបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ទៀតថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានផែនការមួយគេហៅថា បុរីជនបទ។ ធ្លាប់តែឮបុរី១០០ខ្នង ធ្លាប់តែឮបុរីទន្លេបាសាក់ បន្តិចទៀតមានបុរីជនបទ។ បុរីជនបទ ដែលសហការគ្នាជាមួយនឹងស្ថាប័នពាក់ព័ន្ធ រួមទាំងអភិវឌ្ឍន៍បទ ព្រោះបុរីជនបទសំដៅរៀបចំភូមិ ឃុំ របស់ប្រជាពលរដ្ឋឱ្យសមរម្យសម្រាប់ប្រជាពលរដ្ឋរស់នៅ ទាំងជីវភាព ទាំងកិត្តិយស ឱ្យសមរម្យ រួមជាមួយនឹងលទ្ធភាពដែលអាចធ្វើទៅបាន។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា…

  • ឯកអគ្គរាជទូតអូស្ត្រាលីកោតសរសើរពីកិច្ចខិតខំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សនៅកម្ពុជា

    ឯកអគ្គរាជទូតអូស្ត្រាលីកោតសរសើរពីកិច្ចខិតខំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សនៅកម្ពុជា

    ឯកឧត្តម Justin Kevin Whyatt ឯកអគ្គរាជទូត នៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរពីកិច្ចខិតខំរបស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសការដំណោះស្រាយបានយ៉ាងល្អចំពោះករណីការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ហើយប្រទេសអូស្ត្រាលី បានត្រៀមខ្លួនរួចរាល់ ក្នុងការចែករំលែកបទពិសោធន៍និងចំណេះដឹងលើប្រធានបទអ្នកស្រឡាញ់ភេទដូចគ្នា។ ការកោតសរសើរនេះ នៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកាលរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Justin Kevin Whyatt ឯកអគ្គរាជទូត នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅសាលប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ កិច្ចជំនួបនេះបានផ្តោតលើវឌ្ឍនភាពការងារបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គស.ម.ក.) និងកិច្ចសហការរវាង គ.ស.ម.ក. និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាពេលអនាគត។ ក្នុងជំនួបនេះដែរ ឯកឧត្តម កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះឯកឧត្តម Justin Kevin Whyatt និងគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាពេលកន្លងមក…

  • សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតក្នុងតំណែងរបស់គណបក្សភ្លើងទៀន ខេត្តសៀមរាប ដាក់ពាក្យប្តឹងតវ៉ាទប់ស្កាត់ចំពោះការលុបឈ្មោះចេញពីគណបក្ស និងប៉ុនប៉ងដកតួនាទីរបស់ពួកគាត់ដោយអយុត្តិធម៌

    សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតក្នុងតំណែងរបស់គណបក្សភ្លើងទៀន ខេត្តសៀមរាប ដាក់ពាក្យប្តឹងតវ៉ាទប់ស្កាត់ចំពោះការលុបឈ្មោះចេញពីគណបក្ស និងប៉ុនប៉ងដកតួនាទីរបស់ពួកគាត់ដោយអយុត្តិធម៌

    ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតក្នុងតំណែងចំនួន៣៨រូប របស់គណបក្សភ្លើងទៀន ខេត្តសៀមរាប បានដាក់ពាក្យបណ្តឹងប្តឹងទៅអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ប្តឹងតវ៉ាទប់ស្កាត់ចំពោះការលុបឈ្មោះចេញពីគណបក្ស និងប៉ុនប៉ងដកតួនាទីរបស់ពួកគាត់ដោយអយុត្តិធម៌របស់គណបក្សភ្លើងទៀន នៅខេត្តសៀមរាប ក្រោយការបោះឆ្នោតព្រឹទ្ធសភា។ ការដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ នៅក្នុងពាក្យបណ្តឹងរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតក្នុងតំណែងចំនួន៣៨រូប របស់គណបក្សភ្លើងទៀន ខេត្តសៀមរាប បានជម្រាបជូនអភិបាលខេត្តសៀមរាមថា គណបក្សភ្លើងទៀន បានលុបឈ្មោះចេញពីគណបក្ស និងប៉ុនប៉ងដកតួនាទីរបស់ពួកគាត់ទាំងអស់គ្នា បន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយហេតុផលចោទ ប្រកាន់ថា ពួកគាត់ពុំបានបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ តាមការណែនាំរបស់គណបក្សភ្លើងទៀន។ ការសង្ស័យចោទប្រកាន់មកលើពួកគាត់បែបនេះ គឺជាការរំលោភលើគោលការណ៍សម្ងាត់នៃការបោះឆ្នោត និងជាទង្វើ ល្មើសច្បាប់បោះឆ្នោតយ៉ាងធ្ងន់ធ្ងរ រួមទាំងរំលោភបំពានលើសេចក្តីប្រកាសព័ត៌មាន លេខៈ ០០៤ សប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។ បន្ថែមលើនេះទៀត គណបក្សភ្លើងទៀន បានលុបឈ្មោះចេញពីគណបក្ស និងប៉ុនប៉ងដកតួនាទីរបស់ពួកគាត់ទាំងអស់គ្នា គឺជាទង្វើប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅមូលដ្ឋានឃុំ និងជាទង្វើរំលោភសិទ្ធិនយោបាយ បង្កការឈឺចាប់យ៉ាងខ្លាំងមកលើពួកគាត់អស់គ្នា ខណៈដែលគណបក្សភ្លើងទៀនសព្វថ្ងៃ គ្មានឯកសារ ផ្លូវច្បាប់ត្រឹមត្រូវ និងមិនអាចចូលរួមគ្រប់ការបោះឆ្នោតជាបន្តបន្ទាប់ទៅមុខទៀតបានឡើយ។ ជាមួយគ្នានេះ…

  • ប្រមុខការទូតកម្ពុជា៖ ទោះបីជាមានការប្រែប្រួលនៃសភាពការណ៍ពិភពលោកមិនប្រាកដប្រជា ក៏ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបន្តរក្សាភាពរីកចម្រើននៅលើគន្លងការអភិវឌ្ឍជាក់ស្តែង

    ប្រមុខការទូតកម្ពុជា៖ ទោះបីជាមានការប្រែប្រួលនៃសភាពការណ៍ពិភពលោកមិនប្រាកដប្រជា ក៏ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបន្តរក្សាភាពរីកចម្រើននៅលើគន្លងការអភិវឌ្ឍជាក់ស្តែង

    ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា ទោះបីជាមានការប្រែប្រួលនៃសភាពការណ៍ពិភពលោកមិនប្រាកដប្រជា អស្ថិរភាព និងភាពស្មុគស្មាញ យ៉ាងណាក្តី ក៏ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបន្តរក្សាភាពរីកចម្រើននៅលើគន្លងការអភិវឌ្ឍជាក់ស្តែង។ នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ កាលពីខែធ្នូ ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលរបស់យើងបានអនុម័ត “សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ”។ នៅក្នុងការឯកភាពគ្នាជំរុញខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ប្រមុខដឹកនាំទាំងអស់បានគូសបញ្ជាក់ពីតម្រូវការនៅក្នុងការចាប់យកឱកាសក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងឧស្សាហកម្ម។ ថ្នាក់ដឹកនាំក៏បានឯកភាពសហការគ្នាក្នុងវិស័យថាមពលថ្មីៗ ដូចជារថយន្តអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងសំឡឹងមើលវេទិកាព័ត៌មានមេគង្គ-ឡានឆាងគ្រប់ជ្រុងជ្រោយសម្រាប់សេដ្ឋកិច្ចកសិកម្ម វិនិយោគ និងបច្ចេកវិទ្យា។ នេះបើយោងតាមសារលិខិតអបអរសាទររបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា “ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបន្តថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានសេចក្តីសោមនស្សរីករាយសូមជូនពរយ៉ាងកក់ក្ដៅចំពោះប្រជាជននៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ ពីថ្ងៃទី១៨ ដល់២៤ ខែមីនា ឆ្នាំ២០២៤។ ការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា ឆ្នាំ២០១៦ បានឆ្លុះបញ្ចាំងអំពីបំណងប្រាថ្នារួមរបស់ថ្នាក់ដឹកនាំនៃប្រទេសសមាជិកមេគង្គ-ឡានឆាងទាំងប្រាំមួយ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នានៃសន្តិភាព…

  • ប្រធានរដ្ឋសភាថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣

    ប្រធានរដ្ឋសភាថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣

    អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបន្តថា នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ នឹងជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ នឹងអញ្ជើញចូលរួមក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៨ ផងដែរ៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យ៖ ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រឈ្មោះ lifeandsports.news ដែលបានបំពានលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ

    អ្នកនាំពាក្យ៖ ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រឈ្មោះ lifeandsports.news ដែលបានបំពានលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ

    ឯកឧត្តម ទេព អស្នារិទ្ធ ក្រសួងព័ត៌មានបានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្មរបស់អង្គភាពសារព័ត៌មាន Life and Sport កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ តាមប្រកាសលេខ០២០ ប្រក.ពម ដោយមូលហេតុម្ចាស់អង្គភាពបានបំពានលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និង មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ តាមខ្លឹមសារដែលបានចែងក្នុងការក្របខណ្ឌនៃប្រកាសអនុញ្ញាតប្រកបអាជីវកម្មគេហទំព័រ។ ក្រសួងបានជូនដំណឹងអំពីការលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្មនេះ ដល់ម្ចាស់អង្គភាពរួចហើយ និងបានផ្សព្វផ្សាយផងដែរ។ ​ឯកឧត្តម ឱ្យដឹងទៀតថា បន្ទាប់ពីបានទទួលបណ្តឹងជាច្រើនអំពីទង្វើប្រព្រឹត្តប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អង្គភាពនេះ ក្រសួងព័ត៌មានបានអញ្ជើញម្ចាស់អង្គភាពមកណែនាំជាច្រើនដង ច្រើនសាមកហើយ ឱ្យបញ្ឈប់ទង្វើបំពានទាំងនោះ ហើយដើម្បីឱ្យងាកមកអនុវត្តការងាររបស់ខ្លួនឱ្យត្រឹមត្រូវវិញ ប៉ុន្តែម្ចាស់អង្គភាពនេះមិនបានទទួលយក និងអនុវត្តតាមការណែនាំទាំងនោះឡើយ ផ្ទុយទៅវិញអង្គភាពនេះបានបន្តបំពានក្រមសីលធម៌វិជ្ជាជីវៈ មិនគោរពតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានដដែល។ ហេតុដូច្នេះហើយទើបក្រសួងបានសម្រេចលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្មរបស់អង្គភាពសារព័ត៌មាននេះ។ ខ្ញុំសូមសំណូមពរយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ឱ្យបន្តគោរព និងប្រកាន់ខ្ជាប់នូវការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាពង្រឹងសមត្ថភាពជំនាញ កសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ និងមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ ដើម្បីរួមគ្នាលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន។ ជាងនេះទៀត អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានត្រូវចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ជាមួយខ្លឹមសារមានគុណភាព ដោយត្រូវធានាថាជាព័ត៌មានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ខ្លឹមសារប្រកបដោយតុល្យភាពព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យព័ត៌មានឲ្យកាន់តែរីកចម្រើនឡើងថែមទៀត៕ដោយ៖ពលជ័យ

  • សមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតក្នុងតំណែងរបស់គណបក្សភ្លើងទៀន ខេត្តកំពង់ធំ បានដាក់ពាក្យបណ្តឹងប្តឹងតវ៉ាទប់ស្កាត់ចំពោះការលុបឈ្មោះចេញពីគណបក្ស និងប៉ុនប៉ងដកតួនាទីដោយអយុត្តិធម៌របស់គណបក្សភ្លើងទៀន

    សមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតក្នុងតំណែងរបស់គណបក្សភ្លើងទៀន ខេត្តកំពង់ធំ បានដាក់ពាក្យបណ្តឹងប្តឹងតវ៉ាទប់ស្កាត់ចំពោះការលុបឈ្មោះចេញពីគណបក្ស និងប៉ុនប៉ងដកតួនាទីដោយអយុត្តិធម៌របស់គណបក្សភ្លើងទៀន

    សមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតក្នុងតំណែងរបស់គណបក្សភ្លើងទៀន ខេត្តកំពង់ធំ ចំនួន៣២រូប បានដាក់ពាក្យបណ្តឹងប្តឹងតវ៉ាទប់ស្កាត់ចំពោះការលុបឈ្មោះចេញពីគណបក្ស និងប៉ុនប៉ងដកតួនាទីរបស់ពួកគាត់ ដោយអយុត្តិធម៌របស់គណបក្សភ្លើងទៀន នៅខេត្តកំពង់ធំ ក្រោយការបោះឆ្នោតព្រឹទ្ធសភា។ ការប្តឹងនេះ គឺប្តឹងទៅអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ នៅក្នុងពាក្យបណ្តឹងដែល AMS ទទួលបាន បានឱ្យដឹងថា គណបក្សភ្លើងទៀន បានលុបឈ្មោះចេញពីគណបក្ស និងប៉ុនប៉ងដកតួនាទីរបស់ខ្ញុំបាទ នាងខ្ញុំទាំងអស់គ្នា បន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយហេតុផលចោទប្រកាន់ថា ខ្ញុំបាទ នាងខ្ញុំពុំបានបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ តាមការណែនាំរបស់គណបក្សភ្លើងទៀន។ ការសង្ស័យចោទប្រកាន់មកលើខ្ញុំបាទ នាងខ្ញុំបែបនេះ គឺជាការរំលោភលើគោលការណ៍សម្ងាត់នៃការបោះឆ្នោត និងជាទង្វើ ល្មើសច្បាប់បោះឆ្នោតយ៉ាងធ្ងន់ធ្ងរ រួមទាំងរំលោភបំពានលើសេចក្តីប្រកាសព័ត៌មាន លេខៈ ០០៤ សប្រក ចុះ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។ បន្ថែមលើនេះទៀត គណបក្សភ្លើងទៀន បានលុបឈ្មោះចេញពីគណបក្ស និងប៉ុនប៉ងដកតួនាទីរបស់ខ្ញុំបាទ នាងទាំងអស់គ្នា គឺជាទង្វើប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅមូលដ្ឋានឃុំ និងជាទង្វើរំលោភសិទ្ធិនយោបាយ បង្កការឈឺចាប់យ៉ាងខ្លាំងមក លើខ្ញុំបាទ នាងខ្ញុំទាំងអស់គ្នា…

  • លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជា

    លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជា

    ភ្នំពេញ៖ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សភឿថៃ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកចំពោះប្រជាជន និងប្រទេសទាំងពីរ។ ការវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា បានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ។ លោកជំទាវក៏បានអបអរសាទរផងដែរចំពោះជោគជ័យនៃការបោះឆ្នោតព្រឹទ្ធសភា នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកចំពោះប្រជាជន និងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកជំទាវក៏បានសម្តែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញលោកជំទាវមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកជំទាវបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា…