Category: នយោបាយក្នុងប្រទេស

  • អ្នកនាំពាក្យ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ

    អ្នកនាំពាក្យ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ

    ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាឱកាសនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងនូវមូលដ្ឋានគ្រឹះ នៃវឌ្ឍនភាព វិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរផងដែរ។ អ្នកនាំពាក្យសម្តេចធិបតីបានបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចធិបតី នឹងជំនួបទ្វេភាគីជាមួយឯកឧត្តម សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ថ្នាក់ដឹកនាំទាំងពីរក៏នឹងអញ្ជើញធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន រួមទាំងធ្វើសន្និសីទសារព័ត៌មានរួមគ្នាផងដែរ។ ក្រៅពីជំនួបទ្វេភាគី សម្តេចធិបតីក៏នឹងមានកម្មវិធីសំខាន់ៗ មួយចំនួនទៀតផងដែររួមមាន៖ ជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ទទួលជំនួបសម្តែងការគួរសមដោយឯកឧត្តម ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា និងអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្លិបធុរកិច្ចកម្ពុជា និងនិស្សិតកម្ពុជានៅប្រទេសឡាវ ផងដែរ។ ឯកឧត្តម មាស សុភ័ណ្ឌ បានមានប្រសាសន៍បន្តទៀតថា ក្រៅពីកម្មវិធីខាងលើ សម្តេចធិបតី…

  • ឯកឧត្តម នេត្រ ភក្ត្រា៖ គ្រប់សាសនាទាំងអស់បានរស់ឡើងវិញ និងរីកលូតលាស់ធំធាត់ដោយសារតែមានថ្ងៃជ័យជម្នះ ៧មករា ដែលកើតចេញពីការតស៊ូលះបង់សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យុទ្ធជនយុទ្ធនារីដ៏អង់អាចក្លាហាននៃយើង

    ឯកឧត្តម នេត្រ ភក្ត្រា៖ គ្រប់សាសនាទាំងអស់បានរស់ឡើងវិញ និងរីកលូតលាស់ធំធាត់ដោយសារតែមានថ្ងៃជ័យជម្នះ ៧មករា ដែលកើតចេញពីការតស៊ូលះបង់សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យុទ្ធជនយុទ្ធនារីដ៏អង់អាចក្លាហាននៃយើង

    «គ្រប់សាសនាទាំងអស់បានរស់ឡើងវិញនិងរីកលូតលាស់ធំធាត់ដោយសារតែមានថ្ងៃជ័យជម្នះ៧មករា ដែលកើតចេញពីការតស៊ូលះបង់សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យុទ្ធជនយុទ្ធនារីដ៏អង់អាចក្លាហាននៃយើង ហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិជំនឿសាសនារបស់ខ្លួនដោយសារតែកត្តាសុខសន្តិភាពពេញលេញដែលកម្ពុជាសម្រេចបានដោយការអនុវត្តនយោបាយឈ្នះ-ឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញជាអធិបតីពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនិងបុណ្យកម្សាន្តស្រុកសំបូរ ដែលប្រារព្ធឡើងនៅវត្តព្រះវិហារធំសសរ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ បុណ្យផ្កាមហាសាមគ្គីដែលទទួលបានបច្ច័យប្រមាណជិត ៤០ លានរៀល ដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់វត្តព្រះវិហារធំសសរ១០០។ នៅចំពោះមុខបរិស័ទដែលបានអញ្ជើញចូលរួម ឯកឧត្តម នេត្រ ភក្ត្រា បាននាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមនឹងថ្នាក់ដឹកនាំផ្សេងទៀត ក៏ដូចជាការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរ ខេត្តក្រចេះទាំងមូល។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថាថ្នាក់ដឹកនាំទាំងអស់បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងតែងតែគិតគូរគ្រប់ពេលវេលាដើម្បីធ្វើឱ្យជាតិបានសុខសាន្ត និងបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារតាមរយៈការបង្កើតការងារធ្វើ បង្កើនចំណូល និងថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់បងប្អូនប្រជាពល រដ្ឋដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនដល់គណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត និងជាពិសេសសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលក្លាយជាប្រទេសអភិវឌ្ឍ ពលរដ្ឋមានចំណូលខ្ពស់។ ឯកឧត្តមបានថ្លែងថាដោយសារតែកត្តាសុខសន្តិភាព យើងមានឱកាសធ្វើអ្វីៗបានទាំងអស់។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះទឹកចិត្តសទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាសក្ខីកម្មបង្ហាញអំពីសក្តានុពលនៃវិស័យនេះ ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាសក្ខីកម្មបង្ហាញអំពីសក្តានុពលនៃវិស័យនេះ ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និបាត និងពិព័រណ៌កោះពេជ្រ បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ «សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍» ដែលប្រធានបទនេះ ជាគតិបណ្ឌិតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានសម្រេចចិត្តប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ ផ្សារភ្ជាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការអភិវឌ្ឍឧស្សាហកម្ម សហគ្រាស ធុនតូច និងមធ្យម រហូតឈានទៅបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។ នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ជាសក្ខីកម្មបង្ហាញអំពីសក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យម តម្រង់ឆ្ពោះ និងចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើជាសសរស្តម្ភ និងជាក្បាលម៉ាស៊ីន…

  • ក្រសួងមហាផ្ទៃ បដិសេធចំពោះការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស

    ក្រសួងមហាផ្ទៃ បដិសេធចំពោះការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធចំពោះការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសរឿងតែងតាំងឧត្តមសេនីយ៍ទោ យ៉ាំ ស៊ីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ចំណុះក្រសួងមហាផ្ទៃ និងបានហៅការចោទប្រកាន់នេះថា គឺជាការលាបពណ៌ ការទម្លាក់កំហុសបំពុលមហាជន ធ្វើឱ្យមហាជនមានការយល់ច្រឡំ យល់ខុសតាមខ្លួនក្នុងបំណងទុច្ចរិត ធ្វើឱ្យមានការប៉ះពាល់ ឬក៏ទម្លាក់ដល់ប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងតែដំណើរការទៅមុខក្នុងផ្លូវវិជ្ជាមាន។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងឱ្យដឹងនៅល្ងាចថ្ងៃទី២២ ខែមីនានេះថា បន្ទាប់ពីមានការតែងតាំងឧត្តមសេនីយ៍ទោ យ៉ាំ ស៊ីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ ផេកឈ្មោះ អុំ សំអាន បានបង្ហោះសារបែបមួលបង្កាច់ថា ឧត្តមសេនីយ៍ទោ យ៉ាំ ស៊ីងម៉ៅ ជាម្ចាស់ហ៊ុន ជាអគ្គនាយកក្រុមហ៊ុន ប៊ី.ភី.អេ បូព៌ាអេស៊ា ដែលនាំចូលជនជាតិចិនខុសច្បាប់មកកាន់កម្ពុជា រកស៊ីឈើខុសច្បាប់ ជាដើម ហើយត្រូវបានផេកមួយចំនួនទៀតយកព័ត៌មាននេះទៅផ្សព្វផ្សាយបន្ត។ លោក ទូច សុឃៈ បានសង្កត់ធ្ងន់ថា ការបង្ហោះសារបែបនេះ គឺជាការលាបពណ៌ ការទម្លាក់កំហុសបំពុលមហាជន ធ្វើឱ្យមហាជនមានការយល់ច្រឡំ យល់ខុសតាមខ្លួនក្នុងបំណងទុច្ចរិត ធ្វើឱ្យមានការប៉ះពាល់…

  • ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ

    ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យិ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដម Kyaw Soe Min បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានអរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ និងផ្តល់ជំនួយដល់ប្រទេស និងប្រជាជនមីយ៉ាន់ម៉ាក្នុងអំឡុងពេលកូវីដ-១៩ផងដែរ។ បន្ថែមលើនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគោរពរំឭកជូនសម្តេចធិបតី អំពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ហើយឯកឧត្តមក៏បានបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្ដម Kyaw Soe Min និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា…

  • សម្តេចប្រមុខរដ្ឋស្តីទី៖ កម្ពុជា-ថៃ មានទំនាក់ទំនងគ្នាល្អជាបន្តបន្ទាប់ និងបានដំឡើងកម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ

    សម្តេចប្រមុខរដ្ឋស្តីទី៖ កម្ពុជា-ថៃ មានទំនាក់ទំនងគ្នាល្អជាបន្តបន្ទាប់ និងបានដំឡើងកម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ

    ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា-ថៃ មានទំនាក់ទំនងគ្នាល្អជាបន្តបន្ទាប់ និងបានដំឡើងកម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។ ប្រទេសទាំងពីរប្រកាន់របបនយោបាយរាជានិយម មានព្រះមហាក្សត្រគ្រងព្រះបរមសិរីរាជ្យសម្បត្តិ មានប្រពៃណី វប្បធម៌ មានព្រំដែនជាប់គ្នា និងប្រើប្រាស់ប្រភពទឹកទន្លេមេគង្គដូចគ្នា។ ភាពដូចគ្នាទាំងនេះ ធ្វើឱ្យប្រជាជនទាំងពីរ មានមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាដ៏ជ្រាលជ្រៅ។ ការបញ្ជាក់នេះ នៅក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រមុខរដ្ឋស្តីទីបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ ពិតជាបានរួមចំណែកថែរក្សាពូនជ្រំចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ ក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានកត់សម្គាល់ឃើញថា ការវិនិយោគទុនរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ព្រមទាំងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើងលើគ្រប់វិស័យ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា…

  • កម្ពុជា និងអាស៊ែបៃហ្សង់ ពិភាក្សាការជំរុញទំនាក់ទំនងប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពង្រីកការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ

    កម្ពុជា និងអាស៊ែបៃហ្សង់ ពិភាក្សាការជំរុញទំនាក់ទំនងប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពង្រីកការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ

    ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Shovgi Mehdizada ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអាស៊ែបៃហ្សង់ (១៩៩៤-២០២៤) ហើយបានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងប្រកបដោយភាពស្និទ្ធស្នាល និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពង្រីកការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។ ការវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួង កាលពីនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើតម្រូវការក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគ ដោយពិនិត្យលទ្ធភាពរៀបចំឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតរដ្ឋមន្ត្រី នាពេលអនាគត ក្នុងគោលបំណងកំណត់ទិសដៅ និងអាទិភាពជាក់ស្តែង ក្នុងវិស័យសក្តានុពលនានា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម ឯកអគ្គរដ្ឋទូតបានរំលឹកពីការពេញចិត្តយ៉ាងជ្រាលជ្រៅ ចំពោះលទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ ដែលបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា រវាងក្រសួងការបរទេសទាំងពីរ កាលពីខែមិថុនា ឆ្នាំ២០២២ នៅអាស៊ែបៃហ្សង់ ហើយបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ តាមពេលវេលាសមស្រប៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស

  • អ្នកនាំពាក្យ៖ ដើម្បីអភិវឌ្ឍន៍វិស័យព័ត៌មាន គ្រប់តួអង្គទាំងអស់ក្នុងវិស័យព័ត៌មានត្រូវបង្កើនកិច្ចសហការល្អនិងដោយភាពស្មោះត្រង់ជាមួយក្រសួង-ស្ថាប័នសមត្ថកិច្ច

    អ្នកនាំពាក្យ៖ ដើម្បីអភិវឌ្ឍន៍វិស័យព័ត៌មាន គ្រប់តួអង្គទាំងអស់ក្នុងវិស័យព័ត៌មានត្រូវបង្កើនកិច្ចសហការល្អនិងដោយភាពស្មោះត្រង់ជាមួយក្រសួង-ស្ថាប័នសមត្ថកិច្ច

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា តួអង្គទាំងអស់ក្នុងវិស័យព័ត៌មានសុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ។ ការយកចិត្តទុកដាក់ចំពោះសកម្មភាព និងស្ថានភាពអ្នកសារព័ត៌មានពីសំណាក់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ក៏ដូចជាស្ថាប័នផ្សេងទៀតនៅកម្ពុជា ជាកិច្ចការសំខាន់ដែលយើងទាំងអស់គ្នាត្រូវធ្វើ ដើម្បីចូលរួមលើកស្ទួយអាជីព និងតម្លៃវិជ្ជាជីវៈសារព័ត៌មាន។ លោកបានបន្តថា ទោះជាយ៉ាងណាក៏ដោយ រាល់របាយការណ៍សកម្មភាពដែលបានរៀបចំឡើង គ្រាន់ជាផ្នែកមួយក្នុងការកត់ត្រានូវរឿងរ៉ាវដែលបានកើតឡើង ដែលអាចផ្តល់ជាធាតុចូលមួយសម្រាប់ការតាមដាន ស៊ើបអង្កេតឱ្យបានស៊ីជម្រៅបន្ថែមទៀតលើហេតុការណ៍ទាំងនោះ ដោយត្រូវពិនិត្យនិងធានាថាមានធាតុចូលគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់ ដើម្បីអាចក្លាយជាបច្ច័យដល់ការសន្និដ្ឋាន និងដំណោះស្រាយណាមួយ។ ជាការពិតណាស់ កិច្ចការនេះចាំបាច់ទាមទារឱ្យមានការចូលរួមសហការដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ ពីបណ្តាតួអង្គពាក់ព័ន្ធ មានអ្នកសារព័ត៌មាន សមាគម ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដទៃទៀត ចាំបាច់ដល់ដំណើរការស៊ើបអង្កេត និងនីតិវិធីទាំងឡាយ ដើម្បីធានាសុក្រឹតភាពព័ត៌មាន និងធាតុចូលគ្រប់ជ្រុងជ្រោយ អាចទទួលយកបានពីគ្រប់តួអង្គទាំងអស់ សំដៅរួមចំណែកគាំទ្រដល់គោលបំណងរួមគឺ៖ ការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង។ ដោយឡែក ខ្ញុំសូមលើកទឹកចិត្តដល់អង្គភាព ឬសមាគមទាំងអស់ឱ្យចូលរួមសហការផ្តល់ព័ត៌មានអំពីស្ថានភាព ក៏ដូចជារបាយការណ៍ដែលខ្លួនបានរៀបចំ ដល់ក្រសួង-ស្ថាប័នសមត្ថកិច្ច និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលជាតួអង្គចាំបាច់ក្នុងដំណើរការការងារប្រកបដោយវិជ្ជាជីវៈនិងភាពស្មោះត្រង់ ដើម្បីឈានទៅសម្រេចនូវគោលបំណងរួមខាងលើនេះ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនកម្ពុជា។ នេះបើតាមការគូសបញ្ជាក់របស់ លោក ទេព អស្នារិទ្ធ។ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៣…

  • ឯកឧត្តម ប៉ែន បូណា៖ សមិទ្ធផលកើតរាល់ថ្ងៃដោយស្នាដៃរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា

    ឯកឧត្តម ប៉ែន បូណា៖ សមិទ្ធផលកើតរាល់ថ្ងៃដោយស្នាដៃរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ជារៀងរាល់សប្តាហ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាតែងតែចេញមុខជាសាធារណៈស្ទើរតែមិនលស់ថ្ងៃ ដើម្បីសម្ពោធសមិទ្ធផល ឬធ្វើជាអធិបតីក្នុងពិធីដែលរៀបចំឡើងដោយក្រសួង ស្ថាប័នផ្សេងៗដោយបង្ហាញអំពីសមិទ្ធផល ស្នាដៃ ដែលសម្រេចបានក្នុងឆ្នាំចាស់ និងលើកទិសដៅសម្រាប់ឆ្នាំថ្មី ដើម្បីអនុវត្តជាប្រយោជន៍របស់ប្រជាពលរដ្ឋនិងប្រទេសជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា សកម្មភាពបែបនេះ បានកើតឡើងតាំងពីសម័យដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីមកម៉្លេះ និងបានក្លាយទៅជាប្រពៃណីរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទៅហើយ។ ក្នុងនាមជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចនាយករដ្ឋមន្ត្រីតែម្តងមានពេលតិចណាស់ដើម្បីសម្រាកពីព្រោះពេលវេលាស្ទើរតែទាំងស្រុងត្រូវបានចំណាយទៅលើការងារសព្វសារពើដើម្បីបម្រើប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ការគិតគូរ និងគូសវាសឱ្យចេញជាផែនការយុទ្ធសាស្ត្រដឹកនាំប្រទេស និងការរៀបចំសកម្មភាពការងារដើម្បីឈានទៅសម្រេចគោលដៅ គឺជាបេសកកម្មដ៏ធំធេងរបស់ថ្នាក់ដឹកនាំ ហើយបេសកកម្មនេះទៀតសោតទាមទារនូវការប្តេជ្ញាចិត្ត សមត្ថភាព ជំនាញ ឆន្ទៈការងារខ្ពស់ និងទស្សនៈវិស័យវែងឆ្ងាយទើបអាចសម្រេចបានលទ្ធផលជាផ្លែផ្កាសម្រាប់ប្រជាពលរដ្ឋ។ សមិទ្ធផលទាំងនេះ ក៏មិនអាចសម្រេចជារូបរាងបានដែរប្រសិនបើគ្មានសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏មានតម្លៃបំផុត និងបើគ្មានការចូលរួមគាំទ្រយ៉ាងសស្រាក់សស្រាំពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទេនោះ។ការធ្វើសកម្មភាពមិនចេះនឿយហត់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គឺជាចលករជំរុញការអភិវឌ្ឍប្រទេសឱ្យមានសន្ទុះទៅមុខជាលំដាប់។ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព…

  • រដ្ឋសភាកម្ពុជា-ថៃ វាយតម្លៃខ្ពស់នូវវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានជាយូរលង់មកហើយ

    រដ្ឋសភាកម្ពុជា-ថៃ វាយតម្លៃខ្ពស់នូវវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានជាយូរលង់មកហើយ

    ភ្នំពេញ៖ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ បានចូលជួបសម្តែងការគួរសម និងជំនួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងតែមួយ និងជាសមាជិកអន្តរសភាអាស៊ានដំបូងគេ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាសម្រាប់នីតិកាលទី៧។ ដំណើរទស្សនកិច្ចនេះក៏រួមចំណែកយ៉ាងសំខាន់ដល់ការបន្តពង្រឹងពង្រីក និងលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលអាចបើកឱកាសថ្មីសម្រាប់ប្រទេសយើងទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងឱ្យអស់សក្តានុពល។ នៅក្នុងជំនួបកិច្ចពិភាក្សាទ្វេភាគី គណៈប្រតិភូរដ្ឋសភាទាំង២បានវាយតម្លៃខ្ពស់នូវវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានជាយូរលង់មកហើយ ក៏ដូចជាសមិទ្ធផលសំខាន់ៗ ស្តែងចេញពីទំនាក់ទំនងនេះ និងសង្ឃឹមយ៉ាងមុតមាំថាទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិនៃប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតប្រធានរដ្ឋសភាស្ដីទី បានបញ្ជាក់ថា ឆ្នាំក្រោយនេះជាខួបលើកទី៧៥ឆ្នាំ នៃចំណងការទូតរបស់ប្រទេសទាំង២ ក្នុងន័យនេះ ការទូតសភាគឺដើរតួនាទីសំខាន់ ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្រ្តឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតប្រធានរដ្ឋសភាស្ដីទី ក៏បានគូសបញ្ជាក់បន្ថែម អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានលក្ខណៈពហុវិស័យ និងច្រើនកម្រិត ដោយមានកិច្ចសហប្រតិបត្តិការល្អពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្របខណ្ឌរដ្ឋ និងរដ្ឋ (តាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន)…