Category: នយោបាយក្នុងប្រទេស

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព គឺបង្ហាញអំពីស្មារតី និងកម្លាំងសាមគ្កីភាពដ៏មោះមុតរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីបង្កើតខឿនការពារជាតិ និងលើកទឹកចិត្តដល់កងទ័ពឈរជើងនៅជួរមុខ

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព គឺបង្ហាញអំពីស្មារតី និងកម្លាំងសាមគ្កីភាពដ៏មោះមុតរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីបង្កើតខឿនការពារជាតិ និងលើកទឹកចិត្តដល់កងទ័ពឈរជើងនៅជួរមុខ

    ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) របស់ប្រជាពលរដ្ឋ និងយុវជនខ្មែរ ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដែលចាប់ពីចំណុចចាប់ផ្តើមនៅកោះពេជ្រដំណើរតម្រង់ឆ្ពោះមកវិមានឯករាជ្យ ដែលជានិមិត្តរូបនៃឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺបានបង្ហាញអំពីស្មារតី និងកម្លាំងសាមគ្កីភាពដ៏ម៉មុតរបស់ប្រជាពលរដ្ឋ យុវជន គ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ ជាពិសេសគ្រប់និន្នាការនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីរួមគ្នា ដើម្បីបង្កើតខឿនការពារជាតិសម្រាប់ជួយលើកទឹកចិត្តដល់កងទ័ពឈរជើងនៅជួរមុខ ដែលយកអាយុជីវិតទៅប្តូរការពារទឹកដី អធិបតេយ្យភាពរបស់ខ្មែរ ដែលកំពុងតែត្រូវបានរំលោភឈ្លានពានដោយកងយោធាថៃដែលជាប្រទេសជិតខាងរបស់កម្ពុជា។ បណ្ឌិត សួន សេរីរដ្ឋា បានបន្តថា ការចូលរួមដ៏ច្រើនកុះករក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) គឺមានប្រជាពលរដ្ឋចូលរួមជាង១៥ម៉ឺននាក់ និងមានប្រជាពលរដ្ឋអបអរនៅតាមគេហដ្ឋាន នៅតាមកន្លែងផ្សេងៗ និងស្រែកហ៊ោរបង្ហាញអំពីទឹកចិត្តដ៏មោះមុតអង់អាចក្លាហានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយទាំងអស់ដែលជ្រោងទង់សាមគ្កីជាតិ រួមរួមជាតិរបស់ខ្មែរ ដើម្បីការពារសុខសន្តិភាព ការពារទឹកដីរបស់ខ្មែរកុំឲ្យមានអ្នកណាម្នាក់មករំលោភបំពាន។ នេះជាការឆ្លើយតបមួយដ៏មោទនភាព ហើយគឺជាសកម្មភាពមួយដែលផុសចេញអំពីបេះដូងរបស់ខ្មែរពិតៗ មិនមែនជាការសម្តែងមិនមែនជាការលាក់លៀមទេ។ សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរ បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរ បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” ពីមុខសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាដើម្បីបន្តបេសកកម្មការពារជាតិ ការពារបូរណ ភាព ទឹកដីកម្ពុជាឱ្យបានជាដាចខាត៕ដោយ៖ពលជ័យរូបភាព៖ នាំផ្លូវ

  • ក្រសួងការពារជាតិកម្ពុជា៖ ភាគីថៃមិន​បានគោរពនូវកិច្ចព្រមព្រៀង ហើយថែមទាំងបានបង្កើនការធ្វើសកម្មភាពរំលោភបំពាន លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

    ក្រសួងការពារជាតិកម្ពុជា៖ ភាគីថៃមិន​បានគោរពនូវកិច្ចព្រមព្រៀង ហើយថែមទាំងបានបង្កើនការធ្វើសកម្មភាពរំលោភបំពាន លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

    ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កម្ពុជាមានបំណងរក្សាសុខសន្តិភាព និងរក្សាជំហរដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃតាមរយៈតុលាការ អន្តរជាតិ (ICJ) នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដោយសន្តិវិធី និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រៅអំពីនេះ កម្ពុជាបានរៀបចំឱ្យមានកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ដែលបានប្រព្រឹត្តិទៅ នៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ ហើយបានឯកភាពគ្នាលើកិច្ចការដែលភាគីកម្ពុជា-ថៃត្រូវបំពេញបន្តទៀត។ ក្រសួងការពារជាតិបានបន្តថា​ ជាការសោកស្តាយ ភាគីថៃមិនបានគោរពនូវកិច្ចព្រមព្រៀង ហើយថែមទាំងបានបង្កើនការធ្វើសកម្មភាពរំលោភបំពាន លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ផ្ទុយពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU2000)។ ភាគីថៃបានបង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជាការ គំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៃប្រទេសទាំងពីរ។ កងទ័ពកម្ពុជាគាំទ្រនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី និងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ព ទាំងប្រជាជននៅទូទាំងប្រទេស គោរពអធិបតេយ្យរបស់ប្រទេសជិតខាង និងប្តេជ្ញាប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតដល់ការប៉ុនប៉ងរំលោភឈ្លានពានពីប្រទេសណាមួយឡើយ ហើយប្តេជ្ញាការពារបូរណភាពទឹកដីទោះជាក្នុងតម្លៃណាក៏ដោយ៕ដោយ៖ពលជ័យ

  • តែងតាំងឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ជាទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

    តែងតាំងឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ជាទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

    នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំនូវកម្មវិធី៖ ១)ប្រគល់ព្រះរាជក្រឹត្យលេខពរល.២៥០២.៣១១ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការតែងតាំងឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និង២) អនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៖ ១១៤៣ អនក្រ.តត ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការសម្រេចបំពាក់មេដាយសហមេត្រី ថ្នាក់អស្សប្ញទ្ធិ ជូនឯកឧត្តម IMAMURA Masahiro។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីដោយ លោកជំទាវ YUKO Obuchi សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ពីសំណាក់ ឯកឧត្តម FUJII Hisayuki រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន សមាជិកសភាជប៉ុន៣រូប និងតំណាងក្រសួងការបរទេសជប៉ុនផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានប្រគល់ព្រះរាជក្រឹត្យ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដូចបានជម្រាបជូនខាងលើ និងបានបំពាក់មេដាយសហមេត្រី ថ្នាក់អស្សប្ញទ្ធិ ជូនឯកឧត្តម…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបអង្គទូតបរទេសប្រចាំកម្ពុជា ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ

    រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបអង្គទូតបរទេសប្រចាំកម្ពុជា ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តិជាតិ ជួបជាមួយអង្គទូតបរទេសប្រចាំកម្ពុជា ចំនួន ២៧ ប្រទេស ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាមិនដកថយទេ ពាក់ព័ន្ធនឹងការស្នើសុំអោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ រាជរដ្ឋាភិបាលនឹងបន្តកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់…

  • រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ យើងត្រៀមរួចជាស្រេចក្នុងការ​ការពារ​ទឹកដី​កម្ពុជា ដោយគ្មានមហិច្ឆតា​ឈ្លានពានទៅប្រទេសជិតខាងឡើយ

    រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ យើងត្រៀមរួចជាស្រេចក្នុងការ​ការពារ​ទឹកដី​កម្ពុជា ដោយគ្មានមហិច្ឆតា​ឈ្លានពានទៅប្រទេសជិតខាងឡើយ

    រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរនៅលើបណ្តាញសង្គមនារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះថា ៖ យោធាថៃចោទថា «កម្ពុជាបង្វែរកាណុង​កាំភ្លើង​ទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ»។ នេះជាយុទ្ធវិធី​ការពារជាតិ​បស់កម្ពុជា ពេលយើង​បំពាក់​សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោល​ដៅ គឺតម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ព​ណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ។ ឬមួយកងទ័ពថៃ​រៀន​យុទ្ធវិធី ខុសពីកម្ពុជា???។ ឯកឧត្តម នាយឧត្តម សេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ជម្រើស​សន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ ចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។ យើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតា​ឈ្លានពានទៅប្រទេសជិតខាងឡើយ៕ដោយ៖ពលជ័យ

  • សម្តេចធិបតី៖ លិខិតផ្លូវការរបស់កម្ពុជាទៅកាន់​តុលាការយុត្តិធម៌អន្តរជាតិ បាន​ប្រគល់ដោយផ្ទាល់​ដៃជូន​លោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)

    សម្តេចធិបតី៖ លិខិតផ្លូវការរបស់កម្ពុជាទៅកាន់​តុលាការយុត្តិធម៌អន្តរជាតិ បាន​ប្រគល់ដោយផ្ទាល់​ដៃជូន​លោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស​ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃចន្ទ ទី ១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ ស្រេង ធីតា ឯកអគ្គរាជទូតកម្ពុជាប្រចាំ​ប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ សម្តេចធិបតីបានបញ្ជាក់ទៀតថា កម្ពុជាមិនដកថយទេ ពាក់ព័ន្ធនឹងការស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ រាជរដ្ឋាភិបាលនឹងបន្តកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ៕ដោយ៖ពលជ័យ

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។របៀបវារៈកិច្ចប្រជុំរួមមាន៖១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបណ្តាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនី ចំនួន២៤ច្បាប់ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥។២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីជលផល ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥។៣-ពិនិត្យ និងសម្រេចលើការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា និងគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥។៤-កំណត់កាលបរិច្ឆេទ និងរបៀបវារៈបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥។៥-ផ្សេងៗ។ដោយ៖ពលជ័យរូបភាព៖ព្រឹទ្ធសភា

  • ឯកឧត្តម ឡាំ ជា ៖​ កិច្ចប្រជុំ​ JBC រយៈពេល២ថ្ងៃទទួលបានជោគជ័យជាវិជ្ជមាន

    ឯកឧត្តម ឡាំ ជា ៖​ កិច្ចប្រជុំ​ JBC រយៈពេល២ថ្ងៃទទួលបានជោគជ័យជាវិជ្ជមាន

    ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន នៅម៉ោង២រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៥​ អញ្ជើញចូលរួមក្នុងបន្ទប់ប្រជុំ។ បន្ទាប់ពីកិច្ចប្រជុំចង្អៀតចប់។ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានមានប្រសាសន៍បញ្ជាក់ថា​ កិច្ចប្រជុំរយៈពេល​ ២ថ្ងៃ​ (១៤-១៥​ មិថុនា)​ បានប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលជោគជ័យជាផ្លែផ្កាជាវិជ្ជមាន៕ដោយ៖ពលជ័យ

  • ឯកឧត្តម​ ប៉ែន​ បូណា​៖​ លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) បង្កប់រយលានអត្ថន័យបញ្ជាក់ស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ

    ឯកឧត្តម​ ប៉ែន​ បូណា​៖​ លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) បង្កប់រយលានអត្ថន័យបញ្ជាក់ស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ

    អ្នកនាំពាក្យរាជរដ្ឋាភិ​បាលកម្ពុជា ឯកឧត្តម​ ប៉ែន​ បូណា​ បានឱ្យដឹងថា​ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ហើយដើម្បីស្នើសុំឱ្យតុលាការនេះជួយរកដំណោះស្រាយពាក់ព័ន្ធនឹងវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ លិខិតនេះមានបង្កប់រយលានអត្ថន័យក្រោមស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី។ អ្នកនាំពាក្យរាជរដ្ឋាភិ​បាលកម្ពុជាបានលើកឡើងនៅចំណុចសំខាន់ៗ​ ចំនួន៥​ មានដូចជា៖ទី១៖ ជានិច្ចកាលកម្ពុជាតែងឈរខាងសន្តិភាពនិងគោរពច្បាប់អន្តរជាតិ ពោលគឺបញ្ហាធំប៉ុណ្ណាក៏ដោយក៏កម្ពុជាចង់ដោះស្រាយដោយសន្តិវិធីនិងខិតខំឱ្យអស់លទ្ធភាព។ ជាក់ស្តែង បន្ទាប់ពីការចរចាទ្វេភាគីអស់ជាច្រើនទសវត្សរ៍ ហើយបានជាប់គាំងទៅមុខលែងរួច កម្ពុជាមិនជ្រើសរើសយកការប្រយុទ្ធគ្នាដោយអាវុធទេ តែបានសម្រេចបញ្ជូនវិវាទទាំង៤នេះទៅដោះស្រាយនៅឯតុលាការយុត្តិធម៌អន្តរជាតិដោយសន្តិវិធី។ ទី២៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន ពិតជាមានឆន្ទៈមោះមុត និងប្តូរផ្តាច់ឥតប្រែប្រួលក្នុងការការពារបូរណភាពទឹកដីមិនឱ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រឡើយ ហើយប្រឆាំងដាច់ខាតចំពោះការឈ្លានពាន។ ទី៣៖ លិខិតទៅកាន់តុលាការ ICJ នៅថ្ងៃនេះក៏បានឆ្លុះបញ្ចាំងពីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំនៅជាមួយរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទពីព្រោះនេះគឺជាឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលដោយមានការគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។ អាចនិយាយបានថា លិខិតនេះតំណាងឱ្យសំឡេងតែមួយរបស់ប្រជាជាតិខ្មែរទាំងមូល។ ទី៤៖ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ នេះ គឺជាខួបទី ៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចឱ្យកម្ពុជាឈ្នះក្តីថៃក្នុងវិវាទប្រាសាទព្រះវិហារ។ ដូច្នេះ ការដាក់លិខិតស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយវិវាទតំបន់មុំបី ប្រាសាទតាមាន់តូច…