Category: នយោបាយក្នុងប្រទេស

  • ការពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤

    ការពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្ដម តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប និងជាប្រធានដឹកនាំកម្មវិធី បានថ្លែងថា កម្មវិធីនេះមានគោលបំណងដើម្បីឱ្យការរៀបចំទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត មានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានការបញ្ជាក់ទទួលស្គាល់ដោយសាមីគណបក្សនយោបាយនីមួយៗ។ ឯកឧត្ដមបានជម្រាបជូនទៀតថា ទម្រង់ទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលលើកមកពិនិត្យនៅក្នុងឱកាសនេះ គឺជាទម្រង់ដែលសាមីគណបក្សនយោបាយនីមួយៗបានដាក់ជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត កាលពីអំឡុងពេលដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នាពេលកន្លងមក។ បន្ទាប់ពីបានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់រួចរាល់ តំណាងគណបក្សនយោបាយ ទាំង៥គណបក្ស គឺគណបក្សប្រជាជនកម្ពុជា គណបក្ស ឆន្ទៈខ្មែរ គណបក្ស…

  • រដ្ឋបាលខេត្តព្រះវិហារ ច្រានចោលការបង្ហោះរូបភាពរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mao Chandara ថាមានទាហានថៃបានកាត់បើកសោនៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារ

    រដ្ឋបាលខេត្តព្រះវិហារ ច្រានចោលការបង្ហោះរូបភាពរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mao Chandara ថាមានទាហានថៃបានកាត់បើកសោនៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារ

    ថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ Mao Chandara បានយករូបភាពចាស់មកបង្ហោះទ្បើងវិញសាជាថ្មីថា មានទាហានថៃបានកាត់បើកសោនៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារ ក្រោយបានបិទអស់រយៈពេល៧ឆ្នាំ ដែលធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ។ ករណីនេះ រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការច្រានចោលទាំងស្រុង និងមិនពិតដូចការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mao Chandara នោះឡើយ។ រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នេះជារូបភាពចាស់តាំងពី១៦ឆ្នាំមុនមកម្ល៉េះ (២០០៨) មិនមែនជារូបភាពថ្មីៗ ដូចការបង្ហោះនោះឡើយ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងកុំឱ្យមានការភ័ន្តច្រទ្បំ៕ដោយ៖ពលជ័យ

  • នៅថ្ងៃទី៣ ខែមេសា៖ ព្រឹទ្ធសភានឹងបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ

    នៅថ្ងៃទី៣ ខែមេសា៖ ព្រឹទ្ធសភានឹងបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ

    ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។ នេះបើតាមការឱ្យដឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ សូមរម្លឹកថា ព្រឹទ្ធសភានីតិកាលទី៤ (២០១៨-២០២៤) ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់ នីតិកាលទី៤ ប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាននូវអាសនៈទាំងអស់ចំនួន៥៨ សម្រាប់៨ភូមិភាគ នៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់នីតិកាលទី៤ សមាជិកព្រឹទ្ធសភាសរុបមានចំនួន៦២រូប បង្កើន០១អាសនៈ នៅមណ្ឌលភូមិភាគទី៧ (៥៨រូប ជ្រើសតាំងដោយការបោះឆ្នោត ០២រូបចាត់តាំងដោយព្រះមហាក្សត្រ ០២រូបជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប) ស្របគ្នានឹងរដ្ឋសភាបង្កើន០២អាសនៈនៅមណ្ឌលខេត្តព្រះសីហនុ (រដ្ឋសភានីតិកាលទី៦ មានសមាជិកសរុប ចំនួន១២៥រូប)។ ព្រឹទ្ធសភានីតិកាលទី៤ បានបើកសម័យប្រជុំដំបូង នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណោមសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ទាំង៦២រូប…

  • សម្តេចតេជោ ហ៊ុន សែន៖ លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយនិងធ្វើការជាងពាក់កណ្តាលជីវិត

    សម្តេចតេជោ ហ៊ុន សែន៖ លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយនិងធ្វើការជាងពាក់កណ្តាលជីវិត

    អ្វីជាការកត់សម្គាល់ នៅក្នុងបញ្ជីវត្តមានតំណាងរាស្រ្ត ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានសរសេរក្នុងញ្ជីវត្តមានតំណាងរាស្ត្រ ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧នៃរដ្ឋសភា ថា៖ «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២ មេសា ឆ្នាំ២០២៤»។ ការប្រកាសលាចេញពីរដ្ឋសភា បានធ្វើឡើងមុនកិច្ចប្រជុំលើកដំបូងព្រឹទ្ធសភា នីតិកាលទី៥ ដែលសម្តេចនឹងធ្វើជាប្រធានព្រឹទ្ធសភាវិញម្តង នៅក្នុងខែមេសា ឆ្នាំ២០២៤។ គួរឱ្យដឹងថា រដ្ឋសភាបើកសម័យប្រជុំលើកទី២នីតិកាលទី៧នៅព្រឹកថ្ងៃទី១មេសា ឆ្នាំ២០២៤ នេះក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ មានរបៀបវារៈចំនួនពីរ ក្នុងពេលបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧នេះ ទី១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និងទី២-របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១…

  • ព្រះមហាក្សត្រស្នើដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ប្តេជ្ញាប្រមូលផ្តុំកម្លាំងជាធ្លុងមួយ ប្រឹងប្រែងអនុវត្តបេសកកម្មជាប្រវត្តិសាស្ត្រក្នុងនីតិកាលទី៧ ឱ្យសម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់ថែមទៀត ជូនជាតិមាតុភូមិ

    ព្រះមហាក្សត្រស្នើដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ប្តេជ្ញាប្រមូលផ្តុំកម្លាំងជាធ្លុងមួយ ប្រឹងប្រែងអនុវត្តបេសកកម្មជាប្រវត្តិសាស្ត្រក្នុងនីតិកាលទី៧ ឱ្យសម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់ថែមទៀត ជូនជាតិមាតុភូមិ

    ភ្នំពេញ៖ រដ្ឋសភាបើកសម័យប្រជុំលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ មានរបៀបវារៈចំនួនពីរ ក្នុងពេលបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧នេះ ទី១- ព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និងទី២-របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៤។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរពិធីបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ដែលកំពុងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដ៏មានសារៈសំខាន់នាពេលនេះ។ នៅក្នុងព្រះរាជសារ បានសរសេរថា រដ្ឋសភានីតិកាលទី៧ ត្រូវបានប្រសូតចេញពីការបោះឆ្នោត ប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង និងមានគណបក្សចំនួន២ ទទួលបានអាសនៈក្នុងរដ្ឋសភាគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ និង គណបក្ស ហ៊្វុនស៊ិនប៉ិចទទួលបាន ៥អាសនៈ…

  • រដ្ឋសភានឹងបង្ហាញលទ្ធផលការងារបម្រើពលរដ្ឋនៅក្នុងរយៈពេលបីខែចុងក្រោយ នៅក្នុងពេលបើកសម័យប្រជុំលើកទី២ នីតិកាលទី៧

    រដ្ឋសភានឹងបង្ហាញលទ្ធផលការងារបម្រើពលរដ្ឋនៅក្នុងរយៈពេលបីខែចុងក្រោយ នៅក្នុងពេលបើកសម័យប្រជុំលើកទី២ នីតិកាលទី៧

    រដ្ឋសភានឹងបើកសម័យប្រជុំលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃចន្ទ ទី១មេសា ឆ្នាំ២០២៤ ស្អែក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ មានរបៀបវារៈចំនួនពីរ ក្នុងពេលបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧នេះ ទី១- ព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និងទី២-របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៤។ សូមជម្រាបថា រដ្ឋសភាបើកសម័យប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ ហើយសម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិចបីខែហើយ នៅក្នុងចន្លោះសម័យប្រជុំរដ្ឋសភានីមួយៗ ក៏មានរយៈពេលបីខែដែរ។ នៅចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ក្នុងរយៈពេលបីខែមកនេះ រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម លើមុខងារទំាងបី មានមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារភាពជាតំណាងប្រជាពលរដ្ឋ។ ក្រៅពីនោះរដ្ឋសភា បានបំពេញការងារជាច្រើនទៀត ដូចជាវិស័យការទូតសភា ការងារសង្គម សាសនា និងមនុស្សធម៌ ផងដែរ។ និយាយពីការងារនីតិកម្ម…

  • ករណីរួមគំនិតក្បត់៖ សមត្ថកិច្ចឃាត់ខ្លួនបេក្ខជនសមាជិកព្រឹទ្ធសភារបស់គណបក្សកម្លាំងជាតិម្នាក់

    ករណីរួមគំនិតក្បត់៖ សមត្ថកិច្ចឃាត់ខ្លួនបេក្ខជនសមាជិកព្រឹទ្ធសភារបស់គណបក្សកម្លាំងជាតិម្នាក់

    ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនបេក្ខជនសមាជិកព្រឹទ្ធសភារបស់គណបក្សកម្លាងជាតិ ពាក់ព័ន្ធនឹងការបំផុសបំផុល ញុះញង់ ឃោសនា កៀរគរឱ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរដ្ឋាភិបាល។ ពោលគឺការរួមគំនិតក្បត់។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ជនជាប់ចោទដែលឃាត់ខ្លួនឈ្មោះ អ៊ុ វីរៈរដ្ឋ ប្រធានក្រុមការងារបណ្តោះអាសន្នខេត្តកំពង់ស្ពឺ សមាជិកអចិន្រ្តៃយ៍គណបក្ស អគ្គហេរញ្ញិកគណបក្ស និងជាបេក្ខជនសមាជិកព្រឹទ្ឋសភាលេខរៀងទី១ ភូមិភាគទី៧ របស់គណបក្សកម្លាំងជាតិ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានប្រាប់ AMS នៅរសៀលថ្ងៃទី៣០ ខែមីនា នេះថា ជនជាប់ចោទត្រូវបានកម្លាំងផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តដឹកនាំកម្លាំងចុះឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។ ជនសង្ស័យរងការចោទប្រកាន់ពីបទរួមគំនិតក្បត់ អនុវត្តទៅតាមដីកាជំនុំជម្រះរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកំពង់ស្ពឺ ហើយបានបញ្ជួនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីបន្តអនុវត្តនីតិវិធី។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “ករណីឃាត់ខ្លួននេះ គឺជាការអនុវត្តវិធានការច្បាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយសូមបដិសេធទាំងស្រុងរាល់ការផ្សព្វផ្សាយ ឬមួយការប្រកាសព័ត៌មានទាំងឡាយណាដែលខុសនឹងការអនុវត្តនឹងវិធានការច្បាប់របស់សមត្ថកិច្ច ជាពិសេសមិនជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយទេ។ អ្វីជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ យើងសូមធ្វើការបដិសេធ”។ យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤…

  • ឯកឧត្តម ប៉ែន បូណា៖ ឆ្នាំថ្មី សមិទ្ធផលថ្មី ប្រកបដោយក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋខ្មែរ

    ឯកឧត្តម ប៉ែន បូណា៖ ឆ្នាំថ្មី សមិទ្ធផលថ្មី ប្រកបដោយក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋខ្មែរ

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់។ និយាយពីស្ពានអាកាស យើងគួរក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាលដើម្បីឆ្លុះបញ្ចាំងពីការអភិវឌ្ឍយ៉ាងលឿនរហ័សរបស់ប្រទេសកម្ពុជាដែលគ្មានអ្នកណាអាចនឹកស្មានដល់។ ឯកឧត្តមបានបន្តថា កាលពីដើមឡើយ ប្រជាពលរដ្ឋប្រាថ្នាចង់បានត្រឹមតែផ្លូវប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ ពោលគឺ «មានផ្លូវមានសង្ឃឹម»។ ប៉ុន្តែ សន្ទុះនៃការអភិវឌ្ឍដ៏លឿនរហ័សទាមទារតម្រូវការកាន់តែធំឡើងជាលំដាប់។ មានផ្លូវល្អ ធំទូលាយ មិនគ្រប់គ្រាន់ឡើយ តែកម្ពុជា ជាពិសេសរាជធានីភ្នំពេញត្រូវការស្ពានឆ្លងទន្លេជាច្រើនកន្លែងដើម្បីរំដោះចរាចរណ៍កុំឱ្យកកស្ទះ។ ក្រោយមកទៀត ទោះជាវត្តមានស្ពានឆ្លងទន្លេកាន់តែច្រើននិងនៅមិនឆ្ងាយពីគ្នាក៏ដោយ ក៏នៅតែមិនអាចឆ្លើយតបនឹងកំណើនយានយន្តបានដែរ។ ដូច្នេះ នៅកន្លែងខ្លះ ត្រូវសាងសង់ស្ពានពីរទន្ទឹមគ្នាឬហៅថា ស្ពានភ្លោះ។ អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា បច្ចុប្បន្ន ទោះជាមានស្ពានភ្លោះហើយក៏ដោយ ក៏ចរាចរណ៍នៅតែកកស្ទះដែរ។ ដូច្នេះ តម្រូវការផ្លូវក្រោមដី និងស្ពានអាកាស គឺជាការចាំបាច់ ជាពិសេសនៅត្រង់ចំណុចប្រសព្វធំៗ។ នៅកន្លែងខ្លះ ស្ពានអាកាសមួយជាន់មិនគ្រប់គ្រាន់ទេ តែត្រូវការស្ពានអាកាសពីរ ឬបីជាន់ឯណោះទើបអាចដោះស្រាយបញ្ហាចរាចរណ៍បាន។ ជាក់ស្តែង ស្ពានអាកាសមរតកតេជោត្រង់ចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) គឺជាឧទាហរណ៍ស្រាប់។…

  • សម្តេចធិបតី៖ មន្ត្រីការទូតជាអ្នកអនុវត្តចក្ខុវិស័យ និងបេសកកម្មការទូត ជាអ្នកតំណាងប្រទេស និងប្រជាជន ជាអ្នកធ្វើទំនាក់ទំនង និងចរចាជាមួយដៃគូ ជាអ្នកការពារ និងលើកកម្ពស់គុណតម្លៃរបស់ប្រទេសជាតិ និងជាអ្នកដោះស្រាយបញ្ហាចំពោះមុខនានា

    សម្តេចធិបតី៖ មន្ត្រីការទូតជាអ្នកអនុវត្តចក្ខុវិស័យ និងបេសកកម្មការទូត ជាអ្នកតំណាងប្រទេស និងប្រជាជន ជាអ្នកធ្វើទំនាក់ទំនង និងចរចាជាមួយដៃគូ ជាអ្នកការពារ និងលើកកម្ពស់គុណតម្លៃរបស់ប្រទេសជាតិ និងជាអ្នកដោះស្រាយបញ្ហាចំពោះមុខនានា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មន្ត្រីការទូតជាអ្នកកំណត់ ជាអ្នកអនុវត្តចក្ខុវិស័យនិងបេសកកម្មការទូត ជាអ្នកតំណាងប្រទេសជាតិ និងប្រជាជន ជាអ្នកធ្វើទំនាក់ទំនង និងចរចាជាមួយដៃគូ ជាអ្នកការពារ និងលើកកម្ពស់គុណតម្លៃរបស់ប្រទេសជាតិ និងជាអ្នកដោះស្រាយបញ្ហាចំពោះមុខនានាផងដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ជាមួយគ្នានេះ សម្តេចធិបតី បានកោតសរសើរចំពោះសមិទ្ធផលដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រេចបានក្នុងឆ្នាំកន្លងមក ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តីការទូត និងបុគ្គលិកទាំងអស់ ដែលបានបំពេញការងារអនុវត្តនយោបាយការបរទេសកម្ពុជា ក្នុងស្មារតីស្នេហាជាតិ រក្សាបាននូវកិត្តិយស និងផលប្រយោជន៍ជូនជាតិមាតុភូមិ។ ជាចុងក្រោយ សម្តេចមហាបវរធិបតី បានអរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមគាំទ្រធ្វើឱ្យសកម្មភាពការទូតកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

  • ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ៖ ការបង្កើតចលនាខ្មែរដើម្បីប្រជាធិបតេយ្យរបស់ក្រុមប្រឆាំងជ្រុលនិយម គឺជាស្ថាប័នអង្គការចាត់តាំងមួយខុសច្បាប់

    ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ៖ ការបង្កើតចលនាខ្មែរដើម្បីប្រជាធិបតេយ្យរបស់ក្រុមប្រឆាំងជ្រុលនិយម គឺជាស្ថាប័នអង្គការចាត់តាំងមួយខុសច្បាប់

    ភ្នំពេញ៖ ឯកឧត្តម ហ៊ាង គឹមស្រឿង ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រាប់ឱ្យដឹងថា ការបង្កើតចលនាខ្មែរដើម្បីប្រជាធិបតេយ្យនៅក្រៅប្រទេសរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច គឺវាគ្មានន័យ គ្មានប្រយោជន៍សម្រាប់ជាតិ និងប្រជាជនទេ ពីព្រោះអ្វីដែលពួកគេកំពុងតែធ្វើសកម្មភាព គឺអត់ខុសទៅនឹងការឃោសនានយោបាយបំផុសបំផុលបំបែកបំបាក់ជាតិនូវអ្វីដែលជាចេតនាទុច្ចរិតរបស់ពួកគេ។ ពួកគេនៅតែធ្វើសកម្មភាពដដែលៗ អត់ខុសពីសកម្មភាពដែលក្នុងនាមជាគណបក្សនយោបាយទេ។ សព្វថ្ងៃពួកគេក៏មិនមែនជាបុគ្គលនយោបាយទៀតដែរ ដោយសារតែអត់មានបក្ស អត់មានស្ថាប័ន អង្គការចាត់តាំងណាឱ្យបានត្រឹមត្រូវទេ។ ពួកគេធ្វើសកម្មភាពធ្វើទាំងខុសច្បាប់។ ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានបញ្ជាក់ថា “បើនិយាយពីលក្ខខណ្ឌច្បាប់ គឺការបង្កើតចលនាខ្មែរដើម្បីប្រជាធិបតេយ្យ មិនមែនស្របច្បាប់ទេ គឺជាស្ថាប័នអង្គការចាត់តាំងមួយខុសច្បាប់។ ដោយសារស្ថាប័នមួយ អង្គការចាត់តាំងមួយកើតឡើងដោយស្របច្បាប់ គឺត្រូវបានរៀបចំមានរចនាសម្ព័ន្ធ មានលក្ខន្តិកៈត្រឹមត្រូវទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃដែលជាក្រសួងសាម៉ីទទួលបន្ទុក។ គ្រប់សកម្មភាពទាំងអស់របស់ក្រុមប្រឆាំងជ្រុលនិយម គឺផ្តើមហេតុធ្វើសកម្មភាពមិនស្របច្បាប់ទេ។ ចំពោះសកម្មភាពរបស់ពួកគេ ទោះបីជាធ្វើសកម្មភាពយ៉ាងណាក្តីដែលប្រជាពលរដ្ឋខ្មែរទាំងអស់បានជ្រួតជ្រាបអំពីបញ្ហាទាំងអស់ហ្នឹងទៅហើយ។ មូលហេតុអីបានជាប្រជាពលរដ្ឋខ្មែរជ្រួតជ្រាប ដោយក្រុមប្រឆាំងធ្វើចេតនានយោបាយឃោសនាការនិយាយមិនពិត និយាយមិនស្មោះត្រង់ តើប្រជាពលរដ្ឋត្រូវជឿពួកគេយ៉ាងដូចម្តេច? ព្រោះប្រជាពលរដ្ឋមានការស្វែងយល់ច្បាស់ណាស់នៅក្នុងសម័យកាលនេះ។ នៅក្នុងសម័យនេះ ទាំងយុវជន ទាំងប្រជាពលរដ្ឋបានយល់នូវអ្វីដែលជាសកម្មភាពរបស់ក្រុមប្រឆាំងមួយក្តាប់តូចដែលតែងតែបំផុសបំផុលបង្កើតចង់ឱ្យប្រទេសជាតិធ្លាក់ទៅក្នុងអសន្តិសុខសង្គម។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ាង គឹមស្រឿង ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ និងអ្នកនយោបាយ រួមទាំងអង្គការសង្គមស៊ីវិល ត្រូវរួមគ្នាសម្រាប់អភិវឌ្ឍន៍ជាតិ រួមគ្នាថែរក្សាសុខសន្តិភាពជាតិ ដើម្បីឈានទៅវឌ្ឍនភាពសង្គមរបស់យើងអភិវឌ្ឍន៍ជាតិរបស់យើងឱ្យសម្បូររុងរឿងតរៀងទៅ។ ជាពិសេសរាល់បញ្ហាចលនាទាំងឡាយណាដែលចង់បង្កឱ្យជាតិរបស់យើងធ្លាក់ទៅក្នុងភាពអាប់អួរសង្គម យើងត្រូវរួមគ្នាទប់ស្កាត់កម្ចាត់ចោលឱ្យអស់នៅលើទឹកដីកម្ពុជារបស់យើង៕ដោយ៖ពលជ័យ