Category: នយោបាយក្នុងប្រទេស

  • ឯកឧត្តម​ ហ៊ុន​ ម៉ានី​៖​ មិនថាការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០០៨ ដល់២០១១ ឬភាពតានតឹងប្រឈមមុខដាក់គ្នាក្នុងពេលនេះ កម្លាំងគាំទ្ររបស់ប្រជាពលរដ្ឋដែលជាសមរភូមិក្រោយគឺជាខឿនការពារជាតិដ៏រឹងមាំ

    ឯកឧត្តម​ ហ៊ុន​ ម៉ានី​៖​ មិនថាការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០០៨ ដល់២០១១ ឬភាពតានតឹងប្រឈមមុខដាក់គ្នាក្នុងពេលនេះ កម្លាំងគាំទ្ររបស់ប្រជាពលរដ្ឋដែលជាសមរភូមិក្រោយគឺជាខឿនការពារជាតិដ៏រឹងមាំ

    ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ បានសរសេរនៅបណ្តាញសង្គមនាព្រឹកថ្ងៃទី៧​ ខែកក្កដា​ នេះថា​ មិនថាការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០០៨ ដល់ ២០១១ ឬភាពតានតឹងប្រឈមមុខដាក់គ្នាក្នុងពេលនេះ កម្លាំងគាំទ្ររបស់ប្រជាពលរដ្ឋដែលជាសមរភូមិក្រោយគឺជាខឿនការពារជាតិដ៏រឹងមាំ ជាកម្លាំងជំរុញទឹកចិត្ត និងស្មារតីកងទ័ពដែលឈរជើងនៅខ្សែត្រៀមជួរមុខ។ ក្នុងនាមជាប្រជាពលរដ្ឋ យើងជឿជាក់ និងគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានត្រៀមខ្លួនរួចជាស្រេច និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ ក៏ដូចជាសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍នានាដោយបោះជំហានយ៉ាងស្វាហាប់ប្រកបដោយភាពជឿជាក់។ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ បានរម្លឹកថា​ ៖​ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ ភាគីថៃបានបង្កភាពតានតឹង និងប្រឈមមុខដាក់គ្នាផ្នែកកងទ័ពនៅក្នុងតំបន់ប្រាសាទព្រះវិហារ និងនៅតាមបន្ទាត់ព្រំដែន។ ការប៉ះទង្គិចគ្នារវាងកងទ័ពនៃប្រទេសទាំងពីរបាននាំឱ្យមានការខូចខាតដល់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក និងបានបំផ្លាញទាំងស្រុងនូវផ្សារឈ្មោះ “ផ្សារជើងប្រាសាទ” ឬ “ផ្សារមុខប្រាសាទ” ដែលមានទីតាំងនៅជើងភ្នំព្រះវិហារដែលមានចំនួន ២៦២តូប ដោយមានប្រជាពលរដ្ឋអាស្រ័យផល ចំនួន ៣១គ្រួសារ។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាបានឈរលើគោលការណ៍ដោះស្រាយដោយសន្ដិវិធី និងច្បាប់អន្ដរជាតិ។ ជាក់ស្ដែងការប៉ះទង្គិចគ្នានាពេលនោះ បានធូរស្រាលទៅវិញបន្ទាប់ពីកម្ពុជាបានស្នើរទៅកាន់តុលាការអន្ដរជាតិ (ICJ) បកស្រាយឡើងវិញនូវសាលក្រមនៃរឿងក្ដីប្រាសាទព្រះវិហារ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បានលើកឡើងថា​ ប្រជាជនកម្ពុជាបានហែលឆ្លងនូវទុក្ខលំបាកវេទនាច្រើនរាប់មិនអស់ដែលកើតឡើងដោយសារសង្គ្រាមក្នុងអតីតកាល ដែលធ្វើឱ្យប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់នូវតម្លៃនៃសុខសន្ដិភាព។…

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់អំពីករណីប៉ះទង្គិចសម្តីគ្នានៅប្រាសាទតាក្របី រឿងបង់កក្រមាមានទង់ជាតិកម្ពុជា

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់អំពីករណីប៉ះទង្គិចសម្តីគ្នានៅប្រាសាទតាក្របី រឿងបង់កក្រមាមានទង់ជាតិកម្ពុជា

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអោយដឹងថា​ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ កាលពីវេលាម៉ោង ១៦:៣០នាទី ពេលដែលភ្ញៀវទេសចរកម្ពុជា និងថៃបានចូលទៅទស្សនាប្រាសាទតាក្របី, នៅពេលកំពុងដើរទស្សនា និងថតរូបកម្សាន្ត ក៏ស្រាប់តែអ្នកទេសចរជនជាតិថៃ មកហាមឃាត់អ្នកទេសចរជនជាតិកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានសម្តែងអាកប្បកិរិយាចង់ប្រើហិង្សាមកលើអ្នកទេសចរកម្ពុជាថែមទៀត ព្រោះថាអ្នកទេសចរកម្ពុជាមានបង់កក្រមាដែលមានរចនាប៉ាក់រូបទង់ជាតិកម្ពុជានៅពីលើ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបន្តថា​ អាកប្បកិរិយារបស់ជនជាតិថៃ និងទាហានថៃដែលមិនស្គាល់ច្បាប់ទម្លាប់ ធ្វើនេះគឺផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងទាហានថៃដែលឈរជើងនៅទីនោះបានដឹង និងព្រមព្រៀងគ្នាកន្លងមក។ អំឡុងពេលប្រជាពលរដ្ឋទាំងពីរភាគីកំពុងប្រកែកគ្នា ក៏ស្រាប់តែមានទាហានឈុតខ្មៅថៃ ៥នាក់ និងទាហានឯកសណ្ឋានប៉ារ៉ាថៃ ៥នាក់ បានឡើងមកប្រើពាក្យសម្តីខ្លាំងៗមកលើប្រជាពលរដ្ឋខ្មែរថែមទៀត ហើយក្នុងចំណោមទាហានថៃដែលប្រតិកម្មខ្លាំងមកលើប្រជាពលរដ្ឋខ្មែរនោះ គឺជាកម្លាំងដែលមិនមានភារកិច្ចឈរជើងប្រចាំការនៅលើប្រាសាទទេ គឺគ្រាន់តែជួយជូនភ្ញៀវទេសចរជនជាតិថៃឡើងមកប៉ុណ្ណោះដោយមិនបានក្តាប់ព័ត៌មានពេញលេញ ទើបបណ្តាលឱ្យស្ថានភាពកាន់តែតានតឹងឡើង។ ប្រភពដដែលបន្តទៀតថា​ ដោយឃើញស្ថានការណ៍នៃការប៉ះទង្គិចគ្នានេះ កងទ័ពកម្ពុជាចំនួន១០នាក់ ដែលមានភារកិច្ចឈរជើងការពារ និងសម្របសម្រួលនៅលើប្រាសាទតាក្របី បានធ្វើអន្តរាគមន៍ ដោះស្រាយសម្របសម្រួលភ្លាមៗ និងប្រាប់ទៅទាហានថៃទាំងនោះថា ការលើកឡើងនេះពុំមាននៅក្នុងចំណុចនៃការព្រមព្រៀងគ្នាជាមុនថាមិនឱ្យពាក់ក្រមាមានរូបទង់ជាតិនោះទេ ដូច្នេះពួកគេមិនអាចហាមឃាត់ប្រជាជនខ្មែរបានឡើយ ព្រោះកន្លងមកក៏មានភ្ញៀវទេសចរជនជាតិថៃមកលេងបានស្លៀកសម្លៀកបំពាក់មានរូបទង់ជាតិថៃយ៉ាងគគ្រឹកគគ្រេងផងដែរ។ បន្ទាប់ពីការសម្របសម្រួល សភាពការណ៍ក៏បានស្ងប់ស្ងាត់ទៅវិញនៅវេលាម៉ោង ១៦:៥០នាទី។ កម្ពុជាអំពាវនាវឱ្យកងទ័ពថៃ ដែលកំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងការទទួសខុសត្រូវ ស្របតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាហើយ។ កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅទីនោះនឹងបន្តអនុវត្តការងារប្រកបដោយភាពអត់ធ្មត់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងគោលបំណងបង្កបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អនៅតំបន់ប្រាសាទតាក្របី៕ដោយ៖ពលជ័យ

  • សម្តេចតេជោ៖​ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម

    សម្តេចតេជោ៖​ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម

    សម្តេចតេជោ​ ហ៊ុន​ សែន​ បានសរសេរនៅលើបណ្តាញសង្គមថា​ ៖​ ខ្ញុំទើបរកឃើញឯកសារច្បាប់ចំនួនពីរ ស្តីពីការ «ដក/បាត់សញ្ជាតិខ្មែរ» ចំពោះជនទាំងឡាយដែលបានប្រព្រឹត្តិទង្វើបំផ្លាញប្រយោជន៍ជាតិ។ ខ្ញុំសូមបង្ហាញឯកសារចំនួន២ ដែលបង្ហាញពីចំណាត់ការតាមផ្លូវច្បាប់អំពីការដកហូតសញ្ជាតិខ្មែរក្នុងសម័យសង្គមរាស្រ្តនិយម៖ ទី១៖ ព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ទី២៖ ក្រមរដ្ឋប្បវេណី មាត្រា២៥-ស្នួន (ដកស្រង់ចេញពីព្រះរាជក្រមលេខ ៣៩៧ ន.ស.២៦-១០-៥៩) ឆ្នាំ១៩៦៧។ លើសពីនេះមិនមែនមានតែប្រទេសកម្ពុជាយើងនោះទេ យោងតាមព័ត៌មានបណ្តាប្រទេសជាច្រើននៅលើពិភពលោកប្រមាណ១៥០ប្រទេស មានច្បាប់ដកសញ្ជាតិ មិនមែនមានតែខ្មែរនោះទេ ក្នុងនោះប្រទេសនិមួយៗអាចដកសញ្ជាតិពលរដ្ឋខ្លួន ដោយផ្អែកលើហេតុផល៖ បំផ្លាញផលប្រយោជនជាតិ, ភាពមិនស្មោះត្រង់ចំពោះប្រទេសជាតិ ការគំរាមកំហែងសន្តិសុខជាតិ ឬបទល្មើសដែលទាក់ទងនឹងភេរវកម្ម។ ព្រះរាជក្រម ឆ្នាំ១៩៦៨ ច្បាប់ស្តីពីការបាត់សញ្ញាតិខ្មែរ ក្នុងមាត្រាមួយ បានចែងថា «អាចបាត់សញ្ញាតិខ្មែរ ខ្មែរណាដែលតុលាការបានកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពីបទវិទ្ធស្សនា ក្បត់ជាតិឬប្រទូសរ៉ាយនឹងការសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ»។ ក្រមរដ្ឋប្បវេណី ឆ្នាំ១៩៦៧ មាត្រា២៥ ស្ទួន (ចំណុច៣) បានថែងថា «ជនជាតិខ្មែរដែលនៅបរទេស ហើយប្រកែកមិនព្រមចូលមក ធ្វើទាហានក្នុងកងទ័ពខ្មែរ, ទាហានខ្មែរ ដែលរត់ទៅបរទេស, ទោះបីក្នុងពេលមានសន្តិភាពក៏ដោយ និងជនជាតិខ្មែរ,…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងអំណរគុណវីរកងទ័ព ដែលបានបំពេញកាតព្វកិច្ចនិងពលិកម្មយ៉ាងអង់អាចការពារព្រំដែន ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី តាមឆន្ទៈមោះមុតរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងអំណរគុណវីរកងទ័ព ដែលបានបំពេញកាតព្វកិច្ចនិងពលិកម្មយ៉ាងអង់អាចការពារព្រំដែន ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី តាមឆន្ទៈមោះមុតរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណនិងដឹងគុណជាអនេក ចំពោះបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន និងមានស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ដែលជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិ។ គំរូវីរភាពដ៏មហិមា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺជាកត្តាចាំបាច់បំផុតក្នុងការធានានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន ហើយនេះ ជាគំរូដ៏ឧត្ដុង្គឧត្ដមសម្រាប់ប្រជាជនខ្មែរគ្រប់រូប ព្រមទាំងកូនចៅជំនាន់ក្រោយៗត្រូវរៀនសូត្រ និងយកតម្រាប់តាម។សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញដឹកនាំសមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះសួរសុខទុក្ខនិងនាំយកអំណោយជាថវិកានិងសម្ភារៈប្រើប្រាស់ ចែកជូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ នៅសុក្រទី៤ ខែកក្កដាឆ្នាំ ២០២៥នេះ។ ក្នុងពិធីសំណេះសំណាលជាលក្ខណៈមហាគ្រួសារខ្មែរក្នុងស្មារតី អ្នកជួរក្រោយគាំទ្រ នៅជាប់ជានិច្ចជាមួយយុទ្ធជនជួរមុខ នោះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ដូចអ្វីដែលប្រមុខដឹកនាំដែលជាស្ថានិកសន្តិភាពនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ជាញឹកញាប់រួចមកហើយ ពិសេសនៅពេលសម្តេចទាំងពីរ បានអញ្ជើញមកសួរសុខទុក្ខ វីរកងទ័ពកាលពីពេលថ្មីៗនេះ។ ប៉ុន្តែជាអកុសល ដែលយើងមានអ្នកជិតខាងដូចជាថៃ មានចិត្តមិនស្មោះ…

  • អ្នកនាំពាក្យក្រសួង​យុត្តិ​ធម៌ ឆ្លើយតបទៅ​ក្រុមប្រឆាំងជ្រុលនិយមរឿងធ្វើវិសោធនកម្មដើម្បីបើកផ្លូវ​បង្កើត​ក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមក​បំផ្លាញជាតិខ្មែរខ្លួនឯង

    អ្នកនាំពាក្យក្រសួង​យុត្តិ​ធម៌ ឆ្លើយតបទៅ​ក្រុមប្រឆាំងជ្រុលនិយមរឿងធ្វើវិសោធនកម្មដើម្បីបើកផ្លូវ​បង្កើត​ក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមក​បំផ្លាញជាតិខ្មែរខ្លួនឯង

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើការឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលបានលើកឡើងថា ការដកញ្ជាតិ គឺជាការបំបាត់ជាតិសាសន៍ និងជាការប្រល័យពូជសាសន៍ គឺជាការលើកឡើងដោយមិនយល់។ ពោលគឺការធ្វើវិសោធនកម្មដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯង គឺមិនមែនធ្វើឡើងក្នុងគោលដៅធ្វើបាបប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដ។ មិនមានអ្វីត្រូវបារម្ភនឹងរឿងដកសញ្ជាតិនេះទេ។ ឯកឧត្តម សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា អ្នកដែលលើកឡើងថា ការដកញ្ជាតិ គឺជាការបំបាត់ជាតិសាសន៍ និងអ្នកខ្លះលើកឡើងរហូតទៅដល់ថា ជាការប្រល័យពូជសាសន៍ គឺជាការលើកឡើងដោយមិនយល់ មិនបានធ្វើការបែងចែកឱ្យដាច់ពីគ្នារវាងម្ខាងជាតិសាសន៍ ឬជនជាតិ ហើយម្ខាងទៀតសញ្ជាតិ ពីរនេះ គឺខុសគ្នា ជនជាតិ និងសញ្ជាតិ ហើយនៅក្នុងឯកសារផ្លូវ គឺតែងតយែឃើញមានដាក់ពាក្យទាំងពីរនេះ (ជនជាតិ និងសញ្ជាតិ) ជាមួយគ្នា ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជនជាតិផ្សេង សញ្ជាតិផ្សេង ន័យគឺខុសគ្នា។ ជនជាតិ ឬក៏ជាតិសាសន៍នេះ អាចនិយាយបានថា គឺជាចំណងលោហិត។ ចំណែកឯកសញ្ជាតិ គឺជាចំណងផ្លូវច្បាប់រវាងបុគ្គលជាមួយនឹងរដ្ឋ។ ចំណកផ្លូវច្បាប់នៃសញ្ជាតិនេះ គឺវាបង្កើតបាននូវសិទ្ធិផង ហើយនឹងកាតព្វកិច្ចផង។ ពិសេសនិយាយពីកាតព្វកិច្ចនេះ កាតព្វកិច្ចរបស់ពលរដ្ឋ នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ត្រង់មាត្រា ៤៩ថ្មី ចែងថា ៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូប…

  • នាយឧត្តមសេនីយ៍​ ទៀ​ សីហា​៖​ ខ្ញុំមិនបានបើកកិច្ចសន្ទនាណាមួយជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមភូមិថាំ

    នាយឧត្តមសេនីយ៍​ ទៀ​ សីហា​៖​ ខ្ញុំមិនបានបើកកិច្ចសន្ទនាណាមួយជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមភូមិថាំ

    ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ បានបញ្ជាក់ថា​ បន្ទាប់ពីស្ដាប់នូវកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់ឯកឧត្តម ណាត់ថាផន ណាក់ផានិក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃកាលពីថ្ងៃទី២ កក្កដា ២០២៥ រួចមក សូមបញ្ជាក់ជូនថា៖ ១.ខ្ញុំមិនបានបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមភូមិថាំ នៅឯខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នោះឡើយ។ ក្នុងនាមរដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ គឺគោរពតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ២.ខ្ញុំសូមអរគុណដល់ការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ពាក់ព័ន្ធនឹងការគោរពសិទ្ធិគ្នាទៅវិញទៅមក ក៏ដូចជាការដឹងសុខទុក្ខរបស់ប្រជាជនកម្ពុជា និងប្រជាជនថៃ ដែលអាស្រ័យផលទៅលើច្រកព្រំដែនកម្ពុជា-ថៃ។ ខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថា មិនមែនកម្ពុជា ជាអ្នកបិទច្រកព្រំដែននោះទេ គឺកងទ័ពថៃជាអ្នកបិទច្រក ឬកែសម្រួលពេលវេលានៃការបិទច្រកព្រំដែនដោយឯកតោភាគី។ អាស្រ័យហេតុនេះ គឺមានតែភាគីថៃ ឬកងទ័ពថៃតែប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហានេះដោយខ្លួនឯង និងមិនចាំបាច់ចរចាជាមួយភាគីកម្ពុជាឡើយ។ កូនសោ គឺស្ថិតលើដៃរបស់កងទ័ពថៃតែមួយគត់៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការពារជាតិ ចេញសេចក្ដីប្រកាសព័ត៌មានស្រាយបំភ្លឺការពិតជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា

    អ្នកនាំពាក្យក្រសួងការពារជាតិ ចេញសេចក្ដីប្រកាសព័ត៌មានស្រាយបំភ្លឺការពិតជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញស្រាយបំភ្លឺការពិតជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ការអនុវត្តគោលការណ៍ម៉ឺងម៉ាត់របស់កងទ័ពកម្ពុជា គឺធានាថាមិនមានការប្រព្រឹត្តិនូវសកម្មភាពអ្វីដែលខុសប្រក្រតី ដោយមិនបានឆ្លងកាត់ការឯកភាពគ្នាជាមុន ពិសេសប្រាសចាកខុសពីខ្លឹមសារនៃកិច្ចព្រមព្រៀងរបស់ភាគីទាំងសងខាង។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមទៀតថា តាមកិច្ចព្រមព្រៀង ប្រាសាតាមាន់ធំត្រូវបិទការឡើងនៅវេលាម៉ោង១៥:០០នាទីរសៀល។ ជាអកុសលនៅថ្ងៃនោះ វេលាម៉ោង១៥:១៥នាទី ក្រោយប្រាសាទតាមាន់ធំត្រូវបិទការឡើង ហើយកងកម្លាំងសម្របសម្រួល និងការពារទាំងអស់នៅទីនោះបានចុះពីទីតាំងប្រាសាទរួចហើយ។ ក៏ស្រាប់តែមានករណីភាគីថៃបើកឱ្យឡើងប្រាសាទពីសំណាក់ក្រុមអ្នកទេសចរជនជាតិថៃចំនួនរហូតដល់១០០នាក់ ក្នុងនោះក៏មានវត្តមានរបស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងជាប្រធានគណបក្សភុំចៃថៃផងដែរ ដោយមិនមានការជូនដំណឹងជាមុនដូចការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃនោះទេ។ ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កងកម្លាំងកម្ពុជាបានព្យាយាមដោះស្រាយស្ថានការណ៍ដោយភាពស្ងប់ស្ងាត់ មិនបង្កហិង្សា ឬបញ្ហាឡើយ ប្រកបដោយវិជ្ជាជីវៈ និងគោរពតាមកិច្ចព្រមព្រៀងជានិច្ច ចំពោះវីដេអូដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃមួយចំនួន និងការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ជាព័ត៌មានមិនពិត បាននាំមកនូវការភាន់ច្រឡំ និងជាចេតនាដ៏អាក្រក់ ក្នុងគោលបំណងញុះញង់ និងមានភាពស្អប់ រើសអើងជាតិសាសន៍ទាំងពីរ…

  • សម្តេចតេជោ​ ហ៊ុន​ សែន​៖​ នៅថ្ងៃទី១១ ខែកក្កដា រដ្ឋសភានឹងកោះប្រជុំ ដើម្បី​ពិភាក្សា​ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ​ស្តីពីការដកសញ្ជាតិជនជាតិខ្មែរណាដែល​ឃុប​ឃិត​ជា​មួយ​បរទេសបំផ្លាញជាតិសាសន៍ឯង

    សម្តេចតេជោ​ ហ៊ុន​ សែន​៖​ នៅថ្ងៃទី១១ ខែកក្កដា រដ្ឋសភានឹងកោះប្រជុំ ដើម្បី​ពិភាក្សា​ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ​ស្តីពីការដកសញ្ជាតិជនជាតិខ្មែរណាដែល​ឃុប​ឃិត​ជា​មួយ​បរទេសបំផ្លាញជាតិសាសន៍ឯង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ បានមានប្រសាសន៍បញ្ជក់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥​ខាងមុខនេះ រដ្ឋសភានឹងកោះប្រជុំ ដើម្បី​ពិភាក្សា​ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ​ស្តីពីការដកសញ្ជាតិជនជាតិខ្មែរណា ដែល​ឃុប​ឃិត​ជា​មួយ​បរទេសបំផ្លាញជាតិសាសន៍ឯងហើយ ដោយ​កិច្ច​ប្រជុំ​នេះ ​គឺ​គ្មាន​ការ​ប្រែប្រួល​នោះ​ឡើយ ​ហើយអ្នកណាចង់និយាយអ្វីក៏មិនខ្វល់ដែរ។ ការបញ្ជាក់នេះ​ ក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូអ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា សូមផ្តាំទៅក្រុមប្រឆាំង ជា​ពិសេស​ពួក​ឧទ្ទាម​ក្រៅច្បាប់ថា រដ្ឋសភានឹងបើកកិច្ចប្រជុំឆាប់ៗនេះ ដើម្បី​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដកសញ្ជាតិហើយ ដោយសារតែពួកទាំងនោះ បានធ្វើរឿងមិនគប្បីចំពោះជាតិ ពោល​គឺ​ឃុបឃិត​ជាមួយបរទេស ជាពិសេសទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃតែម្តង។ សូមជម្រាបថា ក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥​ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិពលរដ្ឋកម្ពុជាណា…

  • ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ “ចំពោះកិច្ចការការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ យើងខ្មែរ ត្រូវតែរួបរួមគ្នា”

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ “ចំពោះកិច្ចការការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ យើងខ្មែរ ត្រូវតែរួបរួមគ្នា”

    ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងបង្ហាញនូវមោទនភាព ដែលទទួលបានភាពកក់ក្តៅជាស្មារតីរួម ក្រោមការត្រៀមខ្លួនយ៉ាងស្វាហាប់របស់កងកម្លាំងមិនរាថយក្នុងការការពារបូរណភាពទឹកដី ហើយបានលើកឡើងថា “ចំពោះកិច្ចការការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ យើងខ្មែរ ត្រូវតែរួបរួមគ្នា។” ការកោតសរសើរនេះ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជាជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅជួរមុខតាមបណ្ដោយព្រំដែន ទិសទី២ និងទិសទី៣ ខេត្តឧត្តរមានជ័យ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ពីការចូលរួមរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈដោយរំលឹកដែរថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ សហភាពសហព័ន្ធយុវជនកម្ពុជាបានផ្ដួចផ្ដើមរៀបចំកម្មវិធីដំណើរថ្មើរជើង “Solidarity March” ដែលមានការចូលរួមពីប្រជាជនកម្ពុជាប្រមាណ ១៥ម៉ឺននាក់ ក្នុងស្មារតីគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែនជាមួួយប្រទេសជិតខាងក្រោមស្មារតី “ខឿនការពារជាតិប្រជាជន ជាខែលការពារជាតិដ៏រឹងមាំ”៕ដោយ៖ពលជ័យរូបភាព៖ក្រសួងមុខងារសាធារណៈ

  • កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

    កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត នៅវិមានសន្តិភាពនាព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសភា បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតី និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល ជូនចំពោះ ឯកឧត្តម និងគណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចផ្លូវការជាលើកទី១ របស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានសភា បានជម្រាបជូនសម្តេចបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការនេះ ក្នុងនោះ គោលដៅចម្បង គឺដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងរឹងមាំ។ ឯកឧត្តមប្រធានសភា ក៏បានបន្ថែមទៀតថា សភានៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត បានអញ្ជើញ សម្តេចប្រធានរដ្ឋសភា កម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅអារ៉ាប់ប៊ីសាអូឌីត ដែលនេះជាការអញ្ជើញជាពិសេសរបស់ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតចំពោះព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការជម្រាបជូនអំពីសក្តានុពល និងការរីកចម្រើនដ៏ឆាប់រហ័សរបស់អារ៉ាប់ប៊ីសាអូឌីត, ឯកឧត្តមប្រធានសភាក៏បានលើកឡើងថា កម្ពុជា…