Category: នយោបាយក្នុងប្រទេស

  • អគ្គលេខាធិការអន្តរសភាអាស៊ានគំាទ្រពេញទំហឹងធម្មនុញ្ញសន្តិភាពសកល ដែលផ្តួចផ្តើមបង្កើតដោយសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេ្ទសក៍សន្តិភាពរបស់កម្ពុជា

    អគ្គលេខាធិការអន្តរសភាអាស៊ានគំាទ្រពេញទំហឹងធម្មនុញ្ញសន្តិភាពសកល ដែលផ្តួចផ្តើមបង្កើតដោយសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេ្ទសក៍សន្តិភាពរបស់កម្ពុជា

    ភ្នំពេញ៖ អគ្គលេខាធិការអន្តរសភាអាស៊ាន ដែលហៅកាត់ថា (អាយប៉ា/AIPA) លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ (Ar. Siti Rozaimeriyanty Dato Haji Abdul Rahman) បានគំាទ្រពេញទំហឹងធម្មនុញ្ញសន្តិភាពសកល ដែលជាការផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទេ្ទសក៍សន្តិភាពរបស់កម្ពុជា។ ជាមួយគ្នានេះ លោកជំទាវ ក៏បានសន្យាថា នឹងចូលរួមលើកកម្ពស់ធម្មនុញ្ញសកលនេះឱ្យបានទូលំទូលាយបន្ថែមទៀត នៅលើឆាកអន្តរជាតិ ក្នុងការធានាការពារសុខសន្តិភាព ដែលជាតម្រូវការរបស់មនុស្សជាតិទូទំាងសកលលោកនោះ។ ធម្មនុញ្ញសន្តិភាពសកល (Universal Peace Charter) មានការទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងពីប្រទេសអ្នកសង្កេតការណ៍ និងដៃគូនានារបស់អាយប៉ា។ លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ បានលើកឡើងដូច្នេះនៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ខណៈពេលដែល…

  • សាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    សាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល ឯកឧត្តមបាន បញ្ចប់បេសកកម្មការទូត នៅកម្ពុជា។ ឯកឧត្តមបានចាត់ទុកពេលវេលានៃការបំពេញបេសកកម្មការទូតនៅកម្ពុជា ជាពេលវេលាដ៏មានតម្លៃបំផុតក្នុងជីវិតការងាររបស់ឯកឧត្តម និងមានមោទនភាពដែលបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កូរ៉េ-កម្ពុជា ដែលបានប្រែក្លាយជាដៃគូយ៉ាងជិតស្និទ្ធ ចាប់តាំងពីការបង្កើតចំណងការទូត រវាងប្រទេសទាំងពីរ នៅឆ្នាំ១៩៩៧ រហូតដល់ការដំឡើងកម្រិតទំនាក់ទំនង ទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” កាលពីឆ្នាំ២០២៤ កន្លងទៅ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យ៖ ពាណិជ្ជកម្ម, ធុរកិច្ច និង វិនិយោគ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ ដល់បេសកកម្មរបស់ឯកឧត្តមឱ្យទទួលបានជោគជ័យ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប,…

  • សម្តេចតេជោ​៖​ មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ

    សម្តេចតេជោ​៖​ មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ

    សម្តេចតេជោ​ ហ៊ុន​ សែន​ បានសរសេរនៅលើបណ្តាញសង្គម នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ថា​​ ខ្ញុំក៏ចង់បញ្ជាក់បែបទះកំភ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបខ្ញុំនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន? សម្តេចតេជោបានបន្តថា​ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថា លោក ហ៊ុន សែន មិនមានតម្លៃក្នុងការចរចា។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឱ្យលោកបាត់ការចងចាំបែបនេះ? សម្រាប់តួនាទីក្នុងតំណែងគ្រប់គ្រងរដ្ឋខ្ញុំស្គាល់ច្បាស់ណាស់ ព្រោះខ្ញុំដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃក្រហម (កុម្មុយនីស្តថៃ) មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់នាយករដ្ឋមន្ត្រីថៃជាង១០នាក់។ ការចរចាពិតត្រូវធ្វើដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមែនជាមួយប្រធានព្រឹទ្ធសភា ហ៊ុន សែន នោះឡើយ។ កាលពីមុន ក៏ដូចជាថ្ងៃនេះ លោកតែងប្រាប់ជនជាតិថៃថា កុំឱ្យស្តាប់លោក ហ៊ុន…

  • ពេលប្រទេសជាតិរងការឈ្លានពាន ទើបឃើញមុខជនក្បត់ជាតិដែលឈរខាងសត្រូវច្បាស់

    ពេលប្រទេសជាតិរងការឈ្លានពាន ទើបឃើញមុខជនក្បត់ជាតិដែលឈរខាងសត្រូវច្បាស់

    ម្តងនេះ ប្រជាពលរដ្ឋខ្មែរគ្រប់គ្នាបានឃើញផ្ទាល់ភ្នែក ស្តាប់លឺផ្ទាល់ត្រចៀក នូវសកម្មភាព និងសម្តីរបស់ សម រង្ស៊ី ដែលត្រូវបានគេស្គាល់រួចស្រេចទៅហើយថាជាជនក្បត់ជាតិ។ កាលពីមុន មានមនុស្សមួយចំនួននៅមានភាពស្រពិចស្រពិលចំពោះពាក្យថា «ជនក្បត់ជាតិ»នេះ ប៉ុន្តែ អំពើឈ្លានពានរបស់ថៃចុងក្រោយនេះ គឺជាពន្លឺបំភ្លឺប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យបានស្គាល់ច្បាស់ពាក្យថា ជនក្បត់ជាតិ តាមរយៈហេតុផលដូចខាងក្រោម៖ទី១៖ ពេលកងទ័ពថៃប៉ុនប៉ងឈ្លានពានយកតំបន់មុំ៣ ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ព្រមទាំងបានបាញ់សម្លាប់កងទ័ពខ្មែរយើងម្នាក់នៅក្នុងលេណដ្ឋានក្នុងដែនអធិបតេយ្យរបស់ខ្លួន ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសរួមទាំងអ្នកដែលមាននិន្នការផ្ទុយពីរដ្ឋាភិបាលផង មានការឈឺចាប់ និងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងកងទ័ព ដើម្បីប្រឆាំងសត្រូវឈ្លានពានទឹកដី។ ដោយឡែកតែ សម រង្ស៊ី និងគូកនមួយដំបរស្វាបែរជាឈរនៅខាងសត្រូវឈ្លានពាន ហើយបែរមកខាំរាជរដ្ឋាភិបាលខ្លួនឯង។ បុគ្គលនេះបានប្រើប្រាស់ពាក្យសម្តី និងសកម្មភាពដូចគ្នាបេះបិតជាមួយសៀមឈ្លានពាន ហើយបានស្ម័គ្រចិត្តធ្វើជាឧបករណ៍របស់បរទេសតាមរយៈការបង្កើតមាតិកាព័ត៌មានយ៉ាងច្រើន ដើម្បីបម្រើឱ្យបណ្តាញឃោសនាថៃប្រើប្រាស់ដើម្បីវាយប្រហារមកលើរដ្ឋាភិបាល និងកងទ័ពកម្ពុជាដែលកំពុងឈរការពារទឹកដីដើម្បីបំបែកបំបាក់កម្លាំងសាមគ្គីជាតិខ្មែរឱ្យចុះខ្សោយដែលជាអំណោយផលដល់ការឈ្លានពានរបស់សត្រូវ។ទី២៖ បុគ្គល សម រង្ស៊ី បានជួយសត្រូវរបស់កម្ពុជាដោយខិតខំបង្វែចំណាប់អារម្មណ៍សាធារណមតិចេញពីការឈ្លានពាន និងការបាញ់សម្លាប់កងទ័ពខ្មែរទៅជាទំនាស់រវាងក្រុមគ្រួសារសម្តេច ហ៊ុន សែន និងគ្រួសារលោកថាក់ស៊ីន ទៅវិញ។ សម រង្ស៊ី ហ៊ាននិយាយថា ទំនាស់ដែលកំពុងកើតឡើងរវាងកម្ពុជា និងថៃពេលនេះមិនមែនជារឿងជាតិទេ តែជារឿងបុគ្គល។ ប្រជាពលរដ្ឋខ្មែរសូមចោទសួរទណ្ឌិតរត់គេចគុក សម រង្ស៊ី ថា…

  • សម្តេចរដ្ឋសភាធិបតីឃួន សុដារី ៖ “យើងត្រូវស្តារឡើងវិញនិងបង្កើនពហុភាគីនិយមដែលបើកចំហ ហើយអាស៊ាន ដើរតួនាទីកាន់តែសំខាន់ក្នុងរឿងនេះ”

    សម្តេចរដ្ឋសភាធិបតីឃួន សុដារី ៖ “យើងត្រូវស្តារឡើងវិញនិងបង្កើនពហុភាគីនិយមដែលបើកចំហ ហើយអាស៊ាន ដើរតួនាទីកាន់តែសំខាន់ក្នុងរឿងនេះ”

    ភ្នំពេញ៖ក្នុងនាមម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយ អន្តរសភាអាយប៉ាលើកទី១៦ (The 16th AIPA Caucus Meeting) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ស្វាគមន៍គណៈប្រតិភូអន្តរសភាអាស៊ាន (អាយប៉ា/AIPA) គណៈប្រតិភូសង្កេតការណ៍ គណៈប្រតិភូដែលជាភ្ញៀវរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ដែលបានអញ្ជើញ​ចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ នៅវិមានរដ្ឋសភាកម្ពុជា។ នៅមុនពិធីបើកជាផ្លូវការកិច្ចប្រជុំ AIPA Caucus នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សម្តេចប្រធានរដ្ឋសភា បានទទួលជួបសវនាការនិងស្វាគមន៍ជាមួយប្រធានគណៈប្រតិភូបរទេសដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ ដោយ​សម្តេចបានគូសបញ្ជាក់ថា”យើងមានមោទនភាពចំពោះសមិទ្ធផលរបស់ AIPA សម្រេចបាននិងកំពុង​បន្តឆ្ពោះ​ទៅមុខកាន់តែស្វាហាប់ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយអាស៊ាន ដៃគូក្នុងតំបន់ និងអន្តរជាតិ​ផ្សេងទៀត។ ជាការពិតណាស់ យើងត្រូវខិតខំបន្ថែមទៀតដើម្បីរក្សាកិច្ចសហប្រតិបត្តិការក្នុងការពង្រីកបេស​កកម្ម​របស់យើង​ដើម្បីប្រជាពលរដ្ឋ។” សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចំណងមិត្តភាព និងមិត្តភាពផ្ទាល់ខ្លួន គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហ​ប្រតិបត្តិការអន្តរជាតិនិងការកសាងសហគមន៍។ មិត្តភាព និងសាមគ្គីភាពនឹងបន្តកាន់តែស៊ីជម្រៅ និងលើកកម្ពស់​បន្ថែមទៀត ដើម្បីផលប្រយោជន៍រួមក្នុងតំបន់និងសកលលោក។ បច្ចុប្បន្នពិភពលោកកំពុងស្ថិតក្នុងដំណាក់កាល​ដ៏សំខាន់មួយ ដែលអភិបាលកិច្ចសកល និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់បានកំពុងធ្លាក់ចុះ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា “យើងត្រូវស្តារឡើងវិញ និងបង្កើនគោលការណ៍ពហុភាគី​និយម​ដែល​បើកចំហនិងបរិយាបន្ន។ អាស៊ានដើរតួនាទីកាន់តែសំខាន់ក្នុងរឿងនេះ។ អាស៊ានគឺជាពន្លឺសន្តិភាព…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានបីលក្ខខណ្ឌដើម្បីឈានទៅបើកច្រកព្រំដែនកម្ពុជា-ថៃ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានបីលក្ខខណ្ឌដើម្បីឈានទៅបើកច្រកព្រំដែនកម្ពុជា-ថៃ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមានបីលក្ខខណ្ឌដើម្បីឈានទៅបើកច្រកព្រំដែនកម្ពុជា-ថៃ គឺទី១. ភាគីថៃត្រូវប្រកាសបើកច្រកព្រំដែនមុនជាឯកតោភាគី។ ទី២. ថៃត្រូវបើកម្ដងបើកគ្រប់ច្រកទាំងអស់ និងទី៣. បើកឱ្យដូចស្ថានភាពមុនឱ្យដូចដើមវិញ។ ក្រោយមករយៈពេលប្រមាណ៥ម៉ោង កម្ពុជានឹងបើកវិញដូចដើម។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចធិបតីបានបន្តថា កម្ពុជាចង់ដោះស្រាយបំផុតលើបញ្ហានេះ ប៉ុន្ដែកម្ពុជាត្រូវការជំហរដោះស្រាយច្បាស់លាស់ ដោះស្រាយតែម្ដងគឺចប់សព្វគ្រប់ ប៉ុន្ដែកម្ពុជាមិនចង់លេងល្បែងបិទពួនជាមួយថៃនោះទេ។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអះអាងថា ជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងអនុវត្តយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។ សម្តេចធិបតីបានបញ្ជាក់ទៀតថា ការប្រកាសជាឯកតោភាគីដោយមេដឹកនាំនយោបាយ និងកងទ័ពមួយថៃថា ប្រាសាទតាមាន់ធំនេះមិនមែនជាតំបន់ដែលមិនទាន់ដោះស្រាយ ដោយប្រើប្រាស់ផែនទីគូសដោយឯកតោភាគី រហូតទៅឈ្លោះជាមួយក្រុមហ៊ុនហ្គូហ្គលថែមទៀត…

  • សម្តេចតេជោ​៖ សូមឱ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង !

    សម្តេចតេជោ​៖ សូមឱ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង !

    សម្តេចតេជោ​ ហ៊ុន​ សែន​ បានសរសេរនៅលើបណ្តាញសង្គមនារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ថា​ ដូចការលើកឡើងរបស់ខ្ញុំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអ៊ីចឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់ និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះរីករាលហៀរចេញពីថៃចូលកម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង។ សម្តេចតេជោបន្តថា​ ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ​ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។…

  • រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ មូលហេតុសំខាន់ៗចំនួន៣ នៃការធ្វើសេចក្តីស្នើ​សុំវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ មូលហេតុសំខាន់ៗចំនួន៣ នៃការធ្វើសេចក្តីស្នើ​សុំវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់នៅក្នុងរដ្ឋសភាថា ការធ្វើសេចក្តីស្នើសុំវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាលើកនេះ ក៏មានលក្ខណៈពិសេសដោយឡែកមួយទៀតដោយហេតុថាជាលើកទី១ នៅក្នុងប្រវត្តិសាស្ត្រដែលើតំណាងរាស្ត្រទាំងអស់នៃរដ្ឋសភា និងពីគ្រប់គណបក្សនយោបាយទាំងអស់ដែលមានអាសនៈនៅក្នុងរដ្ឋសភាបានរួមគ្នាធ្វើសេចក្តីស្នើសុំវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានមានប្រសាសន៍បញ្ជាក់ថា មូលហេតុសំខាន់សម្រាប់ការធ្វើសកម្មភាពរួមគ្នាជាធ្លុងមួយទាំងពីសំណាក់ស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល និងទាំងពីសំណាក់តំណាងរាស្ត្រទាំង ១២៥រូប មានន័យថា ១០០% ពីគ្រប់គណបក្សនយោបាយទាំងអស់ដែលមានអាសនៈនៅក្នុងរដ្ឋសភា គឺឆ្លុះបញ្ចាំងអំពីសំខាន់នៃការធ្វើវិសោធនកម្មនេះក្នុងការបម្រើឱ្យឧត្តមប្រយោជន៍ដ៏សំខាន់សម្រាប់ប្រទេសជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ដែលអាចពិនិត្យឃើញមានមានមូលហេតុសំខាន់ៗចំនួន៣ រួមមាន៖ ទី១. វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងដ៏សំខាន់ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពោលគឺការលើកកម្ពស់ឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជារបស់ខ្លួននៅគ្រប់កាលៈទេសៈទាំងអស់។ តាមរយៈវិសោធនកម្មមាត្រា ៣៣ នឹងបើកផ្លូូវមានការរៀបចំនៅក្របខណ្ឌច្បាប់ដើម្បីដកសញ្ជាតិខ្មែរដែលក្របខណ្ឌច្បាប់នេះ នឹងក្លាយទៅជាឧបករណ៍គតិយុត្តិដ៏សំខាន់របស់រដ្ឋដើម្បីការពាររដ្ឋ ពិសេសប្រឆាំងនឹងពលរដ្ឋដែលឃុបឃិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ ធ្វើសកម្មភាពប៉ះពាល់ដល់វិស័យសន្តិសុខជាតិធ្ងន់ធ្ងរ សេចក្តីសុខសាន្តរបស់ប្រជាជននឹងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។…

  • រដ្ឋសភាអនុម័តជាឯកច្ឆន្ទ ដោយសំឡេងគាំទ្រ ១២៥លើ១២៥ សំឡេង លើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

    រដ្ឋសភាអនុម័តជាឯកច្ឆន្ទ ដោយសំឡេងគាំទ្រ ១២៥លើ១២៥ សំឡេង លើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

    រដ្ឋសភានៃព្រះជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី ប្រធានដ្ឋសភា ដែលមានវត្តមានសមាជិករដ្ឋសភាចំនួន១២៥ អង្គ/រូប ដើម្បីពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការធ្វើវិសោធនកម្មនេះ ក្នុងគោលបំណងសំខាន់ គឺដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិតជាមួយបរទេស។ ការធ្វើវិសោធនកម្មមាត្រា៣៣ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។ សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានពីរមាត្រា។ មាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖ ប្រជាពលរដ្ឋខ្មែរមិនត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគំាពារ។ ការទទួលសញ្ជាតិខ្មែរនិងការបាត់សញ្ជាតិខ្មែរ ដោយរួមទំាងការដកសញ្ជាតិខ្មែរត្រូវបានកំណត់ក្នុងច្បាប់។ អង្គរដ្ឋសភាបានពិភាក្សា អនុម័តសេចក្តីស្នើវិសោធនកម្ម តាមនីតិវិធីដោយបានពិភាក្សា ផ្តល់យោបល់យ៉ាងល្អិតល្អន់ ពីតំណាងរាស្រ្តហត្ថលេខី តំណាងរាជរដ្ឋាភិបាល គណៈកម្មការជំនាញរបស់រដ្ឋសភា ក៏ដូចជាពីសមាជិក សមាជិការដ្ឋសភា មុនអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទាំងមូលជាឯកច្ឆន្ទ…

  • ឯកឧត្តម ប៉ែន បូណា៖ សូមរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវ​ដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួន ហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

    ឯកឧត្តម ប៉ែន បូណា៖ សូមរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវ​ដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួន ហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានទទូចឱ្យរដ្ឋាភិបាលថៃប្រញាប់បោសសម្អាតរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះខ្លួនឯងឱ្យជ្រះ ហើយឈប់ទាញកម្ពុជាទៅពាក់ព័ន្ធជាមួយ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក ជេរ៉ាយុ ហួងសាប់ ( Jirayu Huangsab) ត្រូវបានសារព័ត៌មានរបស់ថៃស្រង់សម្តីថា ប្រទេសថៃនឹងសហការជាមួយការិយាល័យប្រឆាំងនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ( UNODC) និងអង្គការលើកលែងទោសអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញពីប្រទេសកម្ពុជា។ ឯកឧត្តម ប៉ែន បូណា បន្តថា ថៃគួរតែបោះបង់ចោលទម្លាប់ដ៏អាក្រក់​ក្នុងការទម្លាក់បញ្ហាទៅឱ្យប្រទេសជិតខាងនៅពេលដែលខ្លួនមានរឿងអាស្រូវផ្ទៃក្នុង។ លោកបញ្ជាក់ថា រយៈពេលជាងមួយខែចុងក្រោយនេះ ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនដែលបង្កឡើងដោយទាហានថៃ កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ មក ប្រទេសកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាទទួលរងការលាបពណ៌បង្ខូចបង្កាច់គ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធរ និងមន្ត្រីថ្នាក់ដឹកនាំថៃ។ អាស្រ័យហេតុនេះ សូមថៃប្រញាប់បញ្ឈប់វប្បធម៌ដ៏អាក្រក់នេះ ហើយយកពេលវេលាដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនឱ្យបានឆាប់ទើបជាការល្អ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាចេះដោះស្រាយបញ្ហានៅក្នុងប្រទេសរបស់ខ្លួនតាមរយៈយន្តការប្រយុទ្ធប្រឆាំងជាមួយឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិត ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយផ្ទាល់ និងបានធ្វើការងារយ៉ាងសកម្ម និងអាចគ្រប់គ្រងសភាពការណ៍បាន។ ដូច្នេះ សូមរដ្ឋាភិបាលថៃកុំព្រួយបារម្ភពីកម្ពុជា ខណៈដែលប្រទេសរបស់ខ្លួន គឺជាសម្បុកឧក្រិដ្ឋជនតាមអនឡាញ និងសម្បុកជួញដូរគ្រឿងញៀនដ៏ធំបំផុតក្នុងតំបន់។…