Category: នយោបាយក្នុងប្រទេស

  • ក្រសួងសន្តិសុខសាធារណៈចិន វាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់នៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ក្រសួងសន្តិសុខសាធារណៈចិន វាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់នៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក Yin Guohai ថ្នាក់អគ្គនាយករងនៃនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ របស់ក្រសួងសន្តិសុខសាធារណៈចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។ លោក Yin Guohai បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់នៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលថ្មីៗនេះ។ លោក Yin Guohai បានសង្កត់ធ្ងន់ថា ភាគីចិនរីករាយបន្តចាប់ដៃ គាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការចំពោះប្រតិបត្តិការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបនិងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអំពីយុទ្ធនាការរបស់រាជរដ្ឋាភិបាល រួមទាំងលទ្ធផលក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបញ្ជូនសំណុំរឿងទៅតុលាការ។ ឯកឧត្តមសន្តិបណ្ឌិតបានស្វាគមន៍កិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាញជំនាញ និងជំនួយបច្ចេកទេសពីប្រទេសពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាព និងបង្កើនជោគជ័យនៃប្រតិបត្តិការបង្ក្រាបនិងបោសសម្អាតរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមសន្តិបណ្ឌិតក៏បានអរគុណភាគីចិនចំពោះកិច្ចសហការកន្លងមក។ ភាគីទាំងពីរបានពិភាក្សាលើបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងឯកភាពបន្តជំរុញកិច្ចសហការបន្ថែម ក្នុងការចែករំលែកព័ត៌មាន ស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីឈានទៅដល់ការបង្ក្រាបទីតាំង និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបន្តនីតិវិធីច្បាប់។ ទន្ទឹមនេះ ភាគីចិនបានសន្យានឹងខិតខំប្រឹងប្រែងជួយកម្ពុជាធ្វើយ៉ាងណាចាប់បញ្ជូនជនជាតិចិនដែលប្រព្រឹត្តបទល្មើសនៅកម្ពុជាត្រលប់ទៅកាន់ប្រទេសចិនវិញឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ដោយភាគីចិនចាត់ទុកការងារនេះ ជាការងារអាទិភាព៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ភាគីថៃពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ភាគីថៃពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ គួររំលឹកផងដែរថា កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះ នៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។ លោកជំទាវបានបន្តថា ជាក់ស្តែងទាហានថៃបានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយបង្កើតតម្រាយផ្លូវថ្មីទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នេះបើផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម។ អ្នកនាំពាក្យបានបញ្ជាក់ថា ការគោរពអធិបតេយ្យ និងច្បាប់អន្តរជាតិមិនអាចបានតែនិយាយ ដោយមិនមានសកម្មភាពនោះទេ ដូច្នេះ កម្ពុជាអំពាវនាវឱ្យភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ MOU-2000 និងប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការច្បាប់អន្តរជាតិ ក្នុងនោះរួមមានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដ និងយូរអង្វែង ព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់…

  • សម្ដេចតេជោ ហ៊ុន សែន៖ លោក ថាក់ស៊ីន បានប្រមាថព្រះមហាក្សត្រថៃយ៉ាងធ្ងន់ធ្ងរ

    សម្ដេចតេជោ ហ៊ុន សែន៖ លោក ថាក់ស៊ីន បានប្រមាថព្រះមហាក្សត្រថៃយ៉ាងធ្ងន់ធ្ងរ

    សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាតាមរយៈបណ្ដាញសង្គម នៅរសៀលថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២៥ បានបង្ហោះសារបញ្ជាក់ជាថ្មីឱ្យដឹងថា លោក ថាក់ស៊ីន បានប្រមាថព្រះមហាក្សត្រថៃយ៉ាងធ្ងន់ធ្ងរ ហើយព្រមទាំងបានស្នើសុំយោបល់សម្ដេចតេជោ ពាក់ព័ន្ធនឹងការបង្កើតគណបក្សភឿថៃផងដែរ។ ខាងក្រោមនេះគឺជាការបង្ហោះផ្សាយនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ របស់សម្ដេចតេជោ ហ៊ុន សែន ដូចតទៅ៖ ខ្ញុំសូមផ្តាំទៅ ថាក់ស៊ីន វិញថា ខ្ញុំទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់អ្នកឯងព្រហើន និងមើលងាយខ្ញុំមក ហើយលើសពីនោះ ខ្ញុំក៏មិនចង់និយាយជាមួយអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក ខ្ញុំនិយាយជាមួយអ្នកឯងនាំចង្រៃខ្លួនទេ ! ជាការកត់សម្គាល់របស់ខ្ញុំ ចាប់តាំងពី ថាក់ស៊ីន ចូលពាក់ព័ន្ធនយោបាយថៃមក ថៃមានភាពច្របូកច្របល់ខ្លាំងតាំងពីមុនរដ្ឋប្រហារ២០០៦មកម្ល៉េះ ហើយខ្ញុំក៏មិនចង់លើករឿងអ្នកឯងប្រមាថធ្ងន់ៗលើព្រះមហាក្សត្រថៃដែរ វាជាសម្តីអាក្រក់អាក្រីខ្លាំងពេក មិនសមខ្ញុំនិយាយទេ នាំតែធ្វើឱ្យប៉ះពាល់ដល់ព្រះជេស្តាព្រះមហាក្សត្រថៃ ប៉ុន្តែគ្នាអ្នកឯងទទួលស្គាល់ថាពិតជាមានមែន។ ប៉ុន្មានថ្ងៃមុន លោកនិយាយថា អ្នកដឹកនាំកម្ពុជាពុំមានសីលធម៌ទេ។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងរ ដូចកូនស្រីលោកប្រមាថមេដឹកនាំកម្ពុជាថា គ្មានវិជ្ជាជីវៈ ដែលជាមូលហេតុធ្វើឱ្យមានការខឹងសម្បារពីប្រជាជនកម្ពុជា។ ខ្ញុំចង់សួរលោកថា បើខ្ញុំអត់សីលធម៌ ហេតុអ្វីបានជាលោកពឹងពាក់ខ្ញុំអស់រយៈពេល១៩ឆ្នាំ (2006-2025) លោកស្តាប់ការទូន្មានរបស់ខ្ញុំរហូតហៅខ្ញុំថាជាមេ០១។ លោកចាំបានទេ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖​ កម្ពុជា ពី “វាលពិឃាដ” មកជាទឹកដីនៃសន្តិភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖​ កម្ពុជា ពី “វាលពិឃាដ” មកជាទឹកដីនៃសន្តិភាព

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា​ កម្ពុជា ពី “វាលពិឃាដ” មកជាទឹកដីនៃសន្តិភាព ហើយការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ មានតម្លៃយ៉ាងជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងមានសារៈសំខាន់បំផុតក្នុងសា្មរតីចងចាំជាសកល មិនចំពោះតែប្រជាពលរដ្ឋកម្ពុជានោះឡើយ ប៉ុន្តែ សម្រាប់មនុស្សជាតិទាំងមូល។ ការបញ្ជាក់នេះ​ ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ ចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និង សន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចធិបតីបានបន្តថា​ សម្រាប់យុវជនជំនាន់ក្រោយ ទីតាំងនេះ មិនមែនជាអតីតកាលសម្រាប់តែអ្នកជំនាន់មុន ដែលឆ្លងកាត់របបខ្មៅងងឹតនោះឡើយ, ទីតាំងនេះ ក៏ជាកម្មសិទ្ធិរបស់យុវជនជំនាន់ក្រោយផងដែរ, សូមសិក្សារៀនសូត្រពីទីនេះ សូមក្លាយខ្លួនជាអ្នកថែរក្សាការពារ នាថ្ងៃអនាគតរបស់កម្ពុជាមួយប្រកបដោយកម្លាំងរួបរួម ជាមួយថាមពលដ៏ខ្លាំងក្លា និងឆន្ទៈដ៏មុតស្រួច ដើម្បីសេរីភាព, អធិបតេយ្យ និង បូរណភាពទឹកដី ដ៏ពេញលេញនៃមាតុភូមិយើង ដែលជាមូលដ្ឋានភាពរឹងមាំបំផុតសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជាតិ និងប្រជាជនយើង។ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី…

  • លទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖​ ឃាត់ខ្លួនជនសង្ស័យសរុប ២.២៧០នាក់

    លទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖​ ឃាត់ខ្លួនជនសង្ស័យសរុប ២.២៧០នាក់

    លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖ បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖ ១-គណៈបញ្ជាការឯកភាពរាជធានី-ខេត្តចំនួន១២រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន ៤៥ទីតាំង/ករណី ដែល ចំនួននេះបានកើនបន្ថែមចំនួន២៥ទីតាំងបើធៀបនឹងចំនួនសរុបកាលពីថ្ងៃទី១៧ ខែកក្កដា បានបង្ហាញពីសន្ទុះនៃយុទ្ធនាការចុះបង្រ្កាបតាមទីតាំងសង្ស័យ។ ២-ឃាត់ខ្លួនជនសង្ស័យសរុប ២.២៧០នាក់ (ស្រី ៤២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៤២៩នាក់(ស្រី ១១៥នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន…

  • សម្តេចធិបតី៖ យើងត្រូវចងចាំប្រវត្តិសាស្ត្រដ៏ជូចត់នេះ និងប្តេជ្ញារួមគ្នាកុំឱ្យកើតឡើងសាជាថ្មីម្តងទៀតលើទឹកដីកម្ពុជាយើង ទោះក្នុងតម្លៃណាក៏ដោយ

    សម្តេចធិបតី៖ យើងត្រូវចងចាំប្រវត្តិសាស្ត្រដ៏ជូចត់នេះ និងប្តេជ្ញារួមគ្នាកុំឱ្យកើតឡើងសាជាថ្មីម្តងទៀតលើទឹកដីកម្ពុជាយើង ទោះក្នុងតម្លៃណាក៏ដោយ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គោលបំណងសំខាន់ នៃការចុះ “បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺសង្កត់ធ្ងន់ទៅលើតម្លៃជាសកល ជាការទទួលស្គាល់នូវប្រវត្តិសាស្ត្រខ្មៅងងឹត ទុក្ខវេទនារបស់ប្រជាជនកម្ពុជា និងឧក្រិដ្ឋកម្មនៃការកាប់សម្លាប់ជីវិតប្រជាជនកម្ពុជារាប់លាននាក់ ក្នុងរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម តែក៏ជានិមិត្តរូបនៃការតស៊ូ និងការរស់រានឡើងវិញនៃប្រជាជាតិកម្ពុជាផងដែរ។ ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចធិបតីបានបន្តថា ជាមួយគ្នានេះ ក៏ជាការបង្ហាញយ៉ាងប្តូរផ្តាច់របស់ប្រជាជាតិកម្ពុជា ក្នុងការប្រែក្លាយទីតាំងឧក្រិដ្ឋកម្មដែលឈឺចាប់កន្លងមក ឱ្យទៅជាទីតាំងប្រសព្វមួយនៃភាពសន្ទនា សន្តិភាព ការយោគយល់ អត់ឱន និងរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈការអប់រំ និងបញ្ជ្រាបចូលក្នុងគោលនយោបាយ នៃការទប់ស្កាត់កុំឱ្យរបបប្រល័យពូជសាសន៍វិលមកវិញសាជាថ្មី ទោះជានៅទីកន្លែងណាក៏ដោយក្នុងពិភពលោកទាំងមូល។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យើងត្រូវចងចាំប្រវត្តិសាស្ត្រដ៏ជូចត់នេះ និងប្តេជ្ញារួមគ្នាកុំឱ្យកើតឡើងសារជាថ្មីម្តងទៀតលើទឹកដីកម្ពុជាយើង ទោះក្នុងតម្លៃណាក៏ដោយ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

  • គណបក្សនយោបាយក្នុងសម្ព័ន្ធភាព៖ ការចូលរួមសាមគ្គីគ្នាគ្រប់និន្នាការគណបក្សនយោបាយនាពេលបច្ចុប្បន្នដែលថៃឈ្លានពានទឹកដីកម្ពុជា គឺជារឿងដែលមានសារៈសំខាន់

    គណបក្សនយោបាយក្នុងសម្ព័ន្ធភាព៖ ការចូលរួមសាមគ្គីគ្នាគ្រប់និន្នាការគណបក្សនយោបាយនាពេលបច្ចុប្បន្នដែលថៃឈ្លានពានទឹកដីកម្ពុជា គឺជារឿងដែលមានសារៈសំខាន់

    ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយក្នុងសម្ព័ន្ធ​ភាពបាន​លើកឡើងថា នាំនាំយកអំណោយ និងចុះទៅសួរសុខទុក្ខដល់កងទ័ព​ដែលកំពុងតែឈរជើងការពារបូរណភាពទឹកនៅប្រាសាទតាមាន់ធំ គឺការចូលរួមសាមគ្គីគ្នាគ្រប់និន្នាការគណបក្សនយោបាយនាពេលបច្ចុប្បន្នដែលសៀមឈ្លានពានទឹកដីកម្ពុជា គឺជារឿងដែលមានសារៈសំខាន់ខ្លាំងណាស់។ គណបក្សនយោបាយក្នុងសម្ព័ន្ធភាពបាននាំយកអំណោយ និងសួរសុខទុក្ខដល់កងទ័ពដែលកំពុងតែឈរជើងការពារបូរណភាពទឹកនៅប្រាសាទតាមាន់ធំ ដែលស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ ដែលនេះបង្ហាញឱ្យឃើញនូវស្មារតីជាតិនិយមក្នុងការការពារបូរណភាពទឹកដី ជាពិសេសការខ្វាយខ្វល់ចំពោះសុខទុក្ខរបស់កងទ័ពដែលបានលះបង់អស់ពីកម្លាំងកាយចិត្តនៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដីកុំឲ្យប្រទេសជិតខាងឈ្លានពាន។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ការចូលរួមសាមគ្គីគ្នាគ្រប់និន្នាការគណបក្សនយោបាយនាពេលបច្ចុប្បន្នដែលសៀមឈ្លានពានទឹកដីកម្ពុជា គឺជារឿងដែលមានសារៈសំខាន់ខ្លាំងណាស់។ គណបក្សធម្មាធិបតេយ្យ និងគណបក្សនយោបាយផ្សេងទៀតចូលរួមគ្រប់កាលៈទេសៈទាំងអស់ ដើម្បីផ្តល់កម្លាំងទឹកចិត្តដល់កងទ័ពជួរមុខដើម្បីប្រឆាំងសត្រូវឈ្លានពាន។ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានមានប្រសាសន៍ថា គណបក្សសម្ព័ន្ធាពបានការចុះសួរសុខទុក្ខរបស់គណបក្សនយោបាយក្នុងសម្ព័ន្ធភាព ដល់កងយោធពលខេមរភូមិន្ទ នៅតំបន់ប្រាសាទតាមមាន់ធំ ហើយយើងត្រូវតែសាមគ្កីគ្នាដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជាឱ្យបានល្អគង់វង្ស។ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់សាមគ្គីគ្នាដើម្បីការពារនៅខឿនការពារជាតិឱ្យបានរឹងមាំ។ គួរបញ្ជាក់ថា ការនាំយកអំណោយ និងសួរសុខទុក្ខដល់កងទ័ពដែលកំពុងតែឈរជើងការពារបូរណភាពទឹកនៅប្រាសាទតាមាន់ធំនេះ បានរំលេចឱ្យឃើញនូវស្មារតីជាតិនិយមក្នុងការការពារបូរណភាពទឹកដី ជាពិសេសការខ្វាយខ្វល់ចំពោះសុខទុក្ខរបស់កងយោធពលខេមរភូមិន្ទ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខ ក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានៃយើង៕ដោយ៖ពលជ័យ

  • លទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖​ ឃាត់ខ្លួនជនសង្ស័យសរុប ១.៣៦២នាក់

    លទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖​ ឃាត់ខ្លួនជនសង្ស័យសរុប ១.៣៦២នាក់

    លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖-បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ និងការដាក់បទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ៖ ១-បានចុះធ្វើរដ្ឋបាល និងប្រតិបត្តិការបង្ក្រាបសរុបបាន ២០ទីតាំង (៧ រាជធានី ខេត្ត រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ និងពោធិ៍សាត់) ២-ឃាត់ខ្លួនជនសង្ស័យសរុប ១.៣៦២ នាក់ (ស្រី ២២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៣៤៧នាក់(ស្រី ៦៤នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន…

  • ភាគីចិននឹងផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយ គ.ប.ឆ.ប. ដើម្បីរួមចំណែកឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ភាគីចិននឹងផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយ គ.ប.ឆ.ប. ដើម្បីរួមចំណែកឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា គ.ប.ឆ.ប. ដឹកនាំ តាមដាន និងគាំទ្រយន្តការថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធ ក្នុងប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយលេខាធិការដ្ឋានគ.ប.ឆ.ប. ត្រៀមខ្លួនសហការជាមួយប្រទេសពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានចាត់ទុកការបង្កើតគ.ប.ឆ.ប. និងការចេញបទបញ្ជារបស់រាជរដ្ឋាភិបាល បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និងពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថា ភាគីចិននឹងផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយ គ.ប.ឆ.ប. ដើម្បីរួមចំណែកឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕ដោយ៖ពលជ័យ

  • បារាំងបន្តពង្រឹងទំនាក់ទំនងសភាសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ជាមួយកម្ពុជា

    បារាំងបន្តពង្រឹងទំនាក់ទំនងសភាសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ជាមួយកម្ពុជា

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតជូន ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិការទូតពីកម្ពុជា ចូលជួបសម្តែងការគួរ និងជម្រាបលា មុនពេលដែល ឯកឧត្តមត្រូវចាកចេញពីកម្ពុជា។ សម្តេចប្រធានរដ្ឋសភាសម្តែងការសោកស្តាយចំពោះការបញ្ចប់បេសកកម្មការទូតរបស់ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ពីកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថាពេលវេលា៤ឆ្នាំ ក្នុងបេសកកម្មការទូត របស់ ឯកឧត្តម ពិតជាដើរលឿនណាស់ ប៉ុន្តែ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានខិតខំយ៉ាងខ្លំាងនៅក្នុងការជំរុញ និងលើកកម្ពស់ទំាងនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរដែលជាទំនាក់ទំនងមានលក្ខណៈប្រវត្តិសាស្រ្ត តំាងពីយូរលង់ណាស់មកហើយនោះ ឱ្យមានសន្ទុះរីកលូតលាស់ស៊ីជម្រៅនិងសកម្មឡើង។សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្ម និងលទ្ធផលគួរជាទីមោទនៈ ដែលឯកឧត្តមសម្រេចបាន។ សមិទ្ធផលទាំងនេះ បានរួមវិភាគទានដ៏មានតម្លៃដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ឈានឆ្ពោះទៅកម្រិតខ្ពស់ថ្មីមួយ ជាពិសេស ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានចូលជួបពិភាក្សាការងារ…