Category: នយោបាយក្នុងប្រទេស

  • អគ្គនាយកCMAC៖ ​ប្រាសាទព្រះវិហារត្រូវបានទាហាន​ឈ្លានពានសៀមប្រើប្រាស់ការទម្លាក់គ្រាប់បែកMK-82 ​ជាច្រើនគ្រាប់​ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ​ ជាពិសេស​គ្រាប់​ផ្លោង១៥៥មម​ជាមួយគ្រាប់បែកចង្កោម​ ក្នុងគោលដៅកម្ទេច​ប្រាសាទ​ព្រះវិហារជាបេតិកភណ្ឌពិភពលោក

    អគ្គនាយកCMAC៖ ​ប្រាសាទព្រះវិហារត្រូវបានទាហាន​ឈ្លានពានសៀមប្រើប្រាស់ការទម្លាក់គ្រាប់បែកMK-82 ​ជាច្រើនគ្រាប់​ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ​ ជាពិសេស​គ្រាប់​ផ្លោង១៥៥មម​ជាមួយគ្រាប់បែកចង្កោម​ ក្នុងគោលដៅកម្ទេច​ប្រាសាទ​ព្រះវិហារជាបេតិកភណ្ឌពិភពលោក

    អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ឯកឧត្តម ហេង រតនា បានបញ្ចាក់ថា ​ប្រាសាទព្រះវិហារត្រូវបានទាហាន​ឈ្លានពានសៀមប្រើប្រាស់ការទម្លាក់គ្រាប់បែកMK-82 (ទម្ងន់​ប្រមាណ​២៣០គ.ក) ​ជាច្រេីនគ្រាប់​ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ​ ជាពិសេស​គ្រាប់​ផ្លោង១៥៥មម​ជាមួយគ្រាប់បែកចង្កោម​ ក្នុងគោលដៅកម្ទេច​ប្រាសាទ​ព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ។ ក្នុងស្មារតីការ​ពារបូរណភាពទឹកដីនិងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ​ កងកម្លាំងប្រដាប់អាវុធដ៍អង់អាចក្លាហានរបស់កម្ពុជាបានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ!! ។ ឯកឧត្តមបានបន្តថា ​រយៈពេលជាង៥០ឆ្នាំមកហើយពោលគឺ​ចាប់ខែ​ឧសភា​ ឆ្នាំ១៩៧៥​ ដែលគ្រាប់បែក MK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ! ក្នុងអតីតសង្គ្រាមនោះគ្រាប់បែកMK-82 ចំនួន៩១៩​,៦២២គ្រាប់ត្រូវបានទម្លាក់លើ៥៥,៦១៤ទីតាំង​ដោយមានយន្តហោះទម្លាក់ចំនួន​ ១១៥,៨៨៦ជើងហោះហើរទម្លាក់គ្រាប់បែក​លើទឹកដីកម្ពុជា​ ប៉ុន្តែក្នុងពេលសង្គ្រាមនោះ​ គ្មានគ្រាប់បែកMK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ! ប្រាសាទវិហារជាទីតាំងដ៍សក្តិសិទ្ធបំផុត​ សូម្បីតែអតីតព្រះមហាក្សត្រសៀមឡើងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដើម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ!! ។ ដូចនេះរដ្ឋណា ឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ​ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡើយ!! ។ Thai invader bombarded Prasat Preah Vihear as the world heritage with MK-82 as well as shelled a number of artillery shells…

  • កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើងនៅកូរ៉េដែលធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរៈកងទ័ពនៅសមរភូមិមុខ

    កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើងនៅកូរ៉េដែលធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរៈកងទ័ពនៅសមរភូមិមុខ

    (កូរ៉េ)៖ ពេញមួយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ពោលតាំងពីព្រឹករហូតមកដល់ពេលយប់ម៉ោងនៅប្រទេសកូរ៉េ សហគមន៍ខ្មែរនៅប្រទេសកូរ៉េរាប់ម៉ឺននាក់ បានបន្តបញ្ចេញសំឡេងតាមគ្រប់រូបភាពទាំងអស់ដើម្បីថ្កោលទោសប្រឆាំងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាដែលបានបណ្តាលឱ្យជីវិតមនុស្សស្លាប់រាប់សិបនាក់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតរត់ចេញពីលំនៅដ្ឋាន។ ក្នុងសំឡេងស្រែកប្រឆាំងការឈ្លានពាន ដោយមានដៃគ្រវីទង់ជាតិផង ពលរដ្ឋខ្មែរបានថ្កោលទោសការឈ្លានពានរបស់ថៃមកលើកម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចខ្សោយជាង និងមានមាឌតូចជាង។ ជាមួយគ្នានេះពលរដ្ឋទាំងអស់បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធរដ្ឋាភិបាលថៃដើម្បីឱ្យមានបទឈប់បាញ់នៅតាមបន្ទាត់ព្រំដែនដែលកំពុងរាលដាល ហើយកំពុងផ្តាច់ជីវិតជនស្លូតត្រង់។ ក្រៅពីនេះ ពលរដ្ឋទាំងអស់ បានច្រៀងចម្រៀងដើម្បីលើកទឹកចិត្តទៅដល់វីរៈកងទ័ពកម្ពុជាដែលឈរនៅតាមបន្ទាត់ព្រំដែនយ៉ាងក្លាហានដើម្បីការពារជាតិរបស់ខ្លួន។សូមបញ្ជាក់ថាក្រៅពីប្រទេសកូរ៉េក៏មានដែរ ពលរដ្ឋខ្មែរនៅជប៉ុន និងអូស្ត្រាលី រួមទាំងបណ្តាប្រទេសផ្សេងៗទៀតលើពិភពលោក បាននិងកំពុងបន្តធ្វើយុទ្ធនាការប្រឆាំងការឈ្លានពានរបស់ថៃយ៉ាងគឃ្លើនមកលើកម្ពុជា៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​៖​ សកម្មភាពឈ្លានពានដោយចេតនា និងគិតទុកជាមុនរបស់ថៃបានកើតឡើងទៀត បើទោះបីជាមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដែលដឹកនាំដោយប្រធានាធិបតី Donald Trump ក្នុងការស្វែងរកបទឈប់បាញ់

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​៖​ សកម្មភាពឈ្លានពានដោយចេតនា និងគិតទុកជាមុនរបស់ថៃបានកើតឡើងទៀត បើទោះបីជាមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដែលដឹកនាំដោយប្រធានាធិបតី Donald Trump ក្នុងការស្វែងរកបទឈប់បាញ់

    ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ៖​ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។ ការអះអាងមិនពិតនេះ គ្មានអ្វីក្រៅតែពីការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបង្វែរស្ថានការណ៍ចេញពីភាពជាក់ស្តែងដែលប្រទេសថៃរំលោភម្តងហើយម្តងទៀតមកលើអធិបតេយ្យភាពកម្ពុជា និងច្បាប់អន្តរជាតិនោះទេ។ ការពិតមិនអាចប្រកែកបាន៖ ប្រទេសថៃគឺជាអ្នកដែលបានបើកការវាយប្រហារយ៉ាងឃោរឃៅមុនមកលើទឹកដីកម្ពុជា។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០២:០០នាទីព្រឹក កងកម្លាំងថៃបានបាញ់ផ្លោងមកលើទីតាំងវាលឥន្ទ្រី។ នៅម៉ោង ០២:៣០នាទី ពួកគេបានបង្កើនការទម្លាក់គ្រាប់បែក ទៅដល់តាថាវ ភ្នំ៣៣៣ និងភ្នំខ្មោច។ ហើយនៅម៉ោង ០៤:៥០នាទី ការបាញ់ផ្លោងបន្ថែមទៀតទៅលើប្រសាទតាមាន់ធំ និងប្រសាទតាក្របី។ នៅម៉ោង ០៦:០០នាទី កងទ័ពថ្មើរជើងថៃបានឈ្លានពានចូលទីតាំងភ្នំខ្មោច តំបន់អានសេះ និងវាលឥន្ទ្រី បន្ទាប់មកក៏មានការឈ្លានពានជាទ្រង់ទ្រាយធំនៅម៉ោង ០៦:៣០នាទី ដោយមានរថក្រោះ…

  • សម្តចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ

    សម្តចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ

    សម្តចធិបតី​ ហ៊ុន​ ម៉ាណែត​ បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី២៧​ ខែកក្កដា​ នេះថា​ ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃផ្ទុះអាវុធទី ២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ដោយឡែកចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លាសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាលសហការដោះស្រាយតាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណាយកចិត្តទុកដាក់លើជីវភាពរស់នៅនិងសុខសប្បាលភាពរបស់បងប្អូនដំណាក់កាលលំបាកនេះ។ ជាមួយគ្នាដែលសម្តេចសូមចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ដោយសារការប្រយុទ្ធគ្នានេះ។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏សូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងកងនគរបាលជាតិរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដីរបស់យើង។ សម្តេចធិបីក៏សូមអរព្រះគុណនិងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរយើង។ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ៕ដោយ៖ពលជ័យ

  • ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ស្នើដល់សារព័ត៌មានបរទេសនានា ចុះផ្សាយព័ត៌មានពិតប្រាកដជាក់​ស្តែងនិងមានពីប្រភពចម្រុះច្បាស់លាស់ ពាក់ព័ន្ធនឹងការឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជា

    ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ស្នើដល់សារព័ត៌មានបរទេសនានា ចុះផ្សាយព័ត៌មានពិតប្រាកដជាក់​ស្តែងនិងមានពីប្រភពចម្រុះច្បាស់លាស់ ពាក់ព័ន្ធនឹងការឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជា

    ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានផ្ញើលិខិតឆ្លើយតបមួយច្បាប់ជូន សារព័ត៌មានជប៉ុន Japan Today ដែលបានចុះផ្សាយអត្ថបទស្តីពី “Cambodia Calls For Ceasefire with Thailand After Deadly Clashes” កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ ស្ថានទូតយល់ឃើញថា អត្ថបទសារព័ត៌មានខាងលើនេះ មានលក្ខណៈលម្អៀង មិនគ្រប់ជ្រុងជ្រោយ និងមានប្រភពតែម្ខាង ពីខាងប្រទេសថៃប៉ុណ្ណោះ។ ស្ថានទូតស្នើទទូចដល់សារព័ត៌មានបរទេសនានា ធ្វើការចុះផ្សាយព័ត៌មានពិតប្រាកដជាក់​ស្តែងដែលឆ្លុះបញ្ចាំងពីស្ថានការណ៍ជាក់ស្តែងដែលកើតឡើង និងមានពីប្រភពចម្រុះច្បាស់លាស់ ពាក់ព័ន្ធនឹងការឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ On July 26, 2025, the Royal Embassy of Cambodia in Tokyo sent a letter of response to the Japanese newspaper The Japan Today,…

  • កម្ពុជាច្រានចោលការលើកឡើងរបស់នាយករដ្ឋមន្ត្រីស្ដីទីថៃ និងថាថៃទៅវិញទេដែលបានកំណត់គោលដៅវាយប្រហារមកលើទីតាំងស៊ីវិលកម្ពុជា ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

    កម្ពុជាច្រានចោលការលើកឡើងរបស់នាយករដ្ឋមន្ត្រីស្ដីទីថៃ និងថាថៃទៅវិញទេដែលបានកំណត់គោលដៅវាយប្រហារមកលើទីតាំងស៊ីវិលកម្ពុជា ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

    ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេដយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្ដីទីរបស់ថៃ ដែលចោទប្រកាន់កម្ពុជាថា បានវាយប្រហារទៅលើទីតាំងស៊ីវិលរបស់ថៃ និងថាគឺយោធាថៃទៅវិញទេដែលបានកំណត់គោលដៅវាយប្រហារមកលើជនស៊ីវិល និងទីតាំងស៊ីវិលរបស់កម្ពុជា។ ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា «ការលើកឡើងរបស់លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្ដីទីថៃហ្នឹងគឺថា គាត់ចង់និយាយថាថៃ គឺជាអ្នកត្រូវ ជាអ្នកស្រលាញ់សន្តិភាព សម្ដែងការអត់ធ្មត់ បែរជាកម្ពុជាជាអ្នកគំរាមប្រទេសថៃ ហើយជាអ្នកបង្កសង្គ្រាមជាមួយប្រទេសថៃទៅវិញ។ ប្រឈមមុខជាមួយបញ្ហានេះ ខ្ញុំសូមឆ្លើយតប និងបំភ្លឺសាធារណមតិជាតិនិងអន្តរជាតិដូចតទៅ៖ ១.កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ មួលបង្កាច់ បំផ្លើសបំភ្លៃ ខុសពីការពិតទាំងស្រុងរបស់នាយករដ្ឋមន្ត្រីស្ដីទីថៃ។ កម្ពុជាក៏សូមថ្កោលទោសការឈ្លានពានយ៉ាងកម្រោល រំលោភច្បាប់អន្តរជាតិរបស់ប្រទេសថៃមកលើអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជា គឺជាប្រទេសរងគ្រោះ ដោយសារឈ្លានពានរបស់ប្រទេសថៃ ដែលទាំងអស់គ្នាសុទ្ធតែបានដឹង កម្ពុជារងការគំរាមកំហែងគ្រប់បែបយ៉ាងពីសំណាក់កងទ័ពថៃ រហូតឈានទៅដល់ការវាយប្រហារយ៉ាងកម្រោលផ្នែកយោធាមកលើកម្ពជា កាលពីថ្ងៃទី២៤ ខែកក្កដា។ ដូច្នេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការប្រើសិទ្ធិតបតការពារខ្លួន ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ និងច្បាប់ជាតិរបស់កម្ពុជា។…

  • អត្ថបទទស្សនៈ៖ «ថៃបាត់ម្ចាស់ការក្នុងសមរភូមិ ប្រើស្នៀតបង្កើតព័ត៌មានក្លែងក្លាយ និង Hack បណ្ដាញព័ត៌មានកម្ពុជាធ្វើជាអាវុធ តែនៅតែបរាជ័យ!»

    អត្ថបទទស្សនៈ៖ «ថៃបាត់ម្ចាស់ការក្នុងសមរភូមិ ប្រើស្នៀតបង្កើតព័ត៌មានក្លែងក្លាយ និង Hack បណ្ដាញព័ត៌មានកម្ពុជាធ្វើជាអាវុធ តែនៅតែបរាជ័យ!»

    បន្ទាប់ពីថៃបើកការវាយប្រហារមកលើកម្ពុជាទាំងវាយតម្លៃស្ថានការណ៍ខុសផ្នែកនយោបាយ និងយុទ្ធសាស្ត្រ បណ្ដាលឱ្យថៃបរាជ័យយ៉ាងដំណំ ក្រោយពីកម្ពុជាប្រើសិទ្ធិការពារខ្លួន។ ទន្ទឹមនេះ ពលទាហាន មេទាហាន និងថ្នាក់ដឹកនាំនយោបាយថៃ កំពុងក្រពល់មុខ វិលក្បុង ទាល់គំនិត ទល់ពុទ្ធោ ទាំងការបង់ចាញ់តំបន់យុទ្ធសាស្ត្រនានា និងការវាយមិនបែកយុទ្ធសាស្ត្រកម្ពុជាគ្រប់តំបន់។ ស្នៀតចុងក្រោយដែលត្រូវប្រើដើម្បីបំភាន់សាធារណមតិក្នុងស្រុកខ្លួន អន្តរជាតិ និងបំបាក់ទឹកចិត្តកងទ័ពជាញជ័យរបស់កម្ពុជា គឺការបង្កើតក្រុមផលិតព័ត៌មានក្លែងក្លាយ ប្រឌិតមួលបង្កាច់ស្ថានការណ៍ រួចបាញ់ស្រោចចេញតាមសារព័ត៌មានរបស់ខ្លួន កងទ័ពអនឡាញរបស់ខ្លួន និងជួលសារព័ត៌មានបរទេស ព្រមទាំងតារាបណ្ដាញសង្គមបរទេសល្បីៗ (Influencer)។ តែអស់ក្បាច់ បរទេសមិនជឿអស់ទំនុកចិត្ត ពលទាហានខ្លួនមិនជឿអស់សង្ឃឹមមិនគាំទ្រ ប្រជាជនខ្លួនអស់ជឿ ប្រជាពលរដ្ឋខ្មែរមិនជឿ ជាពិសេស កងទ័ពជាញជ័យរបស់កម្ពុជា មិនយកភ្នែកមើល ថៃចាប់ផ្ដើមបញ្ជាក្រុមHackerខ្លួន និងជួល Hacker បរទេស វាយលុក Hack បណ្ដាញព័ត៌មានកម្ពុជា និងបុគ្គលល្បីៗកម្ពុជា រួចបញ្ចេញព័ត៌មានខុសពីការពិត ដែលប្រជាជនកម្ពុជា កងទ័ពជាញជ័យកម្ពុជា យល់បកត្រឡប់វិញថា បើការផ្សាយរបស់ថៃ «ថាឈ្នះ ប្រែមកថាថៃចាញ់។ បើផ្សាយថា កាន់កាប់តំបន់នេះតំបន់នោះរបស់កម្ពុជា ប្រែមកថា ថៃបាត់បង់ និងវាយមិនបែក…»។ ជាពិសេស យប់ថ្ងៃទី២៥ ខែកក្កដា…

  • សម្តេចធិបតី៖ គន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃ និងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់

    សម្តេចធិបតី៖ គន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃ និងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់នៅក្នុងបណ្តាញសង្គម នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ថា ដោយឃើញមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ខ្ញុំមានការចាំបាច់ត្រូវធ្វើការបញ្ជាក់ដូចខាងក្រោម៖ កាលពីល្ងាចថ្ងៃទី២៤ កក្កដា ២០២៥ ម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយខ្ញុំតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន។ ឯកឧត្តមបានបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ។ ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar Ibrahim ថាកម្ពុជាឯកភាពជាមួយសំណើរបស់ឯកឧត្តមឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។ ជាចម្លើយបឋមដែលខ្ញុំបានទទួលពី ឯកឧត្តម Anwar Ibrahim ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តម Anwar Ibrahim ស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង ១២យប់ ថ្ងៃទី២៤ កក្កដា ២០២៥…

  • ក្លិបអ្នកកាសែតកម្ពុជាអំពាវនាវដល់គ្រប់សារព័ត៌មានទាំងនៅកម្ពុជា និងថៃគោរពវិជ្ជាជីវៈនិងត្រួតពិនិត្យប្រភព

    ក្លិបអ្នកកាសែតកម្ពុជាអំពាវនាវដល់គ្រប់សារព័ត៌មានទាំងនៅកម្ពុជា និងថៃគោរពវិជ្ជាជីវៈនិងត្រួតពិនិត្យប្រភព

    ភ្នំពេញ៖ នៅថ្ងៃនេះ កិ្លបអ្នកកាសែតកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ ដោយ​អំពាវនាវគ្រប់សារព័ត៌មាន​ទាំងនៅកម្ពុជានិងថៃ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ត្រួតពិនិត្យ ប្រភពព័ត៌មាន និងផ្ទៀងផ្ទាត់ដោយការប្រុងប្រយ័ត្ន និងចូលរួមកាត់ បន្ថយភាពតាន តឹងនៃជម្លោះតាមរយៈអត្ថបទព័ត៌មានដែលមិនញុះញង់ បែបជាតិនិយម ឬប្រកាន់​ពូជសាសន៍ ជាដើម។ សេចក្តីថ្លែងការណ៍ដែលធ្វើឡើងជាបីភាសា(ខ្មែរ,អង់គ្លេស,ថៃ)បានបង្ហាញក្ដីព្រួយបារម្ភខ្លាំងចំពោះការផ្សព្វផ្សាយ​របស់សារព័ត៌មាននៅក្នុងកាលៈទេសៈនៃជម្លោះ ប្រដាប់ អាវុធ​រវាង​ប្រទេស​កម្ពុជា​និងថៃ។ ក្លិបអ្នកកាសែតកម្ពុជាបានកត់សម្គាល់អំពីការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ The Nation Thailand ដែលអាច​បង្កឱ្យ​មានការយល់ច្រឡំ និងរុញស្ថានភាពជម្លោះឱ្យ កាន់តែតានតឹង…។ក្លិបអ្នកកាសែតកម្ពុជាក៏បានអះអាងផងដែរក្នុងការ ចូលរួមជាមួយអ្នកសារព័ត៌មាន ដែលកំពុងធ្វើការផ្សព្វផ្សាយព័ត៌​មានដោយភាពទទួលខុសត្រូវ និងបន្តការប្ដេជ្ញាចិត្ត ក្នុងការការពារសេរីភាពសារព័ត៌មាន និងប្រឆាំងព័ត៌មានមិនពិត (ព័ត៌មានក្លែងក្លាយ)។សូមជូនខ្លឹមសារសេចក្តីថ្លែងការណ៍៖

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ៖ កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដ៏អង់អាចក្លាហានរបស់យើង បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ៖ កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដ៏អង់អាចក្លាហានរបស់យើង បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ

    ភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដ៏អង់អាចក្លាហានរបស់យើង បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃដ៏សាមាន្យ ដែលបើកការវាយប្រហារលើទីតាំងឈរជើងរបស់ខ្មែរ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងពង្រីកភូមិសាស្ត្រវាយប្រហារដល់តំបន់មុំបី ខេត្តព្រះវិហារ។ នេះបើយោងតាមបណ្តាញសង្គមរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបន្តថា ក្រោមម្លប់ព្រះបារមី នៃព្រះករុណាជាអម្ចាស់ជីវិតត្បូង ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត និងមគ្គុទេសក៍ដឹកនាំតម្រង់ទិសប្រកបដោយបទពិសោធជ្រៅជ្រះ និងបញ្ញាញាណប្រតិភាណដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពួកយើងពិតជាមានទំនុកចិត្ត និងជឿជាក់ខ្ពស់ណាស់លើការដឹកនាំដ៏ស្វាហាប់វាងវៃរបស់ សម្ដេចធិបតី និងភាពមោះមុតនៃកងកម្លាំងប្រដាប់អាវុធ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី។ ឯកឧត្តម អភិសន្តិបណ្ឌិត…