-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម១៩%

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។ សម្តេចធិបតី សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។ សម្តេចធិបតីបន្តថា នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឱ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា ឱ្យនៅត្រឹមអត្រាទាបណាមួយដែលជួយឱ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឱ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថា នឹងធ្វើឱ្យកម្ពុជារីករាយសប្បាយចិត្ត (will make…
-
ភាគីថៃស្នើសុំផ្លាស់ប្ដូរទីតាំងកិច្ចប្រជុំ GBC ដែលគ្រោងធ្វើនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ទៅធ្វើនៅប្រទេសម៉ាឡេស៊ី

ភាគីថៃស្នើសុំផ្លាស់ប្ដូរទីតាំងកិច្ចប្រជុំកិច្ចគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងធ្វើនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ទៅធ្វើនៅ ប្រទេសម៉ាឡេស៊ី វិញ។ នេះបើយោងតាមលិខិតឆ្លើយតបរបស់ឯកឧត្តម ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឆ្លើយតបទៅនឹងលិខិតអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ គួររម្លឹកថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើលិខិតអញ្ជើញឯកឧត្តម ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ ដើម្បីដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥៕ដោយ៖ពលជ័យ
-
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជានៅបន្តរក្សាការពារទឹកដី និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងនោះទេ!

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា បានថ្លែងថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគោលការណ៍ស្នូលកិច្ចព្រមព្រៀងរួមមាន ការឈប់បាញ់ជាបន្ទាន់ ការរក្សាទីតាំងទ័ព មិនបង្កើនទ័ព និងសព្វាវុធ ហើយកម្ពុជាជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកឱ្យអស់លទ្ធភាព ដើម្បីឱ្យទទួលបានលទ្ធផលកាន់តែវិជ្ជមានថែមទៀត។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ នៅថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។ នាឱកាសនោះផងដែរ លោកជំទាវ បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ដែលបន្តដឹកនាំបន្ទាប់ពីសម្តេចតេជោ គឺនៅបន្តរក្សាសន្តិភាពដោយឈរលើអភិក្រម នោះគឺការតម្កល់អាយុជីវិត សេចក្តីសុខ ផលប្រយោជន៍របស់ប្រជាជនគ្រប់ៗរូបខ្ពស់បំផុត។ គោលដៅសំខាន់បំផុតរបស់កម្ពុជា គឺនៅតែបន្តការពារទឹកដី និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងទៀតនោះទេ ដូចអ្វីដែលកម្ពុជាបានកំពុងខិតខំប្រឹងប្រែងចរចាររកសន្តិភាពនាពេលបច្ចុប្បន្ននេះផងដែរ។ ទន្ទឹមនោះ លោកជំទាវ បានថ្លែងបញ្ជាក់ថា សូមប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែន ដើម្បីការពារទឹកដីយ៉ាងមុះមុតក្លាហាន ប្រកបដោយស្មារតីស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុត៕ដោយ៖ពលជ័យ
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ពេលនេះ ម៉ោងនេះ ប្រជាជនខ្មែរ មានទឹកចិត្តតែមួយ សំឡេងតែមួយ ស្មារតីតែមួយ – នេះជាកម្លាំងរបស់ជាតិខ្មែរយើង

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី៣១ ខែកក្កដា នេះថា «ក្រោមដំបូលផ្ទះតែមួយ ខ្ញុំពិតជាមានមោទនភាពដែលបានកើតមកជាកូនខ្មែរ»។ តាមរយៈបញ្ហាដែលបានកើតឡើងនាពេលនេះ បានបង្ហាញឱ្យឃើញកាន់ច្បាស់ បន្ទរកាន់តែឮ ពីទឹកចិត្តស្នេហាជាតិបស់កូនខ្មែរ ដែលបានចេញមករួមគ្នាក្រោកឈរធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ នៅពេលដែលប្រទេសជាតិត្រូវការ។ ខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត សម្រាប់ទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់កូនខ្មែរគ្រប់រូប ដែលបានចូលរួមតាមរយៈសកម្មភាពតូចធំជាច្រើនរាប់មិនអស់ រួមបញ្ចូលទាំងការផ្ដល់ឱ្យនូវចេកមួយស្និត ទឹកមួយយួរ និងសកម្មភាពសម្បុរសធម៌នានាជាច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្តថា ក្រោមដំបូលផ្ទះតែមួយ ខ្ញុំពិតជារំភើប និងមានមោទនភាពខ្លាំងបំផុតដែលបានកើតមកជាកូនខ្មែរ។ តាមរយៈសកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់កូនខ្មែរម្នាក់ៗគឺជាការបង្ហាញពី ឆន្ទៈដ៏មុះមុតក្នុងការការពារបូរណភាពទឹកដីប្រកបដោយមនោសញ្ចេតនាដែលកើតចេញពី DNA របស់ខ្មែរ៕ដោយ៖ពលជ័យ
-
សម្តេចធិបតីសង្ឃឹមថាកងទ័ពថៃនឹងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឱ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័ស

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមថា មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ? សម្តេចធិបតីបានបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឱ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។ នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិត និងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។ ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។ នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។ ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មានឱ្យសាធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានឱ្យបានល្អ និងបើកការចរចាទាមទារពួកគេមកវិញឱ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់ឱ្យប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។ សម្តេចធិបតីបានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើម្បីស្នើសុំឱ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាភាគីថៃ ដើម្បីស្នើឱ្យមានការដោះយោធិនយើងត្រឡប់មកវិញឱ្យបានឆាប់ជាទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួល និងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើសុំទៅអគ្គបញ្ជាការកងទ័ពថៃជួយជំរុញការដោះលែងឱ្យបានឆាប់ផងដែរ។ សម្តេចសង្ឃឹមថាកងទ័ពថៃនិងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឱ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត៕ដោយ៖ពលជ័យ
-
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងនៅព្រំដែនកម្ពុជា-ថៃ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពព្រំដែនកម្ពុជា និងថៃ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ថា ប្រទេសម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានអាស៊ានបច្ចុប្បន្នបានបញ្ជូនគណប្រតិភូអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីមកកម្ពុជា។ នៅថ្ងៃទី៣០ ខែកក្កដានេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាបានដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធដើម្បីទៅឃ្លាំមើលទាំងទីតាំងទាំងសភាពការណ៍ជាក់ស្តែងនៅបញ្ហាព្រំដែនកម្ពុជាថៃ។ បានកំណត់យកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ប្រជុំគណៈកម្មាការកិច្ចព្រំដែនទូទៅ (GBC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា ជាជំហានបន្ទាប់ដើម្បីធានាទៅដល់ការអនុវត្តពេញលេញនិងម៉ឺងម៉ាត់នៅការឯកភាពគ្នាត្រូវបានបង្កើតនៅយន្តការនិងត្រួតពិនិត្យមួយឡើង។ ក្នុងនោះក្រុមអង្កេតការណ៍នឹងត្រូវបានបង្កើតឡើងដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់។ ការវិវត្តន៍មកដល់ពេលនេះ ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្នបានបញ្ជូនគណៈប្រតិភូដឹកនាំដោយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានមកដល់កម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនឹងបង្កើតក្រុមសង្កេតការណ៍មានអនុព័ន្ធយោធាម៉ាឡេស៊ីជាប្រធានដើម្បីចេញអង្កេតការណ៍នៅថ្ងៃទី៣០ ខែកក្កដា នេះ ក្នុងគោលបំណងសំខាន់ គឺធ្វើឱ្យប្រាកដនៅនីតិវិធី ដំណើរការនៃការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ។ សូមបញ្ជាក់ថា មុននឹងចុះពិនិត្យសភាពការណ៍ជាក់ស្តែងនៅតាមព្រំដែនជម្លោះរវាងកម្ពុជា និងថៃ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានចូលជួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបានជួបឯកឧត្តម នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដោយក្នុងកិច្ចជំនួបនោះ អគ្គមេបញ្ជាការម៉ាឡេស៊ី បានបង្ហាញនូវសុទិដ្ឋនិយម និងជឿជាក់យ៉ាងមុតមាំថា…
-
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងបង្កើតក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ

រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រ៊ី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដើម្បីសម្របសម្រួលការអនុវត្តបទឈប់បាញ់ និងវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ។ ឯកឧត្តម អគ្គមេបញ្ជាការ បានសំណូមពរឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការជួយតាមដានសភាពការណ៍ និងសម្របសម្រួលក្រុមសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ដើម្បីកម្ពុជាឈានទៅទទួលបានសន្តិភាព គណនេយ្យភាព និងនិរន្តរភាព។ ក្នុងកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ នីហ្សាម ចាហ្វា បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា ក្នុងគោលបំណងសំខាន់គឺធ្វើឲ្យប្រាកដនូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ។ ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបញ្ជាក់ថា នឹងបង្កើតក្រុមសង្កេតការណ៍ចំនួនពីរក្រុម ដែលមួយក្រុមមានអនុព័ន្ធយោធារបស់ម៉ាឡេស៊ី ប្រចាំកម្ពុជា ជាប្រធាន ហើយមួយក្រុមទៀត…
-
មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ ឯកភាពគ្នាមិនឱ្យបង្កើនកម្លាំង និងមិនឱ្យមានការផ្ទុះអាវុធ

មេបញ្ជាការយោធភូមិភាគទី៤ និងទី៥ របស់កម្ពុជា និងមេបញ្ជាការយោធភូមិភាគទី១ និងទី២ របស់ថៃ បានប្រព្រឹត្តទៅដោយរលូន និងលទ្ធផលល្អ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ។ ជំនួបថ្នាក់មេបញ្ជាការយោធភូមិភាគរវាងកម្ពុជា និងថៃ គឺផ្តោតសំខាន់លើការមិនឱ្យបង្កើនកម្លាំង និងមិនឱ្យមានការផ្ទុះអាវុធ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ របស់កម្ពុជា បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី១ របស់ថៃ នៅទ្វារអន្តរជាតិច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចំណែកឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជា បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ជាលទ្ធផលភាគីទាំងពីរបានឯកភាពគ្នាមិនឱ្យបង្កើនកម្លាំង និងមិនឱ្យមានការផ្ទុះអាវុធ។ ហើយភាគីទាំងពីរនឹងជួបគ្នាម្តងទៀតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ ការជួបប្រជុំរវាងមេភូមិភាគតាមព្រំដែនរបស់កម្ពុជា និងថៃ បានធ្វើឡើង ក្រោយកិច្ចប្រជុំពិសេសរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ទោះបីបទឈប់បាញ់ត្រូវបានកំណត់ចាប់ពីម៉ោង២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥យប់នេះក៏ដោយ ក៏យើងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា ទោះបីបទឈប់បាញ់ត្រូវបានកំណត់ចាប់ពី ម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យប់នេះក៏ដោយ ក៏យើងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ចៀសវាងការរៀបចំណាមួយក្នុងចេតនាបំផ្លិចបំផ្លាញសមិទ្ធផល នៃការចរចា និងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ភាគីទាំង២។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងសំណេរនៅក្នុងបណ្កាញសង្គមរបស់ឯកឧត្តមនាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរនូវលទ្ធផល នៃកិច្ចចរចាឈប់បាញ់ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមកិច្ចសម្របសម្រួលពីម៉ាឡេស៊ី ប្រធានប្តូរវេនអាស៊ាន ដោយមានសហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងការចូលរួមពីតំណាងសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈលទ្ធផលខាងលើ យើងមានជំនឿជាក់យ៉ាងមុតមាំថា សន្តិភាពនឹងត្រលប់មកវិញនៅក្នុងតំបន់តាមព្រំដែន ប្រជាពលរដ្ឋនឹងឆាប់បានវិលត្រលប់ទៅកាន់ផ្ទះសម្បែង និងប្រកបរបររកទទួលទានតាមធម្មតាវិញបាន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា ដែលបានស្វះស្វែងរកដំណោះស្រាយចំពោះមុខបញ្ហានៅតាមបន្ទាត់ព្រំដែន។ ជាមួយគ្នានេះដែរ សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរៈយុទ្ធជនកម្ពុជាពលី និងបួងសួងដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះអាវុធ ចាប់ពីថ្ងៃទី២៤ ខែកក្កដា មកនេះ ហើយក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ជាពិសេស ស្មារតីមហាសាមគ្គីរបស់បងប្អូនជនរួមជាតិទូទាំងប្រទេស…
-
កម្ពុជា-ថៃ ឯកភាពបទឈប់បាញ់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ នៅពាក់កណ្ដាលអាធ្រាត្រនេះ

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ បានឯកភាពគ្នាលើបីចំណុចសំខាន់ៗ គឺ បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេច និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ 1.បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។ និង 3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4…