-
ក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីបានចុះពិនិត្យទីតាំងស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន

ដើម្បីអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមការឯកភាពគ្នា (Agreement) របស់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី, នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team-IOT) ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះពិនិត្យទីតាំងស្នាក់ការ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) និងទីតាំងមួយចំនួនទៀត ដែលបម្រើឱ្យក្រុមការងារនេះ ប្រចាំនៅខេត្តឧត្តរមានជ័យ។ ក្នុងដំណើរចុះត្រួតពិនិត្យនាពេលនេះ ដោយមានការសម្របសម្រួលពី ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ រួមនិងនាយទាហាន ក្រសួងការពារជាតិ និងកងទ័ពជើងគោកជាច្រើនរូបទៀត។ យោងតាមប្រសាសន៍របស់ ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ…
-
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាសង្ឃឹមថា ភាគីថៃនឹងអនុវត្តតាមស្មារតី នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សង្ឃឹមថា ភាគីថៃ នឹងអនុវត្តតាមស្មារតី នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ យើងត្រូវធ្វើការរួមគ្នាដើម្បីទទួលបាននូវជំនឿទុកចិត្ត និងការវិលទៅប្រក្រតីភាពឡើងវិញ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន បានដំណើរការប្រកបដោយជោគជ័យតាមការគ្រងទុក ដោយសម្រេចបានទៅលើរបៀបវារៈ៖ – ការអនុម័តលើកំណត់ហេតុ – ការអនុម័តសេចក្តីប្រកាសព័ត៌មានរួម ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៧ ខែសីហា…
-
កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ឯកភាពគ្នាចំនួន ១៣ចំណុច

ភ្នំពេញ ៖ កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ គឺបានឯកភាពគ្នាចំនួន ១៣ចំនុច មានដូចជា៖ ការរៀបចំសន្តិសុខ ១. ភាគីទាំងពីរឯកភាពគ្នាលើការបញ្ឈប់បាញ់ប្រហារដែលរួមបញ្ចូលគ្រប់ប្រភេទអាវុធ រួមទាំងការវាយប្រហារលើប្រជាជន និងវត្ថុសម្បត្តិរបស់ប្រជាជន និងគោលដៅយោធារបស់ភាគីណាមួយ នៅក្នុងគ្រប់ករណី និងគ្រប់តំបន់។ ភាគីទាំងពីរត្រូវជៀសវាងការបាញ់ប្រហារដោយគ្មានហេតុផលចំពោះទីតាំង ឬកងទ័ពរបស់ភាគីផ្ទុយ។ កិច្ចព្រមព្រៀងនេះមិនត្រូវរំលោភក្នុងកាលៈទេសៈណាមួយឡើយ។ ២. ភាគីទាំងពីរឯកភាពគ្នាដើម្បីរក្សាទុកការដាក់កងទ័ពនៅទីតាំងបច្ចុប្បន្នដូចដែលវាមាននៅពេលការបញ្ឈប់បាញ់ប្រហារចាប់ផ្តើមនៅម៉ោង ២៤:០០ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។ មិនគួរមានចលនាកងទ័ព រួមទាំងការធ្វើប្រតិបត្តិការចរាចរណ៍ឆ្ពោះទៅកាន់ទីតាំងរបស់ភាគីផ្ទុយឡើយ។ ៣. ភាគីទាំងពីរឯកភាពគ្នាថា មិនបង្កើនកម្លាំងបន្ថែម តាមបណ្តោយព្រំដែន។ ការពង្រឹងកម្លាំង នឹងបង្កើនភាពតានតឹង និងប៉ះពាល់អវិជមានដល់កិច្ចខិតខំរយៈពេលវែងក្នុងការដោះស្រាយជម្លោះ។ ៤. ភាគីទាំងពីរឯកភាពគ្នាថា មិនគួរធ្វើសកម្មភាពណាមួយដែលអាចបង្កើនភាពតានតឹង។ សកម្មភាពយោធាទាំងឡាយណាដែលរំលោភលើទឹកដី ឬទីតាំងរបស់ភាគីផ្ទុយត្រូវហាមឃាត់ចាប់ពីម៉ោង ២៤:០០ (ម៉ោងក្នុងស្រុក)…
-
សហរដ្ឋអាមេរិកនឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឱ្យការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃដំណើរទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការគាំទ្របទឈប់បាញ់ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) និងបានដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ក្នុងការអនុវត្តបទឈប់បាញ់។ លោកជំទាវបានបន្តថា សហរដ្ឋអាមេរិកនឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីឲ្យការអនុវត្តនេះដំណើរទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ ការបញ្ជាក់នេះ នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០ ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថាដើម្បីគាំទ្រដល់ការតាមដានការអនុវត្តបទឈប់បាញ់នេះ បើតាមលោកជំទាវអ្នកនាំពាក្យនឹងចូលរួមគាំទ្រផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិក ក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។ លោកជំទាវ ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា ការរួមចំណែករបស់សហរដ្ឋអាមេរិកទាំងនេះគឺជាការបង្ហាញពីការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនចូលរួម កសាងឱ្យមានសន្តិភាពកើតឡើងពិតប្រាកដ។ គួរបញ្ជាក់ថាកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ…
-
សម្តេចធិបតី៖ ថ្ងៃទី៧ ខែសីហា នឹងមានកិច្ចប្រជុំពិសេស GBC នៅម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ដើម្បីពិភាក្សាគ្នាអំពីការជំរុញអនុវត្តបទឈប់បាញ់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលេីបណ្តាញសង្គមនៅយប់ថ្ងៃទី៦ ខែសីហា នេះថា រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដាច់ខាតក្នុងកិច្ចការពារបូរណភាពភាពទឹកដី និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃអោយបានឆាប់រហ័ស។ ថ្ងៃស្អែក ទី៧ ខែសីហា នឹងមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជានិងថៃ នៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ដើម្បីពិភាក្សាគ្នាអំពីការជំរុញអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ កក្កដា ២០២៥កន្លងទៅ។ សម្តេចធិបតីបានបន្តថា យើងក៏មិនភ្លេចយោធិនកម្ពុជាទាំង១៨រូបដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តព្យាយាមតាមរយៈគ្រប់យន្តការ ដើម្បីទាមទាអោយមានការដោះលែងពួកគេ អោយវិលត្រលប់មកកម្ពុជាវិញអោយបានឆាប់រហ័សជាទីបំផុត។ ជាមួយគ្នានេះ សម្តេចធិបតី បានសម្តែងនៅការរំភើបដោយក្នុងមួយរយៈនេះបានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែលបានរៀបចំប្រមូលគ្នាសំដែងមតិគាំទ្រទៅដល់សន្តិភាព គាំទ្រដល់កងកម្លាំងរបស់យើងក្នុងកិច្ចការការពារបូរណៈភាពទឹកដី ក៏ដូចជាការទាមទារឲ្យថៃដោះលែងយោធិនយើងចំនួន១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ។ សម្តេចធិបតីបានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសនូវទឹកចិត្តដ៏ថ្លៃថ្លានេះ។ សកម្មភាពទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែលជាកត្តាសំខាន់របស់ជាតិខ្មែរយើង ជាពិសេសគឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្រឡាញ់សន្តិភាព ដេីម្បីឈានទៅបញ្ចប់សង្គ្រាម៕ ដោយ៖ពកជ័យ
-
សម្តេចតេជោ ហ៊ុន សែន៖ សូមកុំពង្រីករឿងថៃបានអាវុធមកពីណា ហើយរឿងប៉ងធ្វើឃាតខ្ញុំ និងសម្តេចធិបតី ពិបាកឱ្យជឿណាស់

«ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានពីរគឺទីមួយទាក់ទងដល់ការផ្តល់ជំនួយដ្រូនរបស់ជប៉ុនឲ្យថៃ ការផ្តល់ដ្រូនពីចិនឲ្យកម្ពុជា និងការលក់គ្រាប់ និងយន្តហោះពីកូរ៉េខាងត្បូងឲ្យថៃ ដើម្បីធ្វើឃាតលើ ហ៊ុន សែន និងហ៊ុន ម៉ាណែត។ ទីពីរគឺការរៀបចំផែនការធ្វើឃាតពីសំណាក់មេដឹកនាំថៃមកលើខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បញ្ហាទាំងពីរនេះ បើមិនមានការបកស្រាយឬរំលត់ទេ វានឹងក្លាយជាបញ្ហាធំសម្រាប់ថ្ងៃក្រោយ។ ដូចនេះខ្ញុំសូមធ្វើការបកស្រាយដូចខាងក្រោម៖ ១. រឿងដ្រូន និងអាវុធ ឬយន្តហោះទោះកម្ពុជា ឬថៃ បានមកពីប្រភពណាក៏ សូមមេត្តាកុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃទៅកាន់ប្រទេសផ្សេង ក្នុងពេលប្រទេសទាំងនោះកំពុងជួយដល់ការបញ្ឈប់ជម្លោះ និងគាំទ្រដល់ការឈប់បាញ់ និងជំរុញឲ្យមានសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ ២. រឿងផែនការធ្វើឃាតរបស់មេដឹកនាំថៃមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រឿងនេះពិបាកជឿណាស់ បើទោះបីជាមេដឹកនាំថៃស្អប់ ឬមិនចូលចិត្តខ្ញុំ និងហ៊ុន ម៉ាណែត ក៏ដោយក៏មេដឹកនាំថៃមិនទាន់ឈានដល់កម្រិតអគុណធម៌មករៀបចំផែនការសម្លាប់ខ្ញុំ និងហ៊ុន ម៉ាណែត នោះដែរ។ ក្នុងប្រវត្តិសាស្ត្រគេតែងតែរកវិធីសម្លាប់មេទ័ពដែលពូកែ ដើម្បីងាយយកឈ្នះលើសង្រ្គាមតែសម័យនេះមិនដូចសម័យមុនទេ គេត្រូវការមនុស្សដែលអាចនិយាយគ្នាបាន ដើម្បីកសាងសន្តិភាព។ កម្ពុជាក៏ត្រូវការមេដឹកនាំថៃរូបណាដែលមានអំណាចខ្លាំង ដើម្បីចរចារកសន្តិភាពបាន។ ឯថៃក៏ត្រូវការមេដឹកនាំកម្ពុជាណាដែលមានអំណាចខ្លាំង ដែលពេលនេះគឺមានតែ ហ៊ុន សែន និងហ៊ុន ម៉ាណែតប៉ុណ្ណោះដើម្បីចរចាដែល…
-
តំណាងក្រុមនិស្សិតយកញត្តិដាក់ទៅស្ថានទូតចំនួន១៦ ដើម្បីស្នើសុំឱ្យអន្តរាគមន៍ដោះលែងទាហានកម្ពុជាទាំង១៨រូប ជាបន្ទាន់ និងជំរុញឱ្យថៃគោរពតាមសទ្ធិសញ្ញា និងច្បាប់អន្តរជាតិនានា

ភ្នំពេញ៖ តំណាងក្រុមនិស្សិតបានយកញត្តិដាក់ទៅស្ថានទូតធំៗ ចំនួន ១៦ ប្រចាំព្រះរាជាណាចក្រកម្ពុជាំ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីស្នើសុំឱ្យអន្តរាគមន៍ដោះលែងទាហានកម្ពុជាចំនួន១៨រូប ជាបន្ទាន់ និងជំរុញឱ្យថៃគោរពតាមសទ្ធិសញ្ញា និងច្បាប់អន្តរជាតិនានា។ ការដាក់ញត្តិនេះ បានធ្វើឡើងបន្ទាប់ពីថៃនៅមិនទាន់បានដោះលែងទាហានកម្ពុជាចំនួន១៨រូបឱ្យត្រឡប់មកកម្ពុជាវិញ និងថៃនៅតែរំលោភបំពាន និងមិនគោរពតាមសទ្ធិសញ្ញា និងច្បាប់អន្តរជាតិនានា។ ស្ថានទូតទាំង១៦ ដែលត្រូវដាក់ញត្តិនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ មានដូចជា ស្ថានទូតចិន ស្ថានទូតអាមេរិក ស្ថានទូតម៉ាឡេស៊ី ស្ថានទូតអូស្ត្រាលី ស្ថានទូតអង់គ្លេស ស្ថានទូតសហភាពអឺរ៉ុប ស្ថានទូតបារាំង ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតឥណ្ឌា ស្ថានទូតជប៉ុន ស្ថានទូតរុស្ស៊ី ស្ថានទូតសិង្ហបុរី ស្ថានទូតសាធារណរដ្ឋកូរ៉េ ស្ថានទូតវៀតណាម ស្ថានទូតឡាវ ស្ថានទូតមីយ៉ាន់ម៉ា។ លោក សែមស័ក្តិ សិនា និស្សិតបណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា គោលបំណងនៃការដាក់ញត្តិទៅបណ្តាស្ថានទូតធំៗដែលមានវត្តមាននៅកម្ពុជា គឺទី១. ស្នើសុំឲ្យមានការដោះលែងវីរៈយុទ្ធជនទាំង១៨រូបរបស់កម្ពុជាជាបន្ទាន់ និងស្នើឲ្យភាគីថៃ គោរពតាមសន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧ និង MOU 2000 ឲ្យខានតែបាន និងច្បាប់អន្តរជាតិនានាដែលមានជាធរមាន។ …
-
ប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិលអំពាវនាវដល់ប្រជាពលរដ្ឋត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការការពារបូរណភាពទឹកដី

ភ្នំពេញ៖ បណ្ឌិត ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល បានអំពាវនាវទៅដល់ជនរួមជាតិទាំងអស់ត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ និងជឿជាក់ទៅលើវីរៈកងទ័ពដែលបានឈរជើងការពារយ៉ាងអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដី។ ដូចបានឃើញច្បាស់ទាំងអស់គ្នាហើយនៅក្នុងការធ្វើសង្គ្រាមរយៈពេល៥ថ្ងៃ គឺភាពអង់អាច និងក្លាហាន និងការយកចិត្តទុកដាក់ខ្ពស់ និងសំបូរទៅដោយយុទ្ធសាស្ត្រ ទាំងការទូត និងយុទ្ធសាស្ត្រធ្វើសង្គ្រាមរបស់សម្តេចសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឲ្យយើងបានការពារនូវបូរណភាពទឹកដី និងធ្វើឲ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយមានការសម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក។ បណ្ឌិត ហែម ប្រសើរ បានមានប្រសាសន៍បន្តថា នេះបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ពិតជាមានថ្នាក់ដឹកនាំដ៏ឆ្នើម និងអាចការពារបូរណភាពទឹកដីបាន។ ហេតុនេះ យើងទាំងអស់គ្នាដែលជាប្រជាពលរដ្ឋ និងជាសមាគមអង្គការសង្គមស៊ីវិលដែលជាសមរភូមិក្រោយសូមគាំទ្រចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល និងនៅជាមួយវីរៈកងទ័ពដែលការពារទឹកដីនៅជួរមុខជារៀងរហូតទោះនៅក្នុងកាលៈទេសៈណាក៏ដោយ៕ ដោយ៖ពលជ័យ
-
គម្រោងផែនការរបស់ថៃប្រើវិធីទម្លាក់គ្រាប់ ដើម្បីធ្វើឃាដសម្តេច ហ៊ុន សែន និងសម្តេចធិបតី

យោងតាមប្រភពផ្លូវការដែលអាចជឿជាក់បាន, តាមព័ត៌មានចារកម្មរបស់បរទេសមួយ បានយកការណ៍ថាថៃមានផែនការប្រើប្រាស់យន្តហោះ AT6 TH light attack បំពាក់ដោយគ្រាប់ Korean GPS Guided bomb ដែលងាយគេច និងតូចងាយវាយប្រហារជាងប្រើ F16 វាយប្រហារដែលមានល្បឿនលឿន មិនអាចឱ្យកងទ័ពកម្ពុជាមានឱកាសប្រើកាំជ្រួចបាញ់បានដើម្បីធ្វើឃាដសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ តាមការឲ្យដឹងពីស្ថាប័នចារកិច្ចបរទេសមួយថា ថៃបានទទួលយន្តហោះចំនួន ៨គ្រឿងនិងគ្រាប់ចំនួន ២០០គ្រាប់ និងប្រភេទយន្តហោះ ផ្សេងទៀតចំនួន ៤ គ្រឿងកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលយកទៅជួសជុល និងទិញគ្រាប់ពីប្រទេសកូរ៉េខាងត្បូង។ កាំជ្រួចទាំងនេះមានសមត្ថភាព និងគ្រោះថ្នាក់បំផុត ព្រោះមាន GPS នាំផ្លូវបាញ់ ឬទម្លាក់ចំគោលដៅល្អ។ តាមគម្រោងដែលកងទ័ពអាកាសថៃ រៀបចំផែនការ គឺការប្រើយន្តហោះនេះសាកល្បងប្រើនៅភ្នំទ្រព្យសិន ជាការសាកល្បងប្រសិទ្ធភាពរបស់វា ហើយពីថ្ងៃ៤ ខែសីហា ឆ្នាំ២០២៥ ពួកគេរង់ចាំការសិក្សាពីសមរភូមិតាមព្រំដែន ប្រសិនជាពុំអាចវាយកាន់កាប់តំបន់ទាំង៨ បាននោះទេ គឺថៃនឹងប្រើយន្តហោះ AT6 TH light…
-
សម្តេចតេជោ ហ៊ុន សែន៖ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនាព្រលប់ថ្ងៃទី៤ ខែសីហា នេះថា ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថា ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រោះឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។ មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។ សម្តេចតេជោបានបញ្ចាក់ថា សម្រាប់ការបញ្ជាកងទ័ពសូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជាដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។ ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា? សម្តេចតេជោបានបញ្ចាក់ទៀតថា ៖ សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភារកិច្ចជួយព្រះមហាក្សត្រលើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។ តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។ បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព៕ ដោយ៖ពលជ័យ