-
អ្នកនាំពាក្យក្រសួងការពារជាតិ៖ សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី២១ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប មានគោលបំណងជំរុញការផ្លាស់ប្តូរយន្តការព័ត៌មានក្នុងចំណោមកងកម្លាំងអាកាសនៃប្រទេសសមាជិកអាស៊ាន និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន កាន់តែទូលំទូលាយ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ និងជំរុញការបង្កើនសមាហរណកម្ម និងភាពជាដៃគូក្នុងចំណោមកងទ័ពអាកាស។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា នេះថា កងទ័ពអាកាសកម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន (AACC) លើកទី២១ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ នេះជាលើកទី២ហើយ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទដ៏មានសារសំខាន់នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា ក្រោមប្រធានបទ “ការលើកកម្ពស់ការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតក្នុងចំណោមកងកម្លាំងអាកាសអាស៊ាន ដើម្បីសន្តិភាព និងការអភិវឌ្ឍ” សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី២១ មានគោលបំណងជំរុញការផ្លាស់ប្តូរយន្តការព័ត៌មានក្នុងចំណោមកងកម្លាំងអាកាសនៃប្រទេសសមាជិកអាស៊ាន។ សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន (AACC) លើកទី២១ នឹងធ្វើឱ្យមានភាពរស់រវើកឡើងវិញនូវវេទិកាចែករំលែកព័ត៌មានដែលមានស្រាប់ ដូចជាគេហទំព័ររបស់កងកម្លាំងអាកាសអាស៊ាន និងការបញ្ចូលនីតិវិធីប្រតិបត្តិការស្តង់ដារ…
-
មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា មានអ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង១៧ម៉ឺននាក់
ភ្នំពេញ៖ ឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍បញ្ជាក់អំពីលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៧១.០៣០នាក់ (ស្រីចំនួន ៨៦.០៦០នាក់)។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១០៥.១៥២នាក់។ អ្នកស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោត មានចំនួន ២៥.៧៨២នាក់។ អ្នកផ្ទេរចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥២.១៥៤នាក់ និងអ្នកមានឈ្មោះបណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ សរុបមានចំនួន ៩.៩៨៩.៥២៧នាក់ (ស្រី ៥.៣០៣.១៨៦នាក់) ស្មើនឹង ៨៩,០៥% ធៀបនឹងប្រជា-ពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង ចំនួន ១១.២១៨.០៦៩នាក់។ ការបញ្ជាក់នេះ ក្នុងសន្នសីទសារព័ត៌មានប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្ដម បានបន្តថា តួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលយើងបូកបញ្ចូលតួលេខដែលក្រុមចុះឈ្មោះបោះឆ្នោតបានចុះបន្ថែមទៀតនៅក្នុងថ្ងៃចុងក្រោយនេះ។ អំពីការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មក គ.ជ.ប ឯកឧត្ដម ហ៊ែល…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តជាង៥០០គ្រឿង ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំ និង៥៧គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅដើរលេងខេត្តភាគឦសាន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តជាង៥០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំ ដោយឥតគិតថ្លៃ។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន៖ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្ត៥៧គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅដើរលេងខេត្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ។ នៅឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តចំនួន៥៦គ្រឿង សម្រាប់រត់ទៅខេត្ដទិសឦសាន មានដូចជា ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគីរី ពេលបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ កុំឱ្យពិបាកចំណាយថ្លៃរថយន្ដ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការរៀបចំនេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។ បន្ទាប់ពីទទួលបានដំណឹងនេះ ប្រជាពលរដ្ឋ កម្មករ…
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុនប៉ងញុះញង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង និងព្យាយាមបង្កើតព្រឹត្តិការណ៍បដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុនប៉ងញុះញង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង និងព្យាយាមបង្កើតព្រឹត្តិការណ៍បដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ប៉ុន្តែគម្រោងនោះ ត្រូវបានបរាជ័យ ដោយសារការទប់ស្កាត់បានទាន់ពេលវេលាពីប្រមុខថ្នាក់ដឹកនាំ ដាក់ចេញវិធានការ ការពារឱ្យបាននូវសុខសន្តិភាព ជូនប្រជាពលរដ្ឋ មិនឱ្យជនណាម្នាក់មកបំផ្លាញបានឡើយ។ ការបញ្ជាក់នេះ ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៤ នៅទីលានកីឡដ្ឋានមន្ទីរអប់រំ យុវជន និងកីឡខេត្តព្រៃវែង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅមូលដ្ឋានខេត្តព្រៃវែង សូមកុំជឿលើឧបាយកលរបស់ក្រុមជ្រុលនិយមទាំងនោះ ព្រោះពួកគេ មិនបានយកជាតិជាធំទេ។ ផ្ទុយទៅវិញ គឺជាការបំផ្លាញនូវសុខសន្តិភាពរបស់កម្ពុជាទាំងស្រុង។ ដូច្នេះសូមបងប្អូនមានការថ្លឹងថ្លែងឱ្យបានច្បាស់ មុននឹងជឿទៅលើអ្វីមួយ និងសូមផ្ដល់ការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល។ ជាមួយគ្នានោះឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះគណៈបញ្ជាការឯកភាពរាជធានី ខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានសហការយ៉ាងយកចិត្តទុកដាក់ខ្ពស់ក្នុងរយៈពេលជិតមួយខែមកនេះ លះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីការពារពីការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត៕ដោយ៖ពលជ័យ
-
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនៅជប៉ុនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានអំពាវនាវឱ្យបងប្អូនខ្មែរនៅជប៉ុនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមរយៈការពន្យល់ជាច្រើនដង និងយ៉ាងក្បោះក្បាយដោយសម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។ ការអំពាវនាវនេះ ក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វឺ ដែលរៀបចំដោយសហគមន៍ខ្មែរខេត្តហ្គីហ្វឺ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងថា ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្រេចឱ្យក្រសួងព័ត៌មានក្នុងនាមជាអ្នកសម្របសម្រួល ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ នៅរៀងរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្តើម ពីថ្ងៃទី៧ កញ្ញាមក។ មកទល់ពេលនេះ មានអ្នកចូលរួមក្នុងដំណើរទស្សនកិច្ចសរុបប្រមាណជា៤០០នាក់ហើយ។ ទន្ទឹមនោះដែរ ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងពីសមិទ្ធផលលេចធ្លោរជាច្រើន ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល១ឆ្នាំកន្លងមក រួមទាំង(១)ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោដែលនឹងក្លាយជាមរតកដ៏មហាសាលជាប្រវត្តិសាស្ត្រក្រោយព្រែកជីកនេះត្រូវបានសាងសង់រួច បានទទួលការចូលរួមអបអរសាទរយ៉ាងកងរំពង គគ្រឹកគគ្រេងពីសំណាក់បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤…
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិត បញ្ញវន្ត សរុបម្រមាណ២០០នាក់ បាននិងកំពុងចូលរួមដំណើរទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិលើកទី២
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងថា សាធារណជនជាព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិត បញ្ញវន្តសរុបម្រមាណ ២០០នាក់ បាននិងកំពុងចូលរួមដំណើរទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិលើកទី២ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះជាមួយការធ្វើបទបង្ហាញពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជានិងវៀតណាមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជានិងប្រទេសជិតខាង។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ដែលមានក្រចេះ និងមណ្ឌលគិរី ស្ទឹងត្រែងនិងរតនគិរី ដែលមានចម្ងាយផ្លូវទាំងទៅ ទាំងមកជាង៧០០គីឡូម៉ែត្រ លើកទី២ នេះកាន់តែមានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សាធារណជន។ ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី២ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។ ឯកឧត្តមបានបន្តទៀតថា ដំណើរទស្សនកិច្ចមួយថ្ងៃនេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសាន។ សាធារណជនដែលបានចូលរួមបង្ហាញក្តីសប្បាយរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។ កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត…
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានលើកកម្ពស់គុណតម្លៃនៃវិជ្ជាជីវៈនិងសេរីភាពខាងសារព័ត៌មាននៅកម្ពុជា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានឱ្យដឹងថា ការអំពាវនាវឱ្យព្យូរការអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មិនផ្តល់តម្លៃដល់ឆន្ទៈនិងការឯកភាពរួមរបស់តួអង្គ និងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា លើដំណើរការនៃការរៀបចំ និងលទ្ធផលដែលយើងទាំងអស់គ្នាទទួលបាន គឺធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលត្រូវបានសាទរ ទទួលយក មុននឹងត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ។ លោកបន្តថា ការឯកភាពរួម ការទទួលស្គាល់ភាពចាំបាច់ និងការសាទរពីសំណាក់តួអង្គទាំងអស់ ក៏បានស្តែងចេញផងដែរ ក្រោយពេលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ គឺតាមរយៈសំណើពីអ្នកសារព័ត៌មានទាំងអាជីពនិងមិនមែនអាជីព អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មានជាច្រើន មកកាន់ក្រសួងព័ត៌មាន ដើម្បីទទួលបាននូវកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលក្រសួងបានបោះពុម្ពសម្រាប់ចែកជូនដោយឥតគិតថ្លៃ។ ដូច្នេះ អាកប្បកិរិយារបស់អ្នកជំនាញរបស់អង្គការសហប្រជាជាតិពេលនេះ ជាបរាជ័យដ៏ធំមួយ ហើយពុំបានផ្តល់តម្លៃដល់ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានបំពេញតួនាទីរបស់ខ្លួនក្នុងការសម្របសម្រួលដំណើរការរៀបចំ នីតិវិធីក្នុងការតាក់តែង ពិគ្រោះយោបល់ និងការប្រមូលធាតុចូលពីគ្រប់តួអង្គនិងភាគីពាក់ព័ន្ធដែលបានចូលរួម។ អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្តទៀតថា ការរៀបចំឱ្យមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង បានឆ្លើយតបទៅនឹងសំណូមពរពីសំណាក់អ្នកសារព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន ដោយបានស្នើមកក្រសួងព័ត៌មានឱ្យសម្របសម្រួលនីតិវិធីក្នុងការរៀបចំនូវគោលការណ៍រួម និងបានគាំទ្រដល់ភាពចាំបាច់ក្នុងការធានាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងលើកកម្ពស់គុណតម្លៃនៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ ការថ្លែងរបស់អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ពុំបានឆ្លុះបញ្ចាំងឱ្យបានគ្រប់ជ្រុងជ្រោយ អំពីសារៈសំខាន់នៃដំណើរការរៀបចំ និងនីតិវិធីពិគ្រោះយោបល់ ដែលបានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយ បរិយាបន្ន និងការចូលរួមយ៉ាងផុលផុសពីសំណាក់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងដំណើរការទាំងមូលរយៈពេលចំនួនប្រមាណ៤ខែ គឺចាប់ពីខែមេសា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃប្រកាសដាក់ឱ្យអនុវត្ត។ អ្នកដែលបានចូលរួមទាំងអស់ក្នុងដំណើរការនេះ…
-
អគ្គមេបញ្ជាការ៖ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា «កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនយោបាយកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេស កំណែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យក្លាយជាកងកម្លាំងរៀបរយ មានវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពខ្ពស់»។ ការបញ្ជាក់នេះ ក្នុងសំណេះសំណាលបំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយសជូនយោធិនចូលនិវត្តន៍ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងពីការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការធានាយ៉ាងរឹងមាំនិរន្តរភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម បន្តដឹកនាំនាវាកម្ពុជា ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តម ជាប្រវត្តិសាស្ត្របន្សល់ទុកពី សម្តេចតេជោ ហ៊ុន សែន ហើយខិតខំបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ប្រកបដោយថាមពលខ្លាំងក្លា៕ដោយ៖ពលជ័យ
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចាកចេញពីខេត្តឃ្យុងសាងប៊ុកដូ និវត្តន៍មកកាន់កម្ពុជាវិញ
នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរចាកចេញពីខេត្តឃ្យុងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើដំណើរនិវត្តន៍ឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីបានស្នាក់នៅបំពេញបេសកកម្មការងារ និងចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥(World Knowledge Forum) នៅទីក្រុងអ៊ីនឆន់ និងអញ្ជើញចូលរួមទទួលសញ្ញាបណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ រយៈពេល៥ថ្ងៃប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក។ នៅអាកាសយានដ្ឋានអន្តរជាតិថេហ្គូ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា និងប្រតិភូរួមមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ខេត្តឃ្យុងសាងប៊ុកដូ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េជាច្រើនរូប។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងអញ្ជើញនិវត្តន៍ទៅដល់រាជធានីភ្នំពេញ នៅវេលាម៉ោង១១និង៣០នាទី៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំផ្នែកឡូជីស្ទីក ជួយឱ្យកម្ពុជាមានលំនឹងនិងមានសក្តានុពលកាន់តែខ្លាំង នាពេលអនាគត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំផ្នែកឡូជីស្ទីក ជួយឱ្យកម្ពុជាមានលំនឹង និងមានសក្តានុពលកាន់តែខ្លាំង នាពេលអនាគត។ ការកសាងមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងមានភាពអាចប្រកួតប្រជែង ចាំបាច់ត្រូវមានមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ដែលអាចជួយរក្សាលំនឹង និងធានាបាននូវភាពធន់ នៅពេលជួបបញ្ហាសេដ្ឋកិច្ចជាតិ ឬសេដ្ឋកិច្ចសកលឡើងចុះ ដែលភាពរឹងមាំនៃហេដ្ឋរចនាសម្ព័ន្ធនឹងជួយឱ្យយើងអាចចាប់យកឱកាសប្រកួតប្រជែងបាននៅពេលដែលដំណើរសេដ្ឋកិច្ចកើនឡើងវិញ ដូច្នេះការកសាងកំពង់ផែទឹកជ្រៅ និងប្រព័ន្ធគមនាគមន៍តភ្ជាប់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ។ ការបញ្ជាក់នេះ ក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលដៅពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ ឱ្យឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ននេះ ដែលមានរហូតដល់ប្រមាណ ៧៥ ម៉ឺនធីអ៊ីយូ (TEU) ខណៈដែលសម្ថភាពអាចទទួលកុងតឺន័របច្ចុប្បន្នត្រឹមតែ ៥៥ ម៉ឺនធីអ៊ីយូ (TEU) ក្នុង១ឆ្នាំ។ ចំណតផែកុងតឺន័របន្ថែមនេះ បានសាងសង់ និងស្តារជម្រៅទឹកដល់ ១១,៥ ម៉ែត្រ ដែលអាចឱ្យនាវាដឹកទំនិញក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចូលចតបានរហូតដល់ ៤៩,២៥% និងនាវាចរណ៍ក្នុងពិភពលោកអាចចូលចតបានកើនឡើងពី ១៨% ទៅ ៣៨% ។ សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាលក៏មានមហិច្ឆតាក្នុងការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២…