-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីគម្រោងក្នុងការធ្វើច្បាប់ដើម្បីដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួនទៅជាក្រុមភេរវកម្ម
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីគម្រោងក្នុងការធ្វើច្បាប់ ដើម្បីដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួន ទៅជាក្រុមភេរវកម្មនៅពេលខាងមុខ ដើម្បីទប់ស្កាត់រាល់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញសន្ដិភាពរបស់កម្ពុជា។ ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងបាឋកថាពិសេស ស្ដីពី «បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្ដិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» នៅពេលអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស លើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ របស់សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាលើបញ្ហានេះយ៉ាងហ្មត់ចត់បំផុត ដើម្បីធានាការពារនូវសុខសន្ដិភាព ដែលស្វែងរកបានដោយលំបាកកាលពីអតីតកាល ខណៈអ្នកដែលប៉ុនប៉ងចង់បំផ្លាញសន្ដិភាព មិនទាន់បោះបង់គំនិតអាក្រក់របស់គេឡើយ។ ដោយសម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា ៖ “ខ្ញុំគួរតែត្រូវបាននិយាយនៅទីនេះថា ប្រហែលកម្ពុជាមានការចាំបាច់រៀបចំនូវច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងខ្លះ ទៅជាក្រុមភេរវកម្មនៅពេលខាងមុខ។ យើងកំពុងពិចារណាទៅលើបញ្ហានេះ ព្រោះថាអ្នកប៉ុនប៉ងបំផ្លាញនូវសន្ដិភាពរបស់យើង ក៏នៅតែមាននៅឡើយ។ ដូច្នេះដើម្បីធានាទៅលើបញ្ហានេះ យើងត្រូវគិតគូរឲ្យហ្មត់ចត់”។ សម្ដេចតេជោបានបញ្ជាក់ទៀតថា…
-
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើបទបង្ហាញ ស្ដីពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)» ចែករំលែកដល់ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើបទបង្ហាញ ស្ដីពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)» ចែករំលែកដល់ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលដឹកនាំដោយឯកឧត្តម ហួន ច័ន្ទថុន ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយមានការអញ្ជើញចូលរួមពីប្រតិភូគណបក្សនយោបាយទាំងអស់ដែលសមាជិកសមាជិកានៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នីតិកាលទី៧ នៃរដ្ឋសភា។ការធ្វើបទបង្ហាញស្ដីពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)» បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា ចំពោះការធ្វើបទបង្ហាញរបស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គឺបានលើកនៅចំណុចនីមួយៗនៅក្នុងអង្គប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ធ្វើបទបង្ហាញជុំវិញការអភិវឌ្ឍន៍សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA។ ការធ្វើបទបង្ហាញ គឺធ្វើទៅតាមបែបបទផែនការ នៃការអភិវឌ្ឍ មិនមែនដូចជាការចោទប្រកាន់របស់ក្រុមជ្រុលនិយមមួយចំនួនដែលលើកយកបញ្ហាព្រំដែនជាប្រធានបទជាបញ្ហាប្រឈមហើយយកមកបំផ្លើសបំភ្លៃញុះញង់ឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ។ ឯកឧត្តមបានបន្តថា ចំណុចដែលសំខាន់នោះ គឺព្រំដែនបានកំណត់ជាភូមិសាស្ត្រ នៃខ្សែក្រវាត់ព្រំដែនរួចហើយ។ តែដោយសារផ្អែកទៅលើតំបន់ភូមិសាស្ត្រ និងផលប្រយោជន៍របស់កម្ពុជាផងរដ្ឋាភិបាលបានបង្កើតនៅឆ្នាំ១៩៩៩ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីធ្វើការអភិវឌ្ឍន៍ ព្រោះតំបន់នោះ គឺជាតំបន់មួយដែលត្រូវផ្សារភ្ជាប់នៅការនាំចេញកសិកម្មរបស់យើង ក៏ដូចជាទំនិញផ្សេងៗរវាងគ្នានិងគ្នា ហើយនិងការចេញចូលរវាងជនជាតិផ្សេងៗ ជាពិសេសជនជាតិវៀតណាម…
-
លោកជំទាវ ពោធិតី សាវត្ថី៖ការធ្វើបទបង្ហាញអំពីព្រំដែនកម្ពុជា ជាមួយ វៀតណាម -ឡាវ -ថៃ ពិតជាមានសារៈសំខាន់និងកុំឱ្យប្រជាពលរដ្ឋចាញ់បោកក្រុមជ្រុលនិយម
ភ្នំពេញ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងធ្វើបទបង្ហាញអំពីព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសវៀតណាម ឡាវ និងថៃ ជូនប្រតិភូគណបក្សនៃឧត្តមក្រុមប្រឺក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានមានប្រសាសន៍ថា ការដែលឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាដ្ឋានកិច្ចការព្រំដែន មកធ្វើបទបង្ហាញ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រតិភូគណបក្សទាំងអស់នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងប្រជាពលរដ្ឋខ្មែរទាំងអស់ដែលត្រូវតែដឹងឱ្យច្បាស់អំពីព្រំដែនស្របច្បាប់របស់ខ្មែរ ចៀសវាងការចាញ់បោកពួកប្រឆាំងជ្រុលនិយមដែលបំភ្លៃការពិតក្នុងបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។ លោកជំទាវបានបន្តថា មូលហេតុដែលប្រតិភូគណបក្សធម្មាធិបតេយ្យស្នើសុំឱ្យធ្វើបទបង្ហាញ គឺដើម្បីឱ្យសមាជិកប្រតិភូគណបក្សទាំង២៩ នៅក្នុងឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជ្រាបច្បាស់អំពីព្រំដែនស្របច្បាប់របស់រាជរដ្ឋាភិបាលដែលបានធ្វើរួចហើយនោះ ដើម្បីចុះទៅបង្ហាញពន្យល់ប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ ថ្នាក់មូលដ្ឋានដែលឱ្យពួកគាត់ជ្រាបច្បាស់អ្វីខុស? អ្វីត្រូវ?។ លោកជំទាវបានបញ្ជាក់ថា បន្ទាប់ពីទទួលបានបទបង្ហាញរបស់គណៈកម្មការព្រំដែនហើយ ឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងមានគម្រោងចុះទៅទូទាំងប្រទេសតែម្តងមិនមែនត្រឹមតែ ៤ខេត្តរបស់ CLV ទេ គឺយើងធ្វើបទបង្ហាញចុះទៅពន្យល់ប្រជាពលរដ្ឋទូទាំងប្រទេសតែម្តង។ សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានឯកភាពឱ្យឯកឧត្តមបណ្ឌិត ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន…
-
រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ចាប់ពីថ្ងៃទី១២-១៤ ខែកញ្ញា
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមនាវី ដុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋ ប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈ ប្រតិភូយោធាជាន់ខ្ពស់ ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ចូលរួមអមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ រួមមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក “ការប្រែក្លាយច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព” នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ។ សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យ ស្រូវអង្ករ និងបានផ្ដល់ការលើកទឹកចិត្តគ្រប់ប្រភេទដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគមន៍កសិកម្ម, រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ ហើយទន្ទឹមនេះ ការនាំចូល បរិក្ខារកសិកម្ម និង គ្រឿងចក្រ សម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ក៏ត្រូវបានលើកលែង។ សម្តេចធិបតីបានបញ្ជាក់ថា រដ្ឋនៅតែបន្តយកចិត្តទុកដាក់លើការកាត់បន្ថយថ្លៃដើម ដូចជា ការកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម, រោងម៉ាស៊ីនកិនស្រូវ ដែលកិនកែច្នៃបម្រើការនាំចេញ និងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ។ ក្រៅពីកត្តាទិន្នផល, កម្ពុជាបានពង្រីកវិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់ខ្លួន ដោយបានបន្តចែកចាយ និងនាំចេញទៅគោលដៅ ទីផ្សារពិភពលោកចំនួន ២១២ គោលដៅ លើបរិមាណប្រមាណជាង ៦,៦ លានតោនអង្ករ ពីឆ្នាំ ២០១០ មកដល់ឆ្នាំ ២០២៤ ដែលនេះសបញ្ជាក់ឱ្យឃើញថា ការជំរុញដោយសកម្មនៅក្នុងការធ្វើទីផ្សារអង្ករកម្ពុជា ទាំងពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជន…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាពិសេស ក្នុង «វេទិកាចំណេះដឹងពិភពលោក លើកទី២៥»
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ក្នុង «វេទិកាចំណេះដឹងពិភពលោក លើកទី២៥» នៅសាធារណរដ្ឋកូរ៉េនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ជាមួយគ្នានោះដែរ សម្តេចក៏បានមានប្រសាសន៍ប្រាប់ទៅអង្គវេទិកាផងដែរថា ក្នុងរយៈពេល៦០ឆ្នាំមកនេះអាស៊ានបានជួបបញ្ហាជាច្រើន ប៉ុន្តែអាស៊ានមិនបានថយក្រោយនោះទេ គឺឆ្ពោះទៅមុខជានិច្ច និងរឹងមាំកាន់តែខ្លាំងឡើង ដោយប្រទេសជាច្រើនចង់បានអាស៊ានធ្វើជាដៃគូចង់ប្រើប្រាស់វេទិកាជាទៀងទាត់ ដែលដឹកនាំដោយអាស៊ាន និងបានទទួលស្គាល់នូវភាពចាំបាច់នៃវេទិកាអាស៊ាន មជ្ឈភាពអាស៊ាន និងអំណាចកោះប្រជុំរបស់អាស៊ានដែលមានឥទ្ធិពលប្រមូលផ្តុំគ្រប់តួអង្គសំខាន់ៗនៅក្នុងពិភពលោក។ ជាក់ស្តែងកន្លងមកនេះមានប្រទេស៥៤ប្រទេសហើយ ដែលបានក្លាយទៅជាភាគីសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមាន ស្ថានទូតប្រចាំនៅតំបន់អាស៊ានរហូតដល់៩៥ប្រទេសផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា កម្ពុជាបានសម្លឹងឃើញអាស៊ានជាយន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកូងសង់ស៊ីស មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងជាស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការ ដែលចំណុចទាំងនេះ គឺជាភាពទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជា។ផ្ទៃក្នុងអាស៊ានគឺ អាចរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតល្មួត ដោយសារតែគោលការណ៍សំខាន់២ គឺការសម្រេចដោយកូសង់ស៊ីស និងការមិនជ្រៀតជ្រែកប្រទេសផងគ្នា មួយវិញទៀតប្រទេសនីមួយៗសុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូច ឬធំ មាន ឬក្រ ហើយទាំងអស់គ្នាមានលទ្ធភាពពេញលេញក្នុងការចូលរួមក្នុងការកសាងសហគមន៍មួយ ដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា សម្រាប់អាស៊ាន…
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ គ្មានរដ្ឋាភិបាលណាចំណាយធនធានទៅអភិវឌ្ឍន៍ជាតិ ដើម្បីបម្រើផលប្រយោជន៍បរទេស ហើយក៏គ្មានអ្នកដឹកនាំណា ដឹកនាំប្រទេសនាំឱ្យបាត់បង់ទឹកដីនោះដែរ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា គ្មានរដ្ឋាភិបាលណា ចំណាយធនធានទៅអភិវឌ្ឍន៍ជាតិ ដើម្បីបម្រើផលប្រយោជន៍បរទេស ហើយក៏គ្មានអ្នកដឹកនាំណា ដឹកនាំប្រទេសនាំឱ្យបាត់បង់ទឹកដីនោះដែរ។ ការបញ្ជាក់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអតីតមន្រ្តីចូលនិវត្តន៍ នៅស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ។ ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបង្ហាញភាពស្ញប់ស្ញែងចំពោះកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ដែលបានបរិច្ចាគថវិការួមចំណែកគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្តោយតំបន់ព្រំដែន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកការរួមចំណែកនេះ ថាជាការបង្ហាញច្បាស់នូវទឹកចិត្តខ្វល់ខ្វាយ និងឈឺឆ្អាលប្រកបដោយវិជ្ជមានរបស់ប្រជាពលរដ្ឋ ចំពោះជាតិមាតុភូមិជាទីស្នេហា និងបានបន្ថែមទៀតថា ជាការពិតមិនអាចប្រកែកបាន គឺគ្មានជនជាតិណា ឈឺឆ្អាល ខ្វល់ខ្វាយ ស្រលាញ់ជាតិមាតុភូមិ ចង់ឃើញភាពរីកចម្រើនក្រោមម្លប់សុខសន្តិភាព ជាងប្រជាពលរដ្ឋខ្មែរខ្លួនឯងនោះឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា កន្លងមក…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា លក្ខណៈពិសេសមួយរបស់ក្រសួងមុខងារសាធារណៈគឺ សុខដុមនីយកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ
មានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងនូវអនុសាសន៍គន្លឹះជាច្រើនជូនដល់សិក្ខាកាមសម្រាប់ជាពុទ្ធិ និងការតម្រង់ទិសក្នុងឧត្តមភាពជាមន្ត្រីរាជការ។ ក្រៅពីរំលេចពីសមិទ្ធផលដែលក្រសួងមុខងារសាធារណៈសម្រេចបាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងចំណុចពិសេសរបស់ក្រសួងមុខងារសាធារណៈចំនួន ៣ចំណុចរួមមាន៖ ទី១. សុខដុមនីយកម្ម នៃថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ទី២.ទឹកចិត្ត ឆន្ទះនៃការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ ទី៣.ការសំឡឹងមើលថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាឱកាសជាជាងបញ្ហា ឬការប្រឈម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកពីចំណុចខាងលើកដោយបានបន្ថែមថា “ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មិនបានបែងចែកជំនាន់ ឬអ្នកចូលមុនចូលក្រោយនោះទេ ពោលគឺរួមចិត្ត រួមស្មារតីតែមួយនៅក្នុងក្រសួងមុខងារសាធារណៈ ឆ្ពោះទៅមុខ ហើយអនុវត្តបេសកកម្មក្នុងស្មារតីតែមួយ បំពេញការងាររួមគ្នា ប្រកបដោយជវភាពនៃតួអង្គតែមួយ និងមានការគោរពគ្នាទៅវិញទៅមក។ ទន្ទឹមនេះ ឯកឧត្តមបានបន្តថា “ទឹកចិត្ត ឆន្ទៈនៃការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ បានបំពេញកិច្ចការងារស្នូល និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដោយពុំមានរើសមន្ត្រីថ្មីនោះទេ គឺប្រើប្រាស់ធនធានដែលមានស្រាប់ ដោយបានរែកពន់នូវការងារជាច្រើនដែលក្រសួងមុខងារសាធារណៈ កំពុងធ្វើប្រកបដោយភាពទទួលខុសត្រូវ ឆន្ទៈ មនសិការ និងវិជ្ជាជីវៈក្នុងការបំពេញការងារ។ បន្ថែមលើនេះ ឯកឧត្តម បានណែនាំបន្ថែមថាការកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាចំណុចអវិជ្ជមាន ឬជាបញ្ហាប្រឈមនោះទេ តែយើងទាំងអស់គ្នា…
-
គណៈប្រតិភូធុរកិច្ចអាមេរិកចាប់អារម្មណ៍នាំចេញផលិតផលកសិកម្មរបស់កម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ
ក្នុងឱកាសនៃជំនួប លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ ដែលមានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូរធុរកិច្ចនៅ កម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម ជាដើម។ ជាមួយគ្នានេះ គណៈប្រតិភូក៏មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិកបានសម្រេចបង្កើតការិយាល័យតំណាងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការសម្របសម្រួលជូននិស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅសហរដ្ឋអាមេរិកផងដែរ។ សម្ដេចធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាមេរិក ក្នុងការស្វែងរកឱកាសវិនិយោគ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់និងអាទិភាពរបស់រាជរដ្ឋាភិបាល ចំពោះវិស័យកសិកម្ម ដូចជា កញ្ចប់លើកទឹកចិត្តផ្នែកពន្ធសម្រាប់វិស័យកសិកម្ម ការធ្វើទំនើបកម្មវិស័យកសិកម្ម ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន ការបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងប្រព័ន្ធឡូជីស្ទីកនិងហេដ្ឋារចនាសម្ព័ន្ធ សំដៅចូលរួមកាត់បន្ថយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មរបស់កម្ពុជា។ សម្ដេចធិបតីបានលើកទឹកចិត្តដល់គណៈប្រតិភូធុរកិច្ចអាមេរិកឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគ និងធុរកិច្ចក្នុងវិស័យកសិកម្ម វិស័យអប់រំ និងវិស័យសក្ដានុពលផ្សេងៗទៀត នៅកម្ពុជា៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត
-
នៅថ្ងៃទី១៨ ខែកញ្ញា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននឹងធ្វើបទបង្ហាញអំពីព្រំដែនកម្ពុជា ជាមួយប្រទេសវៀតណាម ឡាវ និងថៃ ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននឹងធ្វើបទបង្ហាញអំពីព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសវៀតណាម ឡាវ និងថៃ ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ ការធ្វើបទបង្ហាញនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពឱ្យឯកឧត្តមបណ្ឌិត ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា រវាងប្រទេសឡាវ-វៀតណាមនិងថៃ តាមការស្នើសុំរបស់លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ការឯកភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈចំណារលើលិខិតស្នើរបស់លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានដាក់លិខិតគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា…