Category: នយោបាយក្នុងប្រទេស

  • សម្តេចធិបតី ៖ ទោះជាស្ថានការណ៍មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ

    សម្តេចធិបតី ៖ ទោះជាស្ថានការណ៍មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ

    ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ៖ “ទោះជាស្ថានការណ៍មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។នេះបើយោងតាមសាររបស់សម្តេចធិបតី ជូនចំពោះបងប្អូនជនរួមជាតិនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។ សម្តេចធិបតីបានបន្តថា ក្នុងនោះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង…

  • ក្រសួងការពារជាតិ៖ កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC)

    ក្រសួងការពារជាតិ៖ កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC)

    អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។ Press Release from the Spokesperson of theMinistry of National…

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការលើកឡើងថាកម្ពុជាបង្ហោះដ្រូនចូលទឹកដីថៃ គឺជារឿងមិនពិត បំភ្លៃ និងមានចេតនាបង្កឱ្យមានការកើនកម្ដៅដែលមិនចាំបាច់

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការលើកឡើងថាកម្ពុជាបង្ហោះដ្រូនចូលទឹកដីថៃ គឺជារឿងមិនពិត បំភ្លៃ និងមានចេតនាបង្កឱ្យមានការកើនកម្ដៅដែលមិនចាំបាច់

    លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលបំភ្លៃថាកម្ពុជាបានបង្ហោះដ្រូនចូលក្នុងទឹកដីថៃ ដោយហៅថាជាការផ្សព្វផ្សាយខ្លឹមសារបំភ្លៃ មិនពិត និងមានចរិតលាបពណ៌ ដែលជាការរុញឱ្យកើនឡើងកម្ដៅដែលមិនចាំបាច់។​ ការច្រានចោលនេះ​ នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាវេលាព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នេះ។ អ្នកនាំពាក្យបានបញ្ជាក់ថា «កម្ពុជាសូមច្រានចោលចំពោះការផ្សព្វផ្សាយដោយគ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មានថៃមួយចំនួន ដោយបានយករូបភាព វីដេអូក្លែងក្លាយ មកធ្វើ អត្ថាធិប្បាយ និងបកស្រាយ ជាខ្លឹមសារបំភ្លៃ មិនពិត លាបពណ៌ ថាដ្រូននោះជារបស់កម្ពុជា បានហោះចូលទៅក្នុងទឹកដីថៃ។ ទង្វើទាំងអស់នេះមិនត្រឹមតែមិនបានចូលរួមដល់ការរក្សាស្ថានភាពឱ្យមានភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កឱ្យមានការកើនឡើងនូវកម្ដៅដែលមិនចាំបាច់។ កម្ពុជាទទូចឲ្យពួកគេបញ្ឈប់ជាបន្ទាន់នូវទង្វើទាំងអស់នោះ»។ ជាកាឆ្លើយតបត្រឡប់ទៅវិញ លោកជំទាវ ម៉ាលី សុជាតា ក៏បានអំពាវនាវឲ្យភាគីថៃចៀសវាងបង្ហោះដ្រូនរបស់ខ្លួនចូលក្នុងដែនអាកាសកម្ពុជាតទៅទៀត ដោយបានសង្កត់ធ្ងន់ថា «ជាមួយគ្នានេះ កម្ពុជាក៏អំពាវនាវឱ្យភាគីថៃចៀសវាងការបង្ហោះដ្រូនរបស់ខ្លួនចូលក្នុងដែនអាកាសរបស់កម្ពុជាទៀត ហើយយើងក៏នឹងមានវិធានការឆ្លើយតបសមស្របចំពោះសកម្មភាពរំលោភបំពានទាំងអស់នោះផងដែរ»៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យបញ្ឈប់ការផ្សាយព័ត៌មានក្លែងក្លាយ និងខ្លឹមសារដែលជះផលអវិជ្ជមានដល់សន្តិសុខជាតិ

    អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យបញ្ឈប់ការផ្សាយព័ត៌មានក្លែងក្លាយ និងខ្លឹមសារដែលជះផលអវិជ្ជមានដល់សន្តិសុខជាតិ

    ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ឱ្យដឹងថា ក្រសួងព័ត៌មាននៅបន្តសង្កេតឃើញមានការផ្សាយ (ការផុស)លើបណ្តាញសង្គម នូវព័ត៌មានប្រាសចាកពីការពិត ដោយការបំភ្លៃនូវខ្លឹមសារ និង/ឬ រូបភាពពាក់ព័ន្ធនឹងកងទ័ពកម្ពុជា ដែលបានបង្កើតមន្ទិលក្នុងចំណោមពលរដ្ឋ ហើយបានធ្វើឱ្យសាធារណមតិច្របូកច្របល់ ទាក់ទងនឹងការចាប់ខ្លួនកងទ័ព, ដែលជះផលអវិជ្ជមាន អាចបង្កហានិភ័យធ្ងន់ធ្ងរ ប៉ះពាល់ដល់សុវត្ថិភាព អាយុជីវិតកងទ័ព និងសន្តិសុខជាតិ ពិសេសបង្កហានិភ័យខ្លាំង ដល់ការអនុវត្តបទឈប់បាញ់ និងកិច្ចខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការដឹកនាំ និងគ្រប់គ្រងស្ថានការណ៍ និងយន្តការដោះស្រាយ វិវាទព្រំដែននាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនេះដែរ ក្រសួងក៏បានបន្តកត់សម្គាល់ឃើញ ការប្រើរូបភាព និងខ្លឹមសារមិនសមរម្យ អសីលធម៌, និងសារពាក់ព័ន្ធនឹងការពហិកាចំពោះផលិតផលបរទេសមួយចំនួនទៀត បញ្ចេញលើបណ្តាញសង្គម ដែលវាបានបង្កការអុចអាល ឱ្យមានការរើសអើង អរិយភាពជាតិសាសន៍ ប្រជាជននិងប្រជាជន ខណៈប្រទេសជាតិកំពុងស្ថិតក្នុងសា្ថនភាពលំបាកទៅហើយនោះ។ សកម្មភាពទាំងនេះត្រូវបញ្ឈប់ជាបន្ទាន់! សូមបញ្ឈប់ការយកព្រឹត្តិការណ៍ទាំងនេះ ដើម្បីធ្វើអាជីវកម្ម សម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានគិតគូរអំពីហានិភ័យ និងការបង្កមហន្តរាយ ដល់សង្គម និងធ្វើឱ្យខូចខាតប្រយោជន៍ជាតិ។ ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំ និងសារអំពាវនាវតាមរយៈអ្នកនាំពាក្យក្រសួង រួចហើយកាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការពង្រឹងសីលធម៌ក្នុងការប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មានលើបណ្តាញទំនាក់ទំនងសង្គម ពិសេសការកាត់តរូបភាព ការប្រើពាក្យអសុរស ខ្លឹមសារមិនសមរម្យ…

  • កម្ពុជាស្នើម៉ាឡេស៊ីដែលជាប្រធានអាស៊ានជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់កងកម្លាំងទាំង១៨នាក់មកកម្ពុជាវិញ

    កម្ពុជាស្នើម៉ាឡេស៊ីដែលជាប្រធានអាស៊ានជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់កងកម្លាំងទាំង១៨នាក់មកកម្ពុជាវិញ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅរសៀលថ្ងៃទី០២ ខែសីហានេះថា ចំពោះបញ្ហាពាក់ព័ន្ធនឹងកងកម្លាំងយើងចំនួន១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីព្រឹកព្រលឹម វេលាម៉ោង ៧:៥០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកនោះ យោធាថៃបញ្ជាក់ថា ពួកគាត់មានសុខសុវត្ថិភាព ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការចរចា ដើម្បីជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកវិញ ឱ្យបានឆាប់រហ័សបំផុត និងមានសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា កម្ពុជាក៏បានស្នើទៅកាន់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន សូមជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់មកឱ្យយើងវិញ នូវកងកម្លាំងរបស់យើងទាំង១៨នាក់។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕ដោយ៖ពលជ័យ

  • ក្រសួងការបរទេសកម្ពុជាអំពាវនាវសូមឱ្យមានបេសកកម្មសង្កេតការណ៍ឯករាជ្យរបស់អាស៊ានដើម្បីធានានូវការអនុវត្តដោយត្រឹមត្រូវនូវកិច្ចឈប់បាញ់

    ក្រសួងការបរទេសកម្ពុជាអំពាវនាវសូមឱ្យមានបេសកកម្មសង្កេតការណ៍ឯករាជ្យរបស់អាស៊ានដើម្បីធានានូវការអនុវត្តដោយត្រឹមត្រូវនូវកិច្ចឈប់បាញ់

    ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើការបដិសេធយ៉ាងដាច់អហង្ការនៅការបន្តចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលបានធ្វើការបកស្រាយខុសពីការពិតនៅហេតុការណ៍ដែលបានកើតឡើងពាក់ព័ន្ធនឹងការវាយប្រយុទ្ធគ្នានៅតាមព្រំដែនក្នុងពេលថ្មីៗនេះ ក៏ដូចជាអនុវត្តនៅកិច្ចព្រមព្រៀងឈប់បាញ់។អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអះអាងសាជាថ្មីថា កម្ពុជាប្រាកាន់នៅការតាំងចិត្តយ៉ាងពេញលេញក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីកាលបីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ សូមបញ្ជាក់អំពីការតាំងចិត្ត និងអនុវត្តដោយការអត់ធ្មត់សមស្របទៅតាមការកំណត់របស់កិច្ចព្រមព្រៀង ហើយកម្ពុជាសូមលើកឡើងជាថ្មីម្តងទៀតអំពីការបដិសេធយ៉ាងម៉ឹងម៉ាត់ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃអំពីការរលោភបទឈប់បាញ់ដោយកម្ពុជា។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអំពាវនាវសូមឱ្យមានបេសកកម្មសង្កេតការណ៍ឯករាជ្យរបស់អាស៊ាន ដើម្បីធានាបាននៅការវាយតម្លៃជាសត្យានុម័តចំពោះសភាពការណ៍ដែលកើតមាននៅតំបន់ទាំងសងខាងរបស់ព្រំដែន ដើម្បីធានានូវការអនុវត្តដោយត្រឹមត្រូវនៅកិច្ចឈប់បាញ់៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ក្រុមសង្កេតការណ៍អាស៊ាន(អន្តរកាល) ចុះពិនិត្យតំបន់រងផលប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ក្រុមសង្កេតការណ៍អាស៊ាន(អន្តរកាល) ចុះពិនិត្យតំបន់រងផលប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ

    ភ្នំពេញ ៖ ក្រុមសង្កេតការណ៍អាស៊ាន(អន្តរកាល) ទាំង៣ប្រទេស រួមមានប្រទេសម៉ាឡេស៊ី វៀតណាម ហ្វីលីពីន បានចុះពិនិត្យតំបន់រងផលប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ បានចុះទៅតំបន់ថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចុះពិនិត្យទីតាំងគ្រាប់បែកMK ទម្លាក់ដោយកងទ័ពជើងអាកាសថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២ ខែសីហា នេះថា កាលបីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានបោះជំហានមួយកម្រិតថែមទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តបទឈប់បាញ់ គឺក្រុមសង្កេតការណ៍អាស៊ាន (អន្តរកាល) បានចុះពិនិត្យតំបន់រងផលប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។ ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមសង្កេតការណ៍អាស៊ាន (អន្តរកាល) រួមមានអនុព័ន្ធយោធាម៉ាឡេស៊ីជាប្រធាន នៃការដឹកនាំ ជំនួយការអនុព័ន្ធយោធាវៀតណាម និងជំនួយការអនុព័ន្ធយោធាហ្វីលីពីន ក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបន្តថា នៅក្នុងជំនួបក៏បានធ្វើបទបង្ហាញអំពីស្ថានភាពនៅតំបន់បន្ទាប់ពីបទឈប់បាញ់ត្រូវបានអនុវត្តហើយចូលជាធរមានមកបានចែករំលែកជូនទៅគណៈប្រតិភូ និងលទ្ធផលជួបជាមួយយោធភូមិទី២ ថៃ កាលបិថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ជូនទៅគណៈប្រតិភូក្រុមសង្កេតការណ៍អាស៊ាន (អន្តរកាល) ផងដែរ ដើម្បីឲ្យបានជ្រាបអំពីដំណើការនៃនិមួយៗនិងអំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ…

  • ឯកអគ្គរាជទូតជប៉ុន៖ នៅពេលបានឃើញអំពីទំហំនៃការខូចខាត ដោយសារការប៉ះទង្គិចរវាងយោធានេះ និងស្ថានភាពលំបាករបស់ពលរដ្ឋដែលបានភៀសខ្លួន ខ្ញុំមានការគ្រាំគ្រាចិត្តជាពន់ពេក

    ឯកអគ្គរាជទូតជប៉ុន៖ នៅពេលបានឃើញអំពីទំហំនៃការខូចខាត ដោយសារការប៉ះទង្គិចរវាងយោធានេះ និងស្ថានភាពលំបាករបស់ពលរដ្ឋដែលបានភៀសខ្លួន ខ្ញុំមានការគ្រាំគ្រាចិត្តជាពន់ពេក

    ឯកអគ្គរាជទូតជប៉ុន ឯកឧត្តម អ៊ូអិណុ ដែលបានចុះទស្សនកិច្ចពិនិត្យតំបន់រងផលប៉ះពាល់នៅខេត្តឧត្ដរមានជ័យ ដែលបង្កឡើងពីការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ លើបញ្ហាជម្លោះព្រំដែន ព្រមទាំង សួរសុខទុក្ខបងប្អូនជនភៀសសឹក បានអត្ថាធិប្បាយថា ៖ «ថ្ងៃនេះ ខ្ញុំបានចូលរួមក្នុងដំណើរទស្សនកិច្ចមួយទៅកាន់តំបន់ដែលបានទទួលផលប៉ះពាល់នៅខេត្តឧត្តរមានជ័យ ដែលរៀបចំដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយនិងអង្គទូតដទៃទៀត។ ខ្ញុំបានទៅឃើញជាក់ស្តែងតំបន់ដែលបានរងផលប៉ះពាល់ដោយការប៉ះទង្គិចគ្នារវាងយោធាកម្ពុជា និងថៃ ក៏ដូចជាកន្លែងជម្រកសម្រាប់ពលរដ្ឋដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។ នៅពេលបានឃើញអំពីទំហំនៃការខូចខាត ដោយសារការប៉ះទង្គិចរវាងយោធានេះ និងស្ថានភាពលំបាករបស់ពលរដ្ឋដែលបានភៀសខ្លួន ខ្ញុំមានការគ្រាំគ្រាចិត្តជាពន់ពេក។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះវិញ្ញាណក្ខន្ធអ្នកដែលបានពលីជីវិតក្នុងហេតុការណ៍ប៉ះទង្គិចនេះ និងសូមចូលរួមសោកស្តាយឥតឧបមាចំពោះអ្នកដែលបានរងផលប៉ះពាល់។ ជាមួយគ្នានេះ ខ្ញុំសង្ឃឹមថា សន្តិភាពពេញលេញនឹងត្រូវបានស្ដារឡើងវិញឱ្យបានលឿនបំផុត។ រដ្ឋាភិបាលជប៉ុន និងខ្ញុំផ្ទាល់នឹងខិតខំអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវចំណុចនេះ។»ដោយ៖ពលជ័យ

  • កម្ពុជា ស្នើម៉ាឡេស៊ី អាម៉េរិក និងចិន ចូលរួមកិច្ចប្រជុំ GBC ក្នុងនាមជាអ្នកសង្កេតការណ៍

    កម្ពុជា ស្នើម៉ាឡេស៊ី អាម៉េរិក និងចិន ចូលរួមកិច្ចប្រជុំ GBC ក្នុងនាមជាអ្នកសង្កេតការណ៍

    រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​ បានធ្វើការឆ្លើយតបទៅនឹងលិខិតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ​ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៥ ទាក់ទងនឹងសំណូមពរក្នុងការ រៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ General Border Committee (GBC) នៅក្នុងទីតាំងអព្យាក្រឹត ដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងកំឡុងថ្ងៃទី៤ ដល់ទី៧ ខែសីហា ឆ្នាំ២០២៥ ដោយបានសម្តែងសេចក្តីសោមនស្សរីករាយក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំតាមសំណូមពរ។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​ បានបន្តទន្ទឹមនឹងនេះ ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ជាតួអង្គសំខាន់ក្នុងការសម្របសម្រួល ឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រារៃយ៉ា ប្រទេសម៉ាឡេស៊ី ដូច្នេះសូមស្នើឱ្យមានតំណាងមកពីប្រទេសទាំងបីខាងលើ ចូលរួមជាអ្នកសង្កេតការណ៍ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅនេះ។ ឆ្លៀតក្នុងឱកាសនេះ ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសម៉ាឡេស៊ី ដែលដើរតួនាទីជាប្រធាន ប្តូរវេនអាស៊ាន និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ព្រមទាំងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានដើរតួនាទីដ៏សំខាន់នេះ។​ ខ្ញុំទន្ទឹងរង់ចាំឱកាសជួបជាមួយឯកឧត្តម និងចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយមិត្តភាព និងសហការ សំដៅសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតមកទល់ម៉ោងនេះ ថៃនៅមិនទាន់បញ្ជូនកងកម្លាំងកម្ពុជាទាំង២០រូប មកវិញទេ តែពួកគេមានសុខសុវត្ថិភាពធម្មតា

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតមកទល់ម៉ោងនេះ ថៃនៅមិនទាន់បញ្ជូនកងកម្លាំងកម្ពុជាទាំង២០រូប មកវិញទេ តែពួកគេមានសុខសុវត្ថិភាពធម្មតា

    ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ចំណាប់ខ្មាំងកម្ពុជាទាំង២០នាក់ ដែលថៃបានចាប់យកទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង ៧:៥០ព្រឹក ក្រោយបទឈប់បាញ់ចូលជាធរមាន មកទល់ពេលនេះបើទោះបីជាថៃមិនទាន់បញ្ជូនពួកគេមកវិញក្ដី តែពួកគេមានសុខសុវត្ថិភាពធម្មតា និងថារដ្ឋាភិបាលក៏បាននិងកំពុងធ្វើការជាមួយភាគីថៃដើម្បីឆាប់បានបញ្ជូនពួកគេមកមាតុប្រទេសវិញផងដែរ។ លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «ពាក់ព័ន្ធនឹងកងកម្លាំងយើងចំនួន ២០ រូបដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកម្លេះ ជាមួយគ្នានេះ យោធាថៃបញ្ជាក់ថា ពួកគេមានសុខសុវត្ថិភាព ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការចរចា ហើយក៏កំពុងជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកយើងវិញ ឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ»។ លោកជំទាវ ម៉ាលី សុជាតា បានស្នើឱ្យមានការអន្តរាគមន៍ និងប្ដេជ្ញាមិនបោះបង់កងកម្លាំងណាម្នាក់ចោលឡើយ ទោះក្នុងតម្លៃណាក៏ដោយ។ លោកជំទាវ ម៉ាលី សុជាតា៖ «កម្ពុជាក៏បានស្នើម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ឱ្យជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់ពួកគេមកឱ្យយើងវិញ។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ»៕ដោយ៖ពលជ័យ