-
សម្តេចធិបតី៖ “វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រតិដ្ឋរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ”
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រតិដ្ឋរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ”។ សម្តេចធិបតីបានបន្តថា ៖ ថ្ងៃនេះ The Cambodia Daily បានសរសេរអត្ថបទមួយចោទប្រកាន់ថា មានការសូកប៉ាន់ពីសំណាក់ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ ដែលគេចោទថា ខុសពីគោលការណ៍របស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលធ្លាប់លើកឡើងថានឹងអោយឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រី នីតិកាលទី៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់គោលការណ៍ឯកភាពឱ្យឯកឧត្តម គុណ ញឹម អាចពន្យារការចូលនិវត្តន៍រហូតទៅដល់ឆ្នាំ២០២៨ តាមសំណើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ (ឯកសារភ្ជាប់)។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលរដ្ឋាភិបាល នីតិកាលទី៧…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ លំហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ
ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការកត់សម្គាល់ថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ ធ្នាប់ល្អប្រសើរ។ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថា អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ សម្តេចធិបតីបានបញ្ជាក់ថា ច្បាប់ស្តីពីរបបសារព័ត៌មាន ពាក់ព័ន្ធនឹងសិទ្ធិ និងសេរីភាពខាងសារព័ត៌មាន បានកំណត់ពីការត្រួតពិនិត្យ មុនពេលបោះពុម្ពផ្សាយត្រូវបានហាមឃាត់ ដើម្បីរក្សានូវឯករាជ្យនៃសារព័ត៌មាន។ រដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលស្គាល់នូវការគោរពសិទ្ធិមនុស្ស ដូចមានចែងនៅក្នុងធម្មនុញ្ញអង្គការ សហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញានិងអនុសញ្ញាទាំងអស់។ ក្នុងយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» របស់ក្រសួងព័ត៌មាន ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាការកំណត់និយាមស្តង់ដារប្រតិបត្តិ ស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ និងលុបបំបាត់ការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន។ ទន្ទឹមនេះ ការយកចិត្ត ទុកដាក់លើការកសាងនិងអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មានតាមរយៈការរៀបចំការបណ្តុះបណ្តាល នានាជាកត្តាចាំបាច់ ដែលក្នុងន័យនេះ ខ្ញុំសូមគាំទ្រលើទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ស្តីពី…
-
នាយឧត្តមសេនីយ៍ សៅ សុខា អំពាវនាវប្រព័ន្ធផ្សព្វផ្សាយជួយតាមដានការអនុវត្តន៍តួនាទី ភារកិច្ច ក៏ដូចជាវិន័យកងរាជអាវុធហត្ថ ផ្តល់នូវរាល់ព័ត៌មានពិត
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអំពាវនាវប្រព័ន្ធផ្សព្វផ្សាយជួយតាមដានការអនុវត្តន៍តួនាទី ភារកិច្ច ក៏ដូចជាវិន័យកងរាជអាវុធហត្ថ ផ្តល់នូវរាល់ព័ត៌មានពិត ដើម្បីចូលរួមកសាងកងរាជអាវុធហត្ថមួយឱ្យក្លាយទៅជាកម្លាំងរបស់ជាតិ ដែលបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ។ ការអំពាវនាវនេះ ក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ត្រូវបានតែងតាំងជាបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជំនួសលោកឧត្តមសេនីយ៍ត្រី ជូ សារុន។ តាមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា យោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ៥ឆ្នាំ កងរាជអាវុធហត្ថបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ (ប្រមូលផ្តុំ, រៀបរយ, ទំនើបកម្ម និងប្រសិទ្ធភាព)។ នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់ពិធីនាពេលនេះ ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរ…
-
ក្រសួងការពារជាតិ៖ ឧបទ្ទវហេតុផ្ទុះគ្រាប់នៅទីបញ្ជាការយោធភូមិភាគទី៣ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយ ដូចក្រុមប្រឆាំងជ្រុលនិយមបានបំផ្លើសឡើយ
ក្រសួងការពារជាតិបានបញ្ជាក់ថា ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ គឺជាបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយ អាកាសធាតុឡើងកម្ដៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចក្រុមប្រឆាំងជ្រុលនិយមបានបំផ្លើសឡើយ។ ក្រសួងការពារជាតិបានឱ្យដឹងថា នាពេលថ្មីៗកន្លងមកនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត តាមបណ្តាញសង្គមនានា ធ្វើឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ កាលពីរសៀលថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទៅ២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ដែលបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតរងរបួស។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ ក្រសួងការពារជាតិសូមជម្រាបជូនសាធារណជន ព្រមទាំងអ្នកសារព័ត៌មានទាំងក្នុង និងក្រៅប្រទេសបានជ្រាបថា តាមរយៈការចុះស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ ក្រសួងការពារជាតិសូមបញ្ជាក់ជូនថា ករណីឧបទ្ទវហេតុផ្ទុះគ្រាប់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយ អាកាសធាតុឡើងកម្ដៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំផ្លើសឡើយ។ ក្រសួងការពារជាតិ ស្នើដល់សាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បញ្ឈប់ការផ្សាយព័ត៌មានមិនពិត ដោយធ្វើការសន្និដ្ឋាន…
-
ក្រសួងការពារជាតិ ច្រានចោលទាំងស្រុងចំពោះការប្រតិដ្ឋនិងបំភ្លៃរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ពាក់ព័ន្ធនឹងករណីផ្ទុះគ្រាប់នៅក្នុងយោធភូមិភាគទី៣
បន្ទាប់ពីផ្សព្វផ្សាយញុះញង់ដោយអគតិ ដើម្បីរារាំងដល់គម្រោងព្រែកជីកហ្វូណនតេជោ ប្រឆាំងនឹងផលប្រយោជន៍ជាតិ និងប្រជាជនហើយនោះ។ នៅពេលនេះ ទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាម បានបន្តញុះញង់ជាថ្មីម្តងទៀតមកលើកងយោធពលខេមរភូមិន្ទ ដោយបានបំភ្លៃលើករណីផ្ទុះគ្រាប់នៅក្នុងយោធភូមិភាគទី៣ ផ្ទុយពីការពិតជាក់ស្តែង ក្នុងគោលដៅបម្រើនយោបាយក្បត់ជាតិរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសច្រានចោលទាំងស្រុងទៅនឹងសារបំផ្លើសខុសពីការពិត ប្រតិដ្ឋមួលបង្កាច់លើបណ្តាញសង្គមរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងចេតនាបង្កភាពវឹកវរដល់សន្តិសុខសង្គម ដូចដែលទណ្ឌិតរូបនេះតែងតែញុះញង់ បំផ្លិចបំផ្លាញ ប្រឆាំងចំពោះសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិកន្លងមក។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា កងយោធពលខេមរភូមិន្ទ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយស្មោះស្ម័គ្រ ប្តូរផ្តាច់ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ មិនឱ្យមានជនអគតិណា មករំលោភបំពានបានជាដាច់ខាត ហើយកងយោធពលខេមរភូមិន្ទបានត្រៀមខ្លួនជានិច្ចក្នុងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវ ដើម្បីធានានូវសន្តិភាព ស្ថិរភាព និងនិរន្តរភាពនៃការអភិឌ្ឍជាតិ។ ដូច្នេះទណ្ឌិត សម រង្ស៉ី គួរតែបញ្ឈប់ការស្រមើលស្រមៃដ៏ឆ្កួតលីលារបស់ខ្លួនតទៅទៀត៕ដោយ៖ពលជ័យ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែស្វ័យតព្រះសីហនុ បានដើរតួនាទីជាចលករសំខាន់ក្នុងការជួយដល់ការរីកចម្រើនលើវិស័យជាច្រើន ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កំពង់ផែស្វ័យតព្រះសីហនុ បានដើរតួនាទីជាចលករសំខាន់ក្នុងការជួយដល់ការរីកចម្រើនលើវិស័យជាច្រើន ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រែក្លាយកំពង់ផែនេះ ជាកំពង់ផែកុងតឺន័រទឹកជ្រៅស្នូលរបស់កម្ពុជា និងជាកំពង់ផែតំបន់ (Regional Port) និងមជ្ឈមណ្ឌលឡូជីស្ទិក (Logistic Hub) ដូចទៅនឹងបណ្តាប្រទេសក្នុងតំបន់។ ក្នុងន័យនេះ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានជំរុញការរៀបចំផែនការមេសម្រាប់អនាគតកំពង់ផែស្វយ័តក្រុងព្រះសីហនុពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ដោយមានការតភ្ជាប់បណ្តាញដឹកជញ្ជូនផ្ទៃក្នុងប្រទេសទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនជម្រើសយ៉ាងប្រសើរសម្រាប់ការបង្កើនប្រសិទ្ធភាពតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សម្តេចធិបតី បានគូសបញ្ជាក់ថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ដោយឡែក ក្នុងពិធីនោះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលតែងបានជួយដល់ការអភិវឌ្ឍលើគ្រប់វិស័យ និងក្នុងគ្រប់កាលៈទេសៈនៅកម្ពុជា និយាយជារួម និងនិយាយដោយឡែក បានជួយកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត…
-
ឯកអគ្គរដ្ឋទូតតួកគី៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានថ្នាក់ដឹកនាំសុទ្ធតែមានសមត្ថភាព និងបទពិសោធន៍យ៉ាងច្រើនក្នុងការដឹកនាំនយោបាយការបរទេស និងការទូតសភា
ភ្នំពេញ៖ លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានថ្នាក់ដឹកនាំសុទ្ធតែមានសមត្ថភាព និងបទពិសោធន៍យ៉ាងច្រើនក្នុងការដឹកនាំនយោបាយការបរទេស និងការទូតសភា ជាពិសេសឯកឧត្តម ប្រាក់ សុខុន ផ្ទាល់ និងសហការី ដែលកន្លងមកបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងនិងពង្រីកចំណងទាក់ទងរវាងប្រទេសទាំងពីរ។ ការបញ្ជាក់នេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីបានកត់សម្គាល់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិបត្តិការរវាងតួកគី និងកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងការអបអរសាទរជូនចំពោះឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានជាប់ឆ្នោតជាអនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបានជូនពរឱ្យឯកឧត្តមទទួលបានជោគជ័យធំៗបន្ថែមទៀតក្នុងមុខតំណែងថ្មីនេះ។ ឆ្លៀតក្នុងឱកាសនេះលោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការចូលរួមរំលែកទុក្ខ ចំពោះឧបទ្ទវហេតុថ្មីៗនេះ ដែលបណ្តាលឱ្យមានការបាត់បង់អាយុជីវិតនាយទាហាន និងពលទាហានរបស់កម្ពុជាមួយចំនួន និងសូមបន់ស្រន់ឱ្យអ្នកដែលរងរបួសឆាប់បានជាសះស្បើយឡើងវិញ។ ចំណែកឯកឧត្តម ប្រាក់ សុខុន បានសម្តែងក្តីសប្បាយរីករាយដែលបានជួបជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត ជាលើកដំបូងក្នុងនាមជាអនុប្រធានទី១ ព្រឹទ្ធសភា។ ជាការឆ្លើយតប ឯកឧត្តម ប្រាក់…
-
បណ្ឌិត គិន ភា៖ ក្នុងរយៈពេល២៥ឆ្នាំមកនេះ កម្ពុជាតែងតែជាអ្នកគាំទ្រ និងជាអ្នករួមចំណែកដ៏សកម្ម និងប្រកបដោយលក្ខណៈស្ថាបនានៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន
ភ្នំពេញ៖ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី៣០ ខែមេសានេះថា ក្នុងរយៈពេល២៥ឆ្នាំមកនេះ កម្ពុជាក្នុងឋានៈជាសមាជិកអាស៊ាន លោកមានការកត់សម្គាល់មួយចំនួនពាក់ព័ន្ធជាមួយនឹងការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ាន។ រយៈពេល២៥ឆ្នាំមកនេះ កម្ពុជាតែងតែជាអ្នកគាំទ្រ និងជាអ្នករួមចំណែកដ៏សកម្មនិងប្រកបដោយលក្ខណៈស្ថាបនានៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ សន្តិសុខ និងសង្គម វប្បធម៌ ក៏ដូចជាការអភិវឌ្ឍន៍អាស៊ាន ដើម្បីធានាថា អាស៊ានជាសហគមន៍មួយប្រកបដោយកាលានុវត្តភាព ជាសហគមន៍មួយដែលផ្អែកលើច្បាប់ សហគមន៍ដែលមានសមាហរណកម្មពេញលេញ និងជាតំបន់ដែលយកប្រជាជនជាស្នូល និងផ្តោតលើប្រជាជនដោយមិនបោះបង់នរណាម្នាក់។ បណ្ឌិត គិន ភា បានបន្តថា កម្ពុជាបានរួមចំណែកយ៉ាងសកម្មក្នុងការដាក់ចេញជំរុញ និងអនុវត្តនៅគំនិតផ្តួចផ្តើមនានារបស់អាស៊ាន ដើម្បីធ្វើឱ្យអាស៊ានកាន់តែរឹងមាំ កាន់តែមានសារៈសំខាន់ទ្វេឡើងថែមទៀត។ ម៉្យាងវិញទៀតកម្ពុជាជាប្រទេសដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម ដូច្នេះកម្ពុជាពិតជាបានរួមចំណេកយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថេរភាព និងវិបុលភាព នៅក្នុងតំបន់ដោយប្រកាន់ភ្ជាប់នៅវប្បធម៌ពិគ្រោះចរចា និងការដោះស្រាយជម្លោះដោយ សន្តិវិធីដោយមិនប្រើប្រាស់កម្លាំងទ័ព ការគំរាមកំហែង ឬក៏ការធ្វើ់សកម្មភាពទាំងឡាយណា ដែលមិនអនុលោមតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ លោកបានបញ្ជាក់ថា រយៈពេល២៥ឆ្នាំមកនេះ គឺកម្ពុជាតែងប្រកាន់ភ្ជាប់នៅក្នុងក្របខណ្ឌអាស៊ាន គឺការប្រកាន់ភ្ជាប់ច្បាប់ពាណិជ្ជកម្មពហុភាគី ដោយផ្អែកលើច្បាប់គោលរបស់អាស៊ាន ដើម្បីជំរុញបន្ថែមនៅការអនុវត្តផែនការសកម្មភាពផ្សេងៗលើវិស័យសេដ្ឋកិច្ច ពាណិជកម្ម…
-
ការស្ទង់មតិ៖ អ្នកសារព័ត៌មានចំនួន៧៩,៨% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ
អ្នកសារព័ត៌មានចំនួន៧៩,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុប បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ នេះជាលទ្ធផលនៃការស្ទង់មតិថ្មីមួយ ដែលក្រសួងព័ត៌មានបានរៀបចំឡើងក្នុងក្របខណ្ឌនៃការសិក្សាស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ហើយលទ្ធផលនៃការសិក្សានេះត្រូវបានផ្សព្វផ្សាយក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មានក្រោមអធិបតីភាព របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងតំណាងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាយ៉ាងច្រើនកុះករ។ សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ សេរីភាពនេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និងលិខិតបទដ្ឋានគតិយុត្ត ជាធរមានផ្សេងទៀត។ ដូច្នេះ ក្នុងក្របខណ្ឌនៃការលើកកម្ពស់តម្លៃសង្គមប្រជាធិបតេយ្យនៅកម្ពុជា ការវាស់វែងស្ថានភាព សេរីភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយ សិទ្ធិនៃការទទួលព័ត៌មាន តួនាទីរបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានពិត និងជឿទុកចិត្តបាន សម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងរួមគ្នាកម្លាំង ដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ សម្រាប់ការសិក្សានេះ ក្រុមការងារនៃក្រសួងព័ត៌មានបានប្រើវិធីសាស្រ្តចម្រុះ គឺវិធីសាស្រ្តគុណវិស័យ និងវិធីសាស្ត្រ បរិមាណវិស័យ តាមរយៈ៖ ១)ការអនុវត្តការស្ទាបស្ទង់មតិក្នុងចំណោមអ្នកសារព័ត៌មានសរុបចំនួន ៣៤១នាក់ តាមបណ្តា រាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស, ២) ការស្រាវជ្រាវឯកសារដែលមានស្រាប់ (Desk Review) រាប់បញ្ចូលទាំងរដ្ឋ…
-
បណ្ឌិត សេក សុជាតិ៖ ការជីកព្រែកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅកាន់សមុទ្រ គឺមានសារៈសំខាន់ខ្លាំងណាស់
ភ្នំពេញ៖ បណ្ឌិត សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានមានប្រសាសន៍ថា ការជីកព្រែកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅកាន់សមុទ្រ គឺមានសារៈសំខាន់ខ្លាំងណាស់ និងមាននិរន្តភាពយូរអង្វែងសម្រាប់វិស័យពាណិជ្ជកម្មសេដ្ឋកិច្ច ជាពិសេសគឺការដឹកជញ្ជូនតាមផ្លូវទឹកចេញហើយនិងចូលនៅក្នុង និងចេញទៅអន្តរជាតិ។ បើសិនជាមើលទៅលើគម្រោងនេះ ទោះបីមានការវិនិយោគពីប្រទេសក៏ដោយ ក៏ប៉ុន្តែវាប្រើប្រាស់រយៈពេលត្រឹមតែ៥០ឆ្នាំ ហើយក្រោយពី៥០ឆ្នាំ គឺយើងនៅសល់ពេលរាប់រយរាប់ពាន់រាប់ម៉ឺនឆ្នាំតទៅមុខទៀត ដែលអាចធ្វើឱ្យកម្ពុជាមានការចំណេញផលប្រយោជន៍ជាច្រើន។ នេះជាយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋាភិបាលកម្ពុជា ដែលបង្កើតឱ្យមានយន្តការ ឬក៏យុទ្ធនាការជីកព្រែកតភ្ជាប់ពីទន្លេទៅសមុទ្រនៅក្នុងប្រទេសរបស់ខ្លួន។ បណ្ឌិត សេក សុជាតិ បានបន្តថា ការជីកព្រែកនេះ វាតែងតែផ្តល់គុណសម្បត្តិ និងគុណវិបត្តិស្របពេលជាមួយ ក៏ប៉ុន្តែបើសិនជាយើងមើលនៅក្នុងរយៈពេលវែង គឺយើងមានផលចំណេញច្រើនជាង។ វាជាយន្តការមួយដែលកម្ពុជាត្រូវតែធ្វើដោយមិនត្រូវឱ្យកម្ពុជាខ្ចីដង្ហើមផ្លូវទឹកអន្តរជាតិ នៃប្រទេសជិតខាង ដើម្បីយកផលិតផលរបស់ខ្លួនចេញទៅអន្តរជាតិ ហើយយកផលិតផលអន្តរជាតិចូលទៅក្នុងប្រទេសនោះទេ។ ដូច្នេះផលចំណេញនេះ គឺត្រូវបានកម្ពុជាជាអ្នកខាតបង់ បើសិនជាយើងប្រើប្រាស់ផ្លូវទឹករបស់ប្រទេសជាប់ខាងនៅក្នុងការតភ្ជាប់ទំនិញកម្ពុជាទៅកាន់ពិភពលោក ហើយនឹងទំនិញពិភពលោកចូលមកក្នុងប្រទេសកម្ពុជា។ ដូច្នេះការដែលកម្ពុជាជីកព្រែកខ្លួនឯង គឺបានទទួលអត្ថប្រយោជន៍ទាំងរដ្ឋ ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងប្រជាពលរដ្ឋ។ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានបញ្ជាក់ថា ការជីកព្រែកនេះ វាទទួលបានអត្ថប្រយោជន៍ច្រើនជាងការដែលយើងទទួលបាននៅបញ្ហាប្រឈម ហើយជឿជាក់ថា គ្រប់យ៉ាងទាំងអស់នៅក្នុងគម្រោងផែនការយុទ្ធសាស្ត្រសម្រាប់ស្តារ និងធានាបាននិរន្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជានៅរយៈពេលយូរ គឺកម្ពុជាគួរតែមានព្រែកតភ្ជាប់ពីទន្លេទៅសមុទ្រ។ ខ្ញុំចូលរួមគាំទ្រយ៉ាងពេញទំហឹងសម្រាប់ការរៀបចំឱ្យមានការជីកព្រែក…