-
ឯកឧត្តម លី ធុជ៖ កម្ពុជាមិនបោះបង់បេសកកម្មបោសសម្អាតគ្រាប់មីនបន្សល់ពីសង្គ្រាមអតីតកាល ហើយក៏មិនព្រងើយកន្តើយចំពោះការគំរាមកំហែងថ្មី

តាងនាមឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យមីន (TWG-MA) ក្រោមមូលបទ «រួមគ្នាដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីអតីតកាល និងការគំរាមកំហែងថ្មីៗ៖ ការអំពាវនាវឱ្យមានសកម្មភាពជាសកល» នៅសណ្ឋាគារ Oakwood Premier Phnom Penh នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សហគមន៍ផ្តល់ជំនួយ ប្រតិបត្តិករសកម្មភាពមីន និងវិស័យឯកជន បន្តរួមគ្នាដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីសង្គ្រាមអតីតកាល និងការគំរាមកំហែងថ្មីៗ ដោយមិនទុកបញ្ហាណាមួយចោលឡើយ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង៣០ឆ្នាំ កម្ពុជាសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានរំដោះផ្ទៃដីជាង ៣.៦០០ គីឡូម៉ែត្រក្រឡា ពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះ ផ្ទៃដីប្រមាណ ៧៥% ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។ ទោះជាយ៉ាងណា ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃក្នុងឆ្នាំ២០២៥ បានបង្កការគំរាមកំហែងថ្មីដោយគ្រាប់បែកចង្កោមនៅក្នុងខេត្តចំនួន៧។ តាមលទ្ធផលអង្កេតបឋម…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិនពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីវិធីក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម។ តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ក្នុងអំឡុងពេលកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) ផ្លាស់ប្តូរទស្សនៈលើទិសដៅ និងអាទិភាពនាពេលអនាគតសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំង ពិនិត្យលទ្ធភាពបន្ថែមទៀតដើម្បីពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តា ប្រទេសសមាជិកមេគង្គ-ឡានឆាង។ កិច្ចពិភាក្សា នឹងផ្តោតលើការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និង ការលើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។ ស្របពេលជាមួយកិច្ចប្រជុំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន…
-
ឯកឧត្តម ប៉ែន បូណា៖ ការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាល មិនពិបាកដូចកាលពេលដែលថ្នាក់ដឹកនាំរបស់យើងបានលះបង់ដើម្បីកសាងសមិទ្ធផលទាំងនោះឡើយ!

«សមិទ្ធផលដែលយើងមានសព្វថ្ងៃ ទាំងជីវិត ទាំងសន្តិភាពនិងការអភិវឌ្ឍន៍ គឺជាលទ្ធផលនៃការតស៊ូ លះបង់របស់ថ្នាក់ដឹកនាំរៀមច្បងរបស់យើងដោយដាក់ជីវិតជាដើមទុន។ ដូច្នេះ យើងទាំងអស់គ្នាដែលជាអ្នកទទួលផលត្រូវតែការពារសមិទ្ធផលទាំងនោះឱ្យបានគង់វង្ស និងបន្តពូនជ្រុំឱ្យកាន់តែរីកចម្រើនថែមទៀត» នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងការងារព័ត៌មាន និងសាធារណមតិ ប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» នៅសាលាខេត្តស្ទឹងត្រែង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។ ឯកឧត្តម ប៉ែន បូណា បន្តថា ការពារសមិទ្ធផលរបស់រៀមច្បងដែលបន្សល់ទុក មិនពិបាកដូចកាលពេលដែលថ្នាក់ដឹកនាំរបស់យើងបានតស៊ូ និងលះបង់ដើម្បីកសាងប្រទេសឡើងវិញបានដូចសព្វថ្ងៃនោះឡើយ ពីព្រោះ វាមិនទាមទារឱ្យយើងលះបង់ធំពេកទេ ពោលគឺគ្រាន់តែទាមទារឆន្ទៈ និងការតាំងចិត្តឱ្យបានមុតមាំក្នុងការងារតែប៉ុណ្ណោះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យក្រុមការងារព័ត៌មាននិងនាំពាក្យខេត្តស្ទឹងត្រែង ក៏ដូចជាក្រុមការងារថ្នាក់ជាតិ និងក្រោមជាតិទាំងអស់ធ្វើការកុំខ្លាចនឿយហត់ ហើយបើហត់ត្រូវគិតថា ថ្នាក់ដឹកនាំរបស់យើង ហត់នឿយជាងយើងរាប់រយ រាប់ពាន់ដង ខណៈដែលវីរកងទ័ពជួរមុខលំបាកជាងយើងឆ្ងាយណាស់។ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានធ្វើបទបង្ហាញយ៉ាងច្បាស់លាស់ជូនដល់សិក្ខាកាមអំពីព័ត៌មាននិងសាធារណមតិ ក៏ដូចជាការងារប្រតិកម្មនិងបុរេសកម្ម ដើម្បីរក្សាគុណតម្លៃសន្តិភាព និងផ្លែផ្កាដែលបានមកពីសន្តិភាព ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងកូនចៅខ្មែរតជំនាន់ទៅមុខទៀត។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.)…
-
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងអាជ្ញាធរ នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១០.៧០០ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦។ មានប្រសាសន៍នាឱកាសនោះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, ជម្លៀសអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមមានស្បៀងអាហារ, ថវិកា និងសម្ភារៈចាំបាច់នានា ដើម្បីសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរ នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ សម្ដេចធិបតី បានបន្តថា ក្នុងរយៈពេលជាង៤០ឆ្នាំ មកនេះ, រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាពលរដ្ឋជានិច្ច មិនថាក្នុងកាល:ទេស:លំបាកបែបណាក៏ដោយ គឺនៅចាំជួយប្រជាពលរដ្ឋជានិច្ច ។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានប្រសិទ្ធនាមឈ្មោះភូមិនៅមណ្ឌលភៀសសឹកនៅខេត្តឧត្តរមានជ័យ ថា “ភូមិស្រះកែវចងចាំ” និងមណ្ឌលភៀសសឹកនៅខេត្តព្រះវិហារ ថា “ភូមិតាកឹងបៃតងចងចាំ”…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ពីបច្ចុប្បន្នភាពថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីច្ចុប្បន្នភាពថ្មីៗ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលមានដូចតទៅ៖ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រៅផ្លូវការរវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នៅឯច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាដើម្បីឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ ភាគីកម្ពុជាបានលើកឡើងអំពីបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីនេះៗ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ហើយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងដោយស្មោះត្រង់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងយ៉ាងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកថា…
-
កម្ពុជា-ថៃ ពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ GBC

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការដ្ឋាន (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី អាម យុទ្ធស៊ុនថន ប្រធានលេខាធិការដ្ឋាន (RBC ) ភាគីថៃ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ភាគីកម្ពុជាបានលើកឡើងអំពីបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីនេះៗ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ហើយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា។ អ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)…
-
មេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ទោ MARKOVCHIN Sergei Grigorievich មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម ឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ។ ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ រវាងប្រទេសទាំងពីរ នាពេលកន្លងមក។ ជាមួយគ្នានោះ, ឯកឧត្តម ឧត្តមសេនីយ៍ទោ បានសម្តែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ និងប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ រីកចម្រើន និងយូរអង្វែងបន្តទៀត។ ជាការឆ្លើយតប, សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះសហព័ន្ធរុស្ស៊ី ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាជាបន្តបន្ទាប់មកទល់បច្ចុប្បន្ន។ សម្ដេចធិបតីគូសបញ្ជាក់អំពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តម ឧត្តមសេនីយ៍ទោ ក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ប្រាប់ទូតអាល្លឺម៉ង់អំពីបច្ចុប្បន្នភាពនៃដំណើរការដោះស្រាយព្រំដែនគោក និងបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជូនលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីបច្ចុប្បន្នភាពនៃដំណើរការដោះស្រាយព្រំដែនគោក ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង ដែលមានស្រាប់ ព្រមទាំងបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ដោយផ្តោតលើដំណើរការផ្សះផ្សានៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា អ.ស.ប. ស្ដីពីនីតិសមុទ្រ ផងដែរ។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។ នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្ដៅចំពោះលោកជំទាវ Silke Röfer ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងអាណត្តិនៃការបំពេញបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូតនៅកម្ពុជា។ ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។ ភាគីទាំងពីរបានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្លានៃប្រទេសទាំងពីរលើវិស័យអាទិភាពសំខាន់ៗរួមមាន ពាណិជ្ជកម្ម ការវិនិយោគ កសិ-ឧស្សាហកម្ម បរិស្ថាន ការអប់រំ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឧក្រិដ្ឋកម្មឆ្លងដែន…
-
អ្នកនាំពាក្យបញ្ជាក់ពីកិច្ចការពារបូរណភាពទឹកដី និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋភៀសសឹក

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីកិច្ចការពារបូរណភាពទឹកដី និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋភៀសសឹក ដែលមកដល់ពេលនេះ នៅសល់ជនភៀសសឹកប្រមាណជា ២ម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារការរារាំងពីកងកម្លាំងថៃ តាមរយៈការ ដាក់ពង្រាយបន្លាលួស ទូរកុង តឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគេ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ បានឆ្លៀតចុះពិនិត្យមើលស្ថានភាពនៃគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដីនិងផ្ទះសម្រាប់គ្រួសារក្រីក្រក្រោមគម្រោង LASED III នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋដែលបានទទួលផលពីគម្រោងនេះ សរុបមានចំនួន ១.០៧៧ គ្រួសារ ក្នុងនោះមានគ្រួសារជនភៀសសឹកចំនួន ៨៨២ គ្រួសារ គ្រួសារក្រីក្រគម្រោង LASED III ចំនួន ១៩៥ គ្រួសារ និងគ្រួសារកងកម្លាំងចំនួន ១៦៣ គ្រួសារ ស្មើនឹងចំនួនមនុស្សជាង៤.២០០ នាក់ ក្នុងនោះមានកុមារជាង ១.៣០០ នាក់។ ជនភៀសសឹកត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជម្រក សេវាទឹកស្អាត អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់…
-
ឯកឧត្តម ប៉ែន បូណា៖ សន្តិភាពនិងស្ថិរភាពសង្គម ជាសមិទ្ធផលមិនអាចកាត់ថ្លៃបានដែលយើងត្រូវរួមគ្នាថែរក្សានិងការពារ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា «សង្គ្រាមនិងភាពវឹកវរដែលបង្កអស្ថិរភាពនៅក្នុងតំបន់ជាច្រើន ហើយដែលកំពុងធ្វើឱ្យពិភពលោកមានភាពមិនច្បាស់លាស់គួរឱ្យព្រួយបារម្ភដូចសព្វថ្ងៃ បានធ្វើឱ្យមនុស្សជាតិនិងមេដឹកនាំពិភពលោក ផ្តល់តម្លៃកាន់តែខ្លាំងដល់សន្តិភាព និងស្ថិរភាពសង្គម។ នៅកម្ពុជា សន្តិភាពនិងស្ថិរភាពសង្គមដែលបានមកដោយលំបាក ត្រូវបានថែរក្សាយ៉ាងល្អក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ និងបានផ្តល់ផល ប្រយោជន៍ធំធេងមិនធ្លាប់មានដល់ប្រទេសជាតិនិងប្រជាជនកម្ពុជា»។ ការបញ្ជាក់នេះ ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។ ឯកឧត្តម ប៉ែន បូណា បន្តថា ដើម្បីការពារសមិទ្ធផលដ៏ធំធេងនេះឱ្យបានគង់វង្សជារៀងរហូត ពួកយើងជាមន្ត្រីទទួលបន្ទុកព័ត៌មាននិងនាំពាក្យមានតួនាទីសំខាន់មិនអាចខ្វះបាន ពោលគឺតួនាទីបន្សាបរាល់ព័ត៌មានទាំងឡាយណាដែលមានចរិតញុះញង់ បំផ្លើសបំភ្លៃ ក្នុងគោលដៅបំផ្លាញសន្តិភាពនិងស្ថិរភាពសង្គមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន។ «ក្នុងករណីមានព័ត៌មានបែបនេះកើតឡើង ហើយបើយល់ឃើញថាចាំបាច់ ពួកយើងត្រូវតែស្រាយបំភ្លឺដើម្បីកុំឱ្យប្រជាពលរដ្ឋមួយចំនួនយល់ច្រឡំ។ ទន្ទឹមនឹងប្រតិកម្មឆ្លើយតប ការងារមួយទៀតដែលយើងត្រូវធ្វើដំណាលគ្នាគឺ បុរេសកម្មពោលគឺ ការបន្តផ្សព្វផ្សាយអំពីតម្លៃសន្តិភាព និងស្ថិរភាពសង្គម និងសមិទ្ធផលទាំងឡាយដែលកើតចេញពីសន្តិភាព ពីព្រោះនេះជាស្នាដៃធំធេងមិនធ្លាប់មានរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា» នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល មានកត្តាសំខាន់ពីរដែលកម្ពុជាអាចថែរក្សាបានយ៉ាងល្អនូវសន្តិភាព និងស្ថិរភាពសង្គមរយៈពេលយូរគឺ ទី១៖ គឺកម្ពុជាមានថ្នាក់ដឹកនាំដែលយល់ច្បាស់អំពីប្រវត្តិសាស្ត្រអតីតកាល ហើយបានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាពយ៉ាងលំបាកលំបិនបំផុត ហើយ ថែមទាំងបានឈរជាជន្ទល់យ៉ាងរឹងមាំក្នុងការការពារសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ទី២៖…