Category: Politico 360

  • សម្តេចតេជោ៖ គួរអស់សំណើច! តើនេះជាការសហការរវាងពួកជ្រុលនិយមខ្មែរជាមួយសារព័ត៌មានថៃខ្លះមែនទេ?

    សម្តេចតេជោ៖ គួរអស់សំណើច! តើនេះជាការសហការរវាងពួកជ្រុលនិយមខ្មែរជាមួយសារព័ត៌មានថៃខ្លះមែនទេ?

    សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះថា មុននេះប៉ុន្មានថ្ងៃបញ្ញវន្តវ័យក្មេង៤នាក់ ដែលជាមន្ត្រីនៅព្រិទ្ធសភា បានធ្វើការផ្សព្វផ្សាយសៀវភៅមួយក្បាលដែលលោក អៀង ពិសី សរសេរអំពីយុទ្ធសាស្ត្រត្រីកោណដែលខ្ញុំបានដាក់ចេញឱ្យអនុវត្តនៅថ្ងៃ២ធ្នូ ១៩៩៨ នាសម័យប្រជុំដំបូងនៃគណរដ្ឋមន្ត្រីថ្មីនិតិកាលទី២នៃរដ្ឋសភា។ សៀវភៅមានកម្រាស់១.១១១ទំព័រ មិនទាំងបានអានផង មេក្រុមជ្រុលនិយមចេញមកអះអាងថាសៀវភៅនេះ ជាការក្លែងប្រវត្តិសាស្ត្រ បំភ្លៃប្រវត្តិសាស្ត្រ ឬកុហកប្រវត្តិសាស្ត្រ។ល។ សូមកោតសរសើរដល់អ្នកដែលមិនទាន់បានមើល ហើយហ៊ានអះអាងបែបនេះ ដែលនេះបង្ហាញថាក្រុមជ្រុលនិយមប្រឆាំងគ្រប់រឿង រាប់ទាំងរឿងដែលខ្លួនមិនទាន់ដឹងផងដែរ។ រឿងពួកជ្រុលនិយមជារឿងមួយហើយ តែរឿងកាន់តែចម្លែក និងអស់សំណើច គឺសារព័ត៌មានរបស់ថៃខ្លះយកមកចុះផ្សាយបន្ត។ តើនេះជាការសហការរវាងពួកជ្រុលនិយមខ្មែរជាមួយសារព័ត៌មានថៃខ្លះមែនទេ? អរគុណសារព័ត៌មានថៃមួយចំនួនដែលតែងតែជួយផ្សព្វផ្សាយពី ហ៊ុន សែន រាប់ទាំងឆ្កែបានជិះរទេះផងដែរ៕ដោយ៖ពលជ័យ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុំ សំអាន និងបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែកផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុំ សំអាន និងបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែកផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់សម្តេចចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញអំណះអំណាងរបស់លោក ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃនៅកន្លែងនោះ។ តាមរយៈបណ្តាញសង្គមសម្តេចធិបតីបានសរសេរនៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះថា ក្នុងរយៈពេលជិត២សប្តាហ៍កន្លងមកនេះ ជំហររបស់លោក អ៊ុំ សំអាន មានការប្រែប្រួលមិនឈប់ឈរ៖ ម្តងគាត់ថាមិនហ៊ានមកព្រោះខ្លាចគេលួចបាញ់ឬវាយបែកក្បាល, ម្តងគាត់ថាមកទាល់តែមានការលើកលែងទោស, ឥឡូវគាត់ថាមកដោយមិនបាច់មានការលើកលែងទោស, ម្តងគាត់ថាមានឯកសានិងភស្តុតាងគ្រប់គ្រាន់, ម្តងគាត់ថាអត់មានឯកសារអ្វីច្បាស់លាស់ទេ លឺតែគេថា ឬដឹងតាមញាណពិសេសរបស់គាត់, ម្តងគាត់ថាទាល់តែមានជំនាញព្រំដែនបារាំងមកទើបគាត់ទទួលស្គាល់លទ្ធផលនៃការជជែកគ្នា, ម្តងគាត់ថាអត់និយាយរឿងព្រំដែនចន្លោះបង្គោល៥២-៥៩ ទេ គាត់ត្រូវនិយាយអំពីព្រំដែនទាំងមូល ទាំងព្រំដែនទឹក ទាំងព្រំដែនគោក, ម្តងគាត់ថាគាត់ជាអ្នកនយោបាយគាត់ត្រូវមកនិយាយ(ឬធ្វើ)កិច្ចការនយោបាយ ។ល។ សម្តេចធិបតីបានបញ្ជាក់ថា៖ ជំហររបស់ខ្ញុំគឺច្បាស់លាស់និងមិនប្រែប្រួល ដូចបញ្ជាក់តាំងពីដំបូងរហូតមក គឺអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩…

  • ការប្រើប្រាស់អាវុធគីមីទោះក្នុងកាលៈទេសៈណាក៏ដោយ គឺពុំអាចទទួលយកបានឡើយ និងត្រូវទទួលខុសត្រូវតាមច្បាប់អន្តរជាតិ

    ការប្រើប្រាស់អាវុធគីមីទោះក្នុងកាលៈទេសៈណាក៏ដោយ គឺពុំអាចទទួលយកបានឡើយ និងត្រូវទទួលខុសត្រូវតាមច្បាប់អន្តរជាតិ

    ទីក្រុងញូវយ៉ក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) លោក នៅ សុខសំណាង លេខាធិការទី១ នៃស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “អាវុធមហាប្រល័យ” នៃគណៈកម្មាធិការទី១ ទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃអនុសញ្ញាហាមឃាត់អាវុធគីមី និងបានទទួលស្គាល់តួនាទីសំខាន់របស់អង្គការហាមឃាត់ការប្រើប្រើប្រាស់អាអាវុធគីមី ក្នុងការជំរុញការសម្រេចបាននូវពិភពលោកមួយដែលគ្មានអាវុធគីមី។ កម្ពុជាអំពាវនាវរដ្ឋសមាជិកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្តេជ្ញាចិត្តរួម ដើម្បីធានាឱ្យបាននូវការហាមឃាត់ការប្រើប្រាស់អាវុធគីមី ការគោរពច្បាប់អន្តរជាតិ និងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៕ដោយ៖ពលជ័យ

  • កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

    កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Antonio G Natarrete នាយសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម នាយឧត្តមសេនីយ៍ នាយសេនាធិការកងទ័ពហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខ។ ជាមួយនឹងការសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ, ឯកឧត្តមក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ហ្វីលីពីន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ជាពិសេសរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពហ្វីលីពីន នាពេលថ្មីៗនេះ។ សម្ដេចធិបតី ក៏បានបង្ហាញនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ នៃប្រទេសទាំងពីរ,…

  • ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

    ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Iwona Kmiecik ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន IM Capital Holding និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ, លោកស្រីអគ្គនាយិកាក្រុមហ៊ុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ការវិនិយោគ ដែលធ្វើឱ្យប្រតិបត្តិការអាជីវកម្ម និងគម្រោងនានារបស់ក្រុមហ៊ុនដំណើរការទៅយ៉ាងរលូន, ជោគជ័យ និងបន្តវិវឌ្ឍទៅមុខជាលំដាប់។ លោកស្រីបានបន្តថា ជាមួយនឹងសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់វិនិយោគិន បានផ្ដល់ទំនុកចិត្តយ៉ាងរឹងមាំដល់ជនបរទេស និងវិនិយោគិនអន្តរជាតិ។ បន្ថែមលើនេះ, លោកស្រីក៏បានគូសបញ្ជាក់អំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា ដោយមានគម្រោងពង្រីកការវិនិយោគរបស់ខ្លួនទៅកាន់តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត។ ជាមួយនឹងកំណើននៃចំណាប់អារម្មណ៍កាន់តែច្រើនរបស់ក្រុមហ៊ុន និងសហគ្រាសប៉ូឡូញមកលើទីផ្សារកម្ពុជា, លោកស្រីក៏បានគោរពស្នើសុំការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា លើគំនិតផ្ដួចផ្ដើមក្នុងការរៀបចំវេទិកាធុរកិច្ចប៉ូឡូញ-កម្ពុជា និងការបង្កើតសភាពាណិជ្ជកម្មប៉ូឡូញ-កម្ពុជានាពេលខាងមុខ ដើម្បីផ្សារភ្ជាប់វិស័យឯកជនរវាងប្រទេសទាំងពីរ​ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។ ជាការឆ្លើយតប, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់លោកស្រីអគ្គនាយិកាក្រុមហ៊ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់ធុរកិច្ច។ សម្តេចធិបតី បានគូសរំលេចពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា,…

  • រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ច​សហ​ប្រតិបត្តិការជាមួយកម្ពុជា

    រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ច​សហ​ប្រតិបត្តិការជាមួយកម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Gordan Grlić-Radman រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅរបស់កម្ពុជា ជូនចំពោះ ឯកឧត្តម និងគណៈប្រតិភូ។ ឯកឧត្តមបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលស្ដែងចេញតាមរយៈការឈានទៅសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតកម្ពុជា និងបណ្ឌិត្យសភាការទូតក្រូអាស៊ី។ បន្ថែមលើនេះ, ឯកឧត្តមបានលើកឡើងពីកាលានុវត្តភាពជាច្រើនដែលប្រទេសទាំងពីរអាចបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជនទាំងពីរ ក៏ដូចជាការពង្រឹងការតភ្ជាប់កម្ពុជាទៅកាន់សហភាពអឺរ៉ុប។ ជាការឆ្លើយតប, សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់ ឯកឧត្តមរដ្ឋមន្ត្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កន្លងមក ព្រមទាំងគូសបញ្ជាក់ពីកាលានុវត្តភាពនៃការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើ វិស័យពាណិជ្ជកម្ម, ការវិនិយោគ និងទេសចរណ៍។ ពាក់ព័ន្ធនឹងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, សម្ដេចធិបតីបានអបអរសាទរក្រូអាស៊ី…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីដំណើរការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងព្រំដែនសមុទ្រនិងព្រំដែនគោក

    អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីដំណើរការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងព្រំដែនសមុទ្រនិងព្រំដែនគោក

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីដំណើរការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងព្រំដែនសមុទ្រនិងព្រំដែនគោក ចំពោះដំណោះស្រាយព្រំដែនសមុទ្រ៖ កិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយប្រទេសកម្ពុជានិងថៃ បានបិទបញ្ចប់ហើយបន្ទាប់ពីបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដែលមានគោលបំណងជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក និងសម្រួលដល់ដំណោះស្រាយដោយសមស្រប និងដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។ អ្នកនាំពាក្យបន្តថា គណៈកម្មការផ្សះផ្សាបានលើកទឹកចិត្តភាគីទាំងពីរឱ្យអនុវត្តវិធានការទាំងនេះឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដែលមានសារៈសំខាន់សម្រាប់ការជំរុញដំណើរការផ្សះផ្សា។ ក្នុងចំណោមវិធានការដែលបានឯកភាពគ្នា ភាគីទាំងពីរទទួលស្គាល់ថា ពួកគេមានសិទ្ធិក្នុងការធ្វើសេចក្តីថ្លែងការណ៍ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬដើម្បីកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់។ លើសពីនេះ គណៈកម្មការផ្សះផ្សាបានកត់សម្គាល់ថា កិច្ចព្រមព្រៀងនិងវិធានការនានាដែលកម្ពុជានិងថៃបានឯកភាពពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ គណៈកម្មការបានលើកទឹកចិត្តភាគីទាំងពីរឱ្យអនុវត្តកិច្ចព្រមព្រៀង និងវិធានការដែលមានស្រាប់ដើម្បីជួយបង្កើតបរិយាកាសអំណោយផលដល់ការចរចាប្រកបដោយការស្ថាបនា ក្នុងក្របខណ្ឌនៃដំណើរការផ្សះផ្សា។ គណៈកម្មការផ្សះផ្សានឹងរៀបចំកិច្ចប្រជុំលើកទី៣ របស់ខ្លួនជាមួយភាគីកម្ពុជានិងថៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ គណៈប្រតិភូកម្ពុជា បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ សម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការសម្រួលការពិភាក្សាប្រកបដោយការស្ថាបនារវាងភាគីទាំងពីរ និងជួយភាគីទាំងពីរឱ្យឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្តទាំងនេះ។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់នូវជម្រើសបន្ថែមមួយទៀត ក្នុងករណីដែលលោក អ៊ុំ សំអាន ខ្លាចមិនហ៊ានមកផ្ទាល់

    សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់នូវជម្រើសបន្ថែមមួយទៀត ក្នុងករណីដែលលោក អ៊ុំ សំអាន ខ្លាចមិនហ៊ានមកផ្ទាល់

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់នូវជម្រើសបន្ថែមមួយទៀត ក្នុងករណីដែលលោក អ៊ុំ សំអាន ខ្លាចមិនហ៊ានមកផ្ទាល់ ពោលគឺលោក អ៊ុំ សំអាន អាចចាត់តាំងតំណាង ឬក្រុមតំណាង ដែលអាចជាអ្នកមកពីក្រៅប្រទេសដែលមិនខ្លាចនឹងចូលមកជជែក ផ្ទៀងផ្ទាត់ជាមួយគ្នាតាមការអញ្ជើញរបស់សម្តេច (ខ្ញុំផ្ដល់ការធានាដូចបានបញ្ជាក់រួចហើយចំពោះពួកគេ) ឬអាចជាអ្នកនៅក្នុងប្រទេសកម្ពុជាស្រាប់ក៏បាន។ តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា ៖ ក្នុងរយៈពេលមួយសប្តាហ៍នេះ ខ្ញុំជាប់បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបីនៅអាស៊ីកណ្ដាល រួមមាន សាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។ ក្នុងអំឡុងមួយសប្តាហ៍នេះដែរ លោក អ៊ុំ សំអាន បានចេញសារជាបន្តបន្ទាប់ ដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គាត់ និងតាមរយៈការសម្ភាសជាមួយបណ្តាញព័ត៌មានគ្នាគាត់មួយចំនួន ដូចជា អាស៊ីសេរី ។ល។ ពាក់ព័ន្ធនឹងការជជែក ផ្ទៀងផ្ទាត់គ្នាអំពីព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩។ ជារួម ទោះបីជាគាត់និយាយច្រើនក៏ដោយ…

  • សម្តេចតេជោ ហ៊ុន សែន៖ ឆ្កែបានជិះរទេះ!

    សម្តេចតេជោ ហ៊ុន សែន៖ ឆ្កែបានជិះរទេះ!

    សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះថា កាលពីក្មេង ខ្ញុំឃើញឆ្កែខ្ញុំរត់តាមរទេះ ខ្ញុំអាណិតវាក៏ចាប់វាឱ្យជិះរទេះជាមួយ។ ពេលឡើងជិះរទេះ ឃើញវាធ្វើមុខបែបឌឺ។ ក្រោយមកខ្ញុំតែង និយាយថា អានេះធ្វើចរិតដូចឆ្កែបានជិះរទេះ សម្រាប់មនុស្សណាដែលមានចរិតបែបអំនួត។ ប៉ុន្មានថ្ងៃមុនប្រហែលនាយករដ្ឋមន្ត្រី ធុញទ្រាន់ជាមួយអាម្នាក់ធ្លាប់ជាប់គុកដែលខ្ញុំហៅ (អាគុក) មកចង្អុលបង្ហាញចំណុចបង្គោលលេខ ៥២ដល់៥៩នៃព្រំកម្ពុជា.ថៃ ដែលអាគុកវាចោទថា រាជរដ្ឋាភិបាលកាត់ទៅឱ្យថៃ។ គ្រាន់តែនាយករដ្ឋមន្ត្រីនិយាយដល់ឈ្មោះវាអាគុកមួយនេះ ធ្វើចរិតដូចឆ្កែបានជិះរទេះដោយ ស្នើសុំលើកលែងទោសឱ្យខ្លួនវាផងនិងឱ្យក្រុមវាផង។ សម្តេចតេជោបានបន្តថា ការសុំលើកលែងទោសមានន័យថា ទទួលស្គាល់ថាខ្លួនមានទោសមែនទេអាគុក? សំដីបៀបនេះខ្ញុំប្រើតែជាមួយអាគុកម្នាក់នេះប៉ុណ្ណោះព្រោះវាឈ្លើយពេក។ដោយ៖ពលជ័យ

  • សម្តេចតេជោ៖ សម្តេចធិបតី គឺជាប្រមុខរាជរដ្ឋាភិបាលដែលបាននិងកំពុងដឹកនាំជោគវាសនាប្រទេសជាតិ ដោយទឹកចិត្ត បេះដូង និងការគិតគូរយ៉ាងម៉ត់ចត់ពីប្រជាជាតិកម្ពុជា

    សម្តេចតេជោ៖ សម្តេចធិបតី គឺជាប្រមុខរាជរដ្ឋាភិបាលដែលបាននិងកំពុងដឹកនាំជោគវាសនាប្រទេសជាតិ ដោយទឹកចិត្ត បេះដូង និងការគិតគូរយ៉ាងម៉ត់ចត់ពីប្រជាជាតិកម្ពុជា

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចធិបតី គឺជាប្រមុខរាជរដ្ឋាភិបាលដែលបាននិងកំពុងដឹកនាំជោគវាសនាប្រទេសជាតិ ដោយទឹកចិត្ត បេះដូង និងការគិតគូរយ៉ាងម៉ត់ចត់ពីប្រជាជាតិកម្ពុជា។ សម្តេចធិបតី ពិតជាបានខិតខំប្រឹងប្រែងដោយទឹកចិត្ត ស្មោះស្ម័គ្រ ក្នុងការថែរក្សាកេរមរតកចាស់ និងបង្កើតសមិទ្ធផលថ្មីដើម្បីប្រជាជាតិនិងប្រជាជនកម្ពុជាច្រើនជំនាន់តទៅ។ ទន្ទឹមនេះ ក្នុងការរក្សាសន្តិភាព ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីនិងសេចក្តីសុខចម្រើននៃ ជាតិនិងប្រជាជន សម្តេចធិបតី បានបង្ហាញភាពប៉ិនប្រសប់ក្នុងទំនាក់ទំនងអន្តរជាតិ ភាពចាស់ទុំនយោបាយនិងគតិបណ្ឌិតប្រតិបត្តិដោយឈរលើស្មារតីសន្តិសហវិជ្ជមាន ដើម្បីភាពសុខដុមរបស់មនុស្សជាតិ។  នេះបើយោងតាមសារលិខិតជូនពររបស់សម្តេចតេជោនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ផ្ញើជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសសិរីមង្គលដ៏ឧត្តុង្គឧត្តមនៃខួបចម្រើនជន្មាយុរបស់សម្តេចមហាបវរធិបតីដែលនឹងឈានចូលមកដល់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនសម្តេចផ្ទាល់សូមចូលរួមសម្តែងនូវក្តីសោមនស្ស និងអបអរសាទរ ប្រកបដោយភាពកក់ក្តៅក្រៃលែងជូនចំពោះសម្តេចមហាបវរធិបតី។ សម្តេចតេជោបានបន្តថា កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជា ទទួលបានជោគជ័យត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលការណ៍នេះ បានបង្ហាញពីការទទួល បាននូវការជ្រួតជ្រាប និងសេចក្តីទុកចិត្តពីបណ្តាប្រទេសនានាមកលើកម្ពុជា ចំពោះការខិតខំប្រឹងប្រែង និងការ ប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្តេចតេជោសូមបួងសួងដល់ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំនូវ សព្ទសាធុការពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសាច់ញាតិក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ពលជ័យ