Category: Politico 360

  • បើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ

    បើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ

    ប្រធានមជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) អាចបដិសេធថា ថៃមិនមែនជាអ្នកឈ្លានពាន ហើយអាចបន្តបង្កើតនិទានកថាដើម្បីបង្ហាញខ្លួនជាជនរងគ្រោះ។ ប៉ុន្តែ ការបដិសេធដោយពាក្យសម្តី និងវោហាសាស្ត្រ មិនអាចលុបអង្គហេតុ និងភស្តុតាងនៃសកម្មភាពឈ្លានពានរបស់យោធាថៃដែលបានកើតឡើង និងកំពុងមាននៅលើដីកម្ពុជាបានឡើយ។ សង្គ្រាមនៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដែលបង្កឡើងដោយការបើកការបាញ់ប្រហារមុនរបស់យោធាថៃមកលើកងទ័ពកម្ពុជា បានបន្សល់ទុកការបាត់បង់ជីវិត ការបំផ្លិចបំផ្លាញផ្ទះសម្បែង វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០ ០០០នាក់។ រហូតមកដល់ពេលនេះ ជនភៀសសឹកប្រមាណ ២០ ០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែង និងដីធ្លីរបស់ខ្លួនដោយសុវត្ថិភាព ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បាននៅឡើយ។ ក្រោយស្នូរកាំភ្លើងស្ងប់ បញ្ហាមិនបានបញ្ចប់ត្រឹមនោះទេ។ ទូកុងតឺន័រ លួសបន្លា របាំង ទីតាំងយោធា ការជីកប្រឡាយ ការសាងសង់ផ្លូវ និងសកម្មភាពផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដីនៅតែមាន ខណៈប្រជាពលរដ្ឋកម្ពុជាជាច្រើននៅតែមិនអាចវិលត្រឡប់ទៅលំនៅឋាន និងដីធ្លីរបស់ខ្លួនបាន។នេះជាសំណួរដែល JIC មិនអាចឆ្លើយដោយការបង្វែរប្រធានបទបាន៖ បើថៃមិនបានឈ្លានពាន តើហេតុអ្វីមានអង្គហេតុនៃការកាន់កាប់នៅលើដី? ហើយបើថៃមិនមានបំណងកាន់កាប់ទឹកដីកម្ពុជា តើហេតុអ្វីមិនដកចេញ? បើថៃអះអាងថា ខ្លួនមិនបានឈ្លានពាន មិនបានកាន់កាប់ និងមិនមានបំណងយកទឹកដីកម្ពុជា នោះត្រូវឆ្លើយសំណួរដ៏សាមញ្ញទាំងនេះ៖ ហេតុអ្វីកម្លាំង…

  • ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតពីកម្ពុជាធ្វើឱ្យពលរដ្ឋខ្មែរឯនាយសមុទ្រឈប់ចាញ់បោកការភូតកុហក

    ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតពីកម្ពុជាធ្វើឱ្យពលរដ្ឋខ្មែរឯនាយសមុទ្រឈប់ចាញ់បោកការភូតកុហក

    «កាលពីមុន ប្រជាពលរដ្ឋខ្មែរដែលរស់នៅឯនាយសមុទ្រជាច្រើនជឿតាមព័ត៌មានភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនាក្រៅស្រុកមួយចំនួនដែលផ្សាយព័ត៌មានបំភ្លៃការពិតពីកម្ពុជា។ ប៉ុន្តែ ក្រោយពេលព័ត៌មានពិតត្រូវបានផ្សព្វផ្សាយព្រោងព្រាតតាមបណ្តាញសារព័ត៌មាននិងបណ្តាញសង្គម ពួកគេបានឃើញច្បាស់ថា កម្ពុជាពិត មិនដូចការឃោសនាភូតកុហកនោះឡើយ»។ នេះជាការកត់សម្គាល់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ អ្នកនាំពាក្យរាជរដ្ឋាភិបាលចាត់ទុកការផ្លាស់ប្តូរទស្សនៈរបស់ពលរដ្ឋខ្មែរឯនាយសមុទ្រចំពោះប្រទេសកំណើតរបស់ខ្លួនថា ជាឧទាហរណ៍មួយដែលបញ្ជាក់ពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា។ តាមរយៈឧទាហរណ៍នេះ ឯកឧត្តម ប៉ែន បូណា ជំរុញលើកទឹកចិត្តឱ្យក្រុមការងារព័ត៌មាន និងអ្នកនាំពាក្យក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលរាជធានី ខេត្ត បន្តផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាឱ្យបានច្រើនបន្ថែមទៀតដើម្បីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនិងកាន់តែទូលំទូលាយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ ប្រទេសកម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មីខុសឆ្ងាយពីអតីតកាលឆ្ងាយណាស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ នេះជាសមិទ្ធផលដ៏ធំធេងដែលយើងត្រូវផ្សព្វផ្សាយគ្រប់ជ្រុង គ្រប់ទិដ្ឋភាពដើម្បីបន្សាបព័ត៌មានមិនពិត ឬព័ត៌មានមិនគ្រប់ជ្រុងជ្រោយដែលមានចេតនាបំផ្លើសបំភ្លៃការពិតពីកម្ពុជា ក្រោមអភិក្រម «និយាយការពិតដើម្បីការពារ» ពោលគឺការពារសមិទ្ធផលនិងស្នាដៃរបស់រាជរដ្ឋាភិបាលឱ្យស្ថិតស្ថេរគង់វង្សទាំងនៅលើទិដ្ឋភាពជាក់ស្តែង ទាំងនៅក្នុងសតិអារម្មណ៍ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាមន្ត្រីនៃអង្គភាពចំណុះរដ្ឋបាលខេត្ត ក្រុង…

  • រដ្ឋមន្ត្រីចក្រភពអង់គ្លេសនឹងអំពាវនាវឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី ក្នុងអំឡុងទស្សនកិច្ចនៅតំបន់ព្រំដែនកម្ពុជា-ថៃ

    រដ្ឋមន្ត្រីចក្រភពអង់គ្លេសនឹងអំពាវនាវឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី ក្នុងអំឡុងទស្សនកិច្ចនៅតំបន់ព្រំដែនកម្ពុជា-ថៃ

    លោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃព្រឹតថេន អញ្ជើញមកបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៅកម្ពុជា ដោយទៅកាន់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ លោកស្រីរដ្ឋមន្ត្រីនឹងចុះទស្សនកិច្ចកម្មវិធីអប់រំដែលទទួលការឧបត្ថម្ភថវិកាពីព្រឹតថេន សម្រាប់ប្រជា ពលរដ្ឋដែលបានផ្លាស់ទីលំនៅដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបន្តការគាំទ្ររយៈពេលជាងបី ទសវត្សរ៍របស់ព្រឹតថេនក្នុងវិស័យដោះមិនមនុស្សធម៌។ លោកស្រីក៏នឹងអញ្ជើញទៅរាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា អំពីពាណិជ្ជ កម្ម និងការវិនិយោគ កិច្ចអភិវឌ្ឍន៍ និងសិទ្ធិមនុស្ស។ កម្មវិធីអភិវឌ្ឍន៍ និងមនុស្សធម៌របស់ព្រឹតថេន កំពុងជួយគាំទ្រដល់សន្តិសុខ ស្ថិរភាព និងការស្តារឡើងវិញរយៈ ពេលវែងនៅកម្ពុជា ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ព្រឹតថេន ចំពោះសន្តិភាព និងវិបុលភាពប្រកបដោយចីរភាព ខណៈដែលលោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អញ្ជើញមកបំពេញ ទស្សនកិច្ចនៅប្រទេសកម្ពុជា។ ក្នុងអំឡុងទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រីនឹងធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ភាគខាងជើងប្រទេសកម្ពុជា ដែលព្រឹតថេនកំពុងធ្វើការជាដៃគូជាមួយអង្គការកម្ពុជា ដើម្បីគាំទ្រសហគមន៍មូលដ្ឋាន ស្របតាមវិធីសាស្ត្រ អភិវឌ្ឍន៍ទំនើបរបស់ព្រឹតថេន។ ក្នុងការចុះទស្សនកិច្ចនៅឃុំគោកប្រាសាទ លោកស្រីនឹងបានឃើញដោយផ្ទាល់ពីរបៀបដែលការគាំទ្ររបស់ព្រឹតថេនជួយកុមារដែលរងផល ប៉ះពាល់ដោយជម្លោះថ្មីៗរវាងថៃ និងកម្ពុជា ឱ្យបន្តការ សិក្សា និងកសាងជីវិតឡើងវិញ។ ទស្សនកិច្ចនេះក៏នឹងគូសបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់ព្រឹតថេនចំពោះសន្តិភាពប្រកបដោយចីរភាព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នានៅខែធ្នូ ឆ្នាំ ២០២៥។ លោកស្រីរដ្ឋមន្ត្រីក៏នឹងជួបជាមួយអ្នកជំនាញដោះមីនពីអង្គការសប្បុរសធម៌ HALO…

  • អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលបានប្រើប្រាស់មធ្យោបាយច្រើនយ៉ាងដើម្បីការពារអធិបតេយ្យលើទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់

    អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលបានប្រើប្រាស់មធ្យោបាយច្រើនយ៉ាងដើម្បីការពារអធិបតេយ្យលើទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាន់យកអភិក្រម«ស្ងាត់តែមិនស្ងៀម» ដោយចាត់ទុកកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុត និងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចាការទូត និងប្រើប្រាស់យន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នា ដោយផ្អែកលើច្បាប់អន្តរជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា នៅក្នុងដំណើរការនេះ រាជរដ្ឋាភិបាលបានប្រើប្រាស់មធ្យោបាយច្រើនយ៉ាងដើម្បីការពារអធិបតេយ្យលើទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់៖ ការជំរុញឱ្យភាគីថៃគោរពនិងអនុវត្តកិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលភាគីទាំងពីរបានឯកភាពគ្នាថា កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នេះមិនប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ និងបានព្រមព្រៀងប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីវាស់វែងខណ្ឌសីមាព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុតដោយផ្តល់អាទិភាពខ្ពស់ដល់ទីតាំងដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ…។ គិតមកទល់ពេលនេះ គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន១០លើកហើយទៅកាន់សមភាគីថៃ ដើម្បីស្នើសុំបើកកិច្ចប្រជុំពិសេសគណៈកម្មការ JBC និងស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះចុះធ្វើការជាក់ស្តែងនៅលើដីបន្តពីការងារដែលធ្លាប់បានធ្វើកាលពីពេលកន្លងមក។ កម្ពុជានៅតែប្រកាន់ជំហរម៉ឺងម៉ាត់ ដាច់ខាត ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួន ដោយមធ្យោបាយសន្តិវិធីតាមរយៈយន្តការ JBC ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។អ្នកនាំពាក្យបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តែងតែតវ៉ាជាផ្លូវការ និងយ៉ាងខ្លាំងក្លាប្រឆាំងទៅនឹងសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទីតាំងដែលពួកគេដណ្តើមកាន់កាប់ដោយខុសច្បាប់កាលពីឆ្នាំ២០២៥។ សកម្មភាពទាំងនោះមានដូចជា ការជីកលេណដ្ឋាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវ និងសំណង់ផ្សេងៗទៀត…

  • កាន់តែឈ្លានពាន កាន់តែបន្សល់ភស្តុតាង៖ ថៃត្រូវវិលមករកច្បាប់ មិនមែនប្រើកម្លាំងយោធាដើម្បីកែប្រែខ្សែព្រំដែនឡើយ

    កាន់តែឈ្លានពាន កាន់តែបន្សល់ភស្តុតាង៖ ថៃត្រូវវិលមករកច្បាប់ មិនមែនប្រើកម្លាំងយោធាដើម្បីកែប្រែខ្សែព្រំដែនឡើយ

    បញ្ហាព្រំដែនកម្ពុជា-ថៃ មិនអាចដោះស្រាយដោយប្រើប្រាស់កម្លាំងយោធា ការដាក់ទូកុងតឺន័រ រាយលួសបន្លាបិទផ្លូវ បិទភូមិប្រជាពលរដ្ឋ ការជីកលេណដ្ឋានយោធា សាងសង់ផ្លូវ ដាក់ទង់ជាតិ កម្ទេចសំណង់ និងផ្ទះសម្បែងរបស់ជនភៀសសឹក ឬបង្កើតស្ថានភាពថ្មី (fait accompli) នៅលើដីដោយឯកតោភាគីបានឡើយ។ សកម្មភាពទាំងនេះមិនអាចគូសខ្សែព្រំដែនថ្មី មិនអាចផ្ទេរអធិបតេយ្យភាពពីរដ្ឋមួយទៅរដ្ឋមួយ និងមិនអាចបម្លែងការគ្រប់គ្រងដោយកម្លាំងឱ្យទៅជាសិទ្ធិស្របច្បាប់លើទឹកដីបានទេ។ កាន់តែបង្កើត fait accompli មិនមែនកាន់តែបង្កើតអធិបតេយ្យភាពទេ។ ផ្ទុយទៅវិញ កាន់តែបន្សល់ភស្តុតាង កាន់តែបង្កើនបន្ទុកនៃការពន្យល់ និងកាន់តែធ្វើឱ្យថៃបង់តម្លៃលើកេរ្តិ៍ឈ្មោះ និងភាពជឿទុកចិត្តរបស់ខ្លួននៅចំពោះមុខសហគមន៍អន្តរជាតិ។ ដល់ពេលដែលយោធាថៃត្រូវបញ្ឈប់ការប្រើកម្លាំងដើម្បីបង្កើត «អង្គហេតុនៅលើដី» ហើយវិលមករក «អង្គច្បាប់» ដែលប្រទេសទាំងពីរបានទទួលស្គាល់។ កម្ពុជា និងថៃមិនមែនគ្មានមូលដ្ឋានច្បាប់ និងយន្តការសម្រាប់ដោះស្រាយបញ្ហាព្រំដែននោះទេ។ មានអនុសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ផែនទី និងឯកសារពាក់ព័ន្ធ ព្រមទាំងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) សម្រាប់ការវាស់វែង និងខណ្ឌសីមាព្រំដែនគោក។ ដូច្នេះ សំណួរដែលភាគីថៃត្រូវឆ្លើយគឺ៖ បើមានសន្ធិសញ្ញា ផែនទី MOU និង JBC រួចហើយ ហេតុអ្វីត្រូវប្រើកម្លាំងយោធាជំនួសយន្តការច្បាប់ និងអ្នកជំនាញព្រំដែន?…

  • ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី​ ប្ដេជ្ញាជំរុញទំនាក់ទំនងជាមួយកម្ពុជា ឱ្យឈានដល់កម្រិតថ្មីមួយទៀត

    ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី​ ប្ដេជ្ញាជំរុញទំនាក់ទំនងជាមួយកម្ពុជា ឱ្យឈានដល់កម្រិតថ្មីមួយទៀត

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីប្ដេជ្ញាចិត្តក្នុងការខិតខំជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ក្នុងអាណត្តិការទូតរបស់ខ្លួន។ ជាមួយគ្នានេះ, ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចធិបតី អំពីបេសកកម្មការទូតស្នូលចំនួនពីរ ដើម្បីបន្តពូនជ្រំកិច្ចសហប្រតិបត្តិការទ្វេភាគី​ ឱ្យកាន់តែរឹងមាំ រួមមាន៖ ទី១) ការជំរុញការផ្លាស់ប្ដូរដំណើរទស្សនកិច្ចការងាររវាងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត និង ទី២) ការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន ដោយឯកឧត្តមបានគូសបញ្ជាក់ពីគម្រោង​របស់​គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតដែលនឹង​មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និង​​ វិនិយោគ។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា និងមានជំនឿជាក់ថា អាណត្តិការទូតរបស់ឯកឧត្តមនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ​ ឱ្យកាន់តែរីកចម្រើនទ្វេដង។ ទន្ទឹមនឹងនោះ,…

  • ប្រធានាធិបតីរុស្ស៊ីកំពុងតែរង់ចាំវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ទៅទស្សនកិច្ចនៅរុស្ស៊ី

    ប្រធានាធិបតីរុស្ស៊ីកំពុងតែរង់ចាំវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ទៅទស្សនកិច្ចនៅរុស្ស៊ី

    ឯកឧត្តម វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី កំពុងតែរង់ចាំវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅពេលដ៏ឆាប់ខាងមុខនេះ។ នេះ​បើតាមការបញ្ជាក់​របស់​ឯកឧត្ត​ម Andrey Rudenko អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធស នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ ឯកឧត្ត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជា​ការ​ឆ្លើយ​តបសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលនេះ សម្តេចកំពុងតែពិនិត្យមើលកាលបរិច្ឆេទ ដើម្បីកំណត់ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសរុស្ស៊ីនៅពេលដ៏ឆាប់ខាងមុខនេះតាមពេលវេលាសមស្រប។ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល​កម្ពុជាបាន​ត្រៀម​រៀបចំ​នៅពេលខាងមុខនេះ។ កម្ពុជាក៏ត្រៀមទទួលនូវដំណើរទស្សន​កិច្ចរបស់​ប្រធានគណបក្សរស្ស៊ីរួបរួម ដែលគ្រោងអញ្ជើញ​មកទស្សនកិច្ចនៅ​កម្ពុជា៕ដោយ៖ពលជ័យរូបភាព៖ព្រឹទ្ធសភា

  • កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

    កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អន់ដ្រេ រ៉ូឌែនកូ (Andrey RUDENKO) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេស បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូសហប្រតិបត្តិការដ៏យូរអង្វែង និងគួរឱ្យទុកចិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឯកឧត្តមក៏បានរំលឹកឡើងវិញអំពីទំនាក់ទំនងទ្វេភាគី រួមទាំងការរួមចំណែកគាំទ្រពីអតីតសហភាពសូវៀត និងបច្ចុប្បន្នសហព័ន្ធរុស្ស៊ី ក្នុងការស្តារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរំដោះ។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា និងបានបង្ហាញសុទិដ្ឋិនិយម​ថា​ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចជម្នះរាល់បញ្ហាប្រឈម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត​។ ឯកឧត្តមជឿជាក់ថា ទំនាក់ទំនង​រុស្ស៊ី-កម្ពុជា នឹង​បន្ត​រីកចម្រើនថែមទៀតដែល​ ប្រទេស​ទាំងពីរត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើវិស័យសក្តានុពលជាច្រើនទៀត ​ឱ្យកាន់តែស៊ីជម្រៅ​។ ឯកឧត្តមអនុរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីការបន្តផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅសហព័ន្ធរុស្ស៊ី។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៣​ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលនឹងបន្តជំរុញទំនាក់ទំនងកិច្ចប្រតិបត្តិការឱ្យកាន់តែរីកចម្រើន។ ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះ សហព័ន្ធរុស្ស៊ី ក៏ដូចជាអតីតសហភាពសូវៀត​ ដែលបានដើរតួយ៉ាងសំខាន់ក្នុងការ​រួម​ចំណែក​ដល់ការស្តារ និងកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។…

  • ថៃមិនអាចលាក់ភស្តុតាងបានឡើយ៖ អាស៊ាន អង្គការសហប្រជាជាតិ និងអន្តរជាតិកំពុងកត់ត្រាសកម្មភាពឈ្លានពានរបស់យោធាថៃ

    ថៃមិនអាចលាក់ភស្តុតាងបានឡើយ៖ អាស៊ាន អង្គការសហប្រជាជាតិ និងអន្តរជាតិកំពុងកត់ត្រាសកម្មភាពឈ្លានពានរបស់យោធាថៃ

    ភស្តុតាងនៅលើដីមិនអាចលាក់បាំងបានឡើយ។ ទូកុងតឺន័រ របាំង លួសបន្លា និងសកម្មភាពផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតាមព្រំដែន ព្រមទាំងប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ២០ ០០០នាក់ ក្នុងចំណោមជនភៀសសឹកសរុប ៦៥០ ០០០នាក់ ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួន គឺជាអង្គហេតុដែលអាចមើលឃើញ កត់ត្រា និងផ្ទៀងផ្ទាត់បាន។សំខាន់ជាងនេះទៅទៀត អង្គហេតុនៃការរំលោភឈ្លានពានទាំងនេះ លែងស្ថិតនៅក្រោមក្រសែភ្នែករបស់ប្រជាជនកម្ពុជាតែម្នាក់ឯងទៀតហើយ។ អាស៊ាន តំណាងការទូតបរទេស អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់បំផុតលើសកម្មភាពនៃការរំលោភបំពានរបស់យោធាថៃទាំងក្នុងអំឡុងសង្គ្រាមឈ្លានពាន និងក្រោយបទឈប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មពីសាធារណរដ្ឋហ្វីលីពីន បន្តពីប្រទេសម៉ាឡេស៊ី បានចុះដល់ទីតាំង សង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។ នៅតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក AOT-KH បានពិនិត្យ ១៤ទីតាំង ដែលមានទូកុងតឺន័រ ៤៤ទូ ខណៈប្រជាពលរដ្ឋកម្ពុជាចំនួន ៧,៨៧៣នាក់ ស្មើនឹង ១,៨៦៩គ្រួសារ ក្នុងនោះមានកុមារ ១,៨៤៧នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាន។ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ក្រុមអ្នកសង្កេតការណ៍បានពិនិត្យ ១០ទីតាំង ដែលមានទូកុងតឺន័រសរុប ៧២ទូ។ នៅពីក្រោយទូកុងតឺន័រទាំងនេះ គឺប្រជាពលរដ្ឋកម្ពុជាចំនួន ៥,៣៨៦នាក់…

  • ៧២ទូកុងតឺន័រ ៥,៣៨៦នាក់មិនអាចត្រឡប់ទៅផ្ទះ៖ ភស្តុតាងនៅលើដីនៃការឈ្លានពាន និង fait accompli នៅព្រំដែនរបស់យោធាថៃមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា

    ៧២ទូកុងតឺន័រ ៥,៣៨៦នាក់មិនអាចត្រឡប់ទៅផ្ទះ៖ ភស្តុតាងនៅលើដីនៃការឈ្លានពាន និង fait accompli នៅព្រំដែនរបស់យោធាថៃមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា

    ការឈ្លានពានមិនចាំបាច់ទាល់តែមានការផ្ទុះអាវុធ ឮស្នូរកាំភ្លើងរាល់ថ្ងៃនោះទេ សូម្បីតែនៅពេលកម្លាំងយោធាប្រើទូកុងតឺន័រ របាំង លួសបន្លា ការដាក់ទង់ជាតិ ឬសំណង់ផ្សេងៗ ដើម្បីរក្សាការគ្រប់គ្រងជាក់ស្តែងលើដី និងរារាំងប្រជាពលរដ្ឋមិនឱ្យត្រឡប់ទៅលំនៅឋានរបស់ខ្លួន គឺជាសកម្មភាពឈ្លាពាន និងបានក្លាយជាការប៉ុនប៉ងបង្កើត fait accompli ពោលគឺបង្កើតស្ថានភាពថ្មីនៅលើដី ហើយអូសបន្លាយពេលវេលាឱ្យស្ថានភាពនោះមើលទៅដូចជារឿងធម្មតា។ ប៉ុន្តែ ការកាន់កាប់ជាក់ស្តែងនេះមិនមានតម្លៃផ្លូវច្បាប់ ស្មើនឹងអធិបតេយ្យភាពស្របច្បាប់ឡើយ។ ទូកុងតឺន័រមិនអាចគូសខ្សែព្រំដែនថ្មីបាន។ លួសបន្លាមិនអាចកែប្រែផែនទីបាន ហើយវត្តមានកម្លាំងយោធាមិនអាចបម្លែងការគ្រប់គ្រងដោយកម្លាំងទៅជាសិទ្ធិស្របច្បាប់លើទឹកដីបានឡើយ។ កម្ពុជាបានបញ្ជាក់គោលជំហរយ៉ាងច្បាស់លាស់បំផុតគឺមិនទទួលស្គាល់នូវខ្សែបន្ទាត់ព្រំដែនដែលកែប្រែដោយប្រើកម្លាំងឡើយ។ ស្ថានភាពនៅខេត្តបន្ទាយមានជ័យ បានធ្វើឱ្យបញ្ហានេះកាន់តែជាក់ស្តែង ខណៈ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) បានចុះទៅសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ព្រមទាំងពិនិត្យទីតាំងដែលមានការដាក់ពង្រាយទូកុងតឺន័ររបស់យោធាថៃ។ នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្រុមអ្នកសង្កេតការណ៍បានចុះពិនិត្យ ៥ទីតាំង ដែលមានទូកុងតឺន័រសរុប ៦២ទូ។ ប្រជាពលរដ្ឋកម្ពុជាចំនួន ៣,៩៥១នាក់ ស្មើនឹង១,០៤៥គ្រួសារ ក្នុងនោះមានកុមារ១,១៥៥នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេបាន។ នៅតំបន់ភូមិព្រៃចាន់ AOT បានចុះពិនិត្យ ៥ទីតាំង ផ្សេងទៀត ដែលមានទូកុងតឺន័រ ១០ទូ ខណៈប្រជាពលរដ្ឋកម្ពុជាចំនួន ១,៤៣៥នាក់ ស្មើនឹង៤០៤គ្រួសារ…