-
ឯកអគ្គរដ្ឋទូតចិន៖ ចិននិងកម្ពុជាជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមកនឹងគាំទ្រគ្នាគ្រប់កាលៈទេសៈ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម WANG Wenbin បានបញ្ជាក់ថា ចិននិងកម្ពុជាជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមកនឹងគាំទ្រគ្នាគ្រប់កាលៈទេសៈ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីចិននៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាតម្លើងកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរដូចជាសហគមន៍វាសនារួមចិន និងកម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សគឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រចិននិងកម្ពុជា។ ការបញ្ជាក់នេះ ក្នុងសិក្ខាសាលាអន្តរជាតិអំពីគំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន រៀបចំដោយទីស្តីការគណ:រដ្ឋមន្ត្រី ស្ថានទូតចិនប្រចាំកម្ពុជា ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងសកលវិទ្យាល័យប៉េកាំង ឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្មចិន នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណ:រដ្ឋមន្ត្រី។ ឯកឧត្តម WANG Wenbin បានថ្លែងថា ចិននិងកម្ពុជាជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមកនឹងគាំទ្រគ្នាគ្រប់កាលៈទេសៈ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីចិននៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាតម្លើងកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរដូចជាសហគមន៍វាសនារួមចិន និងកម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សគឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រចិននិងកម្ពុជា ហើយភ្ជាប់គ្នាយ៉ាងចិតស្និទ្ធជាមួយវិស័យអាទិភាពនៃដំណើរការទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនៅចិនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាខែកក្កដា ឆ្នាំ២០២៦ ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីផែនការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សឆ្នាំ២០២៦។ ឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់ថា ក្នុងរយៈពេលជិត៣០ឆ្នាំកន្លងមកនេះ កម្ពុជារក្សាបាននៅសុខសន្តិភាព និងស្ថេរភាពជាទូទៅ ហើយកំណើនសេដ្ឋកិច្ចស្ថិតនៅក្នុងចំណោមប្រទេសឈានមុខគេនៅតំបន់អាស៊ាន…
-
ប្រាសាទព្រះវិហារក្រោមគ្រាប់ផ្លោង៖ ស្លាកស្នាមនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើបេតិកភណ្ឌពិភពលោក

ប្រាសាទព្រះវិហារ បានឈរជាសាក្សីនៃអរិយធម៌ខ្មែរអស់រយៈពេលជិតមួយសហស្សវត្សរ៍ និងត្រូវបានពិភពលោកទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌដែលមានតម្លៃលេចធ្លោជាសកល។ ប៉ុន្តែ នៅក្នុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃនៅឆ្នាំ២០២៥ សំណង់ដែលបានឆ្លងកាត់ពេលវេលារាប់សតវត្សរ៍មួយនេះ មិនអាចគេចផុតពីគ្រាប់ផ្លោង និងផលវិបាកនៃប្រតិបត្តិការយោធាបានឡើយ។ ការខូចខាតនៅប្រាសាទព្រះវិហារ មិនមែនគ្រាន់តែជាការអះអាងរបស់កម្ពុជានោះទេ។ របាយការណ៍របស់អង្គភាពជំនាញបានកត់ត្រាអំពីភាពធ្ងន់ធ្ងរនៃការខូចខាត៖ ធាតុស្ថាបត្យកម្មត្រូវបានបំផ្លាញ ឬផ្លាស់ទីយ៉ាងធ្ងន់ធ្ងរដោយការបាញ់ផ្ទាល់ ចម្លាក់លម្អ និងសិលាចារឹកត្រូវបានខូចខាត ឬបាត់បង់ ហើយឥទ្ធិពលនៃការផ្ទុះបានប៉ះពាល់ទាំងលើតួប្រាសាទ និងជ្រោះថ្មជុំវិញ ដែលបង្កការគំរាមកំហែងដល់បូរណភាព ភាពពិតប្រាកដ និងតម្លៃលេចធ្លោជាសកលរបស់សម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។នេះជាការពិតដែលមិនអាចលុបបំបាត់ដោយវោហាសាស្ត្រណាមួយបានទេ។ នៅពេលថ្មប្រាសាទបាក់បែក ចម្លាក់ត្រូវខូចខាត សិលាចារឹកបាត់បង់ និងសំណល់គ្រាប់យុទ្ធភណ្ឌនៅតែត្រូវបានរកឃើញក្នុងតំបន់បេតិកភណ្ឌ ភស្តុតាងនៅលើដីនិយាយខ្លាំងជាងការអះអាងណាមួយ។ តួលេខដែលប្រាប់រឿងរ៉ាវនៃការខូចខាតទំហំនៃការខូចខាត និងផលវិបាកនៃជម្លោះត្រូវបានបង្ហាញកាន់តែច្បាស់តាមរយៈប្រតិបត្តិការសង្គ្រោះបន្ទាន់ដែលកម្ពុជាបានអនុវត្តដោយមានកិច្ចសហការជាមួយដៃគូអន្តរជាតិ។ផ្ទៃដីប្រមាណ ៤០ ហិកតា ក្នុងតំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ត្រូវបានបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម។ ក្នុងប្រតិបត្តិការនោះ គេបានរកឃើញ និងបោសសម្អាត គ្រាប់បែកចង្កោមចំនួន ៩៧ គ្រាប់ គ្រាប់មិនទាន់ផ្ទុះចំនួន ៨៤ គ្រាប់ និងបំណែកគ្រាប់កាំភ្លើងធំចំនួន ១៧ ៩៣៧ បំណែក។ ទន្ទឹមនឹងនេះ តួប្រាសាទទាំងមូលត្រូវបានចងក្រងឯកសារអំពីស្ថានភាពរបស់វា។ ការពង្រឹងស្ថិរភាពរចនាសម្ព័ន្ធត្រូវបានអនុវត្តនៅ ២០ ទីតាំងសំខាន់ៗ ហើយថ្ម និងបំណែកស្ថាបត្យកម្មមានចម្លាក់ ជាង ៦០…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីវឌ្ឍនភាពនៃយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីណីនីតិសមុទ្រ

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ អំពីវឌ្ឍនភាពនៃយន្តការផ្សះផ្សា ដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីណីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា៖ ការស្រុះស្រួលគ្នារវាងអ្នកផ្សះផ្សាទាំង៤រូប ដែលតែងតាំងដោយភាគីកម្ពុជានិងថៃ ដែលបានព្រមព្រៀងគ្នាជ្រើសរើសលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សាក្រោមយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) គឺជាជំហានដ៏សំខាន់មួយក្នុងដំណោះស្រាយបញ្ហាការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ។ ក្រៅពីការស្វាគមន៍ចំពោះវឌ្ឍនភាពថ្មីនេះនិងថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ចដ៏សំខាន់នេះ កម្ពុជារំពឹងថា ដំណើរការផ្សះផ្សានឹងបន្តការងារទៅមុខតាមរយៈការកោះប្រជុំជាលើកដំបូង ស្តីពី នីតិវិធីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ អ្នកនាំពាក្យបញ្ជាក់ថា ដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដើម្បីដោះស្រាយវិវាទការទាមទារដែនសមុទ្រត្រួតគ្នា រវាងកម្ពុជា-ថៃ ត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា។ កម្ពុជាក៏ជឿជាក់ថា ដំណើរការផ្សះផ្សានេះនឹងផ្តល់នូវឱកាសសម្រាប់ការអភិវឌ្ឍធនធានប្រេងនិងឧស្ម័ន នៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាក្នុងបរិបទដែលសន្តិសុខថាមពលកំពុងក្លាយជាក្តីបារម្ភដ៏ធំមួយទាំងក្នុងតំបន់ និងពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងបន្តផ្តល់ទំនុកចិត្តចំពោះដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ (UNCLOS)។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ(UNCLOS ) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃ។…
-
សាលារៀនជាសាក្សីនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ៖ នៅពេលការពិតលើដីបដិសេធការអះអាងរបស់យោធាថៃក្នុងសំនួនវោហាសាស្ត្រ

យោធាថៃបានអះអាងជាផ្លូវការថា៖ «សាលារៀន ស្ថាប័នអប់រំ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល មិនដែលត្រូវបានកំណត់ជាគោលដៅក្រោមកាលៈទេសៈណាមួយឡើយ ក្នុងអំឡុងប្រតិបត្តិការសន្តិសុខរបស់ខ្លួន»។ ប៉ុន្តែសេចក្តីអះអាងមិនអាចផ្លាស់ប្តូរការពិតដែលបានកើតឡើងនៅលើដីបានទេ។ សាលារៀនដែលរងការខូចខាត អគារសិក្សាដែលរងការវាយប្រហារ កុមារដែលត្រូវរត់ចេញពីផ្ទះ និងសិស្សរាប់សែននាក់ដែលត្រូវផ្អាកការសិក្សា គឺជាការពិតដែលត្រូវឆ្លើយតបដោយភស្តុតាង មិនមែនដោយការបដិសេធតាមសេចក្តីថ្លែងការណ៍នោះឡើយ។ក្នុងការឈ្លានពានរបស់យោធាថៃទាំងពីរលើកក្នុងឆ្នាំ២០២៥ ប្រព័ន្ធអប់រំកម្ពុជានៅតាមតំបន់ព្រំដែនបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ផលវិបាកមិនមែនមានត្រឹមការខូចខាតអគារសិក្សាទេ ប៉ុន្តែបានរំខានដល់សិទ្ធិទទួលបានការអប់រំ សុវត្ថិភាព និងជីវភាពរស់នៅរបស់កុមាររាប់សែននាក់។ ពីសាលារៀនទៅជាតំបន់គ្រោះថ្នាក់ ក្នុងការឈ្លានពានលើកទី១ ដែលយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងទ័ពកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សាលារៀនប្រមាណ ៦០០ ត្រូវបិទទ្វារ សិស្សប្រមាណ ១៥០,០០០ នាក់ ត្រូវផ្អាកការសិក្សា និងគ្រូបង្រៀនប្រមាណ ៦,០០០ នាក់ រងផលប៉ះពាល់។ តួលេខទាំងនេះមានន័យថា ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ កុមាររាប់សែននាក់ដែលគួរតែអង្គុយក្នុងថ្នាក់រៀន ត្រូវចាកចេញពីសាលា ដោយសារតែទីកន្លែងដែលគួរតែជាកន្លែងមានសុវត្ថិភាពសម្រាប់កុមារ បានស្ថិតក្រោមហានិភ័យនៃការប្រយុទ្ធ។ ជាក់ស្តែង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានគ្រាប់ចំនួន ៤ គ្រាប់ ធ្លាក់ចូលក្នុងបរិវេណសាលាបឋមសិក្សាមនោរម្យទី១ និងទី២ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។នេះជាការពិតមួយដែលសួរត្រឡប់ទៅការអះអាងរបស់យោធាថៃដោយផ្ទាល់ថា៖ បើសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល «មិនដែល» ត្រូវបានប៉ះពាល់ដោយប្រតិបត្តិការយោធារបស់ខ្លួន…
-
កម្ពុជាជ្រើសរើសច្បាប់៖ ពីការបញ្ចប់ MOU-2001 ជាឯកតោភាគីរបស់ថៃ ទៅកាន់នីតិវិធីផ្សះផ្សាដោយបង្ខំក្រោម UNCLOSដើម្បីជូនជាចំណេះដឹងនិងរំឭកពីព្រឹត្តិការណ៍សំខាន់ៗជូនដល់សាធារណជន

អំពីដំណើរការនីតិវិធីទម្រាំនឹងមានការប្រកាសពីការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលត្រូវឆ្លងកាត់ដំណាក់កាល និងការសម្រេចចិត្តយ៉ាងច្រើន ខ្ញុំសូមចែករំលែកនូវព័ត៌មាន កាល្បប្រវត្តិ និងព្រឹត្តិការណ៍ រួមនឹងហេតុផលមួយចំនួនដូចខាងក្រោម៖ការការពារអធិបតេយ្យ បូរណភាពទឹកដី និងសិទ្ធិស្របច្បាប់របស់ប្រជាជាតិមួយ មិនចាំបាច់ត្រូវតែធ្វើឡើងតាមរយៈការប្រើប្រាស់កម្លាំងយោធានោះទេ។ សម្រាប់ប្រទេសមួយដែលគោរពច្បាប់អន្តរជាតិ ការប្រើប្រាស់យន្តការសន្តិវិធី និងនីតិវិធីដែលច្បាប់អន្តរជាតិបានផ្តល់ឱ្យ គឺជាមធ្យោបាយដ៏មានឥទ្ធិពលមួយក្នុងការការពារផលប្រយោជន៍ជាតិរបស់ខ្លួន។ ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាប់ផ្តើម នីតិវិធីផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឆ្នាំ១៩៨២ (UNCLOS) ដើម្បីដោះស្រាយបញ្ហាការទាមទារដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃ គឺជាការបង្ហាញយ៉ាងច្បាស់នូវគោលនយោបាយប្រកាន់ខ្ជាប់សន្តិភាព ច្បាប់អន្តរជាតិ និងការការពារអធិបតេយ្យនិងផលប្រយោជន៍ជាតិដោយមធ្យោបាយច្បាប់។១. ២៥ឆ្នាំនៃក្របខណ្ឌចរចាទ្វេភាគីអស់រយៈពេលជាងពីរទសវត្សរ៍មកនេះ កម្ពុជា និងថៃមានក្របខណ្ឌដែលភាគីទាំងពីរបានឯកភាពគ្នា សម្រាប់ដោះស្រាយបញ្ហាការទាមទារលើដែនសមុទ្រត្រួតគ្នានៅឈូងសមុទ្រថៃ គឺ អនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MOU-2001) ដែលជាយន្តការដោះស្រាយបញ្ហាតែមួយគត់ដែលប្រទេសទាំងពីរមាន។MOU-2001 មិនបានកំណត់ព្រំដែនសមុទ្ររួចជាស្រេចនោះទេ ប៉ុន្តែវាបានបង្កើតក្របខណ្ឌទ្វេភាគីសម្រាប់ប្រទេសទាំងពីរបន្តចរចាគ្នាដោយសន្តិវិធី ទាំងលើបញ្ហាកំណត់ព្រំដែនសមុទ្រ និងការស្វែងរកលទ្ធភាពអភិវឌ្ឍធនធានក្នុងតំបន់ទាមទារត្រួតគ្នា។ អស់រយៈពេលប្រមាណ ២៥ឆ្នាំ ក្របខណ្ឌនេះបានដើរតួនាទីជាយន្តការទ្វេភាគីដ៏សំខាន់សម្រាប់ការគ្រប់គ្រងវិវាទ ដោយទប់ស្កាត់មិនឱ្យការខ្វែងគំនិតផ្នែកព្រំដែនសមុទ្រវិវត្តទៅជាការប្រឈមមុខគ្នា។ ប៉ុន្តែនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលថៃបានសម្រេចបញ្ចប់ MOU-2001 ជាឯកតោភាគី ទោះបីជាមានការស្នើម្តងហើយម្តងទៀតពីភាគីកម្ពុជាលើការរក្សាយន្តការទ្វេភាគីនេះ។…
-
ការវាយប្រហារមិនរើសមុខ៖ នៅពេលយោធាថៃអះអាងថា «វាយប្រហារតែលើគោលដៅយោធា» មិនស្របនឹងផលវិបាកដែលបានកើតឡើងនៅលើដីជាក់ស្តែង ចេញពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់ខ្លួនឡើយ

យោធាថៃបានអះអាងជាបន្តបន្ទាប់ថា ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងកម្ពុជាត្រូវបានធ្វើឡើងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងផ្តោតតែលើគោលដៅយោធាប៉ុណ្ណោះ ដោយគោរពគោលការណ៍ភាពចាំបាច់ និងសមាមាត្រ។ ប៉ុន្តែការអះអាងមួយមិនអាចក្លាយជាការពិតដោយសារតែវាត្រូវបាននិយាយម្តងហើយម្តងទៀតនោះទេ។ វាត្រូវតែផ្ទៀងផ្ទាត់ជាមួយនឹងអង្គហេតុ ភស្តុតាង ប្រភេទអាវុធដែលបានប្រើ ទីតាំងដែលត្រូវបានវាយប្រហារ និងផលប៉ះពាល់ជាក់ស្តែងទៅលើជនស៊ីវិល។ នៅពេលយើងពិនិត្យមើលផលវិបាកនៅលើទឹកដីកម្ពុជា សំណួរសំខាន់មួយត្រូវបានចោទឡើង៖ ប្រសិនបើគោលដៅទាំងអស់សុទ្ធតែជាគោលដៅយោធា តើហេតុអ្វីបានជាជនស៊ីវិល ផ្ទះសម្បែង ភូមិឋាន ទីតាំងសាសនា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបេតិកភណ្ឌវប្បធម៌ ក្លាយជាជនរងគ្រោះនៃអាវុធធុនធ្ងន់?១. អង្គហេតុនៅលើដីមិនអាចត្រូវបានលុបចោលដោយសេចក្តីថ្លែងការណ៍ក្នុងការឈ្លានពានទឹកដីកម្ពុជា ២ លើក គឺនៅខែកក្កដា និងនៅខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃបានប្រើយន្តហោះចម្បាំង F-16 ការវាយប្រហារតាមអាកាស កាំភ្លើងធំ និងគ្រាប់រ៉ុក្កែត។ អង្គការ Human Rights Watch បានកត់ត្រាថា ការប្រយុទ្ធបានបណ្តាលឱ្យជនស៊ីវិលស្លាប់និងរបួស ហើយបានផ្ទៀងផ្ទាត់តាមទីតាំងភូមិសាស្ត្រនូវរូបភាពដែលបង្ហាញពីការខូចខាតលើអគារ និងវត្តព្រះពុទ្ធសាសនានៅឃុំគោកមន ខេត្តឧត្តរមានជ័យ។ ក្នុងឯកសារផ្លូវការរបស់កម្ពុជាដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កម្ពុជាបានរាយការណ៍ថា គ្រាប់បែកពីយន្តហោះ F-16 បានធ្លាក់ក្នុងបរិវេណវត្តតាមាន់សែនជ័យនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បណ្តាលឱ្យមានអ្នកបួសម្នាក់ស្លាប់ ហើយនៅថ្ងៃទី២៥ ខែកក្កដា ក៏មានការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ រួមទាំងនៅតំបន់ប្រាសាទតាក្របី។ដូច្នេះ ការវាយតម្លៃលើលក្ខណៈនៃការវាយប្រហារមិនអាចផ្អែកតែលើអ្វីដែលភាគីវាយប្រហារប្រកាសថាជា «គោលដៅយោធា»…
-
អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក៖ អាមេរិកនៅតែបន្តគាំទ្រចំពោះសន្តិភាព និងស្វែងរកសន្តិភាពនៅក្នុងជម្លោះកម្ពុជា-ថៃ និងបទឈប់បាញ់

ឯកឧត្តម អេលប៊្រីដ ខូលប៊ី (ELBRIDGE A.COLBY) អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែបន្តគាំទ្រចំពោះសន្តិភាព និងស្វែងរកសន្តិភាពនៅក្នុងជម្លោះកម្ពុជា ថៃ និងបទឈប់បាញ់។ ការបញ្ជាក់នេះក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសនៅក្នុងវិស័យការពារជាតិមានការកើនឡើងនូវទំនាក់ទំនងដ៏ល្អជាមួយគ្នា ហើយវត្តមានរបស់ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម សហរដ្ឋអាមេរិក និងគណៈប្រតិភូ នាពេលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ ការបង្កើននិងពង្រឹងនូវទំនាក់ទំនងរបស់កងទ័ពនៃប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងនូវអំណរគុណចំពោះស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលកន្លងមកតែងតែយកចិត្តទុកដាក់ដល់ការងារមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយកចិត្តទុកដាក់ក្នុងការសម្របសម្រួលពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានថ្លែងអំណរអរគុណចំពោះឯកឧត្តម ប្រធានាធិបតី ដូណូល ត្រាំ ដែលបានជួយសម្របសម្រួលស្វែងរកសន្តិភាពជូនកម្ពុជាកន្លងមកនៅកូឡាឡាំពួរ ។ ក្នុងនោះ អនុព័ន្ធយោធាសហរដ្ឋអាមេរិក ក៏តែងបានចូលរួមជាមួយអ្នកសង្កេតការណ៍អាស៊ាន និងក៏បានចុះសង្កេតការណ៍នៅទីតាំងដោយផ្ទាល់ផងដែរ។ ឯកឧត្តម…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រដោយសន្តិវិធី

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការប្រទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ដំណាក់កាលសំខាន់មួយត្រូវបានសម្រេចហើយ ជាមួយនឹងការតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ទៀតថា ការតែងតាំងនេះបានបំពេញកិច្ចរួចរាល់សម្រាប់ការបង្កើតគណៈកម្មការផ្សះផ្សា និងបានកំណត់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឱ្យគណៈកម្មាការនេះចាប់ផ្តើមដំណើរការងាររបស់ខ្លួន។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រដោយសន្តិវិធី ហើយនឹងបន្តផ្តល់ទំនុកចិត្តលើដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ៕ដោយ៖ពលជ័យ
-
ឯកឧត្តម ប៉ែន បូណា៖ «ទាល់តែមានមនុស្សពូកែច្រើនទើបប្រទេសរីកចម្រើនខ្លាំង»

ភ្នំពេញ៖« ដើម្បីកសាងប្រទេសមួយឱ្យរឹងមាំ និងរីកចម្រើនខ្លាំង ទាល់តែកសាងមូលធនមនុស្សខ្លាំងពូកែឱ្យបានច្រើន»។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាគណៈអធិបតីនិងជាវាគ្មិនក្នុងបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា «នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលក្នុងនោះ មុំទី១ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ពោលគឺជាមនុស្សដែលមានចំណេះជំនាញពិតប្រាកដ ពោរពេញដោយសមត្ថភាព ខ្លាំងពូកែ និងមានទាំងជំនាញទន់ សីលធម៌ល្អ សុខភាពរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងមានមនសិការស្នេហាជាតិខ្ពស់»។ ឯកឧត្តម ប៉ែន បូណា បន្តថា បន្ទាប់ពីមូលធនមនុស្ស គឺកត្តាសេដ្ឋកិច្ច ដែលជាមុំទី២នៃយុទ្ធសាស្ត្របញ្ចកោណ ពីព្រោះប្រទេសមួយដែលមានសេដ្ឋកិច្ចរឹងមាំ និងមានឥទ្ធិពល ទាល់តែមានសេដ្ឋកិច្ចខ្លាំង។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានជំរុញលើកទឹកចិត្តឱ្យយុវជនខិតខំរៀនសូត្រនិងចាប់យកឱកាសដែលរាជរដ្ឋាភិបាលផ្តល់ជូនដើម្បីក្លាយខ្លួនជាមូលធនមនុស្សដែលខ្លាំងពូកែនិងជាធនធានដ៏មានតម្លៃរបស់ប្រទេសជាតិទៅថ្ងៃអនាគតស្របតាមមុំទី១នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន បូណា បន្តថា ការចូលរួមរបស់យុវជនពិតជាមានសារសំខាន់ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ សូមបញ្ជាក់ថា បាឋកថានេះ បានធ្វើឡើងនៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៣ ខែសីហា…
-
AOT៖ កែវភ្នែកនៃការពិត ដើម្បីការពារបទឈប់បាញ់ និងសន្តិភាព

បទឈប់បាញ់មិនអាចការពារខ្លួនឯងបាននោះទេ! បើគ្មានការឃ្លាំមើល និងការផ្ទៀងផ្ទាត់ បទឈប់បាញ់អាចនៅសល់ត្រឹមតែជាការប្តេជ្ញាចិត្តលើក្រដាសប៉ុណ្ណោះ។ នេះហើយជាមូលហេតុដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) មានភាពចាំបាច់ក្នុងការរក្សាសន្តិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅក្នុងស្ថានភាពព្រំដែនដែលមានភាពរសើប ឧបទ្ទវហេតុតូចមួយអាចក្លាយជាការចោទប្រកាន់ ការចោទប្រកាន់អាចបង្កើតភាពតានតឹង ហើយភាពតានតឹងអាចនាំទៅរកការប្រឈមមុខប្រដាប់អាវុធជាថ្មី។ AOT មានតួនាទីកាត់ផ្តាច់ខ្សែសង្វាក់គ្រោះថ្នាក់នេះ តាមរយៈការចុះសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អង្គហេតុពីទីតាំងជាក់ស្តែង។ នៅពេលមានការអះអាងផ្ទុយគ្នា សន្តិភាពមិនអាចពឹងផ្អែកលើពាក្យរបស់ភាគីណាមួយបានទេ។ សន្តិភាពត្រូវការអង្គហេតុដែលអាចផ្ទៀងផ្ទាត់បាន។ AOT ផ្តល់នូវ «កែវភ្នែកអព្យាក្រឹតនៅលើដី» ដែលជួយបំបែកអង្គហេតុចេញពីការអះអាង កាត់បន្ថយការយល់ច្រឡំ ទប់ស្កាត់ការគណនាខុស និងបង្កើនគណនេយ្យភាពចំពោះការអនុវត្តបទឈប់បាញ់។ សំខាន់ជាងនេះ AOT មិនមែនគ្រាន់តែចុះទៅកត់ត្រាអ្វីដែលបានកើតឡើងទេ។ វត្តមានរបស់ AOT គឺជាយន្តការបង្ការ។ នៅពេលសកម្មភាពនៅលើដីអាចត្រូវបានសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ វាជួយបង្កើនការប្រុងប្រយ័ត្ន ការអត់ធ្មត់ និងការទទួលខុសត្រូវរបស់គ្រប់ភាគី។ ហេតុនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់ AOT និងការពង្រឹងតួនាទីរបស់ក្រុមនេះ ដើម្បីអាចចូលទៅដល់ទីតាំងពាក់ព័ន្ធបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ការផ្ទៀងផ្ទាត់ដែលមិនអាចទៅដល់ទីតាំង គឺជាការផ្ទៀងផ្ទាត់មិនពេញលេញ; បទឈប់បាញ់ដែលគ្មានការផ្ទៀងផ្ទាត់ប្រកបដោយប្រសិទ្ធភាព គឺជាបទឈប់បាញ់ដែលនៅតែងាយរងគ្រោះ។ នេះមិនមែនជាបញ្ហាថា AOT ឈរនៅខាងអ្នកណាទេ។ AOT ត្រូវឈរនៅខាងអង្គហេតុ…