Category: Politico 360

  • អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍

    អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍

    ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដាស់តឿន និងលើកទឹកចិត្តដល់យុវជនឱ្យបន្តរក្សាភាពរឹងមាំទាំងផ្នែកស្មារតី និងការគិតគូរ រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមចំណែកការពារសន្តិភាព ស្ថិរភាពសង្គម និងទប់ទល់ឱ្យបានដាច់ខាតទៅនឹងរាល់ការវាយប្រហារតាមរយៈសង្គ្រាមសតិអារម្មណ៍ពីសំណាក់ក្រុមអគតិផ្សេងៗ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២ នៅវិទ្យាល័យបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីនេះមានការចូលរួមពី ឯកឧត្តម ចាន់ សុភាព អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ អ្នកសារព័ត៌មាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជិត៥០០នាក់។ ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់យុវជន និងសិស្សានុសិស្សឱ្យស្រឡាញ់សន្តិភាព ការពារការពិត និងប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសពាក់ព័ន្ធនឹងរឿងព្រំដែនជាមួយប្រទេសថៃ ដោយត្រូវចេះជ្រើសរើសប្រភពព័ត៌មានផ្លូវការ ដែលមានប្រភពច្បាស់លាស់ចេញពីស្ថាប័នរដ្ឋ និងសារព័ត៌មានដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមបានចែករំលែកនូវគោលការណ៍ការពារខ្លួនដ៏មានប្រសិទ្ធភាពគឺ «៣ កុំ ១ ការពារ» ដល់សិស្សានុសិស្ស៖…

  • អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មក្លៀវក្លាដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក-សមុទ្រ និងការពារសិទ្ធិពលរដ្ឋភៀសសឹក

    អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មក្លៀវក្លាដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក-សមុទ្រ និងការពារសិទ្ធិពលរដ្ឋភៀសសឹក

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មក្លៀវក្លាដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំងព្រំដែនសមុទ្រ និងការពារសិទ្ធិពលរដ្ឋភៀសសឹក តាមមធ្យោបាយការទូតដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ។ ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកជូនឡើងវិញពីសកម្មភាព និងជំហររបស់រាជរដ្ឋាភិបាល ដូចតទៅ៖ទី១. អំពីព្រំដែនសមុទ្រ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ ការសម្រេចចិត្តបែបនេះដោយសារតែអស់រយៈពេលជាង២៥ឆ្នាំមកហើយ ដែលកម្ពុជានិងថៃមានក្របខណ្ឌទ្វេភាគីដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា នោះគឺអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001 ដែលឆ្លុះបញ្ចំាងពីការយល់ឃើញរួមគ្នាថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយព្រំដែនសមុទ្រនិងអភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ប៉ុន្តែ គួរឱ្យសោកស្តាយ ភាគីថៃបានសម្រេចចិត្តដើរចេញពីក្របខណ្ឌទ្វេភាគីនេះជាឯកតោភាគីបើទោះបីជាកម្ពុជាបានស្នើដោយទទូចឱ្យភាគីថៃពិចារណាឡើងវិញយ៉ាងណាក៏ដោយ។ ការណ៍នេះមានន័យថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា មិនអាចប្រើប្រាស់ទៀតបានឡើយ។ ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានពិចារណាយ៉ាងម៉ត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធីដែលមាន និងដែលអាចអនុវត្តទៅបាន។ នេះជាការពន្យល់ហេតុផលយ៉ាងច្បាស់លាស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចបន្តថា អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ…

  • ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតជាឱសថដ៏ស័ក្តិសិទ្ធដើម្បីបន្សាបព័ត៌មានក្លែងក្លាយ

    ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតជាឱសថដ៏ស័ក្តិសិទ្ធដើម្បីបន្សាបព័ត៌មានក្លែងក្លាយ

    «នៅក្នុងសង្គមបច្ចេកវិទ្យាទំនើបដូចបច្ចុប្បន្ន ប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានសម្បូរបែបនិងលឿនរហ័ស។ ប៉ុន្តែ ក្នុងចំណោមព័ត៌មានដែលពួកគាត់ទទួលភាគច្រើនជាព័ត៌មានមិនពិត ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ឬព័ត៌មានបំផ្លើសបំភ្លៃ ដែលធ្វើឱ្យមហាជនយល់ច្រឡំ»។ នេះជាការកត់សម្គាល់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅក្នុងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញធ្វើជាអធិបតីនិងដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) និងដោយមានវត្តមានចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ រួមនឹងមន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់ សរុបជាង ៤០០នាក់។ ក្នុងបរិបទនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានចាត់ទុកការឆ្លើយតបឱ្យបានលឿនរហ័ស ដោយបង្ហាញព័ត៌មានពិតដល់សាធារណជន គឺជាការចាំបាច់ដែលត្រូវធ្វើ ដើម្បីកុំឱ្យមហាជនយល់ច្រឡំ។ ឯកឧត្តម ប៉ែន បូណា បន្តថា អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការងារបុរេសកម្ម ពោលគឺ ការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដើម្បីបម្រើសេចក្តីត្រូវការរបស់ពួកគេ។ នៅពេលដែលពលរដ្ឋទទួលបានព័ត៌មានគ្រប់គ្រាន់ និងបានយល់ពីការងាររបស់សមត្ថកិច្ចអាជ្ញាធរ ដែលខិតខំធ្វើគ្រប់យ៉ាងដើម្បីបម្រើពួកគាត់ នោះព័ត៌មានមិនពិត ឬព័ត៌មានមិនគ្រប់ជ្រុងជ្រោយ នឹងគ្មានឥទ្ធិពលលើសតិអារម្មណ៍របស់ពួកគាត់ឡើយ។ និយាយតាមបែបផ្សេង ការផ្សព្វផ្សាយព័ត៌មានដោយសកម្មភាពបុរេសកម្ម…

  • សំឡេងនៃភស្តុតាង ឮខ្លាំងជាងសំឡេងនៃការកុហក និងការបដិសេធ

    សំឡេងនៃភស្តុតាង ឮខ្លាំងជាងសំឡេងនៃការកុហក និងការបដិសេធ

    ការពិតមិនអាចលុបបំបាត់បានដោយសេចក្តីថ្លែងការណ៍បដិសេធណាមួយឡើយ ព្រោះភស្តុតាងជាក់ស្តែងនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ នៅលើទឹកដីកម្ពុជា នៅតែបន្តនិយាយដោយខ្លួនឯង។ រណ្តៅគ្រាប់បែកដែលបន្សល់ទុកក្រោយការវាយប្រហារតាមអាកាសដោយយន្តហោះចម្បាំង F-16 និង Gripen, សំណល់គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌផ្សេងៗ, ស្លាកស្នាមនៃការខូចខាតលើប្រាង្គប្រាសាទបុរាណខ្មែរ រួមទាំងប្រាសាទព្រះវិហារ និងប្រាសាទតាក្របី, ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលត្រូវបានបំផ្លិចបំផ្លាញ, ក៏ដូចជាការស្លាប់ និងរបួសរបស់ជនស៊ីវិល គឺជាសាក្សីស្ងៀមស្ងាត់ដែលមិនអាចកែប្រែដោយវោហារសាស្ត្រណាមួយបានឡើយ។ លើសពីនេះ រូបភាព និងឯកសារដែលកត់ត្រាសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ ការដាក់តុងតឺន័រ ការរាយលួសបន្លា ការបិទផ្លូវ និងការបង្កើតស្ថានភាព fait accompli នៅតំបន់ដែលមានវិវាទ បន្តបង្ហាញពីផលវិបាកដែលនៅសេសសល់ក្រោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។ គេអាចបដិសេធរឿរ៉ាវផ្សេងៗ ប៉ុន្តែរណ្តៅគ្រាប់បែកមិនអាចត្រូវបានបដិសេធបានឡើយ។ ការឃោសនាអាចកែប្រែរឿងរ៉ាវ ប៉ុន្តែមិនអាចកែប្រែស្លាកស្នាមនៃការបំផ្លិចបំផ្លាញបានទេ។​ សេចក្តីថ្លែងការណ៍អាចបង្វែរការយកចិត្តទុកដាក់ ប៉ុន្តែមិនអាចធ្វើឱ្យជនរងគ្រោះរស់ឡើងវិញ ឬធ្វើឱ្យផ្ទះដែលត្រូវបានបំផ្លាញត្រឡប់មកដូចដើមបានឡើយ។ ភស្តុតាងទាំងនេះត្រូវតែត្រូវបានរក្សាទុក កត់ត្រា ផ្ទៀងផ្ទាត់ និងបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ដើម្បីឱ្យការពិតត្រូវបានការពារ ការទទួលខុសត្រូវត្រូវបានធានា និងដើម្បីកុំឱ្យការប្រើកម្លាំងបង្កើតការពិតថ្មីនៅលើដី ក្លាយជាមធ្យោបាយជំនួសច្បាប់អន្តរជាតិ។ ការពិតមិនត្រូវការសំឡេងខ្លាំងដើម្បីឈ្នះទេ។ ភស្តុតាងគ្រប់គ្រាន់ ពិភពលោកនឹងវិនិច្ឆ័យ។អត្ថបទ៖ ឯកឧត្តម នេត្រ ភក្ត្រា

  • កម្ពុជាអំពាវនាវឱ្យថៃឈប់បង្កើតលេសដើម្បីពន្យារពេលនៃដំណើរការខ័ណ្ឌសីមាព្រំដែនគោកតទៅទៀត

    កម្ពុជាអំពាវនាវឱ្យថៃឈប់បង្កើតលេសដើម្បីពន្យារពេលនៃដំណើរការខ័ណ្ឌសីមាព្រំដែនគោកតទៅទៀត

    ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់អំពីកិច្ចការងារដែលរាជរដ្ឋាភិបាលកំពុងធ្វើយ៉ាងសកម្មដើម្បីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹក ដែលរងគ្រោះដោយសារការបំពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីកងយោធាថៃ និងអំពាវនាវឱ្យថៃឈប់បង្កើតលេសដើម្បីពន្យារពេលនៃដំណើរការខ័ណ្ឌសីមាព្រំដែនគោកតទៅទៀត។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ ដល់បច្ចុប្បន្ន គ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយ បានផ្ញើកំណត់ទូតចំនួន១០លើកហើយទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។ ចំណែកឯកំណត់ទូតតវ៉ារបស់គណៈកម្មការ JBC ភាគីកម្ពុជាមានរហូតដល់ ៥៩ លើក បើគិតចាប់តាំងពីការវាយប្រហាររបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ការតវ៉ានេះគឺធ្វើឡើងចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទីតាំងដែលខ្លួនកាន់កាប់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា។ ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការតវ៉ាជាផ្លូវការនេះមានសារៈសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជាចំពោះការរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះ គឺជាឯកសារដែលមានតម្លៃគតិយុត្តិ មិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមាន។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ានៅគ្រប់ចំណុចទាំងអស់ដែលភាគីថៃបានរំលោភបំពានដោយគ្មានរំលងចំណុចណាមួយឡើយ ពីព្រោះការតវ៉ានេះ គឺជាភស្តុតាងផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហាបូរណភាពទឹកដីតាមយន្តការច្បាប់អន្តរជាតិ។ រីឯសំណើររបស់កម្ពុជាដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង គឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧…

  • អ្នករាយការណ៍ពិសេស អ.ស.ប បំភ្លឺជុំវិញការតវ៉ារបស់ថៃរឿងតួលេខជនភៀសខ្លួនកម្ពុជា ៦៥ម៉ឺននាក់

    អ្នករាយការណ៍ពិសេស អ.ស.ប បំភ្លឺជុំវិញការតវ៉ារបស់ថៃរឿងតួលេខជនភៀសខ្លួនកម្ពុជា ៦៥ម៉ឺននាក់

    ភ្នំពេញ៖ នៅថ្ងៃនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្សព្វផ្សាយនូវខ្លឹមសារសម្រាយទាំងស្រុងជាភាសាខ្មែរនៃសេចក្តី​ថ្លែងការណ៍​ឆ្លើយតបរបស់លោក ថូម៉ាស់ អាន់ឌ្រូស(Thomas Andrews) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប,UN) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពាក់ព័ន្ធនឹងប្រតិកម្មរបស់រដ្ឋាភិបាលថៃ លើរបាយការណ៍បេសកកម្មរបស់​លោកនាពេលថ្មីៗនេះ។ សេចក្តីថ្លែងការណ៍របស់​លោក Thomas Andrews បានសម្តែងសេចក្តីរីករាយ និងស្វាគមន៍ចំពោះមតិយោបល់ជុំវិញ​សេចក្តីថ្លែង​ការណ៍របស់លោក ពិសេសពីភាគីរដ្ឋាភិបាលថៃ។ លោកបានបញ្ជាក់ថា លោកបានផ្ញើសេចក្តីព្រាងផ្នែកខ្លះនៃ​សេចក្តីថ្លែងការណ៍​ទាក់ទងនឹងជម្លោះព្រំដែន និងការផ្លាស់ទីលំនៅរបស់ប្រជាជនកម្ពុជា ជូនទៅរដ្ឋាភិបាលថៃចំនួន២ថ្ងៃ មុនការចេញផ្សាយផ្លូវការ។ ទោះជាមិនបានទទួលការឆ្លើយតបមុនពេលចេញផ្សាយក៏ដោយ ក៏លោកនៅតែបើកចំហចិត្តក្នុងការពិភាក្សាផ្លាស់ប្តូរទស្សនៈ​ជាមួយភាគីថៃជានិច្ច។ ទាក់ទិននឹងករណីដែលមន្ត្រីថៃបានជំទាស់ជាសាធារណៈ លើតួលេខប្រជាជន​កម្ពុជា​ប្រមាណ ៦៥០,០០០នាក់ ដែលត្រូវបាន​ផ្លាស់ទីលំនៅដោយសារជម្លោះ ព្រមទាំងការអះអាងថាអ្នកខ្លះបានរស់នៅលើទឹក​ដីថៃនោះ លោកអ្នករាយការណ៍ពិសេស​បានបំភ្លឺថា ប្រភពតួលេខប្រជាជន ៦៥០,០០០ នាក់នេះ គឺត្រូវបានដកស្រង់ចេញពីរបាយការណ៍ផ្លូវការ​របស់អង្គការសហ​ប្រជាជាតិ។ ចំពោះគោលជំហរនៃការលើកឡើងអំពីប្រជាជនផ្លាស់ទីលំនៅ គឺផ្អែកលើក្តីបារម្ភផ្នែកសិទ្ធិមនុស្សសុទ្ធសាធ ដោយមិន​ពាក់ព័ន្ធ ឬគិតគូរលើការទាមទារទឹកដីដែលមានជម្លោះនោះឡើយ។ លោក ថូម៉ាស់ អាន់ឌ្រូស បានបន្ថែមថា នៅខែមុខ លោកនឹងរៀបចំបញ្ចប់របាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ក្នុងអំឡុងពេលរៀបចំនេះ លោកនឹងទាក់ទងទៅ​រដ្ឋាភិបាល​ថៃម្តងទៀត ដោយសង្ឃឹមថានឹងមានជំនួបពិភាក្សាជាមួយមន្ត្រីថៃ ដើម្បីស្វែងយល់ពីទស្សនៈរបស់ពួកគេ មុនពេលរបាយការណ៍​ចុងក្រោយត្រូវបានបោះពុម្ពផ្សាយ។ ចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍ លោកបានគូសបញ្ជាក់ថា ការដោះស្រាយជម្លោះព្រំដែនឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាបន្តអំពាវនាវឱ្យថៃអនុវត្តឱ្យបានពេញលេញទៅលើសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឈានទៅរកដំណោះស្រាយដែលមានលក្ខណៈយូរអង្វែង

    រដ្ឋមន្ត្រីការបរទេសកម្ពុជាបន្តអំពាវនាវឱ្យថៃអនុវត្តឱ្យបានពេញលេញទៅលើសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឈានទៅរកដំណោះស្រាយដែលមានលក្ខណៈយូរអង្វែង

    នៅចំពោះមុខបណ្ដាអង្គទូតដែលបានអញ្ជើញចូលរួមក្នុងពិធីទិវាអាស៊ានខួបលើកទី៥៨ នៃការបង្កើតអាស៊ាននៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបន្តអំពាវនាវឱ្យថៃអនុវត្តឲ្យបានពេញលេញប្រសិទ្ធភាព ហើយនិងអនុវត្តភ្លាមៗទៅនឹងសេចក្តីប្រកាសរួមរវាងកម្ពុជាថៃកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងទាំងស្រុង ដើម្បីឈានទៅរកដំណោះស្រាយមួយដែលមានលក្ខណៈយូរអង្វែង និងរស់នៅជាមួយគ្នាដោយសុខសន្តិភាព។ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ទៀតថា មានតែដំណោះស្រាយដោយសន្តិភាពវិធីយុអង្វែងទេដែលអាចធ្វើឲ្យប្រជាជនទាំងពីរអាចរស់នៅជាមួយគ្នាដោយសុភមង្គលបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា កម្ពុជាមានមោទនភាពណាដែលបានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ និងជាសមាជិកសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ីអាគ្នេយ៍។ កម្ពុជាមិនត្រឹមតែអនុវត្តយ៉ាងភ្ជាប់ខ្ជួនទៅលើឯកសារធម្មនុញ្ញអាស៊ាននិងឯកសារកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ គឺបានគោរពទាំងស្រុងទៅលើឯកសារសំខាន់ទាំងពីរនេះ គឺមានតែដំណោះស្រាយដោយសន្តិវិធីយុអង្វែងទេ ដែលអាចធ្វើឱ្យប្រជាជនទាំងពីរអាចរស់នៅជាមួយគ្នាបានមានសុភមង្គល៕ដោយ៖ពលជ័យ

  • ពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ? កុមារ ៦,០០០ នាក់កំពុងរង់ចាំថ្ងៃត្រឡប់ទៅសាលារៀន

    ពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ? កុមារ ៦,០០០ នាក់កំពុងរង់ចាំថ្ងៃត្រឡប់ទៅសាលារៀន

    ក្នុងចំណោមពលរដ្ឋកម្ពុជាជាជនភៀសសឹក ៦៥០​ ០០០នាក់រងគ្រោះពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ២លើក កាលពីឆ្នាំ២០២៥ នៅមានពលរដ្ឋភៀសសឹកចំនួន ២០,០០០ នាក់ទៀត ដែលនៅតែបន្តរស់នៅក្នុងស្ថានភាពភៀសសឹក មានកុមារប្រមាណ ៦,០០០ នាក់ ដែលមិនត្រឹមតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអាចវិលត្រឡប់ទៅសាលារៀន និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។ កុមារទាំងនេះកំពុងបាត់បង់ការអប់រំ សុវត្ថិភាព និងការរស់នៅក្នុងសហគមន៍របស់ខ្លួន ដោយសារស្ថានភាពនៅតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលកម្ពុជាអះអាងថា កងកម្លាំងថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់។ «នេះមិនមែនគ្រាន់តែជាបញ្ហាព្រំដែនទៀតទេ។ នេះគឺជាបញ្ហាមនុស្សធម៌ និងសិទ្ធិមនុស្សដែលសហគមន៍អន្តរជាតិមិនគួរមើលរំលង។» ក្រោយបទឈប់បាញ់ ពលរដ្ឋស៊ីវិលគួរតែអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនដោយ សុវត្ថិភាព ស្ម័គ្រចិត្ត និងសេចក្តីថ្លៃថ្នូរ។ ប៉ុន្តែជាក់ស្តែង ភូមិដែលពួកគេបានរស់នៅអស់ជាច្រើនជំនាន់ ត្រូវបានហ៊ុមព័ទ្ធដោយលួសបន្លា និងទូកុងតឺន័រ ផ្លូវចេញចូលត្រូវបានរាំងខ្ទប់ ហើយផ្ទះសម្បែងមួយចំនួនត្រូវបានបំផ្លាញ។ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏បានរងការខូចខាត និងបំផ្លិចបំផ្លាញផងដែរ។ តើបទឈប់បាញ់មានន័យអ្វី បើកុមារ ៦,០០០ នាក់នៅតែមិនអាចត្រឡប់ទៅសាលារៀន? តើសន្តិភាពមានន័យអ្វី បើពលរដ្ឋជាង ២០,០០០ នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះ? ហើយតើការគោរពច្បាប់អន្តរជាតិមានន័យអ្វី បើជនស៊ីវិលនៅតែត្រូវបានរារាំងមិនឱ្យវិលត្រឡប់ទៅភូមិដ្ឋានរបស់ខ្លួន?ការកំណត់ខ្សែបន្ទាត់ព្រំដែន គឺជាបញ្ហាដែលកម្ពុជា និងថៃត្រូវដោះស្រាយដោយសន្តិវិធី…

  • ក្រសួងយុត្តិធម៌ច្រានចោលទាំងស្រុងនូវការលើកឡើងដោយប្រឌិតព័ត៌មានពីសំណាក់ក្រុមលោក រ៉ុង ឈុន

    ក្រសួងយុត្តិធម៌ច្រានចោលទាំងស្រុងនូវការលើកឡើងដោយប្រឌិតព័ត៌មានពីសំណាក់ក្រុមលោក រ៉ុង ឈុន

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានច្រានចោលទាំងស្រុងនូវការលើកឡើងដោយប្រឌិតព័ត៌មានពីសំណាក់ក្រុមលោក រ៉ុង ឈុន ថា «សហការីរបស់លោក រ៉ុង ឈុន យកលិខិតមកដាក់ជូនក្រសួងយុត្តិធម៌ ប៉ុន្តែត្រូវបានមន្ត្រីរដ្ឋបាលបដិសេធមិនទទួល»។ ការឡើងនេះ គឺជាការមិនពិត និងជាការភូតកុហកសាធារណជនទាំងស្រុង ហើយសូមស្នើឱ្យក្រុមរបស់លោក រ៉ុង ឈុន ប្តូរចេញនូវទម្លាប់ដែលមិនល្អ ក្នុងការនិយាយភូតកុហក ឬបំភ្លៃការពិត ដើម្បីបំភាន់សាធារណមតិ, បំពុលបរិយាកាសសង្គម ឬធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ព័ត៌មាន។ ឯកឧត្តម ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ ក្នុងនាមជាស្ថាប័នសាធារណៈរបស់រដ្ឋ ជានិច្ចកាលតែងតែបើកទ្វារស្វាគមន៍ និងទទួលរាល់ពាក្យបណ្ដឹង ឬពាក្យសុំអន្តរាគមន៍នានារបស់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ដោយពុំមានការរើសអើងណាមួយឡើយ។ រាល់ពាក្យបណ្តឹង ឬពាក្យសុំអន្តរាគមន៍ទាំងនោះ តែងទទួលបាននូវការពិនិត្យ និងចាត់ការទៅតាមនីតិវិធីរដ្ឋបាលប្រកបដោយការយកចិត្តទុកដាក់ ហើយក្រសួងយុត្តិធម៌ តែងធ្វើការឆ្លើយតប និងដោះស្រាយក្នុងក្របខណ្ឌសមត្ថកិច្ចតាមច្បាប់របស់ក្រសួង បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ពីសំណាក់មន្ត្រីជំនាញ។ ទាក់ទងនឹងករណីខាងលើនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ជាថ្មីថា លិខិតស្នើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន ដែលបានដាក់មកក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ គឺត្រូវបានទទួលយក និងកំពុងស្ថិតក្នុង…

  • ឯកអគ្គរដ្ឋទូតចិន៖ យើងតែងតែនៅជាមួយជនភៀសសឹក ដើម្បីកែលម្អលក្ខខណ្ឌរស់នៅរបស់ជនភៀសសឹករហូតដល់ពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ

    ឯកអគ្គរដ្ឋទូតចិន៖ យើងតែងតែនៅជាមួយជនភៀសសឹក ដើម្បីកែលម្អលក្ខខណ្ឌរស់នៅរបស់ជនភៀសសឹករហូតដល់ពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ

    ភ្នំពេញ៖ ឯកឧត្តម Wang wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយជូនជនភៀសឹកនៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម (បាក់កាំ) ភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ ឯកអគ្គរដ្ឋទូតចិនបានសរសេរនៅលើបណ្តាញសង្គមថា ៖ “ថ្ងៃនេះ ខ្ញុំនិងសហការីមកដល់មណ្ឌលសុវត្ថិភាពជនភៀសសឹកខេត្តព្រះវិហារជាលើកទី២ ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក។ យើងតែងតែនៅជាមួយជនភៀសសឹក ហើយនឹងបន្តផ្តល់ការគាំទ្រនិងជំនួយតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីកែលម្អលក្ខខណ្ឌរស់នៅរបស់ជនភៀសសឹករហូតដល់ពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ”។ ឯកឧត្តម Wang wenbin ឯកអគ្គរដ្ឋទូតចិនបានអះអាងថា ៖ “ភាគីចិនតែងតែឈរនៅជាមួយប្រជាពលរដ្ឋភៀសសឹក ភាគីចិននឹងបន្តការគាំទ្រដែលអាចធ្វើទៅបានដើម្បីកែលំអរស្ថានភាពស្នាក់នៅរបស់ជនភៀសសឹកនៅខេត្តព្រះវិហារ។ ដរាបណាជនភៀសសឹកនៅខេត្តព្រះវិហារមិនទាន់ត្រគប់ទៅផ្ទះខ្លួនជំនួយរបស់ចិនមិនឈប់ទេ។ ភាពលំបាកគឺជារឿងបណ្តោះអាសន្នប៉ុណ្ណោះទេ ជនជាតិខ្មែរគឺជាជនជាតិដ៏អស្ចារ្យហើយមានការប្តេជ្ញាចិត្តនិងសមត្ថភាពគ្រប់គ្រាន់ដើម្បីយកជ័យជំនះគ្រប់ភាពលំបាកនិងបញ្ហាប្រឈមមុខនានា។ ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី នឹងការដឹកនាំពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជានឹងរក្សានិន្នាការសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រកបដោយសន្តិភាព”។ គួរបញ្ជាក់បន្ថែមថា ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ដូចខាងក្រោម៖ ១-ស្ថានភាពពលរដ្ឋភៀសសឹក៖ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់…