Category: Politico 360

  • កុំឱ្យការចោទប្រកាន់បង្វែរយើងចេញពីសំណួរស្នូល

    កុំឱ្យការចោទប្រកាន់បង្វែរយើងចេញពីសំណួរស្នូល

    ក្រោយស្តាប់សេចក្តីថ្លែងការណ៍បើករបស់ភាគីកម្ពុជា និងថៃ នៅចំពោះមុខគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សានៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ សាធារណជនគួរយល់ឱ្យច្បាស់ថា ការលើកឡើងការចោទប្រកាន់ច្រើន មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ខ្លាំងជាងនោះទេ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ភាគីថៃបានលើកឡើងនូវបញ្ហាជាច្រើន ដែលមួយចំនួនពាក់ព័ន្ធនឹងជម្លោះព្រំដែនគោក ព្រឹត្តិការណ៍យោធា និងបញ្ហានយោបាយផ្សេងៗ ដែលក្រៅប្រធានបទ។ ការលើកឡើងទាំងនេះអាចទាក់ទាញចំណាប់អារម្មណ៍សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែវាមិនមែនជាស្នូលនៃបញ្ហាដែលគណៈកម្មការផ្សះផ្សាត្រូវជួយភាគីទាំងពីរដោះស្រាយនោះទេ។ ដូច្នេះ សាធារណជនកម្ពុជាមិនចាំបាច់ព្រួយបារម្ភ ឬគិតថា កម្ពុជាត្រូវតែរត់តាមឆ្លើយតបរាល់ការចោទប្រកាន់ទាំងអស់នោះទេ។ បញ្ហាជាច្រើនត្រូវបានលើកឡើង និងឆ្លើយតបជាសាធារណៈរួចមកហើយ។ សហគមន៍អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងអ្នកសង្កេតការណ៍នានា ក៏មានលទ្ធភាពពិនិត្យមើលកំណត់ត្រា អង្គហេតុ ភស្តុតាង និងការវិវត្តជាក់ស្តែងនៅលើដីដោយខ្លួនឯង។ កម្ពុជាមិនចាំបាច់ប្រកួតប្រជែងលើការចោទប្រកាន់ទេ។ កម្ពុជាត្រូវប្រកួតប្រជែងលើទឡ្ហីករណ៍ ច្បាប់ អង្គហេតុ និងដំណោះស្រាយ។គណៈកម្មការផ្សះផ្សាមិនត្រូវបានបង្កើតឡើងដើម្បីសម្រេចថា ភាគីណាអាចធ្វើការចោទប្រកាន់ខ្លាំងជាង ឬច្រើនជាងភាគីណានោះទេ។ គោលបំណងនៃយន្តការនេះ គឺជួយភាគីទាំងពីរស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី និងអាចអនុវត្តបានចំពោះភាពជាប់គាំងនៃបញ្ហាព្រំដែនសមុទ្រ។នៅត្រង់ចំណុចនេះ កម្ពុជាបានបង្ហាញជំហរដែលមានទិសដៅច្បាស់លាស់ និងផ្តោតលើដំណោះស្រាយ។ កម្ពុជាបានដាក់ផ្លូវដំណោះស្រាយជាក់ស្តែងលើតុ ដោយមានគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ ដើម្បីសម្រេចបាននូវគោលដៅនេះ៖​ទី១-កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលធ្វើបច្ចុប្បន្នភាពនៃដំណើរការកិច្ចប្រជុំគណៈកម្មការផ្សះផ្សាស្តីពីការដោះស្រាយវិវាទព្រំដែនសមុទ្រកម្ពុជា-ថៃ

    អ្នកនាំពាក្យរាជរដ្ឋាភិបាលធ្វើបច្ចុប្បន្នភាពនៃដំណើរការកិច្ចប្រជុំគណៈកម្មការផ្សះផ្សាស្តីពីការដោះស្រាយវិវាទព្រំដែនសមុទ្រកម្ពុជា-ថៃ

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាធ្វើបច្ចុប្បន្នភាពនៃដំណើរការកិច្ចប្រជុំគណៈកម្មការផ្សះផ្សាស្តីពីការដោះស្រាយវិវាទព្រំដែនសមុទ្រកម្ពុជា-ថៃ ដូចតទៅ៖«គោលបំណងចម្បងបំផុតរបស់កម្ពុជា គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា នៅក្នុងសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅឯប្រទេសសិង្ហបូរី។ កិច្ចប្រជុំនេះដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តថា ដើម្បីសម្រេចគោលដៅនេះ កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃសម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។ ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងកិច្ចព្រមព្រៀងព្រំដែនសមុទ្រនិងទាំងការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។ ប្រមុខការទូតកម្ពុជាក៏បានគូសបញ្ជាក់នៅចំពោះមុខគណៈកម្មការផ្សះផ្សាពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិពោលគឺ ការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងស្ថាប័ននានាដែលលើកកម្ពស់គោលការណ៍ទាំងនេះ បានចាក់ឬសយ៉ាងជ្រៅក្នុងបទពិសោធន៍ជាតិរបស់កម្ពុជារួចទៅហើយ។ ជាក់ស្តែង ការដែលកម្ពុជាស្វែងរកដំណោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងលើស្ថាប័នអន្តរជាតិ ក្នុងនាមជាយន្តការដោះស្រាយវិវាទដ៏ស្មុគស្មាញរវាងរដ្ឋនានាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ បទពិសោធន៍នេះបានបង្ហាញថា បញ្ហាសំខាន់បំផុតសម្រាប់ជាតិអាចដោះស្រាយបានតាមសន្តិវិធី…

  • រដ្ឋមន្ត្រីការបរទេសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះដំណើរការដោយផ្អែកលើសុច្ឆន្ទៈ ទំនុកចិត្ត និងការប្តេជ្ញាចិត្តកម្ពុជាស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិ

    រដ្ឋមន្ត្រីការបរទេសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះដំណើរការដោយផ្អែកលើសុច្ឆន្ទៈ ទំនុកចិត្ត និងការប្តេជ្ញាចិត្តកម្ពុជាស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា អមដំណើរដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាតំណាងរង (Deputy Agent) គណៈប្រតិភូ និងក្រុមប្រឹក្សាអ្នកច្បាប់របស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា កម្ពុជាសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតុលាការវិមជ្ឈការអចិន្ត្រៃយ៍ សមាជិកនៃគណៈកម្មការផ្សះផ្សា និងភាគីទាំងអស់ចំពោះវត្តមានក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមចំពោះការអនុវត្តច្បាប់ និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ដោយធ្លាប់ឆ្លងកាត់ និងយល់យ៉ាងស៊ីជម្រៅអំពីការខាតបង់ដ៏ធំធេងដែលបណ្តាលមកពីជម្លោះ កម្ពុជាបានជ្រើសរើសផ្លូវការទូតនេះដែលស្ថិតក្រោមច្បាប់អន្តរជាតិ មិនមែនក្នុងន័យបង្កើនភាពតានតឹងនោះទេ ប៉ុន្តែដើម្បីកសាងទំនុកចិត្តឡើងវិញ និងដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។ ក្រសួងការបរទេសបានបញ្ជាក់ថា ចំពោះមុខគណៈកម្មការ និងគណៈប្រតិភូ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះដំណើរការនេះ ដោយផ្អែកលើសុច្ឆន្ទៈ ទំនុកចិត្ត និងការប្តេជ្ញាចិត្ត កម្ពុជាស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិដែលជាដំណោះស្រាយធានានូវសន្តិភាពយូរអង្វែង ស្ថិរភាព និងភាពសុខដុមរមនាជាមួយគ្នាសម្រាប់ប្រជាជាតិទាំងពីរ៕ដោយ៖ពលជ័យ

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជាមានទំនុកចិត្តថាគណៈកម្មការផ្សះផ្សា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដល់កម្ពុជានិងថៃ ឱ្យសម្រេចបាននូវលទ្ធផលដែលនាំមកនូវ សន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់យើង

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជាមានទំនុកចិត្តថាគណៈកម្មការផ្សះផ្សា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដល់កម្ពុជានិងថៃ ឱ្យសម្រេចបាននូវលទ្ធផលដែលនាំមកនូវ សន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់យើង

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជាបានថ្លែងថា កម្ពុជាបានក្លាយជាប្រទេសស្ថិតក្រោមអាណាព្យាបាលបារាំង នៅក្នុងឆ្នាំ១៨៦៣។ ព្រំដែនទឹក ដីសម័យទំនើបរបស់កម្ពុជាត្រូវបានកំណត់ឡើងតាមរយៈសន្ធិសញ្ញា និងផែនទី ដែលបានរៀបចំឡើង ជាបន្តបន្ទាប់ ក្នុងនោះរួមមានអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀមស្ថិតនៅក្នុងស្ថានការណ៍នេះរាជរដ្ឋាភិបាលកម្ពុជាបានពិចារណាដោយហ្មត់ចត់លើគ្រប់ជម្រើសនៃដំណោះស្រាយដោយសន្តិវិធី ដែលខ្លួនមានស្របតាមច្បាប់អន្តរជាតិ។ ឈរលើមូលដ្ឋាននៃ ការប្តេជ្ញាចិត្តគោរពគោលការណ៍នីតិរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី កម្ពុជាបានសម្រេចយកជម្រើសផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ ឯកឧត្តមបន្តថា នៅពេលកម្ពុជាចាប់ផ្តើមដំណើរការនីតិវិធីនេះ នាយករដ្ឋមន្ត្រីរបស់ខ្ញុំ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថាពិសេសមួយ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយមាន ប្រសាសន៍ថា៖«កម្ពុជា ក៏ដូចជាថៃ នឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយប្រកបដោយយុត្តិធម៌ និង ចីរភាព ក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ ដោយស្របតាមច្បាប់អន្តរជាតិ។ ដំណោះស្រាយដោយសន្តិវិធីនឹងផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ ហើយនឹងរួម ដំណោះស្រាយនេះនឹង ចំណែកផងដែរដល់ការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ការពារអធិបតេយ្យ ពង្រឹងទំនុកចិត្ត ទាញយកផលប្រយោជន៍ពីធនធានថាមពល គាំទ្រដល់ការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មីៗ មិនមែនសម្រាប់តែពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងសម្រាប់កូនចៅជំនាន់ក្រោយនៃប្រទេសកម្ពុជានិងថៃទៀតផង់។»…

  • កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់

    កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់

    (សិង្ហបុរី)៖ កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ខណៈប្រតិភូភាគីថៃ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារថៃ៕

  • ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ កម្ពុជាប្រឆាំង​និងថ្កោលទោស​ចំពោះការ​ប្រើ​ប្រាស់​គ្រាប់​បែក​​ចង្កោម​

    ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ កម្ពុជាប្រឆាំង​និងថ្កោលទោស​ចំពោះការ​ប្រើ​ប្រាស់​គ្រាប់​បែក​​ចង្កោម​

    ថ្លែង​ទៅកាន់ពិភពលោ​កតាមរយៈ​កិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានគណៈប្រតិភូ​កម្ពុជា​ បានប្រកាសជំហរយ៉ាងច្បាស់របស់កម្ពុជា ក្នុងការប្រឆាំង និងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម។ ឯកឧត្តម​​គូសបញ្ជាក់ទៀតថា កម្ពុជាបានចំណាយពេលជាង​៣៣ឆ្នាំ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានរំដោះផ្ទៃ​ដីជាង ៣.៥០០ គីឡូម៉ែត្រការ៉េ និងកម្ទេចចោល​យុទ្ធភណ្ឌគ្រឿងផ្ទុះរាប់​លានគ្រាប់។ ទោះជាយ៉ាងណា កម្ពុជានៅមានផ្ទៃដីរាប់រយគីឡូម៉ែត្រការ៉េទៀតដែលនៅសេសសល់ពីសង្គ្រាម និងត្រូវបន្តដោះស្រាយ។ ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា កម្ពុជាមិនបានរំពឹងថានឹងត្រូវចាប់ផ្តើមការងារនេះសាជាថ្មីឡើយ​។ ប៉ុន្តែ​ក្នុងឆ្នាំ២០២៥ ក្នុង​បរិបទជម្លោះតាមបណ្តោយព្រំដែន​កម្ពុជា-ថៃ​ គ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់លើទឹកដី និងនៅ​តាម​សហគមន៍របស់​កម្ពុជា ដែល​​បាន​បង្កើតតំបន់រងផលប៉ះពាល់ថ្មីជិត ៤.០០០ គីឡូម៉ែត្រការ៉េ ក្នុងនោះជិត ៣.០០០ គីឡូម៉ែត្រការ៉េ រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម។ ការគំរាមកំហែងថ្មីនេះ​ បាន​បង្ក​ផល​ប៉ះពាល់​ដល់ប្រជាពលរដ្ឋ និងបង្កើនបន្ទុកលើកិច្ចខិតខំប្រឹងប្រែងបោស​​សម្អាត​យុទ្ធភណ្ឌគ្រឿង​ផ្ទុះ​របស់កម្ពុជា។ ប្រជាពលរដ្ឋស៊ីវិល ជាពិសេសកសិករ ត្រូវបានសម្លាប់ និងរងរបួស ខណៈប្រជាពលរដ្ឋជាង ២០.០០០នាក់ នៅតែត្រូវបានផ្លាស់ទីលំនៅ និងមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានដែលជាទ្រព្យសម្បត្តិរបស់ខ្លួនបាន។​ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលធ្វើបច្ចុប្បន្នភាពអំពីដំណើរការនៃការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដែលកំពុងបោះជំហានទៅមុខ

    អ្នកនាំពាក្យរាជរដ្ឋាភិបាលធ្វើបច្ចុប្បន្នភាពអំពីដំណើរការនៃការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដែលកំពុងបោះជំហានទៅមុខ

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើបច្ចុប្បន្នភាពអំពីដំណើរការនៃការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលកំពុងបោះជំហានទៅមុខ ពោលគឺគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) បានបើកកិច្ចប្រជុំលើកដំបូងរវាងកម្ពុជានិងថៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះនៅក្នុងប្រទេសសិង្ហបុរី។ កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ដោយសុន្ទរកថាបើកកិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ស្អែកនេះ វេលាម៉ោង៨ព្រឹក ម៉ោងនៅកម្ពុជា។ សុន្ទរកថាបើករបស់កម្ពុជានឹងថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា ដោយមានការផ្សព្វផ្សាយជាសាធារណៈជា៣ភាសា គឺខ្មែរ អង់គ្លេស និងថៃ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងនាមជាភ្នាក់ងាររង រួមទាំងគណៈប្រតិភូនិងក្រុមការងារច្បាប់ជាច្រើនរូបទៀត។ កិច្ចប្រជុំនេះ គឺជាជំហានសំខាន់មួយទៀតក្នុងដំណើរការដោះស្រាយទំនាស់ដែនសមុទ្រប្រទេសទាំងពីរបន្ទាប់ពីគណៈកម្មការផ្សះផ្សាដែលមានសមាជិក៥រូបដែលសុទ្ធសឹងជាអ្នកជំនាញច្បាប់សមុទ្រអន្តរជាតិត្រូវបានជ្រើសរើស ក្នុងនោះអ្នកជំនាញ២រូបជ្រើសរើសដោយភាគីកម្ពុជា ២រូបទៀតដោយភាគីថៃ និងបន្ទាប់មក អ្នកទាំង៤ក៏បានជ្រើសរើសអ្នកជំនាញអន្តរជាតិទី៥ មកធ្វើជាប្រធានគណៈកម្មការផ្សះផ្សា។ សូមរម្លឹកថា កម្ពុជាបានផ្តួចផ្តើមការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)…

  • ថៃថា «ទីតាំងកងទ័ពមិនកំណត់ព្រំដែន»៖ ដូច្នេះ របង លួសបន្លា កុងតឺន័រ និងលេណដ្ឋាន ក៏មិនអាចកំណត់អធិបតេយ្យភាពបានដែរ និងគួរអនុញ្ញាតឱ្យ JBC បន្តការងាររបស់ខ្លួនស្របតាម ប្រការ៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥

    ថៃថា «ទីតាំងកងទ័ពមិនកំណត់ព្រំដែន»៖ ដូច្នេះ របង លួសបន្លា កុងតឺន័រ និងលេណដ្ឋាន ក៏មិនអាចកំណត់អធិបតេយ្យភាពបានដែរ និងគួរអនុញ្ញាតឱ្យ JBC បន្តការងាររបស់ខ្លួនស្របតាម ប្រការ៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥

    មានចំណុចមួយនៅក្នុងការបកស្រាយរបស់ប្រធាន JIC ត្រូវបានសារព័ត៌មានថៃ Thaiger បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញានេះ ដែលគួរឱ្យកត់សម្គាល់ និងមានសារៈសំខាន់ខ្លាំងចំពោះការយល់ដឹងអំពីបទឈប់បាញ់ និងបញ្ហាព្រំដែនកម្ពុជា–ថៃ។ លោកបានសង្កត់ធ្ងន់ថា «កិច្ចព្រមព្រៀងបានបញ្ជាក់ថា ទីតាំងឈរជើងរបស់កងទ័ព មិនត្រូវមានឥទ្ធិពលលើការវាស់វែង ឬការកំណត់ខណ្ឌសីមាព្រំដែនអន្តរជាតិឡើយ ហើយការងារកំណត់ព្រំដែនត្រូវបន្តតាមរយៈយន្តការ JBC»។ កាន់តែសំខាន់ លោកបានពន្យល់ថា «បទឈប់បាញ់បញ្ចប់ការប្រយុទ្ធ ប៉ុន្តែមិនបង្កើតព្រំដែនថ្មីទេ ហើយខ្សែដែលកងទ័ពកំពុងឈរជើង មិនត្រូវចាត់ទុកជាខ្សែព្រំដែនថ្មីឡើយ»។ ដូច្នេះ បើទីតាំងកងទ័ពមិនអាចកំណត់ព្រំដែនបាន នោះគោលការណ៍ដូចគ្នាក៏ត្រូវអនុវត្តចំពោះស្ថានភាព និងសំណង់ផ្សេងៗដែលកើតចេញពីវត្តមានរបស់កងកម្លាំងនៅលើដីផងដែរ។ និយាយឱ្យសាមញ្ញ៖ កុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លួសបន្លាមិនមែនជាផែនទី។ លេណដ្ឋានមិនមែនជាឯកសារកំណត់ខណ្ឌសីមា។ ផ្លូវយោធាមិនមែនជាសន្ធិសញ្ញាព្រំដែន។ ហើយវត្តមានកងទ័ពក៏មិនមែនជាឯកសារបញ្ជាក់អធិបតេយ្យភាពលើទឹកដីដែរ។ នេះជាផលវិបាកសមហេតុផលនៃគោលការណ៍ដែលថា «បទឈប់បាញ់បញ្ចប់ការប្រយុទ្ធ ប៉ុន្តែមិនបង្កើតព្រំដែនថ្មី»។ ហេតុនេះ ប្រសិនបើទីតាំងកងទ័ពនៅពេលបទឈប់បាញ់មិនប៉ះពាល់ដល់ការវាស់វែង និងកំណត់ខណ្ឌសីមាតាមយន្តការ JBC នោះសកម្មភាពឯកតោភាគីណាមួយដែលកើតចេញពីវត្តមានយោធា រួមមានការដាក់លួសបន្លា កុងតឺន័រ ការជីកប្រឡាយ ឬលេណដ្ឋាន ការធ្វើផ្លូវ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការរារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ ក៏មិនអាចត្រូវយកមកធ្វើជាមូលដ្ឋានបង្កើតសិទ្ធិអធិបតេយ្យភាព ឬបង្កើតខ្សែព្រំដែនថ្មីបានដែរ។» ចំណុចនេះមានសារៈសំខាន់ជាពិសេសចំពោះទីតាំងដែលយោធាថៃបានដាក់ កុងតឺន័រ លួសបន្លា ការជីកលេណដ្ឋាន ការធ្វើផ្លូវ ការដាក់ប៉ុស្តិ៍…

  • ១,៥៩៩ គ្រាប់លើប្រាង្គប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក៖ តួលេខដែលទាមទារចម្លើយ មិនមែនការបដិសេធទទេ

    ១,៥៩៩ គ្រាប់លើប្រាង្គប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក៖ តួលេខដែលទាមទារចម្លើយ មិនមែនការបដិសេធទទេ

    ១,៥៩៩ គ្រាប់ ក្នុង៥០១ ទិសដៅបាញ់សំដៅមកលើប្រាសាទព្រះវិហារមួយ។ នេះមិនមែនជាតួលេខតូចតាចដែលបង្កឡើងដោយយោធាថៃប្រើលេសថា«វាយប្រហារលើគោលដៅយោធា» មកបិទបាំងនៃទង្វើបំផ្លាញបេតិកភណ្ឌពិភពលោកបានទេ។ វាជាទិន្នន័យដែលត្រូវបានបង្ហាញដោយអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស្តីពីគ្រាប់ដែលធ្លាក់ក្នុងតំបន់ប្រាសាទព្រះវិហារ ក្នុងអំឡុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ឆ្នាំ២០២៥។ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរជាងចំនួនគ្រាប់ គឺលំនាំនៃការបាញ់របស់យោធាងថៃ និងអ្វីដែលនៅសល់លើដីគឺសំណល់គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងប្រាង្គប្រាសាទពោរពេញដោយស្លាកស្នាមនៃគ្រាប់ផ្លោង និងគ្រាប់ផ្សេងៗទៀតរបស់ថៃ។របាយការណ៍បេសកកម្មប្រឹក្សាបេតិកភណ្ឌបានកត់សម្គាល់ថា ផែនទីផលប៉ះពាល់បង្ហាញថា «គ្មានតំបន់ណាមួយត្រូវបានរួចផុត» ហើយគ្រប់ផ្នែកនៃប្រាសាទ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារទេសចរណ៍ បានរងផលប៉ះពាល់។ ការអះអាងមួយមិនអាចលុបរណ្តៅគ្រាប់ចេញពីដីបានទេ។ វាក៏មិនអាចលុបការខូចខាតចេញពីថ្មប្រាសាទបានដែរ។ នេះជាស្លាកស្នាមដ៏ឈឺចាប់ជាប្រវត្តិសាស្ត្រ។CMAC ក៏បានរាយការណ៍ថា ក្រោយសង្គ្រាមឈ្លានពានពីរលើកក្នុងឆ្នាំ២០២៥ ខ្លួនបានកំណត់អត្តសញ្ញាណរណ្តៅគ្រាប់ប្រមាណ ១៦,០០០ កន្លែង ក្នុងតំបន់ដែលរងផលប៉ះពាល់ទូលំទូលាយ ហើយក្នុងរយៈពេល៦ខែ បានបោសសម្អាតយុទ្ធភណ្ឌប្រមាណ ១០,០០០ គ្រាប់។ CMAC ក៏បានលើកឡើងពីការប្រើគ្រាប់បែកចង្កោម ១៥៥ មម ក្នុងទំហំធំ ដែលបង្កហានិភ័យពីគ្រាប់បែកតូចៗមិនទាន់ផ្ទុះរាប់លានគ្រាប់។ នៅព្រះវិហារ ផលវិបាកមិនបានបញ្ចប់នៅពេលការបាញ់ត្រូវបានឈប់នោះទេ។ UXO នៅតែធ្វើឱ្យតំបន់មិនមានសុវត្ថិភាព រារាំងការចូលទៅពិនិត្យសំណង់ និងរារាំងការងារអភិរក្សបន្ទាន់។ នេះមានន័យថា គ្រាប់ដែលយោធាថៃបានបាញ់កាលពីឆ្នាំ២០២៥មកលើប្រាសាទព្រះវោហារ នៅតែបន្តបង្កហានិភ័យដល់មនុស្ស និងបេតិកភណ្ឌនៅថ្ងៃនេះ។ ១,៥៩៩ គ្រាប់ និង…

  • «អ្នកដែលបំផ្លាញទីសក្ការៈបូជានេះ នឹងត្រូវចុះទៅឋាននរក»៖ បណ្តាសាបុរាណដែលនៅតែឮពីថ្មប្រាសាទខ្មែររាប់សតវត្សរ៍

    «អ្នកដែលបំផ្លាញទីសក្ការៈបូជានេះ នឹងត្រូវចុះទៅឋាននរក»៖ បណ្តាសាបុរាណដែលនៅតែឮពីថ្មប្រាសាទខ្មែររាប់សតវត្សរ៍

    «អ្នកដែលបំផ្លាញទីសក្ការៈនេះ នឹងទៅនរក រីឯអ្នកដែលខិតខំថែរក្សាទីសក្ការៈនេះ នឹងឡើងទៅស្ថានសួគ៌»។ នេះជាខ្លឹមសារសម្រួលតាមន័យនៃការព្រមានក្នុងសិលាចារឹកខ្មែរបុរាណ K.381 ដែលត្រូវបានសិក្សា និងចងក្រងដោយបណ្ឌិត George Cœdès ក្នុង Inscriptions du Cambodge, Tome VI។ រាប់រយឆ្នាំបានកន្លងផុតទៅ ប៉ុន្តែពាក្យព្រមានរបស់បុព្វបុរសហាក់នៅតែឮចេញពីថ្មប្រាសាទខ្មែរ។ សម្រាប់បុព្វបុរសខ្មែរ ប្រាសាទមិនមែនជាគំនរថ្មទេ។ វាជាទីសក្ការៈ ជាទីតម្កល់ជំនឿ ជាស្នាដៃនៃអរិយធម៌ និងជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។ ហេតុនេះ អ្នកដែលខិតខំថែរក្សាទីសក្ការៈត្រូវបានប្រសិទ្ធពរឱ្យទៅ «ស្ថានសួគ៌» រីឯអ្នកដែលបំផ្លាញត្រូវបានព្រមានថានឹងទៅ «នរក»។ បណ្តាសាបុរាណនេះកាន់តែមានអត្ថន័យនៅសម័យយើង។ រាប់រយឆ្នាំក្រោយ ប្រាសាទខ្មែរដែលបុព្វបុរសបានសាងសង់ដោយជំនឿ បញ្ញា និងសិល្បៈ បែរជាត្រូវរងការបាញ់ប្រហារ និងបំផ្លិចបំផ្លាញក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃក្នុងសម័យទំនើប។ ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏បានរងការខូចខាតក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ក្នុងឆ្នាំ២០២៥។ បេសកកម្មប្រឹក្សារួម World Heritage Centre-ICOMOS បានចុះពិនិត្យប្រាសាទព្រះវិហារនៅខែមីនា ឆ្នាំ២០២៦ ហើយរបាយការណ៍បេសកកម្មត្រូវបានដាក់ផ្សាយជាឯកសារផ្លូវការរបស់ UNESCO។ ការបាញ់កម្ទេចប្រាសាទ មិនមែនគ្រាន់តែបាញ់កម្ទេចថ្មទេ។ វាជាការធ្វើឱ្យរបួសដល់ប្រវត្តិសាស្ត្រ ជំនឿ អរិយធម៌ និងមរតកដែលមនុស្សរាប់ជំនាន់បានថែរក្សាអស់រាប់សតវត្ស។ថ្មថ្មីអាចយកមកជំនួសបាន។ សំណង់ដែលបែកបាក់អាចជួសជុលបាន។…