-
ព្រះវិហារ៖ ៥៦២ ទីតាំងខូចខាត និង ៥០១ រណ្តៅគ្រាប់, ភស្តុតាងនៅលើដីមិនអាចលុបបំបាត់បាន

ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការវាយប្រហាររបស់យោធាថៃនៅក្នុងឆ្នាំ២០២៥ កន្លងទៅអំឡុងពេលឈ្លានពានទឹកដីកម្ពុជា។របាយការណ៍របស់បេសកកម្មប្រឹក្សារួម UNESCO World Heritage Centre–ICOMOS បានកត់ត្រាទិន្នន័យរបស់អាជ្ញាធរជាតិព្រះវិហារថា ការវាយប្រហារក្នុងខែកក្កដា ឆ្នាំ២០២៥ បានបង្កការខូចខាត ១៤២ ទីតាំង លើប្រាសាទ ហើយការវាយប្រហារក្នុងខែធ្នូ បានបង្កការខូចខាតបន្ថែម ៤២០ ទីតាំង។ នោះមានន័យថា ក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃទាំងពីរលើក ប្រាសាទព្រះវិហារត្រូវបានកត់ត្រាការខូចខាតសរុប ៥៦២ ទីតាំង។ របាយការណ៍ UNESCO–ICOMOS ក៏បានវាយតម្លៃថា ទំហំនៃការខូចខាតពីជម្លោះថ្មីនេះ មិនអាចប្រៀបធៀបបានជាមួយការខូចខាតពីជម្លោះមុនៗ ហើយបានប៉ះពាល់ដល់ភាពពេញលេញ ភាពដើម និងតម្លៃសកលលេចធ្លោរបស់ប្រាសាទព្រះវិហារ។ ភស្តុតាងនេះត្រូវបានពង្រឹងបន្ថែមដោយការស្ទង់បច្ចេកទេសរបស់ CMAC។ CMAC បានរកឃើញ រណ្តៅគ្រាប់សរុប ៥០១ កន្លែង ដែលបង្កឡើងដោយគ្រាប់បែកទម្លាក់ពីអាកាស កាំភ្លើងធំ និងដ្រូន។ ក្នុងនោះ ៧៨ រណ្តៅ ត្រូវបានកត់ត្រាពីការប៉ះទង្គិចខែកក្កដា និង ៤២៣ រណ្តៅ ពីការប៉ះទង្គិចខែធ្នូ ឆ្នាំ២០២៥។នៅទីតាំងនោះ CMAC ក៏បានកត់ត្រាភស្តុតាងនៃ គ្រាប់បែក MK-82…
-
ភារធារីស្ថានទូតអាមេរិកជួបជាមួយក្រុមAOT ស្តាប់អំពីការងារក្នុងការសង្កេតការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ

ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីស្តាប់អំពីការងាររបស់ក្រុមនេះក្នុងការសង្កេតការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ។ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាសរសេរនៅគេហទំព័រផ្លូវការរបស់ខ្លួននៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៦ នេះថា សហរដ្ឋអាមេរិកបានដើរតួនាទីការទូតដ៏សំខាន់ក្នុងការសម្របសម្រួលឱ្យមានការសម្រេចបាននូវ កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ជាប្រវត្តិសាស្ត្រ រួមជាមួយដៃគូអាស៊ានរបស់យើង ហើយនៅតែបន្តគាំទ្រយន្តការត្រួតពិនិត្យនៅលើមូលដ្ឋាន ដូចជា ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលរួមចំណែកដល់ស្ថិរភាពតាមព្រំដែន និងលើកកម្ពស់សន្តិសុខរយៈពេលវែងនៅទូទាំងតំបន់។ លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីស្តាប់អំពីការងាររបស់ក្រុមនេះក្នុងការសង្កេតការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំនេះបានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា និងថៃ ខណៈដែលប្រទេសទាំងពីរកំពុងខិតខំរក្សាសន្តិភាព និងដោះស្រាយភាពខ្វែងគំនិតរបស់ពួកគេដោយសន្តិវិធី៕ដោយ៖ពលជ័យ
-
អ្នកនាំពាក្យ៖ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម មីន អោងឡាំង នឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក

ភ្នំពេញ៖ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសហភាពសហព័ន្ធមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី១១ និង១២ ខែកញ្ញា ឆ្នាំ២០២៦ នេះ តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម មីន អោង ឡាំង នឹងមានជំនួបកំពូលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។ ប្រធានាធិបតីមីយ៉ាន់ម៉ា ក៏អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម មីន អោង ឡាំង បញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅរវាងប្រទេសនិងប្រជាជនទាំងពីរ។តាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី…
-
ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងជាសម្បត្តិមនុស្សជាតិទាំងមូល ដោយបានទទួលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ។ សូមគូសបញ្ជាក់ផងដែរថា សំណង់ និងស្ថាបត្យកម្មសំខាន់ៗ នៃប្រាសាទព្រះវិហារ ត្រូវបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយការខូចខាតទាំងនោះ គឺបណ្តាលមកពីការផ្លោងគ្រាប់ធុនធ្ងន់ម្តងហើយម្តងទៀត និងការទម្លាក់គ្រាប់បែកពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅផ្ទាល់មកលើតំបន់ប្រាសាទព្រះវិហារ ដោយចេតនា និងដោយមិនរើសអើង។ ជាងនេះទៅទៀត ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តធ្វើសកម្មភាពទន្រ្ទានមកលើដែនអធិបតេយ្យរបស់កម្ពុជា តាមរយៈការដាក់ពង្រាយទូកុងទឺន័រ ការរាយបន្លាលួស ការជីកប្រឡាយ ការធ្វើលេណដ្ឋាន ការធ្វើផ្លូវបេតុងចូលកាន់តែជិតតំបន់ប្រាសាទព្រះវិហារ ដែលជាទង្វើររំលោភបំពានលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ រាជរដ្ឋាភិបាល…
-
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (American Cambodian Business Chamber – ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា (Sokveasna Chan) ស្ថាបនិក និងជាប្រធាន ACBC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកស្រីប្រធាន ACBC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូ ACBC ចូលជួបសម្ដែងការគួរសម និងបានគោរពជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចធុរកិច្ច ដើម្បីស្វែងរកកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា។ លោកស្រីបានបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចធុរកិច្ចនេះ, គណៈប្រតិភូបានជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានសម្តែងការកោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ចំពោះការស្វាគមន៍ និងការគាំទ្ររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានចែករំលែកព័ត៌មានអំពីសក្តានុពលវិនិយោគលើវិស័យសំខាន់ៗរបស់កម្ពុជា។ ជាពិសេស, បណ្តាក្រុមហ៊ុនរបស់ ACBC បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យឡូជីស្ទីក, វិស័យកសិកម្ម និងគ្រឿងសង្ហារឹម សំដៅជំរុញការតភ្ជាប់រវាងវិនិយោគិននៃប្រទេសទាំងពីរ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានវិសាលភាពថែមទៀត។ ជាការឆ្លើយតប, សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះស្ថាបនិក និងគណៈប្រតិភូ…
-
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត។ ឯកឧត្តមបានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកាលានុវត្តភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។ ជាការឆ្លើយតប, សម្តេចធិបតី បានអបអរសាទរ ឯកឧត្តម Akbar Ghasemi Ali Abadi ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតីបានកត់សម្គាល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងមានជំនឿជាក់ថា អាណត្តិការទូតរបស់ឯកឧត្តម នឹងចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ សម្តេចធិបតីបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត និងលើកទឹកចិត្ត ឯកឧត្តម ពិភាក្សាបន្ថែមជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា៕ប្រភព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត
-
កម្ពុជាជ្រើសរើសច្បាប់ មិនមែនកម្លាំង៖ UNCLOS ជាផ្លូវទៅរកដំណោះស្រាយដោយសន្តិវិធី

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាស្តីពីដំណើរការផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បញ្ជាក់សារដ៏សំខាន់មួយ «នៅពេលមានវិវាទ កម្ពុជាជ្រើសរើសច្បាប់ ជ្រើសរើសការចរចា និងជ្រើសរើសសន្តិភាព»។ ការនាំបញ្ហាទៅក្នុងក្របខណ្ឌ UNCLOS មិនមែនជាការបង្កើតជម្លោះថ្មីទេ។ ផ្ទុយទៅវិញ វាជាការប្រើប្រាស់យន្តការដែលច្បាប់អន្តរជាតិបានបង្កើតឡើងសម្រាប់រដ្ឋភាគី ដើម្បីស្វែងរកដំណោះស្រាយនៅពេលការចរចាធម្មតាជួបភាពជាប់គាំង។ ការប្រើយន្តការផ្លូវច្បាប់មិនមែនជាការប្រឈមមុខទេ វាជាជម្រើសជំនួសការប្រឈមមុខ។ចំណុចនេះកាន់តែមានន័យ ព្រោះកម្ពុជាបានបញ្ជាក់ថា ខ្លួនចូលរួមក្នុងដំណើរការនេះដោយស្មារតីស្ថាបនា សុច្ឆន្ទៈ និងការគោរពច្បាប់អន្តរជាតិ។ នេះបង្ហាញថា កម្ពុជាមិនស្វែងរកការបង្កើនភាពតានតឹងទេ ប៉ុន្តែស្វែងរកដំណោះស្រាយដែលមានមូលដ្ឋានលើច្បាប់ អាចព្យាករបាន និងអាចទទួលយកបានដោយសន្តិវិធី។ដូច្នេះ សំណួរសំខាន់មិនមែនថា «ហេតុអ្វីកម្ពុជាប្រើ UNCLOS?» នោះទេ។ សំណួរគឺ៖ ប្រសិនបើមានយន្តការសន្តិវិធីមួយដែលភាគីទាំងពីរបានទទួលយកតាមរយៈការចូលជាភាគីនៃអនុសញ្ញា ហេតុអ្វីមិនប្រើវាដើម្បីស្វែងរកដំណោះស្រាយ?ច្បាប់អន្តរជាតិមានតម្លៃនៅពេលរដ្ឋគោរពវា ទាំងនៅពេលដែលវាងាយស្រួល និងនៅពេលដែលវាទាមទារឱ្យភាគីអង្គុយចរចាលើបញ្ហាលំបាក។ គោលការណ៍មិនអាចត្រូវបានទទួលយកនៅពេលមានប្រយោជន៍ ហើយបដិសេធនៅពេលមិនស្របនឹងជំហររបស់ខ្លួនបានទេ។កម្ពុជាបានបង្ហាញផ្លូវរបស់ខ្លួនច្បាស់៖ មិនប្រើកម្លាំងដើម្បីបញ្ចប់វិវាទ មិនបង្កើតស្ថានភាពជាក់ស្តែងដោយឯកតោភាគី ប៉ុន្តែប្រើការទូត ការចរចា និងច្បាប់អន្តរជាតិ។ការជ្រើសរើស UNCLOS គឺជាការជ្រើសរើសសន្តិភាព។ ការជ្រើសរើសការផ្សះផ្សា គឺជាការជ្រើសរើសការចរចាជំនួសការប្រឈមមុខ។ ហើយការជ្រើសរើសច្បាប់ជំនួសកម្លាំង គឺជាគោលការណ៍ដែលរដ្ឋទាំងអស់គួរតែអាចគាំទ្របាន។ កម្ពុជាមិនស្វែងរកជ័យជម្នះតាមរយៈកម្លាំងទេ។ កម្ពុជាស្វែងរកដំណោះស្រាយតាមរយៈច្បាប់។ UNCLOS មិនមែនជាឧបករណ៍សម្រាប់បង្កើនជម្លោះទេ ប៉ុន្តែជាយន្តការដើម្បីកុំឱ្យវិវាទក្លាយជាជម្លោះបាន។ ជម្លោះដែលនាំដល់សង្គ្រាមបំផ្លិចបំផ្លាញ៕អត្ថបទ៖ ឯកឧត្តម នេត្រ…
-
ក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី៖ កម្ពុជាបានអំពាវនាវឱ្យថៃដកកងកម្លាំងចេញពីតំបន់ដែលស្ថិតក្រោមទឹកដីកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង និងជាអនុប្រធានគណៈកម្មការនយោបាយនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានចូលរួមក្នុងកិច្ចប្រជុំលើកទី២៦០ នៃគណៈកម្មការនយោបាយ OIF នៅទីក្រុងប៉ារីសនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនេះ កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់អំពីការឈ្លានពានរបស់ថៃមកលើកម្ពុជា និងស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភដែលនៅតែបន្តកើតមាន បើទោះបីជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ។ ឯកឧត្តមបានគូសបញ្ជាក់ថា ថៃនៅតែបន្តសកម្មភាពខុសច្បាប់នៅក្នុងតំបន់ដែលស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា តាមរយៈការដាក់បន្លារលួស ទូកុងតឺន័រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ សកម្មភាពទាំងនេះកំពុងរារាំងជនភៀសសឹកកម្ពុជាប្រមាណជាងពីរម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួន ខណៈកុមារជាច្រើននៅតែមិនអាចត្រឡប់ទៅសាលារៀន និងការរស់នៅប្រកបដោយសុវត្ថិភាពក្នុងសហគមន៍របស់ពួកគេវិញបាន។ កម្ពុជាបានអំពាវនាវឱ្យថៃដកកងកម្លាំងចេញពីតំបន់ដែលស្ថិតក្រោមទឹកដីកម្ពុជា និងរុះរើហេដ្ឋារចនាសម្ព័ន្ធនានាដែលបានដំឡើងនៅទីនោះ ដើម្បីបើកផ្លូវឱ្យជនភៀសសឹកអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ កម្ពុជាបានបញ្ជាក់ជាថ្មីថា ព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការកែប្រែស្ថានភាពជាក់ស្តែងនៅលើដីដែលបានដណ្តើមកាន់កាប់ឡើយ។ រាល់វិវាទត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងតាមក្របខណ្ឌច្បាប់ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ កម្ពុជាបានអំពាវនាវឱ្យថៃបង្ហាញសុឆន្ទៈ និងចូលរួមឡើងវិញដោយគ្មានការពន្យារពេលក្នុងការងារកំណត់ និងបោះបង្គោលព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ស្របតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-ថៃនេះ មានប្រទេសមួយចំនួនបានសម្តែងការគាំទ្រដោយអំពាវនាវឱ្យប្រទេសទាំងពីរអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទឈប់បាញ ដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម លុយ…
-
កម្ពុជាស្វាគមន៍គណៈកម្មការ UNCLOS ដែលគ្រោង នឹងបើកកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជានិងថៃ ចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា កម្ពុជាស្វាគមន៍គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ(UNCLOS) ដែលគ្រោងនឹងបើកកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជានិងថៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីការប្រកាសឱ្យដឹងរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង រួមទាំងគណៈប្រតិភូនិងក្រុមការងារច្បាប់កម្ពុជានឹងចូលរួមកិច្ចប្រជុំនេះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា សុន្ទរកថាបើករបស់ភាគីទាំងពីរនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា វេលាម៉ោង ០៨:០០ម៉ោងនៅកម្ពុជា ដោយមានការផ្សាយដោយផ្ទាល់ជាសាធារណៈ ជាភាសាខ្មែរ អង់គ្លេស និងថៃ។ សុន្ទរកថាបើករបស់ភាគីកម្ពុជានឹងថ្លែងដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។ កិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងដំណើរការដោះស្រាយទំនាស់ដែនសមុទ្រប្រទេសទាំងពីរដោយសន្តិវិធីដែលកម្ពុជាបានផ្តួចផ្តើមឡើង បន្ទាប់ពីប្រទេសថៃបានបញ្ចប់ជាឯកតោភាគីនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគី ដែលជាមូលដ្ឋានសម្រាប់ការចរចាលើការទាមទារតំបន់សមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរអស់រយៈពេលជាង២ទសវត្សរ៍កន្លងទៅ។ អ្នកនាំពាក្យបានបញ្ជាក់ទៀតថា ការផ្សះផ្សាដោយបង្ខំក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS ពុំមែនជាដំណើរការវិនិច្ឆ័យទេ ពោលគឺគណៈកម្មការអព្យាក្រឹតមួយនឹងជួយដល់ភាគីទាំងពីរក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។ យន្តការនេះធ្លាប់ត្រូវបានប្រើប្រាស់ដោយជោគជ័យរវាងប្រទេសទីម័រឡេស្តេនិងអូស្ត្រាលី ដោយការផ្សះផ្សាបានឈានដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាបង្កើតព្រំដែនសមុទ្ររវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៨។កម្ពុជាសង្ឃឹមថា ដំណើរការនេះក៏អាចជួយកម្ពុជានិងថៃឱ្យឈានដល់ដំណោះស្រាយដ៏យុត្តិធម៌…
-
អូរស្មាច់៖ សេណារីយូអាចរៀបចំបាន ប៉ុន្តែការពិតមិនអាចរៀបចំបានទេ

ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងអ្នកសារព័ត៌មានទៅកាន់តំបន់អូរស្មាច់ ដែលយោធាថៃលួចធ្វើនៅលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ និងត្រូវបានតវ៉ាជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈកំណត់ទូតទៅភាគីថៃកាលពីថ្ងៃទី៨ ខែកញ្ញា បានបង្កើតសំណួរចាកដោតបំផុតមួយ៖ តើអ្វីដែលពួកគេបានឃើញ គឺជាការពិតពេញលេញ ឬជារូបភាពដែលត្រូវបានជ្រើសរើស និងរៀបចំដោយភាគីថៃដែលកំពុងគ្រប់គ្រងទីតាំងនោះដោយខុសច្បាប់? សំណួរនេះកាន់តែមានទម្ងន់ នៅពេលលោកវរសេនីយ៍ឯក Roderick T. Garcia នៃក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ បញ្ជាក់ក្រោយដំណើរទស្សនកិច្ចថា អ្វីដែលលោកបានឃើញខុសគ្នាគួរឱ្យកត់សម្គាល់ពីព័ត៌មានដែលលោកបានទទួលមុនពេលទៅដល់ ហើយលោកមិនទាន់អាចទាញសេចក្តីសន្និដ្ឋានពីភស្តុតាង ឬការរៀបរាប់របស់ភាគីណាមួយបាននៅឡើយទេ។ ព័ត៌មានទាំងនោះត្រូវការការវាយតម្លៃ និងផ្ទៀងផ្ទាត់បន្ថែម។ នេះមានន័យច្បាស់ថា៖ អ្វីដែលថៃបង្ហាញ មិនទាន់មានន័យថា AOT ទទួលស្គាល់ថាជាការពិតនោះទេ។ បញ្ហាធំបំផុតគឺ ទីតាំងនោះស្ថិតក្រោមការគ្រប់គ្រងដោយខុសច្បាប់របស់កងកម្លាំងយោធាថៃ។ ដូច្នេះ ត្រូវសួរថា៖ អ្នកណាគ្រប់គ្រងទីតាំងមុន AOT និងអ្នកសារព័ត៌មានទៅដល់? អ្នកណាជ្រើសរើសអ្វីដែលត្រូវបង្ហាញ? អ្នកណាគ្រប់គ្រងការចូលចេញ? ហើយនរណាអាចធានាថា អ្វីដែលត្រូវបានបង្ហាញនៅថ្ងៃនោះ គឺជាស្ថានភាពដើម មិនមែនជាសេណារីយូដែលត្រូវបានរៀបចំជាមុន? នៅពេលភាគីមួយគ្រប់គ្រងទាំង ទីតាំង ការចូលដំណើរការ អ្វីដែលត្រូវបង្ហាញ និងការបកស្រាយអំពីអ្វីដែលបានបង្ហាញ នោះការបង្ហាញបែបនេះមិនអាចចាត់ទុកជាការផ្ទៀងផ្ទាត់ឯករាជ្យបានទេ។ ដូច្នេះ ការប្រើប្រាស់រូបភាពអគារ ស្ថានីយប៉ូលិសក្លែងក្លាយ មន្ទីរពេទ្យ ឬសម្ភារៈផ្សេងៗ ដើម្បីបង្កើតនិទានកថា…